- Khmernote
- សេដ្ឋកិច្ច
ក្នុងឆមាសទី១ ឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រមូលចំណូលពន្ធ-អាករ បានចំនួន ៧ ៩៨០.៥៧ ប៊ីលានរៀល (ប្រមាណជា ១ ៩៧០.៥១ លានដុល្លារ) ស្មើនឹង ៦៩.៨៩% នៃផែនការច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំធៀបនឹងចំណូលពន្ធ-អាករក្នុងរយៈពេលដូចគ្នា ឆ្នាំ២០២១ ឃើញថាកើនឡើងចំនួន ១ ៨៣៣,៥៩ ប៊ីលានរៀល (ប្រមាណជា ៤៥២,៧៤ លានដុល្លារ) ស្មើនឹង ២៩.៨៧%។ តួលេខនេះត្រូវបានបង្ហាញដោយ ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែមិថុនា និងប្រចាំឆមាសទី១ នៃឆ្នាំ២០២២
July 20, 2022 - អាជីវកម្ម
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រកាសជូនដំណឹងដល់ បណ្តាអង្គភាពរដ្ឋ និងក្រុមហ៊ុនឯកជន ដែលមានបំណងចង់ប្រកបអាជីវកម្មលើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ការថែទាំផ្លូវថ្នល់ ការផ្តល់ សេវាទីប្រឹក្សាបច្ចេកទេសសំណង់ផ្លូវថ្នល់ ការសិក្សាគម្រោងប្លង់ ការត្រួតពិនិត្យសំណង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងការបើកមន្ទីរ ពិសោធន៍វិស័យផ្លូវថ្នល់ ត្រូវមកដាក់ពាក្យស្នើសុំអាជ្ញាបណ្ណផ្លូវថ្នល់ នៅក្រសួងសាធារណការ និង ដឹកជញ្ជូន ដោយបំពេញតាមលក្ខខណ្ឌ និង នីតិវិធីនៃការស្នើសុំអាជ្ញាបណ្ណប្រកបអាជីវកម្ម ដែលកំណត់ដោយ ក្រសួងសាធារណការ និងដឹកជញ្ជូន។ ដោយឡែកចំពោះអង្គភាពរដ្ឋ និងឯកជន មានអាជ្ញាបណ្ណប្រកបអាជីវកម្មលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ដែលជិតផុតសុពលភាព ឬមានបំណងចង់ផ្លាស់ប្តូរប្រភេទអាជ្ញាបណ្ណ ត្រូវដាក់ពាក្យស្នើសុំមក ក្រសួងសាធារណការ និងដឹកជញ្ជូន ឱ្យបានមុនថ្ងៃផុតសុពលភាពអាជ្ញាបណ្ណ យ៉ាងតិច០៣
July 20, 2022 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាននាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ នេះ កម្ពុជារំពឹងថា នឹងអាចនាំចេញផ្លែមៀនប៉ៃលិនទៅកាន់ទីផ្សារប្រទេសចិននាពេលឆាប់ៗខាងមុខនេះ ខណៈដែលបច្ចុប្បន្ននេះ កម្ពុជានៅបំពេញតាមលក្ខខណ្ឌមួយ ចំនួនទៀតតាមភាគីចិន។ ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម មានប្រសាសន៍ក្នុងសន្និសីទស្តីពីសមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំរបស់ក្រសួងកសិកម្ម នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០២២ ថា ផ្លែមៀនប៉ៃលិនរបស់កម្ពុជាគឺបានវាយតម្លៃដល់ដំណាក់កាលចុងក្រោយហើយ ដោយអគ្គរដ្ឋបាលគយចិនបានធ្វើការសន្និដ្ឋានថា មៀនប៉ៃលិនកម្ពុជាមានគុណភាពល្អ និងមិនមានសមាសភាពចង្រៃទាំង៦ប្រភេទដែលភាគីចិនហាមឃាត់នោះទេ។ ឯកឧត្តមបានបន្តថា ចំពោះការវាយតម្លៃនៅតាមចម្ការផ្ទាល់ឃើញថា ចម្ការមៀនប៉ៃលិនរបស់កម្ពុជាបានដាំដុះស្អាត មានអនាម័យល្អ ហើយ ក៏មានការកត់ត្រាទៅលើការអភិវឌ្ឍតាមស្តង់ដារមួយយ៉ាងត្រឹមត្រូវ ដូច្នេះហើយឯកឧត្តមសង្ឃឹមថា នឹងមិនមានបញ្ហាចោទអ្វីទៀតនោះទេ គឺនឹង អាចនាំចេញផ្លែមៀនប៉ៃលិនស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិនបាន
July 20, 2022 - សេដ្ឋកិច្ច
ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ សម្រេចការសាងសង់បាន ៩៥% ហើយ ដោយគ្រោងដាក់ឱ្យដំណើរការជាបណ្ដោះអាសន្ននៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះដោយឥតគិតថ្លៃរយៈពេល ១ខែ នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីនៃក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី១៩ ខែកក្កដា នេះ។ ជាមួយគ្នានេះដែរ ឯកឧត្តមបានបញ្ជាក់ផងដែរពីតម្លៃសម្រាប់ការជិះនៅលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដោយក្នុងឆ្នាំដំបូង យកតិចជាង ៨សេន និងទៅតាមប្រភេទឡាន ដែលមាន ៥ប្រភេទ ក្នុងនោះប្រភេទឡានទេសចរណ៍ (ឡានតូច) យក ១២ដុល្លារក្នុងមួយជើង និងចំពោះឡានធំ (ឡានដឹកទំនិញធុនធំ) យក៦០ដុល្លារ។ ទន្ទឹមនឹងនេះដែរ ឯកឧត្តមទេសរដ្ឋមន្រ្តីក៏បានបញ្ជាក់ពីរបៀបក្នុងការបង់ប្រាក់សម្រាប់ការធ្វើដំណើរលើផ្លូវល្បឿនលឿននេះផងដែរដោយ៖
July 19, 2022 - សេដ្ឋកិច្ច
កាសែត Financial Times បាននិយាយកាលពីថ្ងៃច័ន្ទថា ប្រទេសរុស្ស៊ី និងចិន នឹងសាងសង់បំពង់បង្ហូរឧស្ម័ននៅក្នុងឆ្នាំ២០២៤ ខណៈពេលដែលសម្ព័ន្ធមិត្តទាំងពីរកំពុងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និង ថាមពលរបស់ពួកគេ។ ដំណឹងនេះកើតឡើងនៅពេលដែលសហភាពអឺរ៉ុប បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឧស្ម័នថ្មីមួយជាមួយប្រទេស Azerbaijan កាលពីថ្ងៃច័ន្ទ ដើម្បីបង្កើនការនាំចូលឧស្ម័នធម្មជាតិទ្វេដងនៅឆ្នាំ២០២៧ ឱ្យឈានដល់ចំនួនយ៉ាងហោចណាស់ ២០ពាន់លានម៉ែត្រគូប។ បើតាមនាយករដ្ឋមន្រ្តីម៉ុងហ្គោលីលោក Oyun-Erdene Luvsannamsrai បានប្រាប់សារព័ត៌មានខាងលើថា ការសាងសង់គួរតែចាប់ផ្តើមនៅឆ្នាំ២០២៤ បើទោះបីជាបញ្ហារវាងរុស្ស៊ី និងអ៊ុយក្រែន បានរារាំងផែនការមួយចំនួនសម្រាប់បំពង់បង្ហូរថាមពលស៊ីបេរីទី២ ក៏ដោយ។ បំពង់បង្ហូរឧស្ម័ននេះ នឹងរត់បានចម្ងាយ ២,៦០០ គីឡូម៉ែត្រ ហើយត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមដំណើរការនៅឆ្នាំ ២០៣០។ ជាមួយគ្នានេះដែរ
July 19, 2022 - អាជីវកម្ម
នាយកប្រតិបត្តិក្រុមហ៊ុន Starbucks លោក Howard Schultz បាននិយាយនៅក្នុងវីដេអូដែលត្រូវបានលេចធ្លាយមួយថា ក្រុមហ៊ុននឹងបិទហាងជាច្រើននាពេលខាងមុខនេះ។ ដំណឹងនេះ បានលេចឡើងបន្ទាប់ពីក្រុមហ៊ុនបានប្រកាសបិទហាងចំនួន ១៦ទីតាំងកាលពីពេលថ្មីៗនេះ ដោយសារតែក្រុមហ៊ុនព្រួយបារម្ភពីសុវត្ថិភាពនៅទីនោះ។ នៅក្នុងវីដេអូលេចធ្លាយនោះ លោក Howard Schultz ទំនងជាកំពុងនិយាយទៅកាន់បុគ្គលិកមួយក្រុម ដោយលើកឡើងដូច្នេះថា “នេះគ្រាន់តែការចាប់ផ្ដើមប៉ុណ្ណោះ។ វានឹងមានច្រើនទៀត”។ យ៉ាងណាមិញ ទោះបីជាវិដេអូលេចធ្លាយមែនពិត តែក្រុមហ៊ុន Starbucks បានបញ្ជាក់ពីភាពត្រឹមត្រូវនៃវីដេអូនេះទៅកាន់ Insider ប៉ុន្តែមិនបញ្ជាក់ថា វីដេអូនេះត្រូវបានថតនៅពេលណា ឬនៅទីណានោះទេ។ ហើយក្រមហ៊ុនក៏មិនបញ្ជាក់ថា តើហាងនៅតំបន់ណាដែលនេងត្រូវបិទជាបន្តនោះដែរ។ គួរបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនកាហ្វេយក្សកាលពីសប្តាហ៍មុនបានប្រកាសពីផែនការបិទទីតាំងចំនួន ១៦
July 19, 2022 - អាជីវកម្ម
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន nikkei បានឱ្យដឹងថា ក្រុមហ៊ុន Swire បានប្រកាសកាលពីថ្ងៃច័ន្ទថា ខ្លួនកំពុងចំណាយប្រាក់ចំនួន ១.០១ពាន់លានដុល្លារ ទិញយកក្រុមហ៊ុន Coca-Cola នៅក្នុងប្រទេសវៀតណាម និងប្រទេសកម្ពុជា។ Swire គឺជាក្រុមហ៊ុនក្រុមហ៊ុនសម្ព័ន្ធអង់គ្លេសដ៏ធំមួយចុះបញ្ជីក្នុងទីក្រុងហុងកុង ដែលទទួលបានសិទ្ធិផលិត និងលក់ភេសជ្ជៈ Coca-Cola ធំលំដាប់ថ្នាក់ទី៥ នៅលើពិភពលោក។ លោក Patrick Healy ដែលបម្រើការនៅក្រុមប្រឹក្សាភិបាលរបស់ Swire និងជាប្រធានក្រុមអាជីវកម្ម Coca-Cola កម្ពុជា និងវៀតណាម បាននិយាយនៅក្នុងសេចក្ដីប្រកាសមួយថា៖ “ការទិញយកនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ Swire Coca-Cola ដើម្បីពង្រីកនូវដំណើរការប្រតិបត្តិការរ
July 19, 2022 - សេដ្ឋកិច្ច
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១នេះ បានសម្រេចអនុម័តគម្រោងវិនិយោគថ្មីចំនួន ៤ ដែលមានទុនវិនិយោគសរុបចំនួន ៩៦.៨លានដុល្លារ និងបង្កើតការងារជាង ២ពាន់កន្លែង។ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១- “L-Q New Energy CO., LTD.” គម្រោងបង្កើតរោងចក្រផលិតបន្ទះសូឡា ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នួល, ខេត្តក្រចេះ, មានទុនវិនិយោគចំនួន ៨៤,៥ លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ ១.០០០នាក់។
July 19, 2022 - អាជីវកម្ម
និយតករទំនាក់ទំនងរបស់រុស្ស៊ីបានឱ្យដឹងថា កាលពីថ្ងៃច័ន្ទក្រុមហ៊ុន Google ត្រូវបានពិន័យជាប្រាក់ចំនួន ២១.១ពាន់លានរូប (ប្រមាណ ៣៧៣ លានដុល្លារ) ដោយតុលាការក្រុងម៉ូស្គូ។ ការពិន័យនេះបានកើតឡើងដោយសារតែក្រុមហ៊ុនមួយនេះ បានខកខានម្ដងហើយម្ដងទៀត ក្នុងការលុបនូវមាតិកាដែលរុស្ស៊ីចាត់ទុកថាខុសច្បាប់ដូចជា “ព័ត៌មានក្លែងក្លាយ” អំពីជម្លោះនៅក្នុងប្រទេសអ៊ុយក្រែនជាដើម។ ជាមួយគ្នានេះដែរ ការផាកពិន័យនេះត្រូវបានគណនាជាចំណែកនៃចំណូលប្រចាំឆ្នាំរបស់ Google នៅក្នុងប្រទេសរុស្ស៊ី ខណៈកាលពីចុងឆ្នាំមុន ក្រុមហ៊ុននេះត្រូវបានពិន័យជាប្រាក់ ៧.២ពាន់លានរូបម្ដងរួចមកហើយ។ គួរបញ្ជាក់ផងដែរថា ទីក្រុងម៉ូស្គូបានជំទាស់ជាយូរមកហើយចំពោះការចែកចាយមាតិការបស់វេទិកាបច្ចេកវិទ្យាបរទេសដែលបំពានលើការរឹតបន្តឹងរបស់ខ្លួន ហើយការរឹតបន្តឹងនេះ កាន់តែតឹងខ្លាំងចាប់តាំងពីជម្លោះដ៏ពុះកញ្ជ្រោលបានផ្ទុះឡើងជាមួយប្រទេសអ៊ុយក្រែន៕ អត្ថបទ៖ លីនី ប្រភព៖ yahoo រូបភាពពី៖ reuters, geo
July 19, 2022 - សេដ្ឋកិច្ច
កាលពីព្រឹកថ្ងៃទី១៨ ខែកក្កដា នេះ ស្ថានទូតជប៉ុនប្រចាំកម្ពុជាបានប្រគល់ជូនរថយន្តដឹកសំរាមចំនួន ១៥ គ្រឿង ដែលក្នុងនោះរថយន្តចំនួន ១០គ្រឿងគឺជាអំណោយរបស់ស្ថានទូតក្រោមគម្រោង (គម្រោង KUSANONE)។ ពិធីប្រគល់-ទទួលនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តម Mikami Massahiro ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា។ ក្នុងឱកាសនោះដែរ រថយន្តដឹកសំរាមចំនួន១៥គ្រឿងនេះ បានចែកជូនបន្តដល់មន្ទីរបរិស្ថាននិងរដ្ឋបាលក្រុងស្រុក សម្រាប់ផ្តល់សេវាសម្អាត ប្រមូល ដឹកជញ្ជូនសំរាមសំណល់រឹងនៅតាមក្រុង ស្រុកចំនួន១៥ នៃខេត្តចំនួន ១១ រួមមាន៖ ខេត្តកំពង់ឆ្នាំង ខេត្តបន្ទាយមានជ័យ ខេត្តកោះកុង ខេត្តកំពង់ស្ពឺ ខេត្តកែប ខេត្តតាកែវ
July 18, 2022












