Khmernote
  • សេដ្ឋកិច្ច

    ប្រទេសទួរគីបានឱ្យដឹងថា រុស្ស៊ី និងអ៊ុយក្រែននឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយនៅថ្ងៃសុក្រ ដើម្បីបើកកំពង់ផែសមុទ្រខ្មៅរបស់អ៊ុយក្រែនឡើងវិញ។ ការចុះហត្ថលេខានេះ គឺជាសញ្ញាដ៏ល្អប្រសើរមួយដែលអាចបន្ធូរបន្ថយការគំរាមកំហែងនៃវិបត្តិស្បៀងអាហារ ដែលកំពុងជះឥទ្ធិពលទៅលើមនុស្សរាប់លាននាក់ជុំវិញពិភពលោក។ ប្រទេសទួរគី ដែលជាសមាជិកណាតូ មានទំនាក់ទំនងល្អជាមួយប្រទេសកំពុងធ្វើសង្រ្គា.ម គ្រប់គ្រងច្រកសមុទ្រដែលឈានទៅដល់សមុទ្រខ្មៅ ហើយបានដើរតួជាអ្នកសម្រុះសម្រួលលើបញ្ហានេះ។ ជាមួយគ្នានេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ដែលនឹងអាចចុះហត្ថលេខាលើកិច្ចព្រមព្រៀងណាមួយត្រូវបានដឹកនាំនៅទីនោះ។ ក្រុង​អង់ការ៉ា​ បាន​និយាយ​ថា ភាគី​ទាំងពីរ នឹង​សរសេរ​កិច្ចព្រមព្រៀង​មួយ​ដែល​ពួកគេ​បាន​ព្រមព្រៀង​ជា​គោលការណ៍​ក្នុង​កិច្ច​ពិភាក្សា​កាលពី​សប្តាហ៍​មុន​ក្នុង​ទីក្រុង​អ៉ីស្តង់ប៊ុល។ ទោះបីជាយ៉ាងណាក្ដី ព័ត៌មានលម្អិតពេញលេញនៃកិច្ចព្រមព្រៀងមិនត្រូវបានចេញផ្សាយភ្លាមៗទេ ដោយការិយាល័យប្រធានាធិបតី Tayyip Erdogan បាននិយាយថា វានឹងត្រូវចុះហត្ថលេខានៅថ្ងៃសុក្រ នៅការិយាល័យវិមាន Dolmabahce។ គួរបញ្ជាក់ផងដែរថា អ៊ុយក្រែន និងរុស្ស៊ី

    July 22, 2022
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ក្រសួងពាណិជ្ជកម្មអំពាវនាវដល់ប្រជាពលរដ្ឋមិនចាំបាច់ព្រួយបារម្ភរឿងអង្ករឡើងថ្លៃឡើយ ដោយសារមានក្រុមហ៊ុននៅក្នុងស្រុកអាចផ្គត់ផ្គងតាមតម្រូវការបានគ្រប់គ្រាន់ ដែលអាចជួយរក្សាតម្លៃនៅលើទីផ្សារឱ្យនៅថេរ។ ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមាន ប្រសាសន៍ថា តម្លៃអង្ករនិង គ្រឿងឧបភោគបរិភោគមួយ ចំនួន គឺគ្មានការឡើងថ្លៃឡើយ ដោយសារតែកម្ពុជាមានការបម្រុងទុកនូវស្រូវអង្ករសម្រាប់ផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ហើយកម្ពុជាក៏សល់ស្រូវអង្ករដែលអាចនាំ ចេញទៅកាន់ទីផ្សារក្រៅ ប្រទេសជាច្រើន ជាពិសេសទៅកាន់ទីផ្សារប្រទេសចិនដែលជាទីផ្សារធំជាងគេសម្រាប់នាំចេញ ។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងពាណិជ្ជកម្ម» នៅទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២១ខែកក្កដា ឆ្នាំ២០២២ នេះ ឯកឧត្តមបន្តថា ក្រសួងពាណិជ្ជកម្មមានក្រុមហ៊ុន ហ្គ្រីនត្រេដជាសេនាធិការក្នុងការអនុវត្តគោលនយោបាយស្រូវ-អង្ករនិងសន្និធិបម្រុងរដ្ឋ ។ ក្រៅពីស្រូវអង្ករក្រុមហ៊ុនបានទទួលការគ្រប់គ្រងសន្និធិស្បៀងត្រៀមបម្រុងយុទ្ធ សាស្ត្រជារូបវ័ន្តបន្ថែមរបស់រាជរដ្ឋាភិបាលរួមមាន

    July 21, 2022
  • អាជីវកម្ម

    ក្រុមហ៊ុន Ford Motor គ្រោងនឹងបញ្ឈប់បុគ្គលិកចំនួន ៨ពាន់នាក់ក្នុងសប្ដាហ៍ខាងមុខនេះ ដើម្បីទុកធនធានដល់ការផលិតរថយន្តអគ្គិសនីរបស់ខ្លួន។ បើតាមប្រភពច្បាស់ការដែលបានប្រាប់សារព័ត៌មាន Bloomberg បានឱ្យដឹងថា ការកាត់បន្ថយនេះនឹងប៉ះពាល់ដល់អង្គភាព Ford Blue ដែលទើបបង្កើតថ្មី ដើម្បីផលិតម៉ាស៊ីនសម្រាប់រថយន្តដែលប្រើហ្គាស ក៏ដូចជាមុខតំណែងប្រតិបត្តិការផ្សេងទៀតនៅទូទាំងក្រុមហ៊ុននេះ។ ប្រភពដដែលបានឱ្យដឹងទៀតថា បុគ្គលិកមួយចំនួននឹងត្រូវបណ្ដេញចេញនៅរដូវក្ដៅខាងមុខនេះ ហើយការបញ្ឈប់ការងារនេះទៀតសោត អាចនឹងកើតឡើងជាដំណាក់កាលបន្តទៀត។ ជាមួយគ្នានេះ ទីភ្នាក់ងារព័ត៌មាន Bloomberg បានកត់សម្គាល់ថា ការបញ្ឈប់នេះនឹងធ្វើឡើងផ្ដោតលើក្រុមហ៊ុន Ford នៅសហរដ្ឋអាមេរិក ដែលមានបុគ្គលិកចំនួន ៣១,០០០នាក់។ ទោះបីជាយ៉ាងណាក្ដី ក្រុមហ៊ុន Ford បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​ការ​កាត់​បន្ថយ​ការងារ​ដ៏​ច្រើននេះឡើយ តែក្រុមហ៊ុនបានសង្កត់ធ្ងន់ថា ខ្លួន​ប្តេជ្ញា​ធ្វើ​បដិវត្តន៍​រថយន្តអគ្គិសនី

    July 21, 2022
  • អាជីវកម្ម

    ក្រុមហ៊ុនដំឡើង-ផ្ទាំងសិល្បៈមួយនៅសហរដ្ឋអាមេរិកដែលមានឈ្មោះថា Meta បានដាក់ពាក្យប្ដឹងមេធំរបស់ Facebook គឺក្រុមហ៊ុន Meta ពីបទប្រើប្រាស់ឈ្មោះដូចគ្នា។ ក្រុមហ៊ុនមួយនេះ បានបង្ហាញពីការខកចិត្តយ៉ាងខ្លាំង ដោយសារតែក្រុមហ៊ុន Facebook បានប្ដូរឈ្មោះថ្មីហើយមកដាក់ឈ្មោះ Meta ដូចពួកគេដែរ ទាំងដែលឈ្មោះនេះពួកគេខំប្រឹងសាងឡើង ដោយកម្លាំងញើសឈា.ម ផ្ទាល់ខ្លួនយ៉ាងលំបាក។ នៅក្នុងការបង្ហោះនៅលើគេហទំព័ររបស់ខ្លួន Meta​ ដែលជាក្រុមហ៊ុនដំឡើង-ផ្ទាំងសិល្បៈ បានរៀបរាប់ថា៖ ” ចំពេលដែលក្រុមហ៊ុនមានបញ្ហាប្រឈមនៃជំងឺរាតត្បាត និងផលប៉ះពាល់មួយចំនួននៃអាជីវកម្មរបស់ខ្លួន ក្រុមហ៊ុនដ៏មានឥទ្ធិពលបំផុតមួយក្នុងពិភពលោក (Facebook ដែលបច្ចុប្បន្នប្ដូរមកជា Meta​) បានយកអត្តសញ្ញាណរបស់យើងដោយមិនមានការជូនដំណឹងជាមុនឡើយ”។ ក្រុមហ៊ុននេះក៏បានបន្ថែមថា ពួកគេគ្មានជម្រើសអ្វីក្រៅពីដាក់ប្ដឹងឡើយ ព្រោះបានព្យាយាមចរចាជាមួយ Facebook ដោយស្មោះត្រង់អស់រយៈពេល

    July 21, 2022
  • អាជីវកម្ម

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្មណែនាំទៅដល់កសិករឱ្យដាំដុះស្វាយខុសរដូវឱ្យបានច្រើនដើម្បីបំពេញតម្រូវការទីផ្សារនាំចេញ និងជួយបង្កើនប្រាក់ចំណូលសម្រាប់ជីវភាពប្រចាំថ្ងៃផងដែរ ។ ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មបានណែនាំទៅដល់ប្រជាកសិករជាអ្នកដាំស្វាយកែវរមៀតទាំងអស់បង្កើនការដាំដុះស្វាយខុសរដូវឱ្យបានច្រើន និងឱ្យស្របតាមស្តង់ដារកសិកម្ម ដើម្បីផ្គត់ផ្តងតម្រូវការទីផ្សារនាំចេញទៅប្រទេសចិនក៏ដូចជាប្រទេសជិតខាងយើង។ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពីសមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមបានបញ្ជាក់ថា បន្ទាប់ពីក្រសួងកសិកម្មព្យាយាមធ្វើផ្នែកផលិតកម្មនិងពង្រឹងគុណភាពទៅដល់កសិកររួចមកឃើញថា កសិករមានការយល់ដឹងខ្ពស់ពីបច្ចេកទេសនៃដាំដុះស្វាយបានល្អមួយកម្រិត ហើយស្វាយរបស់កសិករដាំដុះត្រូវតាមស្តង់ដារកសិកម្មអាចនាំចេញបាន។ ជាមួយគ្នានោះដែរ កសិករត្រូវរៀបចំប្រព័ន្ធស្រោចស្រព ឱ្យបានត្រឹមត្រូវ ការមើលថែទាំ ការកំណត់ពេលវេលាការវេចខ្ចប់នៅលើដើម និងប្រមូលផលជាដើម ពិសេសម្ចាស់ចម្ការស្វាយត្រូវ ចុះបញ្ជីចម្ការស្វាយជាមួយក្រសួងកសិកម្ម ដើម្បីអនុវត្តកសិកម្មល្អ។ សម្លេង៖​ « ផលិតកម្មស្វាយខុសរដូវឱ្យបានច្រើនជាអតិបរមាដែលយើងអាចផ្គត់ផ្គងបានរៀងរាល់ខែ ហើយស្វាយកែវរមៀតនេះមានលក្ខណៈពិសេសវាអត់ដូចស្វាយកែវចិនទេ យើងអាចបញ្ជាវាឱ្យចេញផ្កានៅពេលណាក៏បានទៅតាមបច្ចេកទេសគ្រាន់តែ

    July 21, 2022
  • សេដ្ឋកិច្ច

    ប្រទេសរុស្ស៊ីកំពុងងាកទៅរកការចរចាជាមួយប្រទេស ទួរគី អ៉ីរ៉ង ទៅលើការប្រើប្រាស់រូបិយប័ណ្ណជាតិរបស់ប្រទេសទាំងនោះ ដើម្បីបញ្ចៀសការប្រើប្រាស់ប្រាក់ដុល្លារសម្រាប់ការទូទាត់ថ្លៃថាមពល និងធ្វើពាណិជ្ជកម្ម។​ ជាមួយគ្នានេះដែរ រុស្ស៊ីក៏បានកំពុងសម្លឹងរកការជួញដូរប្រេងជាមួយឥណ្ឌាដោយប្រើរូបិយប័ណ្ណជាតិរបស់អារ៉ាប់រួម។ យោងតាមប្រភពមួយដែលបានប្រាប់ទៅកាន់សារព័ត៌មាន Bloomberg បានឱ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានធ្វើដំណើរទៅកាន់ទីក្រុងតេអេរ៉ង់កាលពីថ្ងៃអង្គារ ដើម្បីជួបជាមួយមេដឹកនាំនៃប្រទេសនីមួយៗ ហើយប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan គ្រោងនឹងពិភាក្សាអំពីកិច្ចព្រមព្រៀងថាមពលរុស្ស៊ីដោយគិតតម្លៃជារូបិយប័ណ្ណផ្សេងក្រៅពីប្រាក់ដុល្លារ។ យោងតាមរបាយការណ៍ មន្ត្រីទួរគីបាននិយាយថា ប្រទេសទាំងពីរកំពុងពិភាក្សាគ្នាសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មដោយប្រើរូបិយប័ណ្ណ លីរ៉ា ​(Lira) ដែលនឹងជួយទួរគីពន្យឺតការធ្លាក់ចុះនៃទុនបំរុងអធិបតេយ្យភាពរបស់ខ្លួន ក៏ដូចជាជួយក្រុងម៉ូស្គូការពារខ្លួនពីផលប៉ះពាល់នៃទណ្ឌកម្មរបស់លោកខាងលិច។ នៅក្រោមកិច្ចព្រមព្រៀងដែលបានស្នើឡើង ប្រទេសទួរគីនឹងអាចបង់ប្រាក់ជាលីរ៉ា (Lira) សម្រាប់ការនាំចូលថាមពល ដែលបន្ទាប់មកអាចត្រូវបានប្រើប្រាស់ដោយទីក្រុងម៉ូស្គូដើម្បីធ្វើការទិញពីអ្នកលក់ទួរគី។

    July 21, 2022
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា កាលពីព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញ ជាអធិបតីក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នារវាង ក្រុមហ៊ុនស៊ី ភី ខេមបូឌា ចំកាត់ និងតំណាងសៃឡូនៅប៉ៃលិន ព្រមទាំងពិធី ប្រកាសតម្លៃបញ្ជាទិញមៀនរវាងក្រុមហ៊ុនឆាយណា ជិនវ័រយាន អ៊ឹមផត អិចផត ជាមួយសហគមន៍មៀនប៉ៃលិន ទាំង ៤ ខេត្ត រួមមាន៖ ខេត្តប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ និងខេត្តពោធិ៍សាត់។ ពិធីនេះមានការចូលរួមពី លោកប្រធានមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន លោកប្រធានមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង លោកប្រធានមន្ទីរ ពាណិជ្ជកម្មបន្ទាយមានជ័យ

    July 21, 2022
  • អាជីវកម្ម

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ម្ចាស់ចម្ការក្រូចពោធិ៍សាត់ ក្រូចថ្លុង និងទុរេន ម្នាក់នៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប កំពុងត្រៀមប្រមូលផលក្រូចពោធិ៍សាត់ ដែលធ្វើការដាំដុះតាមបែបធម្មជាតិ ដោយមិនប្រើប្រាស់ជីគីមី។ លោក កុយ ប៊ុនលី រស់នៅក្នុងភូមិត្បែងលិច ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានឱ្យដឹងថា លោកចាប់ផ្តើមការងារដាំដុះដំណាំកសិកម្មជាង ៥ឆ្នាំមកហើយ ក្នុងទំហំផ្ទៃដីប្រមាណ ២ហិកតា ដោយមានដាំដុះដំណាំទុរេន ក្រូចពោធិ៍សាត់ និងក្រូចថ្លុង។ លោកបន្តថា ក្រោយពេលជិតបញ្ចប់ការប្រមូលផលផ្លែទុរេនមក លោកក៏ត្រៀមប្រមូលផលផ្លែក្រូចពោធិ៍សាត់ នាអំឡុងខែកញ្ញាខាងមុខ ដើម្បីលក់ទៅកាន់ទីផ្សារ។ ក្រូចពោធិ៍សាត់ដែលលោកដាំមានចំនួន ២០០ដើម បានប្រមូលផល ២ឆ្នាំមកហើយ ដោយក្រូចពោធិ៍សាត់

    July 20, 2022
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន ឯកឧត្តម ជា ចាន់តូ ទេសាភិ បាលធនាគារជាតិនៃកម្ពុជា មានប្រសាសន៍ថា ក្រោមឥទ្ធិពលនៃការកើនឡើងថ្លៃប្រេង និងម្ហូបអាហារពិភពលោក បានធ្វើឱ្យអតិផរណានៅកម្ពុជាកើនឡើងជាបន្តបន្ទាប់ដល់ ៧.២ភាគរយ នៅខែឧសភា ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ១ទសវត្សរ៍ចុងក្រោយនេះ។ ថ្លែងក្នុងឱកាសបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ ២០២២ របស់ធនាគារជាតិ នៃកម្ពុជា នៅថ្ងៃទី២០ ខែ កក្កដានេះ ឯកឧត្តម បានបញ្ជាក់ថា ក្នុងស្ថានភាពនេះ ធនាគារជាតិនៃកម្ពុជា បានថ្លឹងថ្លែងការអនុវត្តនយោបាយរូបិយវត្ថុ ដើម្បីគ្រប់គ្រងសម្ពាធអតិផរណាផង និងគាំទ្រការស្តារកំណើនសេដ្ឋកិច្ចផង ក្នុងនោះអត្រាប្តូរប្រាក់ ត្រូវបានបន្តរក្សាឱ្យមានស្ថិរភាព ដើម្បីការពារអំណាចទិញរបស់ប្រាក់រៀល ក៏ដូចជាប្រាក់ចំណូលរបស់ប្រជាពលរដ្ឋងាយរងគ្រោះ។

    July 20, 2022
  • សេដ្ឋកិច្ច

    អនុប្រធានធនាគារកណ្ដាលរបស់អ៊ុយក្រែនបាននិយាយកាលពីថ្ងៃអាទិត្យថា ធនាគារកណ្ដាលបានលក់ទុនបម្រុងមាសរបស់ខ្លួនជាង ១២ ពាន់លានដុល្លារ ចាប់តាំងពីរុស្ស៊ីបានបើកការឈ្លានពានមក នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន investing។ លោកស្រី Kateryna Rozhkova បានប្រាប់ទូរទស្សន៍ជាតិថា៖ “យើងកំពុងលក់មាស ដូច្នេះអ្នកនាំចូលអាចទិញទំនិញចាំបាច់សម្រាប់ប្រទេស ខណៈមាសនេះមិនត្រូវបានលក់ ដើម្បីគាំទ្ររូបិយប័ណ្ណ ហ៊ីរីវ៉ាយៀ “hryvnia” របស់​អ៊ុយក្រែន​ទេ”។ គួរបញ្ជាក់ផងដែរថា ប្រទេសរុស្ស៊ីបានបើកការវាយប្រហារទៅលើប្រទេសអ៊ុយក្រែន កាលទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នេះ។ ចាប់តាំងពីការវាយប្រហារដែលរុស្ស៊ីហៅថា “ប្រតិបត្តិការយោធាពិសេស” នេះមក ប្រទេសរុស្ស៊ីទទួលរងនូវទណ្ណកម្មពីបណ្ដាប្រទេសជាច្រើន ខណៈប្រទេសអ៊ុយក្រែនក៏ត្រូវខាតបង់អស់ពាន់លានដុល្លារពីការលុកលុយនេះ៕ អត្ថបទ៖ លីនី ប្រភព៖ investing រូបភាព៖

    July 20, 2022