- Khmernote
- Boostrong
ភាពអស្ចារ្យរបស់គុនខ្មែរ បានធ្វើឱ្យកក្រើកលើទឹកដីទីក្រុងប៉ារីសប្រទេសបារាំង ដោយប្រកួត 4 ឈ្នះ 3 និងទទួលបានការឧបត្ថម្ភលើកទឹកចិត្តម៉ូតូថ្មីម្នាក់ 1គ្រឿង និងថែមលុយម្នាក់ 1លានរៀល ពីប៊ូសស្រ្តង នៅថ្ងៃទី8 ខែកក្កដា ឆ្នាំ2023 នេះ។ មុនទៅប្រកួត ប៊ូសស្រ្តងបានសន្យាថានឹងជូនម៉ូតូថ្មីម្នាក់1គ្រឿងដល់កីឡាករគុនខ្មែររូបណាដែលប្រកួតឈ្នះលើកីឡាករបារាំង។ ជាលទ្ធផលចប់ការប្រកួតកីឡាករគុនខ្មែរដែលឈ្នះមានតែ 3រូបប៉ុណ្ណោះ រួមមានកីឡាករ អេលិត សាន់ , អេលីត សម្ភស្ស និង ពេជ្រ សម្បត្តិ រីឯកីឡាករ មឿន សុខហ៊ុច ចាញ់កីឡាករបារាំងដោយពិន្ទុ ប៉ុន្តែដោយសារតែប៊ូសស្រ្តងឃើញកីឡាករគុនខ្មែរ សុខហ៊ុច
July 9, 2023 - ហិរញ្ញវត្ថុធនាគារជាតិនៃកម្ពុជា ៖ ប្រព័ន្ធហិរញ្ញវត្ថុរបស់កម្ពុជា គ្របដណ្តប់ ៨៥ភាគរយ នៃទ្រព្យសកម្មរបស់វិស័យធនាគារ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា ប្រព័ន្ធហិរញ្ញវត្ថុរបស់កម្ពុជាក្នុងពេលបច្ចុប្បន្ននេះ ត្រូវបានគ្របដណ្តប់ ដោយវិស័យធនាគារ ក្នុងនោះ ៨៥ភាគរយ នៃទ្រព្យសកម្មសរុប និងបានរួមចំណែកយ៉ាងសកម្មក្នុងការ គាំទ្រ សកម្មភាពសេដ្ឋកិច្ច។ លោកជំទាវ ជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា អះអាងថា ប្រព័ន្ធធនាគារនៅកម្ពុជា បន្តមានស្ថិរភាពរឹងមាំ ដោយឥណទានមានកំណើន១៦,៣ភាគរយ ដែលត្រូវបានផ្តល់ទៅកាន់គ្រប់វិស័យ នៃសេដ្ឋកិច្ច ដោយមិនមានការប្រមូលផ្តុំលើវិស័យណាមួយខ្លាំងនោះទេ។ ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ស្តីពីស្ថានភាពស្ថិរភាពហិរញ្ញវត្ថុឆ្នាំ២០២២ កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ លោកជំទាវ បានបញ្ជាក់ថា បន្ទាប់ពីការបញ្ចប់វិធានការបន្ធូរបន្ថយបទប្បញ្ញតិ ក្នុងអំឡុងពេលរីករាលដាលជំងឺកូវីដ-១៩ ឥណទានមិនដំណើរការបានកើនឡើងពី២,១ភាគរយ ដល់២,៩ភាគរយ
July 8, 2023 - សេដ្ឋកិច្ច
បច្ចុប្បន្ននេះ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុមានក្រុមហ៊ុន សហគ្រាសចំនួន ១៧៥ក្រុមហ៊ុន ហើយកំពុងដំណើរការ ក្នុងនោះ ៧០ភាគរយ ជាក្រុមហ៊ុនមកពីប្រទេស ចិន និង ៣០ភាគរយទៀតមកពីអាមេរិក បារាំង អង់គ្លេស កូរ៉េ ជប៉ុន ដែលផ្តល់ការងារជូនប្រជាពលរដ្ឋ កំពុងធ្វើការជិត៣ម៉ឺននាក់ នេះបើយោងតាមការដកស្រង់ពីការចុះផ្សាយរបស់ ក្រសួងព័ត៌មាន។ យោងតាម ក្រសួងព័ត៌មាន តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គឺជាគម្រោងសហប្រតិបត្តិការដ៏សំខាន់ រវាង ចិននិងកម្ពុជា ក្នុងក្របខ័ណ្ឌ”ខ្សែក្រវាត់និងផ្លូវ” ដោយបានបង្កើតការងារជូនប្រជាពលរដ្ឋខ្មែរជាច្រើន ម៉ឺននាក់។ លោកលាវ លានឈី (Liu Lianchi )អនុប្រធានគ្រប់គ្រងទៅ នៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ
July 8, 2023 - សេដ្ឋកិច្ច
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលចេញផ្សាយនៅថ្ងៃទី០៦ ខែឆមាសទី១ នៃឆ្នាំ២០២៣ នេះ បានឱ្យដឹងថា ប្រទេសកម្ពុជាបានសម្រេចការនាំចេញអង្ករបានចំនួន ៣៣ម៉ឺនតោន ដែលគិតជាទឹកប្រាក់មានចំនួន ២២៩.២៣លានដុល្លារសហរដ្ឋអាមេរិក។ សហព័ន្ធស្រូវអង្ករកម្ពុជាបានបញ្ជាក់ថា ក្នុងរយៈពេល ៦ខែ នៃឆ្នាំ២០២៣ ប្រទេសកម្ពុជាបានសម្រេចការនាំចេញអង្ករបានចំនួន ៣២៩,៦៣៣តោន ទៅកាន់គោលដៅចំនួន ៥២លើពិភពលោក ដោយក្រុមហ៊ុននាំចេញចំនួន ៥០ ដែលក្នុងនោះទៅកាន់ប្រទេសចិន និងតំបន់រដ្ឋបាលស្វយ័តចំនួន ១៣៨,៣៦៤ តោន គិតជាទឹកប្រាក់មានចំនួន៨៨.៩៦លានដុល្លាសហរដ្ឋអាមេរិក ទៅកាន់ប្រទេសនៅក្នុងទ្វីបអឺរ៉ុបចំនួន ២៥ បានចំនួន ១២២,១១៧ តោន គិតជាទឹកប្រាក់មានចំនួន ៨៦.៦៧លានដុល្លាសហរដ្ខអាមេរិក ទៅកាន់ប្រទេសសមាជិកអាស៊ានចំនួន ៤បរិមាណចំនួន
July 7, 2023 - ទេសចរណ៍
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២៣ ចាប់ពីខែមករាដល់ឆ្នាំមិថុនា កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ២.៥៧លាននាក់ ក្នុងចំណោមភ្ញៀងទេសចរសរុបសរុបចំនួន១១.១លាននាក់។ នេះបើតាមឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍មានប្រសាសន៍។ ឯកឧត្ដម ថោង ខុន បានបញ្ជាក់ថា «ទេសចរអន្តរជាតិចូលមកទស្សនាកម្ពុជាមានប្រមាណ ២.៥៧លាននាក់ កើនឡើង ៤០៩% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២»។ ក្នុងនោះផ្លូវអាកាសមានចំនួន ៩១ម៉ឺននាក់ កើនឡើង ២៧៩% ផ្លូវគោកមានចំនួន ១.៦៣លាននាក់ កើនឡើង ៥២៦% និងផ្លូវទឹកមានចំនួន ៣ម៉ឺននាក់ កើនឡើង ៥៨៦%។
July 7, 2023 - អាជីវកម្ម
ក្រុមហ៊ុនអេឡិចត្រូនិក និងគ្រឿងអគ្គិសនីយក្ស Panasonic កំពុងផ្លាស់ប្តូរមូលដ្ឋានផលិតឧបករណ៍ស្វ័យប្រវត្តិរបស់ខ្លួនពីប្រទេសចិន និងជប៉ុន ទៅកាន់ប្រទេសថៃ នេះបើយោងតាមការលើកឡើងរបស់ក្រុមប្រឹក្សាភិបាលវិនិយោគថៃ ហៅកាត់ថា (BOI)។ តាមប្រភពខាងលើ ថ្មីៗនេះ ក្រុមហ៊ុន Panasonic Industrial Devices Thailand Co Ltd ដែលជាក្រុមហ៊ុនមកពីប្រទេសជប៉ុន និងចិន ដែលផលិតឧបករណ៍វាស់ស្ទង់អេឡិចត្រូនិច និងឧបករណ៍ស្វ័យប្រវត្តិកម្ម ដូចជាឧបករណ៍បញ្ជាតក្កវិជ្ជាដែលអាចសរសេរកម្មវិធីបាន (PLC) បានផ្លាស់ប្តូរទីតាំងផលិតកម្មរបស់ខ្លួនទៅកាន់ប្រទេសថៃ។ ទាំងនេះ គឺជាផលិតផលដែលមានបច្ចេកវិជ្ជាទំនើប ហើយត្រូវការកម្លាំងពលកម្មជំនាញ ហេតុដូច្នេះហើយនឹងនាំឱ្យមានការប្រើប្រាស់វត្ថុធាតុដើមកាន់តែខ្ពស់ និងមានការកើនឡើងយ៉ាងខ្លាំងក្នុងការជួលកម្លាំងពលកម្មក្នុងប្រទេសថៃ។ គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នក្រុមហ៊ុន Panasonic Group
July 7, 2023 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ធនាគារជាតិនៃកម្ពុជា ព្យាករថា សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ ឬហៅថា «អតិផរណា»របស់កម្ពុជានៅក្នុងឆ្នាំ២០២៣នេះ ស្ថិតក្នុងរង្វង់២ ភាគរយ បន្ទាប់ពីឆ្នាំ២០២២កន្លង ទៅឡើងដល់៥,៤ភាគរយ ក្រោមឥទ្ធិពលការរីករាលដាលជំងឺកូវីដ- ១៩ គួបផ្សំនឹងបញ្ហាសង្រ្គាមរវាងរុស្ស៊ីនិងអ៊ុយក្រែន និងបញ្ហាដុល្លារូបនីយកម្ម ដែលនាំដល់ការឡើងថ្លៃម្ហូបអាហារ និងក្រុមទំនិញ និងសេវាពាក់ព័ន្ធប្រេងឥន្ធនៈ។ ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ស្ថានភាពស្ថិរភាពហិរញ្ញវត្ថុឆ្នាំ២០២២ នៅថ្ងៃទី៦ ខែ កក្កដានេះ លោកជំទាវ ជា សិរី ទេសាភិបាលរងធនាគារជាតិនៃ កម្ពុជា បានបញ្ជាក់ថា ការធ្លាក់ចុះសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់គ្រប់ យ៉ាងនេះ ដោយសារកម្ពុជារក្សាបានស្ថិរភាពអត្រាប្តូរប្រាក់ គួបផ្សំកម្រិតខ្ពស់នៃទុនបម្រុងអន្តរជាតិ ដែលស្មើនឹង៧ខែនៃការនាំចូលទំនិញ និងសេវា
July 6, 2023 - Boostrong
លាភសំណាងទោះបីជាមើលមិនឃើញ តែវាអាចកើតមានគ្រប់ពេលវេលា គ្រប់ទីកន្លែង ឱ្យតែញុំាប៊ូសស្រ្តង ជាក់ស្ដែងដូចមេភូមិស្រី ហៃ សូង អាយុ 42 ឆ្នាំ មានប្រផ្នូលញ៉ាក់ភ្នែក ស្អែកឡើងគាស់ក្រវិលកំប៉ុងប៉ូសស្រ្តងផាច់ ឈ្នះរង្វាន់ឡានថ្មីខ្លាញ់គោភ្លាមៗ។ មេភូមិស្រីមហាមានលាភសំណាងរូបនេះ បច្ចុប្បន្នរស់នៅក្នុងភូមិបុស្សតាត្រាវ ឃុំស្វាយចេក ស្រុកអង្គរធំ ខេត្តសៀមរាប។ មុនពេលត្រូវរង្វាន់ឡានថ្មីខ្លាញ់គោនេះ បងស្រីបានបញ្ជាក់ថា គាត់ចេះតែញ៉ាក់ភ្នែកជាប់រហូតពេញមួយថ្ងៃ។ ស្អែកឡើង នៅពេលគាត់ចេញពីប្រជុំ ក៏ចង់ញុំាភេសជ្ជៈត្រជាក់ៗប៉ូវកម្លាំង ហើយក៏នឹកឃើញទៅទិញប៉ូសស្រ្តងមួយកំប៉ុង ស្រាប់តែគាស់ក្រវិលកំប៉ុងឃើញឈ្នះរង្វាន់ឡានថ្មីខ្លាញ់គោ ចំនួន 1គ្រឿង ធ្វើឱ្យគាត់ស្រែកផ្អើលបងប្អូនអ្នកភូមិឱ្យមកជួយពិនិត្យមើលបន្ថែម ក៏ឃើញថាពិតជាឈ្នះឡានថ្មីខ្លាញ់គោមែន លេខរៀងទី013។ បងស្រីពិតជាមានការសប្បាយចិត្តជាខ្លាំង មិននឹកស្មានថាខ្លួនឯងមានសំណាងយ៉ាងនេះសោះ ដោយធ្លាប់តែឃើញគេជាអ្នកត្រូវរង្វាន់
July 6, 2023 - ហិរញ្ញវត្ថុ
ធនាគារជាតិនៃកម្ពុជា និងអគ្គស្នងការនគរបាលជាតិ បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយក្នុងនោះបានស្នើឱ្យប្រជាពលរដ្ឋប្រើប្រាស់ សេវាហិរញ្ញវត្ថុផ្លូវការ ដែលផ្ដល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលទទួលអាជ្ញាបណ្ណប្រកបអាជីវកម្មពីធនាគារជាតិនៃកម្ពុជា ដើម្បីចៀសវាងផលវិបាកធំជាច្រើនៗ ជាពិសេសនោះគឺ ការយកអត្រាការប្រាក់ខ្ពស់ហួសហេតុ ការគំរាមកំហែងបំភិតបំភ័យ ការអនុវត្តកិច្ចសន្យាមិនសុចរិតដោយបង្កប់នូវការកេងចំណេញហួសហេតុពីអ្នកខ្ចីប្រាក់ ដែលបណ្តាលឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនិងធ្វើឱ្យធ្លាក់ក្នុងបំណុលច្រើនលើសលប់។ សេចក្តីថ្លែងការណ៍រួមនេះ ត្រូវបានដាក់ចេញ ខណៈពេលថ្មីៗនេះ ធនាគារជាតិនៃកម្ពុជា និង អគ្គស្នងការដ្ឋាននគរបាលជាតិ សង្កេតឃើញថា មានសកម្មភាពផ្សព្វផ្សាយនិងផ្តល់សេវាហិរញ្ញវត្ថុក្រៅផ្លូវការ ជាពិសេសសេវាឥណទាន តាមរយៈទូរស័ព្ទ បណ្ដាញសង្គមនានា និងអនឡាញ យ៉ាងអនាធិបតេយ្យដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវពីធនាគារជាតិនៃកម្ពុជា ដោយបានធ្វើឱ្យសាធារណជនមានការភាន់ច្រឡំ និងបានបង្កផលវិបាកជាច្រើនមកលើសេដ្ឋកិច្ចនិងសង្គម។ សូមអានសេចក្ដីថ្លែងការណ៍រួមលម្អិតនៅខាងក្រោម៖ ប្រភពឯកសារ៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា – AKP
July 6, 2023 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ព្រះរាជាណាចក្រកម្ពុជា ឈរនៅលេខរៀងទី១៣ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងស្ថិតនៅលេខរៀងទី៧៣ ក្នុងចំណោម១៦៣ប្រទេសជុំវិញពិភពលោក ក្នុងនាមជាប្រទេសដែលមានសុខសន្តិភាព។ នេះបើយោងតាមសន្ទស្សន៍សន្តិភាពសកលឆ្នាំ២០២៣ ដែលចេញផ្សាយកាលពីម្សិលមិញដោយវិទ្យាស្ថានសេដ្ឋកិច្ច និងសន្តិភាព (IEP) ដែលមានមូលដ្ឋាននៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី។ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣ នេះថា៖ «វិទ្យាស្ថានសេដ្ឋកិច្ច និងសន្តិភាព (អូស្ត្រាលី) ទើបបានបង្ហាញពីស្ថានភាពក្សេមក្សាន្ត (Peacefulness) របស់ប្រទេសចំនួន ១៦៣ ក្នុងពិភពលោក។ នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក កម្ពុជាយើងស្ថិតនៅទី១៣
July 6, 2023












