- Khmernote
- បុគ្គលជោគជ័យ
ជាការពិតណាស់មនុស្សគ្រប់រូបសុទ្ធតែចាប់ផ្ដើមពីការងារដំបូងនៅក្នុងជីវិត មុនពេលដែលពួកគេទទួលបានជោគជ័យ សូម្បីតែមហាសេដ្ឋីលំដាប់ពិភពលោក បុគ្គលល្បីៗជាច្រើនក៏ដោយ ក៏សុទ្ធតែធ្លាប់ឆ្លងកាត់ការងារដំបូងទាំងអស់ ទម្រាំឈានជើងមកដល់បច្ចុប្បន្ន។ ដោយឡែក វាគ្រាន់តែខុសប្លែកពីគ្នានៃប្រភេទការងារដែលពួកគេទទួលបានប៉ុណ្ណោះ ដើម្បីកាន់តែច្បាស់ខាងក្រោមនេះជាមហាសេដ្ឋីលំដាប់ពិភពលោក និងបុគ្គលល្បីៗចំនួន ៤រូបដែលចាប់ផ្ដើមពីការងារតូចទាបដំបូងបំផុត រហូតក្លាយជាកំពូលអ្នកមានទ្រព្យសម្បត្តិ និងកេរ្តិ៍ឈ្មោះល្បីល្បាញដូចសព្វថ្ងៃក្នុងនោះរួមមាន៖ ១. លោក Jeff Bezos៖ មុនពេលក្លាយជាស្ថាបនិកក្រុមហ៊ុន Amazon និងជាមហាសេដ្ឋីមានបំផុតលំដាប់ទី២ ក្នុងពេលបច្ចុប្បន្ន លោក Jeff Bezos គឺជាបុគ្គលិកនៅក្នុងហាង Mcdonald’s នៅទីក្រុង Miami នៅពេលគាត់មានអាយុត្រឹមតែ ១៦ឆ្នាំ។ ២. លោក Warren Buffett៖
July 18, 2022 - សេដ្ឋកិច្ច
ធនាគារកណ្ដាលឥណ្ឌា (RBI) បាននិយាយកាលពីថ្ងៃសោរិ៍ថា សេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌា នៅតែមានភាពធន់ចំពោះការប្រឈមនឹងបញ្ហាពិភពលោក រួមទាំងអតិផរណាដែលកំពុងកើនឡើងនៅតាមប្រទេសមួយចំនួននាពេលថ្មីៗនេះ។ ទាំងនេះហើយ ត្រូវបានគេរំពឹងថា សេដ្ឋកិច្ចឥណ្ឌា នឹងក្លាយទៅជាសេដ្ឋកិច្ចដែលមានកំណើនលឿនបំផុតរបស់ពិភពលោក។ RBI បាននិយាយនៅក្នុងព្រឹត្តិបត្រមួយថា ភាពប្រសើរឡើងវិញនៃខ្យល់មូសុងនិរតី និងការដាំដំណាំឡើងវិញនាពេលថ្មីៗនេះ បានបង្កើនការរំពឹងទុកថា តម្រូវការនៅតាមជនបទ នឹងចាប់យកការចំណាយក្នុងទីក្រុង និងពង្រឹងការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច។ ប៉ុន្តែធនាគារកណ្ដាលបានបន្ថែមថា ឥទ្ធិពលដែលវាយប្រហារទៅលើការលេចធ្លាយភូមិសាស្ត្រនយោបាយ អាចមើលឃើញនៅក្នុងវិស័យជាច្រើន ដោយឥទ្ធិពលទាំងនោះនឹងកាត់បន្ថយល្បឿននៃការងើបឡើងវិញ”។ ទោះបីជាយ៉ាងនេះក្ដី ធនាគារបានបញ្ជាក់ថា នៅក្នុងហានិភ័យដ៏លើសលប់នេះ ក៏មានផ្កាភ្លើងនៅក្នុងខ្យល់បញ្ឆេះនូវភាពរឹងមាំពីកំណើតនៃសេដ្ឋកិច្ច និងកំណត់សេដ្ឋកិច្ច ឱ្យក្លាយជាសេដ្ឋកិច្ចដែលរីកលូតលាស់លឿនបំផុតនៅក្នុងពិភពលោក ទោះបីជាមានការឡោមព័ទ្ធដោយភាពភ័យខ្លាចនៃវិបត្តិសេដ្ឋកិច្ចក៏ដោយ៕ អត្ថបទ៖ លីនី ប្រភព៖ yahoo រូបភាពពី៖
July 18, 2022 - អាជីវកម្ម
កាលពីពេលកន្លងទៅនេះ “Lisa” ដែលជាតារាចម្រៀង k-pop ដ៏ល្បីមួយរូបនៅក្នុងក្រុម Blackpink បានសាងភាពភ្ញាក់ផ្អើល និងជួយដល់អាជីវកម្មរបស់ប្រជាជនថៃចំនួន ២ ទី១ គឺអាជីវកម្មលក់ប្រហិតនៅតាមដងផ្លូវនៅក្នុងខេត្តបូរីរ៉ាំ និងមួយទៀតគឺ ក្រុមហ៊ុនច្នៃម៉ូតរបស់ប្រទេសថៃ ដែលលក់ម្កុដដាច់គ្មានសល់ ក្រោយពីតារាស្រីវ័យក្មេងរូបនេះបានចេញបទចម្រៀង “LALISA” ដោយការតុបតែងខ្លួនមានពាក់ម្កុដដ៏ស្រស់ស្អាត។ យ៉ាងណាមិញ កាលពីថ្ងៃសុក្រថ្មីៗនេះ តារាស្រីជនជាតិថៃរូបនេះ កំពុងបង្កើតភាពទាក់ទាញថ្មីមួយទៀត ដោយរូបនាងបានបង្ហោះវិដេអូខ្លីៗ “stories” បង្ហាញពីនំថៃ នៅលើគណនី Instagram របស់ខ្លួនដែលមានអ្នកតាមដានចំនួន ៨០លាន។ នៅក្នុង “stories” Lisa បានបង្ហាញនូវនំប្រពៃណីរបស់ថៃចំនួន ៣ មុខគឺ
July 18, 2022 - ទេសចរណ៍
ក្រសួងទេសចរណ៍បានដាក់ចេញផែនការការងារ ១១ចំណុច ដើម្បីស្ដារវិស័យទេសចរណ៍ជាតិឡើងវិញ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍។ ផែនការនេះ ត្រូវបានលើកឡើងនៅក្នុងពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ ការបូកសរុបផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ ដំណាក់កាលទី១ (២០២០-២០២១) និងឆមាសទី១ ឆ្នាំ២០២២ និងលើកទិសដៅផែនការស្តារឡើងវិញនូវវិស័យទេសចរណ៍ក្នុងដំណាក់កាលទី២ (ឆមាសទី២ ឆ្នាំ២០២២-២០២៣) ដែលត្រូវបានធ្វើឡើងក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ នៅសណ្ឋាគារសុខារេស៉ីដង់ភ្នំពេញ។ នាឱកាសនោះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្ដម ថោង ខុន បានលើកឡើងថា ពេញមួយឆ្នាំ២០២២ នេះ កម្ពុជារំពឹងថា
July 18, 2022 - អាជីវកម្ម
លោក Elon Musk បាននិយាយកាលពីថ្ងៃសុក្រថា ក្រុមហ៊ុនផលិតផលរថយន្តអគ្គិសនី Tesla អាចបញ្ចុះតម្លៃរថយន្ត ប្រសិនបើអតិផរណាចុះមកវិញ។ លោក Musk ដែលមានអ្នកតាមដាន (follower) ជាង ១០០លាននាក់នៅលើ Twitter បានឆ្លើយតបទៅនឹង tweet មួយកាលពីថ្ងៃសុក្រដែលបានសួរថា តើក្រុមហ៊ុនមានគម្រោងបញ្ចុះថ្លៃលើរថយន្តដែលខ្លួនបានលើកឡើង ដើម្បីយកឈ្នះជំងឺរាតត្បាតនិងបញ្ហាសង្វាក់ផ្គត់ផ្គង់ដែរឬទេ? មហាសេដ្ឋីរូបនេះបានឆ្លើយថា “ប្រសិនបើអតិផរណាធ្លាក់ចុះ យើងអាចទម្លាក់តម្លៃរថយន្ត”។ គួររម្លឹកថា Tesla បានដំឡើងថ្លៃរថយន្តជាច្រើនដងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដោយសារតម្លៃវត្ថុធាតុដើមសម្រាប់អាលុយមីញ៉ូម លីចូម ដែលប្រើក្នុងរថយន្ត និងអាគុយកើនឡើង ខណៈពេលដែលក្រុមហ៊ុនផលិតរថយន្តកំពុងព្យាយាមក្នុងការផ្គត់ផ្គង់បន្ទះឈីប និងការផ្គត់ផ្គង់ផ្សេងទៀត។ ជាមួយគ្នានេះ Musk
July 18, 2022 - ទេសចរណ៍
ជារៀងរាល់ឆ្នាំ គេហទំព័រ Travel+Leisure តែងតែធ្វើការស្ទង់មតិទៅលើអ្នកគាំទ្រ អំពីទីកន្លែងកម្សាន្តល្អបំផុតដែលពួកគេបានទៅ ក៏ដូចជាចែករំលែកពីបទពិសោធន៍ថ្មីៗ។ ក្នុងនោះអ្នកគាំទ្របានបញ្ចេញមតិទៅលើទីក្រុងកំពូលៗដូចជា តំបន់កោះ នាវាកម្សាន្ត ស្ប៉ា ក្រុមហ៊ុនអាកាសចរណ៍ និងជាច្រើនទៀត។ មិនតែប៉ុណ្ណោះពួកគេក៏បានវាយតម្លៃទីក្រុងលើទេសភាព និងកន្លែង វប្បធម៌ ម្ហូបអាហារ ភាពរួសរាយរាក់ទាក់ ការទិញទំនិញ និងតម្លៃរួមរបស់ពួកគេ។ យ៉ាងណាមិញ យោងតាមការបញ្ចេញមតិ និងការវាយតម្លៃ គេហទំព័រ Travel+Leisure បានរៀបបញ្ជីឈ្មោះទីក្រុងល្អបំផុតទាំង ១៥ ប្រចាំទ្វីបអាស៊ីសម្រាប់ឆ្នាំ២០២២ នេះ ហើយក្នុងចំណោមនោះទីក្រុងសៀមរាបរបស់ប្រទេសកម្ពុជា គឺឈរនៅក្នុងចំណោម Top 10 ដែលក្នុងនោះរួមមាន៖ ១.ទីក្រុង
July 16, 2022 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយក្រសួងសារព័ត៌មាន រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា បន្ទាប់ពីបង់វិភាគទានប្រាក់សោធននិវត្តន៍រួចហើយ បងប្អូនកម្មករនិយោជិតកុំភ័យក្នុងការបាត់បង់ ទោះបីជាឈប់ធ្វើការពីកន្លែងមួយ ហើយទៅកន្លែងមួយទៀតក៏ដោយ។ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ បានលើកឡើងនៅក្នុងពិធីផ្សព្វផ្សាយកា រដាក់ឱ្យអនុវត្តន៍របបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយដែលស្ថិត នៅក្រោមបទបញ្ញត្តិនៃច្បាប់ស្តីពីការងារ ជាមួយតំណាងនិយោជក នាព្រឹកថ្ងៃទី១៥ ខែកក្កដា នៅសណ្ឋាគារហ៊ីម៉ាវ៉ារីថា «ពេលនេះជាដំណាក់សំខាន់ណាស់ក្នុងវិស័យការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ ក៏ដូចជាវិស័យរបបសន្តិសុខសង្គមនៅកម្ពុជា ដើម្បីរៀបចំប្រព័ន្ធសន្តិសង្គម សម្រាប់ប្រជាជាតិយើង»។ ឯកឧត្តមបានលើកឡើងថា ក្រុមការងាររបស់ក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ និងក្រុមការងារបេឡាជាតិរបបសន្តិសុខសង្គម នឹងចុះទៅតាមគ្រឹះស្ថាន រោងចក្រ សហគ្រាស
July 16, 2022 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើឱ្យរដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស ជួយជំរុញវិនិយោគិនបង់ក្លាដែស ឱ្យមកវិនិយោគនៅកម្ពុជា លើឃ្លាំងម៉ាស៊ីនកិនស្រូវ ឬទិញស្រូវផ្ទាល់ពីកសិករខ្មែរ។ សម្តេចតេជោ ហ៊ុន សែន បានស្នើដូចនេះ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២នេះ ក្នុងឱកាសដែលសម្តេចអនុញ្ញាតឱ្យ លោកបណ្ឌិត អេ ខេ អាប់ឌុល ម៉ូមិន (A.K. Abdul Momen) រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស និងគណៈប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ
July 16, 2022 - សេដ្ឋកិច្ច
ប្រទេសចិន អនុញ្ញាតឱ្យវៀតណាមនាំចូលទុរេនជាផ្លូវការក្នុងពេលឆាប់ៗនេះ នៅពេលដែលពិធីសារស្ដីពីដំណាំទុរេនរបស់វៀណាម ត្រូវបានផ្សព្វផ្សាយជាសាធារណៈ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vietnamplus បានឱ្យដឹងថា បន្ទាប់ពីការចរចាអស់រយៈពេលបួនឆ្នាំ កាលពីថ្ងៃទី១១ ខែកក្កដា ថ្មីៗនេះ ពិធីសារស្តីពីតម្រូវការអនាម័យសម្រាប់ទុរេនវៀតណាម ដែលនាំចេញទៅប្រទេសចិនត្រូវបានចុះហត្ថលេខា ដែលនេះជាលក្ខខណ្ឌសំខាន់សម្រាប់ទុរេនវៀតណាម ដើម្បីមានទីផ្សារនាំចូលប្រកបដោយនិរន្តរភាព។ តាមប្រភពព័ត៌មាន ពិធីសារនេះ ត្រូវបានចុះហត្ថលេខា ដោយរដ្ឋមន្រ្តីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាមគឺលោក Le Minh Hoan បន្ទាប់មកនឹងត្រូវបញ្ជូនទៅអគ្គនាយកដ្ឋានគយនៃប្រទេសចិន និងផ្សព្វផ្សាយនៅលើ portal របស់ខ្លួន រួមជាមួយនឹងបញ្ជីនៃតំបន់ដាំដុះទុរេន និងកន្លែងវេចខ្ចប់របស់វៀតណាមដែលមានសិទ្ធិក្នុងការនាំចេញ។ គួរបញ្ជាក់ផងដែរថា ប្រទេសចិននៅតែជាប្រទេសនាំចូលទុរេនវៀតណាមច្រើនជាងគេ ខណៈតែផ្លែឈើនេះ ត្រូវបាននាំចេញជាចម្បងទៅកាន់ប្រទេសចិនតាមច្រកព្រំដែន។ ជមួយគ្នានេះ
July 15, 2022 - សេដ្ឋកិច្ច
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា តម្លៃប្រេងអាចនឹងកើនឡើងកាន់តែខ្លាំង ប្រសិនបើក្រុមប្រទេសទាំង ៧ (G7) ព្យាយាមដាក់កំហិតលើការទិញប្រេងពីរុស្ស៊ី។ លោកស្រី Maria Zakharova បានប្រាប់សន្និសីទសារព័ត៌មានថា ផែនការរបស់ក្រុមប្រទេសទាំង ៧ គឺប្រឆាំងនឹងទីផ្សារ ហើយក៏បង្កហានិភ័យដែរ។ ជាមួយគ្នានេះនេះដែរ អ្នកនាំពាក្យក៏បានស្ដីបន្ទោសថា តម្លៃប្រេង និងឧស្ម័នដែលឡើងខ្ពស់ គឺមកពីកំហុសរបស់លោកខាងលិចនៅក្នុងគោលនយោបាយថាមពល ក៏ដូចជាការដាក់ទណ្ឌកម្មប្រឆាំងនឹងអ្នកផលិតថាមពលធំៗដូចជា រុស្ស៊ី អ៉ីរ៉ង់ និងវ៉េណេស៊ុយអេឡា។ មិនតែប៉ុណ្ណោះ ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ក៏បានព្រមានលោកខាងលិចកាលពីពេលថ្មីៗនេះថា ការបន្តដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី ជុំវិញជម្លោះក្នុងប្រទេសអ៊ុយក្រែន ប្រថុយនឹងការបង្កើនតម្លៃថាមពល បង្កឱ្យមានគ្រោះមហន្តរាយសម្រាប់អ្នកប្រើប្រាស់ជុំវិញពិភពលោក។ គួរបញ្ជាក់ផងដែរថា
July 15, 2022












