Khmernote
  • ទេសចរណ៍

    យោងតាមការចុះផ្សាយរបស់ ក្រសួងសារព័ត៌មាន បានឱ្យដឹងថា អាជីវករលក់ដូរម្ហូប អាហារនំចំណី សម្លៀកបំពាក់ និងវត្ថុអនុស្សាវរីយ៍ផ្សេងនៅតំបន់រមណីយដ្ឋានអង្គរ បានបង្ហាញក្តីសប្បាយរីករាយ បន្ទាប់ពីទទួលបានប្រាក់ ចំណូលកើនឡើងបណ្តើរ ក្រោយមានការកើនឡើងចំនួនភ្ញៀវទេសចរមកកម្សាន្ត។ អ្នកស្រី ឃុត សុខា អាជីវករលក់ម្ហូបអាហារនិងភេសជ្ជៈនៅខាងមុខប្រាសាទអង្គរវត្តបានឱ្យដឹងថា គ្រួសារអ្នកស្រីពឹងអាស្រ័យលើមុខរបរលក់ ដូរ នៅខាងមុខប្រាសាទអង្គរ វត្តជាយូរឆ្នាំណាស់មកហើយ ប៉ុន្តែដោយសារវិបត្តិជំងឺកូវីដ ១៩ ធ្វើឱ្យការលក់ដូរក្នុង រយៈពេលជាង២ឆ្នាំមកនេះ ហាក់ជួបបញ្ហាប្រឈមច្រើន ព្រោះមិនសូវមានភ្ញៀវចូលមកជួយទិញដូចកាលពីមុន។ អ្នកស្រីបន្តថា រយៈពេលប៉ុន្មានខែចុងក្រោយនេះ នៅពេលស្ថានភាពជំងឺកូវីដ១៩បានធូរស្រាល រាជរដ្ឋា ភិបាលបានប្រកាសបើកប្រទេសឡើងវិញ ធ្វើឱ្យចំនួនភ្ញៀវទេសចរចូលមកទស្សនាតំបន់អង្គរបានកើនឡើងវិញបន្តិច ជួយឱ្យអាជីវកម្ម អ្នក ស្រីអាចរកប្រាក់ចំណូលបានឡើងវិញ

    August 2, 2022
  • សេដ្ឋកិច្ច

    រដ្ឋមន្រ្តីក្រសួងសំណង់វៀតណាម លោក Nguyen Thanh Nghi កាលពីថ្ងៃច័ន្ទបានអំពាវនាវឱ្យរដ្ឋាភិបាលសាងសង់ផ្ទះ​មួយលានខ្នង សម្រាប់កម្មករឧស្សាហកម្ម និងប្រជាជនដែលមានប្រាក់ចំណូលទាបនៅឆ្នាំ២០៣០។ នៅក្នុងសន្និសីទស្ដីពីលំនៅដ្ឋានសង្គម លោក Nghi បានស្នើថា ក្រសួងសំណង់នឹងរៀបចំផែនការមួយ ហើយដាក់ជូនរដ្ឋាភិបាលដើម្បីអនុម័ត។ បើតាមរដ្ឋមន្រ្តីរូបនេះ នៅ​ប្រទេស​វៀតណាម ការ​សាងសង់​លំនៅឋាន​សង្គម​បាន​ប្រឈម​នឹង​ឧបសគ្គ​ក្នុង​លក្ខខណ្ឌ​នៃ​ការ​វិនិយោគ និង​នីតិវិធី​លក់។ ប៉ុន្តែទោះជាយ៉ាងណាក្ដី លោក​បាន​ស្នើ​ឲ្យ​ខេត្ត​ក្រុង​ផ្តល់​ទិន្នន័យ​ពាក់ព័ន្ធ​ក្នុង​ខែ​នេះ ដើម្បី​បន្ត​អនុវត្ត​ផែនការ។ គួរឱ្យដឹងថា ប្រទេសវៀតណាមបានសាងសង់លំនៅដ្ឋានសង្គមទំហំ ៧.៨ លានម៉ែត្រការ៉េក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយផ្តល់ជម្រកដល់កម្មកររាប់សែននាក់ និងគ្រួសារដែលមានប្រាក់ចំណូលទាប ប៉ុន្តែបានបំពេញតម្រូវការបានតែមួយផ្នែកប៉ុណ្ណោះ នេះបើយោងតាមនាយករដ្ឋមន្ត្រី Pham Minh Chinh។ ជាមួយគ្នានេះដែរ បើតាមរបាយការណ៍របស់ក្រសួងបានឱ្យដឹងថា

    August 2, 2022
  • សេដ្ឋកិច្ច

    យោងតាមរបាយការណ៍វឌ្ឍនភាពការងាររបស់អង្គភាពអនុវត្តគម្រោង (PIU) ផ្លូវក្រវាត់ក្រុងខ្សែទី៣ បានឱ្យដឹងថា គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣ (ផ្លូវជាតិលេខ៤ – ផ្លូវជាតិលេខ១) ដែលមានប្រវែងសរុបជិត ៥៣គីឡូម៉ែត្រ សម្រេចបាន ៧៦,៨៧% ហើយ គិតត្រឹមថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅ។ ក្នុងនោះដែរ ការងារផ្លូវសម្រេចបាន ៧២,៤៦% ការងារស្ពានរំលង (Flyover) សម្រេចបាន ៦៩,៩០% និងការងារស្ពានសម្រេចបាន ៩៥,៩៨%។ ផ្លូវក្រវាត់ក្រុងមួយខ្សែនេះ ចាប់ផ្តើមពីផ្លូវជាតិលេខ៤ ត្រង់ចំណុចគីឡូម៉ែត្រលេខ ១៤+១០៥ ស្ថិតក្នុងភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ

    August 2, 2022
  • សេដ្ឋកិច្ច

    ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ រួមជាមួយសាកលវិទ្យាល័យ Korea National Open University និងក្រុមហ៊ុន Orient Group បានចុះហត្ថលេខាលើអនុស្សរណ:នៃការយោគយល់គ្នា (MOU) ស្ដីពីកិច្ចសហប្រតិបត្តការស្ការបណ្តុះបណ្តាលធនធានមនុស្សលើវិស័យកសិកម្ម។ អនុស្សរណ:នៃការយោគយល់គ្នានេះ ត្រូបានចុះហត្ថលេខារវាង ឯកឧត្តម លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយសាស្រ្តាចារ្យសាកលវិទ្យាធិការ Dr. Songhwan KO និង Dr. CHANG នាយកប្រតិបត្តិក្រុមហ៊ុន Orient Group នៅទីក្រុងសេអ៊ូល

    August 2, 2022
  • សេដ្ឋកិច្ច

    កម្ពុជា បាននាំចេញកសិផលទៅកាន់ប្រទេសចិនក្នុងតម្លៃ ១៩៤២ លានដុល្លារអាមេរិក ចាប់ពីឆ្នាំ២០១៩ មកដល់ចុងខែមិថុនា ឆ្នាំ២០២២ នេះ។ តួលេខនេះត្រូវបានបង្ហាញដោយស្ថានទូតចិនប្រចាំកម្ពុជា ដោយដកស្រង់ចេញពីរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ បើតាមរបាយការណ៍ ចាប់ពី​ឆ្នាំ២០១៩ ដល់​ខែមិថុនា ឆ្នាំ២០២២ ផលិតផល​កសិកម្មរបស់កម្ពុជា​សរុប​ចំនួន ២.៤ លានតោន​ត្រូវ​បាន​នាំចេញ​ទៅ​ប្រទេស​ចិន ក្នុងនោះរួមមាន៖ ចេកស្រស់ អង្ករ ដំឡូងមីស្ងួត ម្សៅដំឡូងមី កាកដំឡូងមី ស្វាយស្ងួត ស្វាយស្រស់ គ្រាប់ស្វាយចន្ទី ម្សៅកាកាវជាដើម។ គួរបញ្ជាក់ផងដែរថា នាដើមឆមាសទី១ នៃឆ្នាំ២០២២នេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងចិនឈានដល់ ៥៩៨៥ លានដុល្លារអាមេរិក

    August 2, 2022
  • អាជីវកម្ម

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា យុទ្ធនាការអន្ទាក់សូន្យក្នុងតំបន់ការ​ពារធ​ម្ម​​ជា​តិ​ដែលផ្តួចផ្តើមគំនិត និងដឹកនាំរៀបចំ​ដោយ​ក្រសួងបរិស្ថាន និងមានការ​គាំទ្រនិ​ងចូ​លរួ​ម​យ៉ា​​ង​ស​​កម្មពីអង្គការអន្តរជាតិនានាដែល​ធ្វើកិច្ច​ការអភិរក្សធនធានធម្មជាតិនៅកម្ពុជា ទទួ​ល​បា​​ន​កា​រ​​គាំ​ទ្រជាបន្តបន្ទាប់ពីម្ចាស់ភោជនីយដ្ឋាន និងអាហារដ្ឋាន ដែលពួកគេបានប្តេជ្ញាចូ​ល​រួ​ម​ប​ញ្ឈ​ប់​ការដាក់អន្ទា​ក់​ ការបរបា​ញ់ និង​ជួ​ញ​​ដូ​រ​ស​ត្វ​ព្រៃខុ​សច្បាប់​តាម​រយៈ​ការ​ប្រកា​សមិ​ន​ល​ក់​មុ​ខ​​ម្ហូ​ប​ធ្វើ​ពីសាច់សត្វព្រៃ។​ ម្ចាស់ភោជនីយដ្ឋាន និងអាហារដ្ឋានក្នុងខេត្តមណ្ឌលគិរីដែលកំ​ពុងទទួលរៀបចំច​ម្អិ​ន​ម្ហូ​ប​អា​ហា​​រសម្រាប់ភ្ញៀវទេសចរ ចូលមកកម្សាន្ត និងការស្នាក់នៅក្នុងភូមិសាស្ត្រខេ​ត្ត​ម​ណ្ឌ​ល​គិ​រី​ បា​​ន​​ប្តេជ្ញាចិត្តអំពីសកម្មភាពឈប់ជួញដូរសត្វព្រៃ និងការបរិភោគសាច់ព្រៃគ្រប់ប្រភេទបា​ន​ប​ញ្ជា​​ក់​ថា​«​ហា​​ង ឬភោជនីយដ្ឋាន របស់យើងខ្ញុំ គឺពុំមានការទទួលរៀបចំចម្អិន ឬលក់ ឬស្តុ​ក​សា​​​​ច់​ស​​​ត្វ​ព្រៃ​​​សម្រាប់អ្នកទេសចរ ឬបុគ្គលណាម្នាក់ឡើយ។ ក្នុងនាមខ្លួនខ្ញុំផ្ទាល់ និងអាហា​រ​ដ្ឋា​​​ន​​រ​ប​​ស់​​​យើ​ងខ្ញុំ គឺនឹងធ្វើការរាយការណ៍ជូនសមត្ថកិច្ច ប្រសិ​នបើបានដឹង ឬបាន​ឃើ​ញ​អំ​ពី​ស​​កម្ម​ភា​​ព​ជួញដូរសត្វព្រៃ ពីព្រោះនេះជាសកម្មភាពល្មើសច្បាប់»។ លើសពីនេះទៅទៀត ភោជនីយដ្ឋានរបស់យើងខ្ញុំ ទទួលរៀបចំជូនភ្ញៀវទេសចរតែ​មុ​ខ​ម្ហូ​​បដែលចម្អិនពីសាច់មាន់ សាច់​គោ សាច់

    August 1, 2022
  • បុគ្គលជោគជ័យ

    យោងតាមអត្ថបទមួយដែលបានចុះផ្សាយនៅលើបណ្ដាញ linkedin បានឱ្យដឹងថា នាយកប្រតិបត្តិ Nokia បាននិយាយទាំងអួលដើមករថា៖ ” យើងមិនបានធ្វើអ្វីខុសទេ ប៉ុន្តែចុងក្រោយយើងចាញ់គេ”។ នាយកប្រតិបត្តិ Nokia បាននិយាយបែបនេះ នៅពេលបញ្ចប់សុន្ទរកថារបស់គាត់ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានកាលពីឆ្នាំ២០១៦ ដែលធ្វើឡើងដើម្បីប្រកាសថា NOKIA ត្រូវបានលក់ទៅឱ្យក្រុមហ៊ុន Microsoft។ នៅពេលដែលនិយាយចប់ ទាំងនាយកប្រតិបត្តិ Nokia និងគណៈ​គ្រប់​គ្រង​ទាំង​អស់ បាន​ស្រក់​ទឹក​ភ្នែក​យ៉ាង​ក្រៀម​ក្រំ និងសោស្ដាយជាពន់ពេក។ ជាការពិតណាស់ Nokia គឺជាក្រុមហ៊ុនដ៏ល្បីមួយនៅលើពិភពលោក ហើយក្រុមហ៊ុននេះមិនបានធ្វើអ្វីខុសនោះឡើយ ប៉ុន្តែពិភពលោកបានផ្លាស់ប្តូរលឿនពេក ហើយគូប្រជែងរបស់ពួកគេក៏មិនអន់ដែរ។ ពួកគេមិនបានធ្វើអ្វីខុស តែពួកគេខកខានក្នុងការរៀន ពួកគេខកខានក្នុងការផ្លាស់ប្តូរ ដូច្នេះហើយធ្វើឱ្យពួកគេបាត់បង់ឱកាសក្នុងការរៀបចំផលិតថ្មីៗ​ឱ្យទាន់តម្រូវការអ្នកប្រើប្រាស់ និងដើម្បីបោះជំហានទៅមុខទៀត។

    August 1, 2022
  • អាជីវកម្ម

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រុមហ៊ុនចិន គ្រោងបោះទុនវិនិយោគជាង ៣០០លានដុល្លារ ផលិតកង់កៅស៊ូរថយន្តនៅកម្ពុជានាឆ្នាំ២០២៣ ខាងមុខ ខណៈប្រទេសកម្ពុជាមានសុខសន្ដិភាព និងមានការអភិវឌ្ឍជាលំដាប់។ លោក ឈិន ចៀនកាង ប្រធានក្រុមប្រឹក្សាភិបាល លើកឡើងថា ដោយមានគោលនយោបាយល្អ និងការទាក់ទាញវិនិយោគ សម្រាប់ក្នុងឆមាសទី១ ឆ្នាំ២០២៣ ខាងមុខនេះ ក្រុមហ៊ុននឹងបង្កើតរោងចក្រផលិតកង់កៅស៊ូរថយន្តដ៏ធំមួយទៀតនៅក្នុងតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុ ដែលមានទុនវិនិយោគរហូតដល់ជាង ៣០០លានដុល្លារ។ ការលើកឡើងនេះ ក្នុងឱកាស ដែលឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាតឲ្យរូបលោក និងថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន សីហនុវីល

    August 1, 2022
  • សេដ្ឋកិច្ច

    ធនាគារពិភពលោកបានប្រាប់ប្រទេសស្រីលង្កាថា ខ្លួននឹងមិនផ្ដល់មូលនិធិថ្មីទេ លុះត្រាតែប្រទេសដែលក្ស័យធននេះអនុវត្ត “កំណែទម្រង់រចនាសម្ព័ន្ធស៊ីជម្រៅ” ដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះរបស់ខ្លួន។ ជាមួយគ្នានេះ ធនាគារពិភពលោកបាននិយាយថា ខ្លួនមានការព្រួយបារម្ភអំពីផលប៉ះពាល់នៃវិបត្តិមកលើប្រជាជនរបស់ប្រទេសស្រីលង្កា ប៉ុន្តែមិនទាន់បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់មូលនិធិថ្មី រហូតដល់រដ្ឋាភិបាលបានលុបចោលកំណែទម្រង់ចាំបាច់។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រ ធនាគារពិភពលោក បាននិយាយថា៖ “ធនាគារពិភពលោកមិនមានគម្រោងផ្តល់ហិរញ្ញប្បទានថ្មីដល់ប្រទេសស្រីលង្កាទេ រហូតទាល់តែក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយត្រូវបានដាក់ឱ្យដំណើរការ។ ដែលនេះទាមទារឱ្យមានកំណែទម្រង់រចនាសម្ព័ន្ធស៊ីជម្រៅ ដែលផ្តោតលើស្ថិរភាពសេដ្ឋកិច្ច និងលើការដោះស្រាយមូលហេតុរចនាសម្ព័ន្ធឫសគល់ដែលបង្កើតឱ្យមានវិបត្តិនេះ”។ ប៉ុន្តែទោះជាយ៉ាងណាក្ដី ធនាគារពិភពលោកបានបង្វែរប្រាក់ចំនួន ១៦០លានដុល្លាររួចហើយ ពីប្រាក់កម្ចីដែលមានស្រាប់ ដើម្បីផ្តល់ហិរញ្ញប្បទានដល់ថ្នាំពេទ្យ ហ្គាស និងអាហារសាលារៀនដែលត្រូវការជាបន្ទាន់។ គួរបញ្ជាក់ផងដែរថា ប្រទេសស្រីលង្កាបានទទួលរងនូវការធ្លាក់ចុះដែលមិនធ្លាប់មានពីមុនមក ខណៈប្រជាជនចំនួន ២២លាននាក់បានជួបនឹងការខ្វះខាតស្បៀងអាហារ និងប្រេងឥន្ធនៈអស់ជាច្រើនខែ ការដាច់ចរន្តអគ្គិសនី និងអតិផរណាដ៏ខ្លាំងក្លា។ មិនតែប៉ុណ្ណោះប្រទេសនេះបានជំពាក់បំណុលបរទេសចំនួន ៥១ពាន់លានដុល្លារនៅក្នុងខែមេសា៕

    August 1, 2022
  • អាជីវកម្ម

    ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Alibaba គ្រោងនឹងវិនិយោគទឹកប្រាក់ជាង ១០០លានដុល្លារនៅក្នុងក្រុមហ៊ុនទូរគមនាគមន៍របស់ប្រទេសឥណ្ឌូនេស៊ី។ ក្រុមហ៊ុនរបស់មហាសេដ្ឋី Jack Ma នឹងវិនិយោគនៅក្នុងប្រតិបត្តិករទូរគមនាគមន៍ PT Smartfren Telecom ដែលបានចុះបញ្ជីដោយឥណ្ឌូនេស៊ី និងជាផ្នែកនៃ Sinar Mas Group។ ការវិនិយោគនេះ Alibaba ត្រូវបានគេមើលឃើញថា នឹងពង្រីកឥទ្ធិពលរបស់ខ្លួននៅក្នុងទីផ្សារប្រទេសឥណ្ឌូនេស៊ីកាន់តែខ្លាំងថែមទៀតតាមរយៈការចាប់យកក្រុមហ៊ុនធំជាងគេមួយរបស់ប្រទេស និងប្រព័ន្ធអេកូឡូស៊ីដ៏ធំរបស់ខ្លួនដែលលាតសន្ធឹងលើផ្នែកទំនាក់ទំនង និងបច្ចេកវិទ្យា ក្រដាស កសិពាណិជ្ជកម្ម សេវាកម្មហិរញ្ញវត្ថុ និងហេដ្ឋារចនាសម្ព័ន្ធ។ គួរបញ្ជាក់ថា Alibaba មាន​វត្តមាន​រួច​ហើយ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​តាម​រយៈ PT Akulaku Silvrr Indonesia ដែល​ជា​ផ្នែក​មួយ​នៃ​ពាណិជ្ជកម្ម​អេឡិចត្រូនិក

    August 1, 2022