ដាក់ពាក្យឱ្យទាន់! ស្ថានទូតអាមេរិក ប្រកាសរើសបុគ្គលិកសម្រាប់តំណែងចំនួន ៧​ ផ្ដល់ប្រាក់ខែខ្ទង់ម៉ឺនដុល្លារក្នុងមួយឆ្នាំ
សេដ្ឋកិច្ច July 28, 2023 Khmernote

ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ ម្សិលមិញនេះ បានប្រកាសស្វែងរកបេក្ខជនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់មុខតំណែងចំនួន ៧ ដែលនឹងផុតកំណត់ទទួលពាក្យនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ។

នេះគឺជាដំណឹង និងឱកាសដ៏ល្អមួយសម្រាប់អ្នកដែលកំពុងស្វែងរកការងារធ្វើ ជាពិសេសអ្នកដែលមានបំណងធ្វើការនៅក្នុងស្ថានទូត ខណៈបើយោងតាមការប្រកាសរបស់ស្ថានទូត មុខតំណែងចំនួន ៧ ផ្ដល់ប្រាក់ខែចាប់ពីខ្ទង់ពាន់ដុល្លារ ដល់ខ្ទង់ម៉ឺនដុល្លារឯណោះក្នុងមួយឆ្នាំ។

មុខតំណែងទាំងនោះរួមមាន៖

១. លេខាធិការ “Secretary” (បើកសម្រាប់៖ USEFMs តែប៉ុណ្ណោះ)៖ ផុតកំណត់ទទួលពាក្យនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣។ ប្រាក់ខែដែលទទួលបាន ៣៦,១៩៥ ដុល្លារក្នុងមួយឆ្នាំ។

២. អ្នកឯកទេសសុខភាពសាធារណៈ (HMIS) (បើកសម្រាប់៖ បេក្ខជនដែលមានចំណាប់អារម្មណ៍ទាំងអស់)៖ ធ្វើការពេញម៉ោង ៤០ម៉ោងក្នុងមួយសប្តាហ៍ ផុតកំណត់ទទួលពាក្យនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣។ ប្រាក់ខែដែលទទួលបាន ២៨,៤០៩ ដុល្លារក្នុងមួយឆ្នាំ។

៣. អ្នកស៊ើបអង្កេតសន្តិសុខ សម្រាប់ការិយាល័យសន្តិសុខប្រចាំតំបន់នៃក្រសួងការបរទេស (Security Investigator)៖ ធ្វើការពេញម៉ោង ៤០ម៉ោងក្នុងមួយសប្តាហ៍ ផុតកំណត់ទទួលពាក្យនៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣ ។ ទទួលបានប្រាក់ខែ ២០,៧៦៤ ដុល្លារក្នុងមួយឆ្នាំ។

៤.អ្នកបើកបរឡានដឹកទំនិញ (បើកសម្រាប់៖ បេក្ខជនដែលមានចំណាប់អារម្មណ៍ទាំងអស់)៖ ធ្វើការពេញម៉ោង ៤០ម៉ោងក្នុងមួយសប្តាហ៍ ផុតកំណត់ទទួលពាក្យនៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣។ ទទួលបានប្រាក់ខែ ៨,១៨៤ ដុល្លារក្នុងមួយឆ្នាំ។

៥.បុគ្គលិកឃ្លាំង (បើកសម្រាប់៖ បេក្ខជនដែលមានចំណាប់អារម្មណ៍ទាំងអស់)៖ ធ្វើការពេញម៉ោង ៤០ម៉ោងក្នុងមួយសប្តាហ៍ ផុតកំណត់ទទួលពាក្យនៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣ ។ ទទួលបានប្រាក់ខែ ៤,៧៥៣ ដុល្លារក្នុងមួយឆ្នាំ។

៦.លេខាធិការ (បើកសម្រាប់៖ បុគ្គលិកបច្ចុប្បន្ន/USEFMs/EFMs/MOHs)៖ ធ្វើការក្រៅម៉ោង (Part time) ចំពោះពេលវេលាគឺទៅតាមតម្រូវការការងារ ផុតកំណត់ទទួលពាក្យនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣។ ទទួលបានប្រាក់ខែ ១០,៩៧៤ ដុល្លារក្នុងមួយឆ្នាំ។

៧.ផ្នែក Administrative Clerk (បើកសម្រាប់៖ USEFMs តែប៉ុណ្ណោះ)៖ ធ្វើការ ៤០ម៉ោងក្នុងមួយសប្តាហ៍ ផុតកំណត់ទទួលពាក្យនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣។ ទទួលបានប្រាក់ខែ ២៥,៧៦៤ ដុល្លារក្នុងមួយឆ្នាំ ។

ដូច្នេះសម្រាប់បងប្អូនដែលមានចំណាប់អារម្មណ៍អាចធ្វើការទំនាក់ទំនងទៅកាន់ផេក U.S. Embassy Phnom Penh, Cambodia ឬអាចស្វែងយល់ព័ត៌មានបន្ថែមអំពីការងារនេះនៅលើគេហទំព័រ៖ https://ow.ly/l2vT50PlxQH

អត្ថបទ៖ លីនី