- Khmernote
- សេដ្ឋកិច្ច
នៅក្នុងសេចក្ដីសង្ខេបអំពីរបាយការណ៍លទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៣ របស់ធនាគារជាតិនៃកម្ពុជា ដែលឧទ្ទេសនាមដោយអគ្គនាយកបច្ចេកទេស ឯកឧត្តម គីមទី កោមលី ធនាគារជាតិនៃកម្ពុជា បានបង្ហាញពីបញ្ហាប្រឈមធំៗ ៧ ដែលអាចបង្កហានិភ័យដល់កំណើនសេដ្ឋកិច្ចកម្ពុជានាឆ្នាំ២០២៣ នេះ។ យោងតាមរបាយការណ៍ដែលចុះផ្សាយនៅលើផេកផ្លូវការធនាគារជាតិនៃកម្ពុជា ហានិភ័យនិងបញ្ហាប្រឈមធំៗទាំងនោះមានដូចជា៖ ១. កំណើនទាបជាងការរំពឹងទុកនៃសេដ្ឋកិច្ចពិភពលោក និងតំបន់ពិសេសប្រទេសអឺរ៉ុប និងចិន ២. ការកើនឡើងអតិផរណាដែលនឹងប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋ ៣. ភាពមិនច្បាស់លាស់នៃលំហូរមូលធននិងការរឹតត្បិតស្ថានភាពទីផ្សារហិរញ្ញវត្ថុអន្តរជាតិ ៤. ការប្រែប្រួលអាកាសធាតុដែលអាចបន្ថយកំណើនក្នុងវិស័យកសិកម្ម ៥. ភាពមិនប្រាកដប្រជានៃការវិវត្តជំងឺកូវីដ-១៩ ៦. ឧក្រិដ្ឋកម្មសាយប័រ ៧. វិបត្តិភូមិសាស្រ្តនយោបាយ ទន្ទឹមនឹងកត្តាហានិភ័យ ឬបញ្ហាប្រឈមដែលអាចនឹងកើតមានមកលើសេដ្ឋកិច្ចកម្ពុជា ធនាគារជាតិនៃកម្ពុជា
August 1, 2023 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចីចំនួន១០០ លានដុល្លារដើម្បីជួយលើក កម្ពស់សមត្ថភាពកម្លាំងពលកម្មរបស់កម្ពុជាដោយដោះស្រាយគម្លាត និងកង្វះខាត ជំនាញ ។ ការងារនេះ នឹងធ្វើឡើងតាមរយៈកំណែទម្រង់ និងការ វិនិយោគ លើ វិស័យអប់រំ និងបណ្តុះ បណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) រួមជាមួយនឹង ការចូលរួម ពី វិស័យឯកជន។ នេះបើ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ADB។ បើតាម ADB កម្មវិធីរងទីមួយនៃកម្មវិធីអភិវឌ្ឍន៍វិស័យជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត នឹងជួយប្រែក្លាយកម្ពុជាទៅជាសេដ្ឋកិច្ចឧស្សាហកម្មដែលផ្អែកលើចំណេះដឹង និងជំរុញដោយបច្ចេកវិជ្ជាតាមរយៈការ ពង្រឹងធនធានមនុស្សដោយផ្តោតលើការលើក កម្ពស់
August 1, 2023 - Boostrong
ភ័យមិនស្ទើរទេ អ្នកលក់ប្រាប់ថាត្រូវរង្វាន់ក្បាលឡាន1កំណាត់ ដល់ពេលក្រុមហ៊ុនចុះមកពិនិត្យ ទើបដឹងច្បាស់ថាត្រូវរង្វាន់ឡានថ្មីខ្លាញ់គោ 1គ្រឿងទាំងមូល ពី Boostrong សប្បាយចិត្តខ្លាំងពេកស្រែកផ្អើលអ្នកភូមិ។ មនុស្សមហាសំណាងពី Boostrong មានឈ្មោះ ថា ហ៊ាប ភេទស្រី មុខរបរ ធ្វើស្រែ បច្ចុប្បន្នរស់នៅភូមិត្រាំង ឃុំស្ពឺ ក ស្រុកបាភ្នំ ខេត្តព្រៃវែង។ បងស្រី ថា ហ៊ាប បានប្រាប់ថា គាត់មានប្រផ្នូលញាក់មាត់ ចំណាំថាមានលាភអ្វីម្យ៉ាង ពេលទិញ Boostrong ត្រជាក់ៗ 1កំប៉ុង គាស់ផាច់ឃើញរូបខ្មៅៗក៏សួរអ្នកលក់ អ្នកលក់ប្រាប់ថាត្រូវរង្វាន់ក្បាលឡាន 1កំណាត់។
August 1, 2023 - ហិរញ្ញវត្ថុ
ធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ ម្សិលមិញនេះ បានចេញសេចក្តីសង្ខេបអំពីរបាយការណ៍លទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៣ របស់ធនាគារជាតិនៃកម្ពុជា ឧទ្ទេសនាមដោយ ឯកឧត្តម គីមទី កោមលី អគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា។ នៅក្នុងរបាយការណ៍នោះផងដែរ ធនាគារជាតិនៃកម្ពុជា បានបង្ហាញពីបញ្ហាប្រឈមរបស់សេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំ២០២៣ នេះ ដោយបញ្ហាប្រឈមទាំងនោះរួមមាន៖ ១. គ្រោះមហន្តរាយធម្មជាតិដែលលបណ្ដាលមកពីការប្រែប្រួលអាកាសធាតុ ២. ការអូសបន្លាយសង្រ្គាមរុស្ស៊ី-ក្រែន ដែលអាចប៉ះពាល់ដល់ខ្សែច្រវាក់ផ្គត់ផ្គង់សកល និងដាក់សម្ពាធលើអតិផរណា។ ៣.ការបន្តអនុវត្តនយោបាយរឹតត្បិត ដែលអាចបង្កឱ្យមានភាពមិនច្បាស់លាស់ នៃលំហូរមូលធនចេញពីប្រទេសកំពុងលូតលាស់ និងកំពុងអភិវឌ្ឍន៍។ ៤.ការបំប្លែងមេរោគកូវីដ-១៩ ប្រភេទថ្មី ដែលអាចបង្កឱ្យប៉ះពាល់ដល់ខ្សែច្រវាក់នៃការផ្គត់ផ្គង់ ប្រសិនបើមានការអនុវត្តវិធានការបិទខ្ទប់ឡើងវិញ។
August 1, 2023 - សេដ្ឋកិច្ច
តម្លៃអង្ករនៅអាស៊ី បានហក់ឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេលជាង ៣ឆ្នាំកន្លងមកនេះ បន្ទាប់ពីប្រទេសឥណ្ឌាបានហាមឃាត់ការនាំចេញភាគច្រើនរបស់ខ្លួន ដែលការហាមឃាត់នេះបង្កឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីការផ្គត់ផ្គង់ស្បៀងអាហារពិភពលោក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post។ យោងតាមទិន្នន័យពីសមាគមអ្នកនាំចេញអង្ករថៃ បានឱ្យដឹងថា តម្លៃអង្ករបាក់ ៥% របស់ថៃ ដែលជាអង្ករស្តង់ដារអាស៊ី បានកើនឡើងដល់ ៥៧២ដុល្លារក្នុងមួយតោន ដែលជាតម្លៃថ្លៃបំផុតចាប់តាំងពីខែមេសា ឆ្នាំ២០២០ ហើយនោះក៏ជាការកើនឡើង ៧% បើធៀបនឹងរយៈពេលពីរសប្តាហ៍មុន។ គួរបញ្ជាក់ផងដែរថា ការទប់ស្កាត់របស់ប្រទេសឥណ្ឌា ដែលជាអ្នកនាំចេញអង្ករធំបំផុតរបស់ពិភពលោក បានធ្វើឡើងក្នុងគោលបំណងគ្រប់គ្រងតម្លៃក្នុងស្រុក។ ការផ្លាស់ប្តូរនេះកើតឡើងនៅពេលដែលការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីផលប៉ះពាល់លើការផ្គត់ផ្គង់កសិដ្ឋានដោយសារគ្រោះរាំងស្ងួត El Nino និងសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន។ ទន្ទឹមនឹងនេះដែរ ស្ថានភាពអាចកាន់តែយ៉ាប់យ៉ឺន ខណៈប្រទេសថៃដែលជាប្រទេសនាំចេញអង្ករធំជាងគេទីពីរប្រឈមមុខនឹងស្ថានភាពគ្រោះរាំងស្ងួត ហើយបានស្នើឲ្យកសិករធ្វើស្រែតែមួយរដូវក្នុងឆ្នាំនេះ
July 31, 2023 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ក្រសួងសាធារណការនិងដឹកជញ្ជូន បានឱ្យដឹងថា ផ្លូវក្រវាត់ក្រុងទី៣ សាងសង់រួចរាល់ទាំងស្រុង និងគ្រោងដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី០៣ ខែសីហា ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ និងកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ។ ឯកឧត្តម ហ៊ាង សុទ្ធាយុត្តិ អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ នៃក្រសួង សាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា ផ្លូវក្រវាត់ក្រុងទី៣ ដែល មានតម្លៃប្រមាណ៣០០លានដុល្លារ គ្រោងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ និងកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងរាជធានី ភ្នំពេញប៉ុណ្ណោះទេ
July 31, 2023 - អាជីវកម្ម
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រោងចក្រកែច្នៃជ័រកៅស៊ូ ជីប៉ា កំពង់ធំ របស់វៀតណាម ដែលមានសមត្ថភាពផលិតកែច្នៃជ័រកៅស៊ូ ២តោនក្នុង ១ម៉ោង បានដាក់ឱ្យដំណើរការជាផ្លូវការហើយ ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់សម្រាប់ការកែច្នៃផលិតផលកៅស៊ូ។ ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រកែច្នៃជ័រកៅស៊ូ ជីប៉ា និងពិធីសំណេះសំណាលជាមួយកម្មករកម្មការិនីនៅក្រុមហ៊ុន ស៊ី អ ស៊ី ខេ អភិវឌ្ឍន៍កៅស៊ូ រោងចក្រកែច្នៃជ័រកៅស៊ូ ជីប៉ា កំពង់ធំ ស្ថិតឃុំដងកាំបិត ស្រុកសណ្តាន់ ខេត្តកំពង់ធំ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ ដោយមានការចូលរួមពីឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ លោក
July 31, 2023 - Boostrong
នេះបានថាវាសនាមនុស្សមើលមិនឃើញ ខំធ្វើការរាល់ថ្ងៃ កំលោះវ័យក្មេងត្រូវរង្វាន់ឡានថ្មីខ្លាញ់គោពី Boostrong ភ្លាម មិនចាំយូរប្រកាសស្វែងរកនារីម្នាក់ដែលសមសួនធ្វើជាប្រពន្ធ។ កំលោះមហាលាភសំណាងធំ មានឈ្មោះ សេង វិត ភេទប្រុស អាយុ23ឆ្នាំ មុខរបរ ធ្វើការសំណង់នៅព្រលានយន្តហោះថ្មីក្នុងរាជធានីភ្នំពេញ ហើយស្នាក់នៅក្នុងការដ្ឋាន និងមានស្រុកកំណើតនៅភូមិកញ្ចន់គុយ ឃុំយាង ស្រុកពួក ខេត្តសៀមរាប។ តាមសម្ដីរបស់ប្អូនប្រុសបានប្រាប់ថា បច្ចុប្បន្នគាត់នៅលីវ ហើយក៏ចង់បានប្រពន្ធដែរ ខំធ្វើការរាល់ថ្ងៃ និងសន្សំលុយទុក។ ដូចសព្វមួយដងគាត់ធ្វើការយូរ តែងតែឃ្លាន Boostrong ត្រជាក់ៗ ញុំាប៉ូវកម្លាំង ក៏ទិញ Boostrong មួយកំប៉ុង គាស់ផាច់ឃើញរូបខ្មៅៗដូចរូបឡាន មិនប្រាកដក្នុងចិត្ត
July 31, 2023 - សេដ្ឋកិច្ច
ម្ទេសជាប្រភេទបន្លែដែលពេញនិយមប្រើប្រាស់ និងបានដាំដុះពាសពេញពិភពលោក ដែលមានលក្ខណៈពិសេសម្យ៉ាងគឺមានជាតិហឹរ ហើយកម្រិតហឹររបស់វាទៅតាមប្រភេទរបស់ម្ទេសនីមួយៗ ដំណាំម្ទេសមានច្រើនប្រភេទ ដែលនៅប្រទេសកម្ពុជាគេនិយមដាំប្រភេទ ម្ទេសដៃនាង ម្ទេសអាចម៍សត្វ ម្ទេសផ្លោក ម្ទេសហាវ៉ៃ។ បើយោងតាមការចុះផ្សាយរបស់ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ គិតចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៣នេះ ម្ទេសស្រស់មានតម្លៃប្រែប្រួលចន្លោះពី ៤០០០រៀល ទៅ៩០០០រៀល ក្នុងមួយគីឡូក្រោម។ ហើយបើយើងមើលពីនិន្នាការតម្លៃរយៈពេល ៥ឆ្នាំ ចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៣ នេះតម្លៃម្ទេសអាចហក់ខ្ពស់បំផុតដល់ទៅ ២០០០០រៀលក្នុងមួយគីឡូក្រាមក្នុងខែមិថុនា និងខែមករា និងធ្លាក់ថ្លៃទាបបំផុតត្រឹមតម្លៃ ៦០០រៀលក្នុងមួយគីឡូក្រាមនៅក្នុងខែតុលា លើសពីនេះតម្លៃម្ទេសមានការប្រែប្រួលគម្លាតតម្លៃខ្លាំងនៅក្នុងរដូវប្រាំង និងប្រែប្រួលតិចតួចនៅរដូវវស្សា។ គួរបញ្ជាក់ផងដែរថា ម្ទេស ជាបន្លែដែលសម្បូរវីតាមីនដូចជា
July 29, 2023 - សេដ្ឋកិច្ច
ផ្លូវល្បឿនលឿនភ្នំពេញក្រុងព្រះសីហនុ ក្រោយបើកឱ្យដំណើរការអស់រយៈពេលជិត ៩ខែកន្លងមកមានប្រមាណ ៣,៨លានចរាចរណ៍ (នៅខែតុលា ឆ្នាំ២០២២ ជាខែទី១ ប្រើប្រាស់ឥតគិតថ្លៃមានប្រមាណ ៤៤ម៉ឺនចរាចរណ៍)។ តួលេខនេះ ត្រូវបានបង្ហាញនៅក្នុងកិច្ចប្រជុំមួយ ដែលត្រូវបានធ្វើឡើងនៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំដោយ ឯកឧត្តម ហ៊ាង សុទ្ធាយុត្តិ អគ្គនាយកបច្ចេកវិទ្យា និងទំនាក់ទំនងសាធាណៈ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ ដោយមានការចូលរួមពីថ្នាក់ដឹកនាំធនាគារ ABA និងថ្នាក់ដឹកនាំ ធនាគារ Canadia ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ។ ជាមួយគ្នានោះដែរ ក្រៅពីផ្ទៀងផ្ទាត់អនុលោមភាពលើការអនុវត្ត អនុស្សរណៈនៃការយោគយល់
July 29, 2023












