Khmernote
  • ហិរញ្ញវត្ថុ

    ធនាគារកណ្ដាលនៃប្រទេសថៃ កំពុងពិចារណាកាត់បន្ថយអត្រាការប្រាក់ ដើម្បីជួយដល់ប្រជាជនដោះស្រាយលើបញ្ហាបំណុលគ្រួសារ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Thaiger នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣នេះ។ សារព័ត៌មានដដែលបានឱ្យដឹងថា នាយកប្រតិបត្តិជាន់ខ្ពស់នៅធនាគារកណ្តាលថៃ បានណែនាំពីលទ្ធភាពនៃការកាត់បន្ថយអត្រាការប្រាក់ ដែលនេះអាចជួយស្រោចស្រង់ជីវិតដល់កូនបំណុលដែលកំពុងជួបការលំបាក និងអស់សង្ឃឹមក្នុងការគេចចេញពីវត្តបំណុលដែលកាន់តែអាក្រក់ទៅៗរបស់ពួកគេ។ នៅក្នុងកិច្ចពិភាក្សាជាមួយសមាគមធនាគាថៃ (TBA) និងក្រុមពាក់ព័ន្ធផ្សេងទៀត ធនាគារកណ្តាលកំពុងរិះរកវិធីផ្សេងៗ ដើម្បីទប់ស្កាត់បំណុលគ្រួសារដែលកំពុងកើនឡើងរបស់ប្រទេស។ ជាមួយគ្នានេះដែរ ទេសាភិបាលរងរបស់ធនាគារកណ្តាលលោក Ronadol Numnonda បានឱ្យដឹងថា ការកាត់បន្ថយបែបនេះអាចផ្តល់នូវការបន្ធូរបន្ថយសម្រាប់កូនបំណុលដែលមានបន្ទុកសងបំណុលក្នុងរយៈពេលយូរ និងជាប់លាប់។ លើសពីនេះ លោកបានបង្ហើបថា ក្នុងខែនេះ និយតករគ្រោងនឹងដាក់ចេញនូវគំនិតផ្តួចផ្តើមចំនួនបី ដែលផ្តោតលើការផ្តល់ប្រាក់កម្ចីប្រកបដោយការទទួលខុសត្រូវ ការកំណត់តម្លៃផ្អែកលើហានិភ័យ និងគោលនយោបាយ macroprudential

    July 6, 2023
  • សេដ្ឋកិច្ច

    ធនាគារពិភពលោកបានបង្កើតអង្គការថ្មីៗ ដែលមានជំនាញក្នុងសកម្មភាពផ្សេងៗគ្នា ហើយអង្គការទាំងអស់នេះរួមគ្នា ត្រូវបានគេហៅថាក្រុមធនាគារ​ពិភពលោក​ (World Bank Group)។ យ៉ាងណាមិញកាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ ម្សិលមិញនេះ ក្រុមធនាគារ​ពិភពលោក បានប្រកាសជ្រើសបុគ្គលិកជាច្រើននាក់ ដើម្បីចូលបម្រើការងារទៅលើជំនាញសំខាន់ៗមួយចំនួន ដែលនេះក៏ផ្ដល់ឱកាសដ៏ធំមួយសម្រាប់យុវជនខ្មែរ។ យោងតាមការចុះផ្សាយរបស់ World Bank Cambodia-ធនាគារពិភពលោកប្រចាំកម្ពុជា ក្រុមធនាគារ​ពិភពលោក​ (World Bank Group) ប្រកាសជ្រើសរើសបុគ្គលិកសម្រាប់ជំនាញដូចជា៖ ១.​ Agriculture & Food ២. Digital Development ៣. Education ៤.

    July 5, 2023
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ដំណាំស្វាយចន្ទីនៅក្នុងខេត្តកំពង់ធំ ជាដំណាំមានសក្តានុពលមួយ មានរសជាតិឆ្ងាញ់ ខណៈមួយឆ្នាំៗ ទិន្នផលប្រមូលផលបានប្រមាណ ១៦ម៉ឺនតោន បាននាំចេញទៅកាន់ទីផ្សារទាំងក្នុងនិងក្រៅប្រទេស។ លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជាថា នៅក្នុងខេត្តកំពង់ធំ មានផ្ទៃដីដំាដុះដំណាំស្វាយចន្ទី សរុបប្រមាណជិត១៥ម៉ឺនហិកតា ខណៈផ្ទៃដីប្រមូលផលបច្ចុប្បន្នមានប្រមាណជាង ១០ម៉ឺនហិកតា និងមានផ្ទៃដីខ្លះកំពុងដាំដុះបន្ថែម។ លោកបន្តថា ក្នុងមួយឆ្នាំៗ ដំណាំស្វាយចន្ទី អាចប្រមូលផលបានប្រមាណ ១៦ម៉ឺនតោន ដោយបានកែច្នៃដើម្បីនាំចេញទៅកាន់ទីផ្សារក្រៅប្រទេសខ្លះ និងនាំចេញគ្រាប់ស្វាយចន្ទីស្រស់ខ្លះ ខណៈដំណាំស្វាយចន្ទីរបស់ខេត្តកំពង់ធំ ត្រូវបានអ្នកជំនាញអះអាងថា មានរសជាតិឆ្ងាញ់ មានតម្រូវការទីផ្សារខ្ពស់។ លោកបន្តទៀតថា

    July 5, 2023
  • អាជីវកម្ម

    តម្លៃទឹកម្ទេសដ៏ពេញនិយមមួយឈ្មោះថា Sriracha បានកើនឡើងរហូតដល់ ៨ដងនៅក្នុងសហរដ្ឋអាមេរិក ដោយសារតែកង្វះ ម្ទេសក្រហម (jalapeños) ដែលជាសារធាតុផ្សំដ៏សំខាន់ ដែលបណ្ដាលមកពីគ្រោះរាំងស្ងួត។ ទឹកម្ទេសដ៏ល្បីនេះត្រូវបានផលិតដោយក្រុមហ៊ុន Huy Fong Foods ដែលជាកម្មសិទ្ធិរបស់មហាសេដ្ឋីជនជាតិវៀតណាមលោក David Tran និងត្រូវបានលក់ក្នុងតម្លៃ ៤០ដុល្លារក្នុងមួយដបសម្រាប់ចំណុះ ៥០០ ក្រាមនៅលើ eBay ខណៈកាលពីមុនវាមានតម្លៃត្រឹមតែ ៥ ដុល្លារប៉ុណ្ណោះ ហើយសម្រាប់ចំណុះដប ៨០០ក្រាម ត្រូវបានលក់ក្នុងតម្លៃ ៦០ ដុល្លារ។ ជាមួយគ្នានេះដែរ តម្លៃទឹកម្ទេសមួយប្រភេទនេះ នៅក្នុងហាងដែលនាំចូលរាប់ពាន់ដបក្នុងមួយឆ្នាំៗពីរដ្ឋកាលីហ្វ័រញ៉ា ក៏កើនឡើងដូចគ្នាដោយសារតែការផ្គត់ផ្គង់នៅតែខ្វះខាត។ ហើយថ្មីៗនេះ

    July 5, 2023
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ធនាគារជាតិនៃកម្ពុជា ដាក់ឱ្យដំណើរការប្រព័ន្ធមួយឈ្មោះថា ខេមបូឌានស៊ែស្វីច ហៅកាត់ CSS ដើម្បីជាមធ្យោបាយងាយស្រួល សម្រាប់អតិថិជនរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ ធ្វើប្រតិបត្តិការទូទាត់ឆ្លងគ្រឹះស្ថានតាមប័ណ្ណទូទាត់ឥណពន្ធលើគ្រប់ម៉ាស៊ីន ATM ឬ ឆូតកាតPOS របស់គ្រឹះស្ថានសមាជិក សំដៅធ្វើសមាហរណកម្មជាមួយប្រទេសក្នុងតំបន់។ ថ្លែងក្នុងពិធីដាក់ឱ្យដំណើរការជាផ្លូវការប្រព័ន្ធនេះ នៅថ្ងៃទី៤ ខែ កក្កដានេះ លោកជំទាវ ជា សិរី ទេសាភិបាលរងធនាគារជាតិ នៃកម្ពុជា បានបញ្ជាក់ថា ការអភិវឌ្ឍប្រព័ន្ធនេះឡើង ដើម្បីសម្រួលប្រតិបត្តិការទូទាត់សងប្រាក់ តាមរយៈប័ណ្ណទូទាត់នៅប្រទេសកម្ពុជា ដែលអាចឱ្យអតិថិជនធ្វើប្រតិបត្តិការតាមប័ណ្ណទូទាត់ឥណពន្ធCSS លើម៉ាស៊ីនATM ដូចជាការដកសាច់ប្រាក់ ការពិនិត្យសមតុល្យ ការបោះពុម្ពរបាយការណ៍សង្ខេប

    July 4, 2023
  • សេដ្ឋកិច្ច

    ស្ទឹងត្រែង៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ម្នាស់ទឹកឃ្មុំដែល ល្បីឈ្មោះនៅក្នុងប្រទេសកម្ពុជា ហើយភ្ញៀវទេសចរនិយមទិញទៅបរិភោគនោះ ត្រូវបានរៀបចំជាសហគមន៍ម្នាស់ ប្រចាំនៅខេត្តស្ទឹងត្រែង ដើម្បីលើកកម្ពស់ផលិតផលទាញយកទីផ្សារ និងបានបង្កើនប្រាក់ចំណូលទៅកសិករអ្នកដាំ។ ក្នុងឱកាសចុះសិក្សាចម្ការម្នាស់កសិករ នៅភូមិ ឃុំអូរឫស្សីកណ្តាល ស្រុកសៀមបូក ខេត្តស្ទឹងត្រែងថ្ងៃទី០៣កក្កដា ឯកឧត្តមឡូយសុផាត អ្នកតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែងមានប្រសាសន៍ថា៖ ជាទិសដៅគោលនយោបាយរបស់រាជរដ្ឋាភិបាលសម្រាប់អនុវត្តវិស័យកសិឧស្សាហកម្ម កសិទេសចរណ៍ និងកសិពាណិជ្ជកម្មជ្រុងមួយដែលជាយុទ្ធសាស្ត្រ ក្នុងការលើកទឹកចិត្តដល់កសិករ ហើយស្ថាប័នជុំវិញ និង រៀបចំសហគមន៍ម្នាស់ផ្អែមដូចទឹកឃ្មុំនេះ ។ ” ចំពោះម្នាស់នៅខេត្តស្ទឹងត្រែងយើងកំពុងរៀបចំសហគមន៍ ដើម្បីប្រជាជនបានរៀនសូត្រ ហើយគាត់នឹងយកចំណេះដឹងទាំងនេះពង្រីកទៅតាមគ្រួសារ។” លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តស្ទឹងត្រែងបានបញ្ជាក់ថា៖នេះជាការបោះជំហានថ្មីមួយទៀត

    July 4, 2023
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន រាជរដ្ឋាភិបាលកម្ពុជា គ្រោងចំណាយថវិកា២៣ម៉ឺនដុល្លារក្នុងមួយឆ្នាំ សម្រាប់របបថែទាំសុខភាពបុគ្គលិក បម្រើការផ្នែកសេវាកម្សាន្ដនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បន្ថែមលើរបបដែលមានស្រាប់ចំនួន២ធំៗ ដែលទី១ គឺរបប ប.ស.ស និង ទី២ របបមូលនិធិសម្រាប់ប្រជាពលរដ្ឋក្រីក្រ។ ក្នុងសន្និសីទសារព័ត៌មាន ស្តីពីការដាក់ឱ្យអនុវត្តនូវរបបថែទាំសុខភាពតាមប្រព័ន្ធមូលនិធិសមធម៌ សុខាភិបាល សម្រាប់បុគ្គលបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ កាលពីពេលថ្មីៗនេះ ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គនាយកនៃនិយ័តករសន្តិសុខសង្គម បានថ្លែងថា រាជរដ្ឋាភិបាលបានសម្រេច ផ្តល់របបថែទាំសុខភាព តាមប្រព័ន្ធមូលនិធិសមធម៌សុខាភិបាល សម្រាប់បុគ្គលបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍នៃសេដ្ឋកិច្ច ក្រៅប្រព័ន្ធ ជាពិសេសស្រ្តីដែលបម្រើការនៅតាមរង្គសាល ឌីស្កូតែក ខារ៉ាអូខេ

    July 4, 2023
  • សេដ្ឋកិច្ច

    យោងតាមសមាគមមីកញ្ចប់ពិភពលោក បានឱ្យដឹងថា ជនជាតិវៀតណាម​បរិភោគមីកញ្ចប់ញឹកញាប់ជាងគេបំផុតក្នុងពិភពលោក ដោយកាលពីឆ្នាំមុន ប្រទេសនេះបានប្រើប្រាស់មីកញ្ចប់ចំនួន ៨.៤៨ពាន់លានដងកាលពីឆ្នាំមុន។ ជាមួយគ្នានេះ ជាមធ្យមជនជាតិវៀតណាមម្នាក់ៗបានទទួលទានមីកញ្ចប់ ៨៥ដងក្នុងមួយឆ្នាំ ឬ មួយកញ្ចប់រៀងរាល់បួនថ្ងៃម្ដង ដែលនេះជា​ប្រេកង់​ខ្ពស់​បំផុត​នៅ​ទូទាំង​ពិភពលោក តាម​ពី​ក្រោយ​ដោយ​កូរ៉េ​ខាង​ត្បូង និង​ថៃ។ បើ​និយាយ​ពី​ការ​ប្រើ​ប្រាស់​សរុប វៀតណាម​បាន​ជាប់​ចំណាត់​ថ្នាក់​លេខ​បី​ កាល​ពី​ឆ្នាំ​មុន​តាម​ពី​ក្រោយ​ប្រទេស​ចិន​ដែល​មាន​ចំនួន ៤៥ ពាន់​លានដង និង​ប្រទេស​ឥណ្ឌូនេស៊ី​មាន ១៤,២ ពាន់​លានដង។ ជាមួយនឹងកំណើននៃការបរិភោគមីកញ្ចប់របស់ប្រជាជនវៀតណាមនេះ នាំឱ្យអ្នកផលិតមានបំណងចង់បង្កើតផលិតផលថ្មីៗ ដើម្បីបំពេញតម្រូវការរបស់ប្រទេស៕ អត្ថបទ៖ លីនី ប្រភព៖ vnexpress

    July 4, 2023
  • Boostrong

    ធ្លាប់តែធ្វើជាព្រូឡាន ស៊ីញ៉ូឡានឲ្យគេ លើកដាក់អីវ៉ាន់ឲ្យគេ ឥឡូវផឹកប៊ូសស្ត្រងត្រូវឡានថ្មីខ្លាញ់គោខ្លួនឯងវិញ មិនដឹងថាមានអារម្មណ៍ទទួលយកបានឬអត់ទេ? ឲ្យតែសំណាងមកដល់មិនថា ក្មេង ឬចាស់ ប្រុសឬស្រីនោះទេ គឺដឹងតែហេងហើយ ដូចប្អូនប្រុស សឿង សន នេះស្រាប់ មកពី ស្រុកបាទី ខេត្តតាកែវ បច្ចុប្បន្នរស់នៅបន្ទប់ជួលជាមួយពូនៅម្ដុំស្តុបឬស្សីសាញ់ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានមុខរបរធ្វើជាព្រូឡានទៅជាមួយពូរទាំងថ្ងៃទាំងយប់។ ប្អូនប្រុស សឿង សន ដោយសារតែជីវភាព ត្រូវបោះបងការសិក្សាត្រឹមថ្នាក់ទី៧ មកធ្វើជាព្រូឡានឲ្យពូរត់ឡានពីភ្នំពេញទៅខេត្តនានាភាគច្រើនចេញពេលយប់មិនបានគេងគ្រប់គ្រាន់ទេរយៈពេល៣ឆ្នាំមកហើយ សំណាងថ្ងៃនេះមកដល់ផឹកប៊ូសស្ត្រងមួយកំប៉ុងដូចរាល់ដងត្រូវឡានខ្លាញ់គោថ្មី១គ្រឿង។ តាមសំដីប្អូន សឿង សន បានប្រាប់ថានៅល្ងាចថ្ងៃដែលត្រូវរង្វាន់ ថ្ងៃទី២៨ ខែមិថុនា

    July 3, 2023
  • សេដ្ឋកិច្ច

    យោងតាមចុះផ្សាយរបស់ ក្រសួង​ព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានឱ្យដឹងថា រាជរដ្ឋាភិបាល កំពុងបន្តសិក្សាបន្ថែមផ្លូវរថភ្លើងក្រាមដីនិងរថភ្លើងធុនស្រាល ភ្ជាប់ពីរាជធានីភ្នំពេញ ទៅ អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅនិងផ្សារទំនើបអ៊ីអនមានជ័យ ខណៈដែលគម្រោងផ្លូវ រថភ្លើងលើអាកាសនិងក្រោមដី ក្នុងរាជធានីភ្នំពេញត្រូវបានសិក្សាចប់សព្វគ្រប់ហើយ។ ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការមណ្ឌលផ្តល់សេវា សាធារណៈផ្សារទំនើបអ៊ីអនម៉ល មានជ័យ កាលពីពេលថ្មីកន្លងទៅ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានមានប្រសាសន៍ថា គម្រោងផ្លូវរថភ្លើងលើអាកាស និង ក្រោមដីត្រូវបានសិក្សាចប់សព្វគ្រប់ហើយ នៅឡើយតែការរង់ចាំក្រុមហ៊ុនមកបណ្តាក់ទុន ក្នុងការអភិវឌ្ឍ តែប៉ុណ្ណោះ

    July 3, 2023