Khmernote
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា អគ្គនាយកដ្ឋានពន្ធដារ បានអំពាវនាវឱ្យប្រជាពលរដ្ឋអញ្ជើញទៅចូលរួមបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ សម្រាប់ឆ្នាំ២០២៣ ដើម្បីអាចប្រមូលពន្ធជូនរដ្ឋទៅតាមផែនការនយោបាយជាតិក្នុងការប្រមូលពន្ធ។ លោក យិន សុធាវី ប្រធានការិយាល័យពន្ធចលនទ្រព្យ នៃអគ្គនាយកដ្ឋានពន្ធដារ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ នៅក្នុងកម្មវិធីសន្ទនាមតិ«ជីវិតយើង សង្គមយើង» នៃវិទ្យុជាតិកម្ពុជាឱ្យដឹងថា ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ សម្រាប់ឆ្នាំ២០២៣ បានចាប់ផ្តើមពីថ្ងៃទី០១ ខែមិថុនា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ តទៅ។ ក្នុងករណីខកខានមិនបានបង់ពន្ធទាន់ពេលវេលាកំណត់ខាងលើ ម្ចាស់យានយន្ត នឹងត្រូវទទួលរងនូវពិន័យ តាមច្បាប់ស្តីពីសារពើពន្ធជាធរមាន។ អគ្គនាយកដ្ឋានពន្ធដារ នឹងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច

    July 12, 2023
  • សេដ្ឋកិច្ច

    ជាដំណឹងដ៏ល្អមួយសម្រាប់បងប្អូនអាជីវករ អ្នករត់ម៉ូតូឌុប រត់កង់បី និងបងប្អូនអ្នករកចំណូលផ្ទាល់ខ្លួនគ្រប់ប្រភេទ ដោយចាប់ពីពេលនេះទៅបងប្អូនអាចមកស្នើសុំធ្វើប័ណ្ណ ប.ស.ស. បាន តាមរយៈរបបភាគទានដោយស្ម័គ្រចិត្ត នេះបើយោងតាមការចុះផ្សាយរបស់ បេឡាជាតិសន្តិសុខសង្គម នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣នេះ។ យ៉ាងណាមិញ ដើម្បីទទួលបានប័ណ្ណសមាជិក ប.ស.ស. លោកអ្នកត្រូវអនុវត្តតាមលក្ខខណ្ឌដូចខាងក្រោម៖ ១.មានមុខរបរមានប្រាក់ចំណូលផ្ទាល់ខ្លួន មិនពាក់ព័ន្ធនិងប្រាក់ឈ្នួល ២. ធ្វើការងារ ឬប្រកបរបរអាជីវកម្មផ្ទាល់ខ្លួន ដោយមិនប្រើប្រាស់បុគ្គលិក ៣. ត្រូវមានអាយុមិនលើសពី៦០ឆ្នាំ គិតត្រឹមកាលបរិច្ឆេទស្នើចុះបញ្ជីនៅ ប.ស.ស. ៤. សាមីខ្លួនត្រូវអញ្ជើញមកស្នើសុំធ្វើប័ណ្ណ ប.ស.ស. ដោយផ្ទាល់ និងភ្ជាប់ជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើម (មានសុពលភាព)។ សម្រាប់ព័ត៌មានបន្ថែម

    July 12, 2023
  • សេដ្ឋកិច្ច

    ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយនឹងទូរទស្សន៍ BTV កាលពីពេលថ្មីៗនេះ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហើបថា ក្រសួងមានគម្រោងសិក្សា រថភ្លើងថ្មីមួយខ្សែដែលតភ្ជាប់ពីក្រុងប៉ោយបែត ទៅដល់ក្រុងបាវិត ដោយឆ្លងកាត់ខេត្ដ-ក្រុងសំខាន់ៗចំនួន ៦រួមមាន​៖ ក្រុងប៉ោយប៉ែត ខេត្ដសៀមរាប ខេត្ដកំពង់ធំ ខេត្ដកំពង់ឆ្នាំង រាជធានីភ្នំពេញ និងក្រុងបាវិត ដើម្បីតភ្ជាប់ជាមួយគម្រោងផ្លូវដែករបស់វៀតណាម។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានលើកឡើងថា៖ «យើងមានគម្រោងសិក្សាផ្លូវដែកថ្មី ពីប៉ោយប៉ែតមកសៀមរាប សៀមរាបមកកំពង់ធំ កំពង់ធំមកកំពង់ឆ្នាំង កំពង់ឆ្នាំងមកភ្នំពេញ ភ្នំពេញទៅបាវិត ដើម្បីនឹងគម្រោងរបស់វៀតណាម តភ្ជាប់ជាមួយ ទៅផ្លូវដែកវៀតណាម ដែលគេត្រៀមនឹងធ្វើពីទីក្រុងហូជីមិញ មកបាវិត-ម៉ុកបៃ

    July 12, 2023
  • សេដ្ឋកិច្ច

    ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ នេះ បានអនុម័តគម្រោងវិនិយោគថ្មីចំនួន ៤ ដោយ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១- “RUNZHIMAO HEALTH CO., LTD” គម្រោងបង្កើតរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកក្រាញ់ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ ៩លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៤៨៥កន្លែង។ ២- “LITESUN HOMEDECOR CO., LTD” គម្រោងបង្កើតរោងចក្រផ្គុំដំឡើងអំពូលភ្លើងលម្អគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអូរតាពូង ឃុំរកាកោះ ស្រុកគងពិសី

    July 12, 2023
  • ហិរញ្ញវត្ថុ

    យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជា ចេញនៅថ្ងៃទី១០​ ខែកក្កដា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា ពលរដ្ឋខ្មែរ នឹងអាចចាយ «ប្រាក់រៀល» នៅប្រទេសចិន និងទូទាំងពិភពលោកបានតាមរយៈស្កេន ឃ្យូអរកូត “QR Code” បន្ទាប់ពីធនាគារជាតិនៃកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ជាមួយនឹងក្រុមហ៊ុន UnionPay International ស្ដីពី “កិច្ចសហប្រតិបត្តិការទូទាត់សងប្រាក់ប្រាក់ឆ្លងដែនតាមរយៈឃ្យូអរកូត ” កាលពីរសៀលថ្ងៃ ចន្ទ ទី១០ ខែកក្កដា ឆ្នាំ២០២៣ ម្សិលមិញនេះ។ តាមរយៈអនុស្សរណៈយោគយល់នេះ នឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ប័ណ្ណទូទៅ UnionPay International (UPI) ដែលមកទស្សនាប្រទេសកម្ពុជា នឹងអាចប្រើប្រាស់សេវាទូទាត់របស់

    July 11, 2023
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិតេជោ សាងសង់សម្រេចបានជាង ៥០ភាគរយហើយ ដោយគ្រោងនឹងដាក់ឱ្យដំណើរការជាផ្លូវការនៅឆ្នាំ២០២៥ ដោយបានចំណាយទឹកប្រាក់សរុបចំនួន ៧១២លានដុល្លារសហរដ្ឋ អាមេរិក ។ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋ លេខាធិការដ្ឋានអាកាសចរស៊ីវិលបានមានប្រសាសន៍ថា ការងារសាង សង់អាកាសយានដ្ឋានអន្តរជាតិតេជោ សម្រាប់គម្រោងទាំងមូល (ដំណាក់កាលទី១) គ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៤ និងគ្រោងដាក់ឱ្យដំណើរការនៅឆ្នាំ២០២៥ ប្រសិនបើគ្មានអ្វីប្រែប្រួលទេនោះ ។ ឯកឧត្តម បានបន្តថា បច្ចុប្បន្ននេះ ផ្នែកសំខាន់ៗអាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចបានវឌ្ឍនភាពយ៉ាងល្អប្រសើរ ដែលនឹងអាចទទួលប្រភេទយន្តហោះខ្នាតយក្ស ដឹកអ្នកដំណើរអន្តរជាតិ ឆ្លងទ្វីបមកពីប្រទេសឆ្ងាយៗ មកចុះចតនៅរាជធានីភ្នំពេញ

    July 11, 2023
  • សេដ្ឋកិច្ច

    ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា គម្រោងផ្លូវដែកល្បឿនលឿន តភ្ជាប់ជាមួយផ្លូវដែក របស់ថៃ និងឡាវ កំពុងស្វែងរកដៃគូមកដាក់ទុនសាងសង់។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានលើកឡើងបែបនេះ នៅក្នុងកិច្ចសម្ភាសន៍ជាមួយនឹងទូរទស្សន៍ក្នុងស្រុកមួយ កាលពីពេលថ្មីៗនេះ រៀបរាប់ពីការរីកចម្រេីន​ ៥ឆ្នាំចុងក្រោយ​ ក្នុងវិស័យសាធារណការ​ និងដឹកជញ្ជូន​ ក្រោមម្លប់នៃសន្តិភាព​ និងការអភិវឌ្ឍ​ ដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន។ ឯកឧត្តមទេសរដ្ឋមន្រ្តី​ បានមានលើកឡើងដូច្នេះថា៖ « ផ្លូវដែកយើងបានត្រឹមតែ កែលើកជួសជុល និងថែទាំផ្លូវដែករបស់យើង គឺផ្នែកខាងត្បូងភ្នំពេញទៅក្រុងព្រះសីហនុ យើងធ្វើបានល្អហើយ កន្លែងខ្លះយើងរត់បានដល់

    July 11, 2023
  • សេដ្ឋកិច្ច

    ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា (CDC) នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ នេះ បានសម្រេចអនុម័ត គម្រោងវិនិយោគថ្មី ៥បន្ថែមទៀត សរុបទុនវិនិយោគជាង ៥០ លានដុល្លារ និងបង្កើតការងារដល់ប្រជាពលរដ្ឋជិត ១ម៉ឺនពាន់កន្លែង នៅរាជធានីភ្នំពេញ និងខេត្ត កំពង់ស្ពឺ តាកែវ និងខេត្តកណ្ដាល។ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១-“TARAL INTERNATIONAL CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៣ ភូមិព្រៃតាមួចនិងភូមិត្រពាំងមាន ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ

    July 11, 2023
  • Boostrong

    គូស្នេហ៍វ័យចំណាស់ត្រូវរង្វាន់ឡានថ្មីខ្លាញ់គោតម្លៃរាប់ម៉ឺនដុល្លារពីប៊ូសស្រ្តងលេខរៀងទី7ផ្អើលអស់អ្នកភូមិទី7 ថ្ងៃទី7 ខែ7 ឆ្នាំ2023 នេះ។ គូរសេ្នហ័វ័យចំណាស់មហាមានលាភសំណាងពីប៊ូសស្រ្តង មានឈ្មោះ ទ្រី ងន់ ភេទប្រុស អាយុ 65ឆ្នាំ មុខរបរ ដំដែក និងភរិយាឈ្មោះ លុក យ៉ាន អាយុ 58ឆ្នាំ មានកូន 6នាក់ បច្ចុប្បន្នរស់នៅភូមិទីប្រាំពីរ ឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ អ៊ុប្រុស ទ្រី ងន់ បានប្រាប់ថា គាត់មកពីធ្វើការហត់អស់កម្លាំងពេក ក៏ប្រើកូនឱ្យយកក្រវិលកំប៉ុងទៅប្ដូរយកប៊ូសស្រ្តង 3កំប៉ុងមកវិញ ស្រាប់តែគាស់កំប៉ុងទី1 មកញុំាឱ្យមានកម្លាំងក៏ត្រូវរង្វាន់ឡានថ្មីខ្លាញ់គោ

    July 10, 2023
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress បានឱ្យដឹងថា វៀតណាមបានក្លាយជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់កម្ពុជា ក្នុងចំណោមសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ខណៈដែលពាណិជ្ជកម្មទ្វេភាគីមានចំនួនជិត ៥០% នៃចំនួនសរុបរវាងកម្ពុជា និងវៀតណាម ក្នុងរយៈពេលប្រាំខែដំបូងនៃឆ្នាំ២០២៣។ សារព័ត៌មានដដែលបានឱ្យដឹងថា ក្នុងរយៈពេលប្រាំខែ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើនឡើងដល់ ២.៨ ពាន់លានដុល្លារ កើនឡើងជិត ៣% ធៀបនឹងឆ្នាំមុន។ ជាមួយគ្នានេះដែរ ក្រសួងពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា កម្ពុជាបាននាំចេញទំនិញមានតម្លៃប្រមាណ ១,៣ ពាន់លានដុល្លារទៅកាន់ និងនាំចូលទំនិញសរុបជាង ១,៥ ពាន់លានដុល្លារពីប្រទេសវៀតណាម។ ជាមួយនឹងកំណើនពាណិជ្ជកម្មជាវិជ្ជមានបែបនេះ វៀតណាមមិនត្រឹមតែជាប្រទេសធំជាងគេក្នុងអាស៊ានប៉ុណ្ណោះទេ ថែមទាំងជាប់ចំណាត់ថ្នាក់ទី៣ ក្នុងចំណោមដៃគូពាណិជ្ជកម្មទាំងអស់របស់កម្ពុជា បន្ទាប់ពីប្រទេសចិន និងសហរដ្ឋអាមេរិកផងដែរ។

    July 10, 2023