យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា រាជរដ្ឋាភិបាលបន្តឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនិងរងគ្រោះដោយសារជំងឺកូវីដ-១៩ ខណៈដែលគ្រួសារក្រីក្រនៅតែបន្តកើន ឡើង ដើម្បីធ្វើយ៉ាងណាជួយសម្រាលជីវភាពរស់នៅប្រចាំ ថ្ងៃរបស់គាត់។
ឯកឧត្តម ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាលទទួល បន្ទុកជាអគ្គនាយកអគ្គនាយក ដ្ឋានផែនការនៃក្រសួងផែន ការបានឱ្យដឹងថា មកទល់ពេលនេះមានរយៈពេល២៥ ខែមកហើយ ដែលរាជរដ្ឋាភិបាលនៅតែបន្តឧបត្ថម្ភសាច់ ប្រាក់ជូនដល់គ្រួសារក្រីក្រដែលមានចំនួនជាង ៧០ម៉ឺនគ្រួសារ ក្នុងគោលដៅលើក កម្ពស់ជីវភាពគ្រួសារឱ្យមានភាពល្អប្រសើរ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងផែនការនាថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ថេង បញ្ញាធន បានបន្តថា កម្មវិធីឧបត្ថម្ភសាច់ ប្រាក់ជូនដល់គ្រួសារក្រីក្រនេះមានគោលបំណងផ្តល់ការគាំទ្រ និងសម្រួលជីវភាពគ្រួសារក្រីក្រ និងងាយរងគ្រោះ ដោយបានអនុវត្តបានរយៈពេលចំនួន ២៥ខែកន្លង មកហើយ ដោយទទួលបាន ការសាទរពីអ្នកទទួលផល ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិលជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋទូទៅផងដែរ។
«បន្ទាប់ពីការសម្ភាសន៍ជាក់ស្តែងរបស់មន្រ្តីជំនាញក្រសួងផែនការប្រជាពលរដ្ឋបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានឧបត្ថម្ភសាច់ប្រាក់ជូនពួកគាត់ ហើយប្រជាជនតែងតែលើកឡើងថាមិននឹក ស្មានថានៅពេលដែលរងគ្រោះដោយសារកូវីដ១៩ រដ្ឋាភិបាលមិនត្រឹមតែសម្រួលដល់ផលប៉ះពាល់ទៅដល់សេដ្ឋកិច្ចទេ មានចំណែក ថវិកាជួយសម្រាលជីវភាពប្រជាជនផ្ទាល់ថែមទៀតដែលជាការគិតគូររបស់សម្តេចតេជោជាមហាវិសេសវិសាលធំធេងដែលមានការកោតសរ សើររបស់ប្រជាជន»។
ឯកឧត្តមបានបន្ថែមទៀតថា ការឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាលដល់គ្រួសារក្រីក្រ គឺជាឧបករណ៍កាត់បន្ថយផលប៉ះពាល់ដែលបង្កឡើងដោយសារជំងឺកូវីដ-១៩ ដ៏សំខាន់មួយនៅក្នុងប្រទេសកម្ពុជា ដើម្បីផ្ដល់ជំនួយបណ្ដោះអាសន្នដល់ប្រជាពលរដ្ឋជាង ៧០ម៉ឺនគ្រួសារដែលត្រូវបានកំណត់អត្តសញ្ញាណថាជាគ្រួសារក្រីក្រ (ក្រ១ និងក្រ២) តាម រយៈកម្មវិធីជាតិអត្តសញ្ញាណកម្មគ្រួសារក្រីក្រ។ សូមបញ្ជាក់ថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុង ពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ត្រូវបានដាក់ឱ្យដំណើរការកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា ៕




ប្រភព៖ ក្រសួងព័ត៌មាន


