Khmernote
  • Boostrong

    ពីរនាក់ប្ដីប្រពន្ធស្រែកឡូឡាខ្លាំងៗផ្អើលអ្នកជិតខាងរត់មកមើល ស្មានតែឈ្លោះគ្នា តាមពិតត្រូវរង្វាន់ឡានថ្មីខ្លាញ់គោពី Boostrong សោះ។ ប្ដីប្រពន្ធវ័យក្មេងមហាសំណាងពី Boostrong មានឈ្មោះ សាត គឹមសឿង ភេទប្រុស អាយុ 22ឆ្នាំ មុខរបរជាអ្នកបើកឡានធំឱ្យគេ និងភរិយាឈ្មោះ ស្រេង ធីតា អាយុ 21ឆ្នាំ ធ្វើការរោងចក្រ បច្ចុប្បន្នរស់នៅភូមិភ្លើងឆេះរទេះ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។ ល្ងាចឡើងមកពីបើកឡានធំឱ្យគេ បង គឹមសឿង ទិញ Boostrong ត្រជាក់ៗ ផ្ញើប្រពន្ធទុកញុំាមុនពេលបាយ ប្ដីគាស់ញុំា Boostrong មួយកំប៉ុង

    July 29, 2023
  • ហិរញ្ញវត្ថុ

    ប្រាក់រៀលរបស់កម្ពុជា នាពេលនេះ មាននៅក្នុងបញ្ជរប្តូររូបិយប័ណ្ណបរទេស (Travelex) នៅអាកាសយានដ្ឋាន Changi ហើយត្រង់ T2 និង T3 នេះដោយយោងតាមការបង្ហោះរបស់លោកជំទាវ ជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនមុននេះបន្តិច។ គួររម្លឹកផងដែរថា ធនាគារជាតិនៃកម្ពុជា កាលពីពេលថ្មីៗនេះ បានចេញសេចក្ដីប្រកាសព័ត៌មានថា ពលរដ្ឋខ្មែរ នឹងអាចចាយ «ប្រាក់រៀល» នៅប្រទេសចិន និងទូទាំងពិភពលោកបានតាមរយៈស្កេន ឃ្យូអរកូត “QR Code” បន្ទាប់ពីធនាគារជាតិនៃកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ជាមួយនឹងក្រុមហ៊ុន UnionPay International ស្ដីពី “កិច្ចសហប្រតិបត្តិការទូទាត់សងប្រាក់ប្រាក់ឆ្លងដែនតាមរយៈឃ្យូអរកូត

    July 28, 2023
  • អាជីវកម្ម

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្ម បានជួបពិភាក្សាការងារ ជាមួយតំណាងវិទ្យាស្ថានស្រាវជ្រាវថាមពលកូរ៉េ (KIER) ដែលដឹកនាំដោយបណ្ឌិត ឆយ យុងចាន់ អ្នកស្រាវជ្រាវ នៃវិទ្យាស្ថានស្រាវជ្រាវថាមពលកូរ៉េ នាពេលថ្មីៗនេះ បានជជែកពិភាក្សាទៅលើបច្ចេកវិទ្យាថ្មីនៃការចម្រាញ់ជីវៈថាមពល ចេញពីសំបកគ្រាប់ស្វាយចន្ទី ដែលមិនប៉ះពាល់ដល់បរិស្ថាន និង កែច្នៃអស់លទ្ធភាពជៀសវាងការដុត ឬបោះចោល។ បច្ចេកវិទ្យានេះនឹងជួយជំរុញដល់ការកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា ដោយទទួលបានប្រាក់ចំណូលបន្ថែមពីសំបកស្វាយចន្ទី។ អ្នកឧកញ៉ា លឹម ហេង បានឱ្យដឹងថា ក្រុមហ៊ុនកូរ៉េ បានស្រាវជ្រាវឃើញនូវបច្ចេកវិទ្យាថ្មី ក្នុងការចម្រាញ់ជីវៈថាមពល ចេញពីសំបកគ្រាប់ស្វាយចន្ទី ដែលធ្វើ ឱ្យពួកគេមានបំណងចង់បង្កើតរោងចក្រចម្រាញ់ជីវៈថាមពល

    July 28, 2023
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រសួងអប់រំ បានចំណាយថវិកា ៧០លានដុល្លារ ដើម្បីកែលម្អការអប់រំចំណេះទូទៅ ដោយចាប់ផ្តើម អនុវត្តពីឆ្នាំ២០២២ ដល់ ២០២៦។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងអប់រំ យុវជននិងកីឡាបានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំពិនិត្យ វឌ្ឍនភាព នៃការអនុវត្តន៍គម្រោងកែលម្អការអប់រំ ចំណេះទូទៅ ដើម្បីលើកទិសដៅបន្ដ ឯកឧត្តមបណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានជំរុញការអនុវត្តន៍ឱ្យមានប្រសិទ្ធភាព ត្រូវចុះទៅសាលាឱ្យបានជាប់លាប់ ទើបដឹងពីសមិទ្ធកម្ម។ ការប្រជុំប្រចាំត្រីមាសរបស់គម្រោង គឺប្រជុំនៅ សាលារៀនណាមួយ និងលើកទឹកចិត្តឱ្យនាយកសាលានិយាយពីបញ្ហាប្រឈមប្រាប់យើង ដើម្បីដោះ ស្រាយចំទិសដៅ។

    July 28, 2023
  • សេដ្ឋកិច្ច

    គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គទី១ ក្នុងខេត្តក្រចេះ គ្រោងបញ្ចប់ការសាងសង់ នៅក្នុងខែមិថុនា ឆ្នាំ២០២៦ នេះបើយោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៨ ខែកកក្កដា ឆ្នាំ២០២៣នេះ។ គម្រោងសាងសង់នេះ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ តាមរយៈការសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងការដឹកជញ្ជូនទំនិញ ឬកសិផលគ្រប់ប្រភេទ។ គួរបញ្ជាក់ផងដែរថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គទី១ ក្នុងខេត្តក្រចេះ មានប្រវែងស្ពាន៖ ១៧៦១ ម៉ែត្រ ខណៈត្រើយខាងកើតស្ថិតត្រង់ ឃុំបុសលាវ ស្រុកចិត្របុរី ហើយត្រើយខាងលិចស្ថិតត្រង់ ឃុំសោប ស្រុកព្រែកប្រសព្វ។​ គម្រោងនេះ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣

    July 28, 2023
  • សេដ្ឋកិច្ច

    ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ ម្សិលមិញនេះ បានប្រកាសស្វែងរកបេក្ខជនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់មុខតំណែងចំនួន ៧ ដែលនឹងផុតកំណត់ទទួលពាក្យនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ។ នេះគឺជាដំណឹង និងឱកាសដ៏ល្អមួយសម្រាប់អ្នកដែលកំពុងស្វែងរកការងារធ្វើ ជាពិសេសអ្នកដែលមានបំណងធ្វើការនៅក្នុងស្ថានទូត ខណៈបើយោងតាមការប្រកាសរបស់ស្ថានទូត មុខតំណែងចំនួន ៧ ផ្ដល់ប្រាក់ខែចាប់ពីខ្ទង់ពាន់ដុល្លារ ដល់ខ្ទង់ម៉ឺនដុល្លារឯណោះក្នុងមួយឆ្នាំ។ មុខតំណែងទាំងនោះរួមមាន៖ ១. លេខាធិការ “Secretary” (បើកសម្រាប់៖ USEFMs តែប៉ុណ្ណោះ)៖ ផុតកំណត់ទទួលពាក្យនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣។ ប្រាក់ខែដែលទទួលបាន ៣៦,១៩៥ ដុល្លារក្នុងមួយឆ្នាំ។ ២.

    July 28, 2023
  • សេដ្ឋកិច្ច

    លោក ប្រាយុទ្ធ ចាន់អូចា បានលើកឡើងថា សេដ្ឋកិច្ចស្ថិតក្នុងស្ថានភាពល្អ ហើយហិរញ្ញវត្ថុរឹងមាំគ្រប់គ្រាន់ ដើម្បីទប់ទល់នឹងគ្រោះអាសន្នណាមួយ។ លោក ក៏បាននិយាយផងដែរថា នៅពេលដែលរដ្ឋាភិបាលថ្មីកំពុងត្រូវបានបង្កើតឡើង លោកបានបន្តតាមដាន និងត្រួតពិនិត្យគម្រោងដែលបានផ្តួចផ្តើមឡើងក្នុងអំឡុងពេលកាន់តំណែងរបស់លោក (ចាប់តាំងពីខែសីហា ឆ្នាំ២០១៤) នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation ។ លោក ប្រាយុទ្ធ បានគូសបញ្ជាក់ថា ហិរញ្ញវត្ថុរបស់ប្រទេសមានភាពរឹងមាំ និងមានស្ថេរភាព ហើយគួរតែអាចទប់ទល់នឹងស្ថានភាពអាសន្នណាមួយក្នុងរយៈពេលពីរខែដែលនៅសល់នៃឆ្នាំសារពើពន្ធ ២០២៣ (ដែលនឹងត្រូវបញ្ចប់នៅខែកញ្ញា ២០២៣) ដូចជា ទឹកជំនន់ គ្រោះរាំងស្ងួត និងគ្រោះធម្មជាតិជាដើម។ លោក​បាន​បន្ថែម​ថា ប្រទេស​ថៃ ក៏​មាន​ថវិកា​គ្រប់គ្រាន់​សម្រាប់​ឧបត្ថម្ភធន​ដល់​ប្រជាជន​ក្នុង​ក្រុម​ផ្សេង​ៗ​ផង​ដែរ។

    July 27, 2023
  • សេដ្ឋកិច្ច

    នាពេលខាងមុខនេះ ខេត្តកមពង់ស្ពឺ នឹងមានមន្ទីរពេទ្យចល័ត ពិនិត្យ ព្យាបាលជំងឺ ដល់បងប្អូនប្រជាពលរដ្ឋខេត្តកំពង់ស្ពឺ ដោយមិនយកកម្រៃ នេះបើយោងតាមការបង្ហោះរបស់ឯកឧត្តម វី សំណាង អភិបាលខេត្តកំពង់ស្ពឺ ។ តាមរយៈការបង្ហោះថ្លែងអំណរគុណចំពោះកូរ៉េនៅលើគណនីហ្វេសប៊ុកផ្លូវការនៅថ្ងៃទី២៧ ខែ​កក្កដា ឆ្នាំ២០២៣ នេះ ឯកឧត្តមអភិបាលខេត្ត បានឱ្យដឹងថា សាកលវិទ្យាល័យកូរ៉េឈ្មោះថា university collec of medicine មាន បំណងបើកមន្ទីរពេទ្យចល័ត ដើម្បីពិនិត្យ ព្យាបាលជំងឺ ដល់បងប្អូនប្រជាពលរដ្ឋខេត្តកំពង់ស្ពឺ ដោយមិនយកកម្រៃ។ ទន្ទឹមមនឹងនេះដែរ ឯកឧត្តម បានគូសបញ្ជាក់ថា គម្រោងមន្ទីរពេទ្យចល័តនេះ ត្រូវចំណាយថវិកាសរុបអស់ប្រមាណជាង

    July 27, 2023
  • អាជីវកម្ម

    សៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា អ្នកបំរើសេវាកម្មទេសចរណ៍ នៅខេត្ដសៀមរាប សម្ដែងក្ដីរំពឹងថា អ្នកទេសចរអន្ដរជាតិនឹងកើនឡើង នៅចុងឆ្នាំ២០២៣នេះ បន្ទាប់ពីអាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរ បានដាក់ឱ្យដំណើរការហោះហើរត្រង់ ពីក្រៅប្រទេសមកកាន់រាជធានីភ្នំពេញ និងទៅកាន់ខេត្តសៀមរាប ។ លោក អ៊ុន សាវ៉ាន់ អ្នកគ្រប់គ្រងទីផ្សារផលិតផលកម្ពុជា បានឱ្យដឹងនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣នេះថា តាមការសង្កេតឃើញបច្ចុប្បន្ននេះ ភ្ញៀវទេសចរអន្ដរជាតិ បានចាប់ផ្ដើមកំរើកជាបណ្ដើរៗហើយ។ តាមរយ:ពួកគាត់ទៅស្វែងទិញរកវត្ថុអនុស្សាវរីយ៍ស្នាដៃកូនខ្មែរសុទ្ធសាធដែលក់នៅផ្សារនេះ នាពេលរាត្រី។ លោកបានបន្ដថា ក្រោយពីប្រទេសកម្ពុជា បានអនុវត្ដជោគជ័យជាច្រើនព្រឹត្ដិការណ៍ រួមមាន បានលុបបំបាត់ជំងឹឆ្លងកូវីដ-១៩ ជោគជ័យការរៀបចំព្រឹត្ដិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ជាពិសេសទៅទៀត

    July 27, 2023
  • ទេសចរណ៍

    យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តសៀមរាប បានឱ្យដឹងថា ក្រុមហ៊ុន TreeFul របស់ប្រទេសជប៉ុន គ្រោងបោះទុនវិនិយោគសាងសង់ផ្ទះបន្តោងដើមឈើប្រណិតៗដើម្បីបំបែកកំណត់ត្រាថ្មីនៅលើភ្នំគូលែន ក្រោយបំបែកឯតទគ្កកម្មផ្ទះបន្តោង (Tree house) ប្រណិតកម្រិតសណ្ឋាគារផ្កាយ ៥ពិភពលោក(Guinness World Records) នៅកោះអូគីណាវ៉ា កាលពីដើមសីហាឆ្នាំ២០២២ថ្មីៗនេះ។ លោក Nabesshima Katsuhito តំណាងក្រុមហ៊ុន TreeFul បានឲ្យដឹងថា កាលពីដើមឆ្នាំ២០២៣នេះ លោក Satoru Kikugawa ជាវិស្វករដ៏ល្បីម្នាក់លំដាប់ពិភពលោក និងជាស្ថាបនិកក្រុមហ៊ុន TreeFul ដែលជាក្រុមហ៊ុនសាងសង់ផ្ទះបន្តោងដើមឈើដ៏ប្រណិតៗនៅលើកោះអូគីណា បានអញ្ជើញមកប្រទេសកម្ពុជា ដោលោកយបានចុះទៅផ្ទាល់នៅតាមទីតាំងមួយចំនួននៅក្នុងប្រទេសកម្ពុជា។ លោកបន្តថា បន្ទាប់ពីឃើញនូវសក្តានុពលរបស់ភ្នំគូលែនដោយផ្ទាល់ភ្នែក

    July 27, 2023