Khmernote
  • សេដ្ឋកិច្ច

    ក្រសួងកសិកម្ម កំពុងបង្កើតគណកម្មាធិការដោះស្រាយបញ្ហាទីផ្សារ និងរក្សាលំនឹងថ្លៃកសិផល នេះដោយោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុកផ្លូវការរបស់ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ។ យោងតាមការបង្ហោះរបស់ឯកឧត្តមបណ្ឌិត នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិត បានដឹកនាំការប្រជុំរៀបចំបង្កេីតគណកម្មាធិការអន្តរក្រសួង និងកំណត់នូវតួនាទី ភារកិច្ច និងការទទួលខុសត្រូវក្នងការអនុវត្តកម្មវិធីនយោបាយលេីកស្ទួយផលិតកម្មកសិកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗដោយប្រើយន្តការហិរញ្ញប្បទាន ១០០លានដុល្លារ សម្រាប់អន្តរាគមន៍ប្រេីប្រាស់ទិញកសិផលពីកសិករឲ្យបានទាន់ពេលក្នុងតម្លៃសមរម្យ។ ឯកឧត្តម បានបញ្ជាក់ផងដែរថា ជាការងារថ្មីនិងដ៏សំខាន់បំផុតមួយដែលយេីងរួមគ្នាធ្វេីនិងទទួលខុសត្រូវក្នុងអាណត្តិរាជរដ្ឋាភិបាលថ្មីដេីម្បីអភិវឌ្ឍន៍វិស័យកសិកម្ម សន្តិសុខស្បៀង និងជីវភាពប្រជាកសិករ៕ អត្ថបទ៖ លីនី

    August 4, 2023
  • អាជីវកម្ម

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន សហគ្រាសកែច្នៃផលិតផលជលផលចំនួន ៨ ទទួលបានការបញ្ជាក់សុវត្ថិភាពចំណីអាហារ ក្រោមគម្រោងគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា និងសហភាពអឺរ៉ុប ក្នុងគោលដៅរួមចំណែកថែរក្សាសុខភាពសាធារណៈ និងការពង្រីកទីផ្សារនៅក្នុងស្រុក និងក្រៅស្រុកប្រកបដោយភាពប្រកួតប្រជែង និងមានចីរភាព។ ថ្លែងក្នុងពិធីផ្តល់និមិត្តសញ្ញាគុណ ភាពផលិតផលជលផលកម្ពុជា ដែលមានពាក្យកាត់ថា «CQS» ដល់សហគ្រាសកែច្នៃផល ផលិតផលជលផលនៅថ្ងៃទី៣ ខែសីហានេះ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បញ្ជាក់ថា ការដាក់ចេញប្រព័ន្ធវិញ្ញាបនបត្រ CQS គឺមួយបំពេញបន្ថែមកិច្ចខិតខំប្រឹង ប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សុវត្ថិភាពម្ហូបអាហារសម្រាប់មនុស្សគ្រប់រូប និងពង្រីកទីផ្សារនាំចេញ។ ឯកឧត្តម មានសុទិដ្ឋិនិយមថា ផលិតផលជល

    August 4, 2023
  • សេដ្ឋកិច្ច

    ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការ បានលើកឡើងនៅលើគេហទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកថា៖ កសិករកម្ពុជាកំពុងក្លាយជាអ្នកចូលរួមចំណែកដ៏សំខាន់មួយក្នុងការលេីកស្ទួយសន្តិសុខស្បៀងជាតិ និងពិភពលោក ជាពិសេសនៅពេលដែលពិភពលោកកំពុងប្រឈមនឹងបញ្ហាស្បៀងបន្ទាប់ពីសង្រ្គាមនៅអ៊ុយក្រែន និងឥណ្ឌាដែលជាប្រទេសនាំអង្ករចេញច្រេីនជាងគេលេីពិភពលោកហើយត្រូវបានហាមមិនឲ្យមានការនាំចេញអង្ករសធម្មតាដេីម្បីរក្សាសន្តិសុខស្បៀងក្នុងប្រទេសខ្លួន។ ក្រៅពីការលើកឡើងខាងលើ ឯកឧត្តមបណ្ឌិតបានបន្ថែមថា៖ ជាមធ្យមកសិករកម្ពុជាផលិតស្រូវសរុបបាន ១២ លានតោនក្នុងមួយឆ្នាំ គឺលេីស៦ លានតោនសម្រាប់នាំចេញ ដែលធ្វេីឲ្យកម្ពុជាក្លាយជាប្រទេសនាំស្រូវអង្ករចេញជាប់លេខរៀងទី៨នៅលេីពិភពលោក។ ទន្ទឹមនឹងនេះកម្ពុជាក៏នៅមានសក្តានុពលខ្ពស់ក្នុងការបង្កេីនផលិតកម្មស្រូវនៅលេីផ្ទៃដីដែលមានស្រាប់ និងពង្រីកទីផ្សារអង្ករនៅក្រៅប្រទេសថែមទៀតជាពិសេសតាមរយ:គោលនយោបាយដាក់ពង្រាយមន្រ្តីកសិកម្មឃុំ ការកសាងសហគមន៍កសិកម្មឬសមាគមកសិករផ្សារភ្ជាប់មកទីផ្សារតាមរយ:យន្តការកិច្ចសន្យាកសិកម្ម គោលនយោបាយហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាលជាមួយកញ្ចប់ថវិកាជាង ១០០ លានដុល្លារដេីម្បីដោះស្រាយបញ្ហាទីផ្សារនិងរក្សាលំនឹងថ្លៃស្រូវ ការបន្តការអភិវឌ្ឍប្រព័ន្ធធារាសាស្រ្តឲ្យបានទូលំទូលាយ និងគោលនយោបាយពាក់ព័ន្ធផ្សេងទៀត៕ ប្រភព៖ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ

    August 3, 2023
  • សេដ្ឋកិច្ច

    ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានស្នើសុំឱ្យសភាអាមេរិកបន្តឡើងវិញនូវប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) របស់ខ្លួន ជាពិសេសសម្រាប់ទំនិញមួយចំនួនរបស់កម្ពុជា។ ការស្នើរបស់ឯកឧត្តម បានធ្វើឡើងនៅក្នុងជំនួបប្រជុំពិភាក្សាការងារជាមួយគណៈប្រតិភូនៃសភាអាមេរិក ដឹកនាំដោយ ឯកឧត្តម Jason Smith ប្រធានគណៈកម្មាធិការស្តីពីរបៀប និងមធ្យោបាយនៃសភាអាមេរិក (United States House Committee on Ways and Means) និងមានការចូលរួមពីសមាជិកសភាអាមេរិកចំនួន ៧នាក់ ផ្សេងទៀត។ ចូលរួមក្នុងកិច្ចប្រជុំនោះដែរគឺមានវត្តមាន ឯកឧត្តម W. Patrick Murphy អគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា និងសហការីមួយចំនួនទៀតផងដែរ

    August 3, 2023
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ នេះ សម្តេច​អគ្គមហាសេនាបតីតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមវ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរា ជាណាចក្រកម្ពុជាអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់​ផ្លូវ​ក្រវាត់ក្រុងទី៣ (រង្វង់មូលមហាវិថីឈ្នះឈ្នះ-ផ្លូវជាតិលេខ១) និងផ្លូវខ្នែង ដែលមានប្រវែងជិត ៥៣គីឡូម៉ែត្រ ។ ផ្លូវ​ក្រវាត់ក្រុងទី៣នេះ មានចំណុចចាប់ ផ្តើមពីរង្វង់​មូល​មហាវិថីឈ្នះ-ឈ្នះ ដែលមានចម្ងាយ ៥០០ម៉ែត្រពីផ្លូវជាតិលេខ៤ (គីឡូ​ម៉ែត្រលេខ១៤+១០៥) ស្ថិតនៅក្នុងភូមិជម្ពូវ័ន្ត២ សង្កាត់ចោមចៅទី៣ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឆ្លងកាត់ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣ ផ្លូវ​ជាតិ​​លេខ២ ផ្លូវជាតិលេខ២១

    August 3, 2023
  • សេដ្ឋកិច្ច

    ក្រុមហ៊ុនមកពីប្រទេសចិន ចំនួន ១៥ បានមកស្វែងយល់ពីការវិនិយោគនៅកម្ពុជា ខណៈក្រុមហ៊ុនប្រមាណជាង ៤០ទៀត នឹងមកស្វែងយល់ពីសក្តានុពលវិនិយោគ នៅពាក់កណ្តាលខែសីហា ខាងមុខនេះ។ នេះបើយោងតាមការចុះផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣។ កាលពីរសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ នេះ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) និងគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា (គ.ស.ព.) បានជួបជំនួបពិភាក្សាការងារ ជាមួយនឹងសមាគមពាណិជ្ជកម្មកម្ពុជា-ណឹងប៉ ដោយមានលោក Boris Xue ប្រធានសភាពាណិជ្ជកម្មក្រុងណឹងប៉ ដែលបានដឹកនាំគណៈប្រតិភូវិនិយោគ ១៥ក្រុមហ៊ុន មកបំពេញទស្សនៈកិច្ចនៅកម្ពុជា។ នៅក្នុងជំនួបដ៏រាក់ទាក់និងកក់ក្តៅនោះដែរ

    August 2, 2023
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បា​នឱ្យដឹងថា អភិបាលខេត្តកំពត នឹងសង់ផ្លូវមួយខ្សែទៀត ចាប់ពីគល់ស្ពានរថភ្លើង រហូតដល់ស្ពានត្រើយកោះ ត្រើយខាងលិចព្រែកកំពង់បាយ ដើម្បីបង្កើនសោភ័ណ្ឌភាពក្រុង។ ក្រោមការដឹកនាំ និងចង្អុលបង្ហាញពីសំណាក់ ឯកឧត្ដម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត ខេត្តជាប់សមុទ្រមួយនេះត្រូវបានកែប្រែមុខមាត់ និងមានការអភិវឌ្ឍលើគ្រប់វិស័យ។ ជាក់ស្តែង ក្នុងរយៈពេលជិត២ឆ្នាំមកនេះ ឯកឧត្ដមអភិបាលខេត្ត បានធ្វើការកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តជាច្រើន ដើម្បីបម្រើដល់វិស័យទេសចរណ៍ ក៏ដូចជាជំរុញកំណើនសេដ្ឋកិច្ចប្រជាពលរដ្ឋក្នុងខេត្ត មានដូចជា៖ ការស្ថាបនាផ្លូវបេតុង បំពាក់ភ្លើងលម្អក្នុងក្រុង ការស្តារ និងស្ថាបនាសួនច្បារ បង្កើតអោយមានសួនកម្សាន្តជាដើម។ ជាក់ស្តែងនៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ ឯកឧត្ដម

    August 2, 2023
  • ទេសចរណ៍

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន មន្ដ្រីជំនាញផ្នែកទេសចរណ៍នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា រំហូរភ្ញៀវទេសចរជាតិ និងអន្ដរជាតិ បានទៅទស្សនារមណីយដ្ឋានអង្ករ ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៣នេះ មានចំនួនជាង ២ ៦៤៣ ០០០នាក់ មានការកើនឡើងគួរឱ្យកត់សម្គាល់ បើធៀបទៅនឹងឆ្នាំ២០២២។ លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍វប្បធម៌អង្គរ និងសារមន្ទីរបទកដ្ឋានបេតិកភណ្ឌ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣នេះថា ក្នុងចំណោមភ្ញៀវទសចរជាតិ និងអន្ដរជាតិជាង ២ ៦៤៣ ០០០នាក់ នោះ មានលំហូរភ្ញៀវទេសចរខ្មែរចំនួន ២ ២០៣ ៦៩៦

    August 2, 2023
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ទុនបម្រុងអន្តរជាតិកម្ពុជា មានការកើនឡើងដល់ ១៨,៤ ប៊ីលានដុល្លារ គិតត្រឹមឆមាសទី១ ឆ្នាំ២០២៣ ដែលនឹងអាចទប់ទល់ការនាំចេញនាំចូលទំនិញ និងសេវាកម្ម សំខាន់ៗ សម្រាប់រយៈពេល៧ខែ ក្នុងករណីមានគ្រាបន្ទាន់ណាមួយ។ នេះបើយោងតាម របាការណ៍ប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៣ របស់ធនាគារជាតិ នៃកម្ពុជា។ ​របាយការណ៍របស់ធនាគារជាតិនៃកម្ពុជាដែលចេញផ្សាយកាលពីថ្ងៃទី៣១ ខែកក្កដា បានឱ្យដឹងថា នៅឆមាសទី១ ឆ្នាំ២០២៣នេះ ទុនបម្រុងអន្ដរជាតិមានចំនួន ១៨,៤ ប៊ីលានដុល្លារ បានកើនឡើងបន្តិចវិញប្រមាណ ៣,២ ភាគរយ ធៀបនឹងចុងខែធ្នូ ឆ្នាំ២០២២ បើទោះបីជាទទួលរងសម្ពាធពីការដួលរលំធនាគារពាណិជ្ជមួយចំនួននៅសហរដ្ឋអាមេរិក

    August 2, 2023
  • ទេសចរណ៍

    កាលពីព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ជុក ជំនោរ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំក្រុមការងារ ជួបសម្តែងការគួរសម្យជាមួយលោក Dennis Keller នាយប្រតិបត្តិក្រុមហ៊ុន Samra Seaplane ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Royal Group និងប្រតិភូចំនួន ៣រូប ដើម្បីពិភាក្សាលើគម្រោងសេវាដឹកជញ្ជូនផ្លូវអាកាសតាមរយៈយន្តហោះលើទឹក ដែលនឹងផ្តល់ភាពងាយស្រួល និងឆាប់រហ័សសម្រាប់ការធ្វើដំណើររបស់ទេសចរទៅកាន់គោលដៅរមណីយដ្ឋានប្រណិតសំខាន់ៗនៅកម្ពុជា ជាពិសេសតំបន់សមុទ្រ។ បច្ចុប្បន្នក្រុមហ៊ុនកំពុងធ្វើការជាមួយរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល ដើម្បីធ្វើការចុះបញ្ជីហោះហើរជាផ្លូវការ និងសិក្សាពីលក្ខណៈបច្ចេកទេស និងបទដ្ឋានច្បាប់ពាក់ព័ន្ធលើការហោះហើរបន្ថែម ដោយក្នុងនោះក្រុមហ៊ុនគ្រោងនាំចូលប្រភេទយន្តហោះហោះលើទឹកចំនួន ២គ្រឿងនៅចុងឆ្នាំ២០២៣នេះ នឹងសាកល្បងហោះហើរសម្រាប់គោលដៅខេត្តសៀមរាប-ព្រះសីហនុ និងភ្នំពេញ-ព្រះសីហនុ ដោយចុះចតទៅដល់គោលដៅរមណីយដ្ឋានប្រណិតសំខាន់ៗដូចជា៖ កោះសង្សា

    August 1, 2023