រយៈពេល ៦ខែឆ្នាំ២០២២ ការនាំចេញនាំចូលរបស់សហគ្រាស នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុសម្រេចបានជិត ១៤០០ លានដុល្លារ
សេដ្ឋកិច្ច July 30, 2022 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ឯកឧត្តមបណ្ឌិតអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថា ក្នុងរយៈ ពេល៦ ខែ ឆ្នាំ២០២២ ទំហំទឹកប្រាក់នៃការនាំចេញនាំចូលរបស់សហគ្រាស នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុសម្រេចបានជិត ១៤០០ លានដុល្លារអាមេរិក និងបង្កើតឱកាសការងារជិត ៣០ ០០០កន្លែងបានកើន ឡើង៣៨,២៣%បើធៀបនឹងឆ្នាំមុន។

ឯកឧត្តម រដ្ឋមន្រ្តីបានថ្លែងដូច្នេះ ក្នុងឱកាសជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយលោក ឈិន ចៀនកាង ប្រធានក្រុមប្រឹក្សាភិបាល ដើម្បីពិភាក្សាពាក់ព័ន្ធនឹងដំណើរការវិនិយោគ និងវឌ្ឍន ភាពរបស់ក្រុមហ៊ុន នៅទីស្តីការក្រសួងការងារ ។

លោកបានបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបានទាក់ទាញសហគ្រាសមកពីអឺរ៉ុប អាមេរិក ចិន និងអាស៊ីអាគ្នេយ៍សរុបចំនួន ១៧០ ហើយបានបង្កើតឱកាសការងារជិត ៣០ ០០០កន្លែង។ សម្រាប់ខែមករា ដល់ខែមិថុនាឆ្នាំ២០២២ ទំហំទឹកប្រាក់នៃការនាំចេញនាំចូលរបស់សហគ្រាសនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុសម្រេចបាន ១៣៧៤ លានដុល្លារអាមេរិក បានកើនឡើង៣៨,២៣% បើធៀបនឹងឆ្នាំមុន។ ភាពរីក ចម្រើនទាំងនេះ ក៏មានការគាំ ទ្រ ពីសំណាក់ប្រមុខរាជរដ្ឋាភិ បាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលតែងយកចិត្តទុកដាក់ និងលើកទឹកចិត្តចំពោះអ្នកវិនិយោគដែលបានមកធ្វើការបណ្តាក់ទុននៅក្នុងប្រទេសកម្ពុជា។

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានវាយតម្លៃខ្ពស់ និងកោត សរសើរ ដល់ថ្នាក់ដឹកនាំ នៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលបានខិតខំរក្សាការវិនិយោគ ថែមទាំងបានពង្រីកអាជីវកម្មរបស់ខ្លួនបន្ថែមទៀត បើទោះបីស្ថិតក្នុងស្ថានភាពលំបាកនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងរយៈពេលពីរឆ្នាំនេះយ៉ាង នេះក្តី។ ការរក្សាបាននូវភាព រឹងមាំនៃការអភិវឌ្ឍ នៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសី ហនុនេះ ជាការបញ្ជាក់ពីទំនាក់ទំនងមិត្តភាពរវាងប្រទេសយើងទាំងពីរ កម្ពុជា- ចិន ហើយក៏ជាផ្នែកមួយនៃគម្រោងខ្សែច្រវាក់ និងផ្លូវ បានផ្តល់កំណើនសេដ្ឋកិច្ចយ៉ាង ច្រើនដល់កម្ពុជា។

ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលកម្ពុជា កំពុងសិក្សានូវគម្រោងអភិវឌ្ឍន៍នៅខេត្តព្រះសីហនុចំនួនពីរធំៗ គឺវិស័យឧស្សាហ កម្ម និងសេវាកម្ម។ គម្រោងផ្លូវល្បឿនលឿន ក៏ជាស្នូលនៃការអភិវឌ្ឍដោយមានការរួមចំ ណែកពីរដ្ឋាភិបាលចិន ដើម្បីសម្រួលដល់ការធ្វើដំណើរឱ្យបានឆាប់រហ័ស ។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានរម្លឹកពីដំណើរទស្សនកិច្ចរបស់ឯកឧត្តម ទៅកាន់ក្រុមហ៊ុននេះនៅប្រទេសចិន ដោយបានស្នើសុំទៅស្ថាបនិកក្រុម ហ៊ុនបន្តការវិនិយោគមកកាន់កម្ពុជាឱ្យមានភាពសម្បូរបែប ដែលបង្កលក្ខណៈល់ឱ្យពល រដ្ឋកម្ពុជាទទួលបានការងារថ្មី ៗកាន់តែច្រើន៕

ប្រភព៖ ក្រសួងព័ត៌មាន