- Khmernote
- បុគ្គលជោគជ័យ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នារសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ បានថ្លែងសារពិសេសពាក់ព័ន្ធដំណើរការរៀបចំគណៈរដ្ឋមន្រ្តីថ្មី។ នៅក្នុងសេចក្ដីថ្លែងសារ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្ដេចគឺជានាយករដ្ឋមន្រ្តីដែលកាន់តំណែងយូរជាងគេនៅលើពិភពលោក។ សម្ដេចបានមានប្រសាសន៍ថា៖ «ខ្ញុំធ្វើនាយករដ្ឋមន្រ្តី បើចាប់ពីថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥ រហូតដល់ថ្ងៃតី២២ ខែសីហាឆ្នាំ២០២៣ ខ្ញុំ ព្រះករុណាខ្ញុំ ធ្វើជានាយករដ្ឋមន្រ្តីបាន ២០១៤សប្ដាហ៍ បើគិតជាខែគឺបាន ៤៦៣ខែ បើគិតជាឆ្នាំ គឺបាន ៣៨ឆ្នាំ ៧ខែ ៨ថ្ងៃ ហើយបើគិតជាថ្ងៃគឺបាន ១៤០៩៩ថ្ងៃ
July 26, 2023 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចីផ្អែកលើគោលនយោបាយចំនួន៤០លានដុល្លារដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងបន្ថែម សម្រាប់ការផ្តល់សេវាសាធារណៈដោយរដ្ឋបាលមូលដ្ឋានតាមរយៈកំណែទម្រង់ជាបន្តបន្ទាប់ក្នុងវិស័យហិរញ្ញវត្ថុសាធារណៈនិងវិមជ្ឈការ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ADB។ ក្នុងសេចក្ដីប្រកាសបានឱ្យដឹងថា កម្ចីកម្មវិធីរងទីពីរ និងចុងក្រោយក្រោមកម្មវិធីអភិវឌ្ឍន៍វិស័យសេវាសាធារណៈនិងការគ្រប់គ្រងហិរញ្ញវត្ថុដែលបានធ្វើវិមជ្ឈការលើកទីពីរនេះនឹងបញ្ចប់កំណែទម្រង់ជាបន្តបន្ទាប់ដើម្បីពង្រឹងតួនាទី និងសមត្ថភាពរបស់រដ្ឋបាលមូលដ្ឋានក្នុងការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព។ កំណែទម្រង់ក្រោមកម្មវិធីរងទីពីរនេះត្រូវបានរៀបចំឡើងដើម្បីពង្រឹងការធ្វើផែនការនិងរៀបចំថវិកាការគ្រប់គ្រងចំណូលនិងចំណាយនិងសមត្ថភាពបុគ្គលិកនៅកម្រិតរដ្ឋបាលមូលដ្ឋានដើម្បីផ្តល់សេវាកម្មប្រសើរឡើង,លើកកម្ពស់ការធ្វើផែនការរដ្ឋាភិបាលមូលដ្ឋាន, និងកែលម្អលទ្ធភាពទទួលបានសេវាសាធារណៈរបស់ប្រជាពលរដ្ឋ។ លោកស្រី Jyotsana Varma នាយិកា ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជាមានប្រសាសន៍ថា៖ «កំណែទម្រង់និងដំណោះស្រាយឌីជីថលដែលត្រូវបានអនុវត្តន៍ក្នុងកម្មវិធីនេះនឹងជួយតម្រង់ផែនការកម្រិតមូលដ្ឋានជាមួយនឹងថវិកាជាតិ និងខេត្តសម្រាប់ការផ្តល់សេវាសាធារណៈនៅមូលដ្ឋានប្រកបដោយប្រសិទ្ធភាពនិងសមធម៌ដូចជាការទទួលបានទឹកស្អាតអនាម័យនិងការអប់រំជាដើម។ វិធានការដែលអនុវត្តក្នុងកម្មវិធីនេះក៏នឹងជំរុញការចូលរួមរបស់ស្ត្រីក្នុងការធ្វើសេចក្តីសម្រេចចិត្តក្នុងកម្រិតមូលដ្ឋានផងដែរ»។ លោកស្រីបានបន្ដថា កម្មវិធីនេះបង្កើតឡើងផ្អែកលើមូលដ្ឋាននៃការគាំទ្រយូរអង្វែងរបស់ ADB លើកំណែទម្រង់វិមជ្ឈការក្នុងប្រទេសកម្ពុជារួមទាំងការបង្កើតគោលនយោបាយ និង ក្របខ័ណ្ឌបទប្បញ្ញត្តិសម្រាប់ដំណើរការវិមជ្ឈការក៏ដូចជាការគាំទ្រក្នុងការពង្រឹងនិងគ្រប់គ្រងប្រាក់ចំណូលនៅថ្នាក់ក្រោមជាតិ។ លោកស្រីនាយិកាបានបញ្ជាក់ថា ADB បានជួយបង្កើតការិយាល័យសេវាច្រកចេញ-ចូលតែមួយសម្រាប់ការផ្តល់សេវាដែលឆ្លើយតបនឹងតម្រូវការក៏ដូចជាការិយាល័យភ្នាក់ងារស៊ើបអង្កេតបណ្តឹងតវ៉ាដើម្បីត្រួតពិនិត្យភាពប្រសើរឡើងនៃវិសាលភាព និងគុណភាពនៃសេវាកម្មដែលបានផ្តល់។
July 26, 2023 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងឆ្នាំ២០២៤ខាងមុខនេះ នឹងបន្ត ប្រកាន់ខ្ជាប់នូវការអនុវត្តគោលការណ៍ រក្សាសមិទ្ធផលចាស់ បង្កើតសមិទ្ធផលថ្មី សំដៅលើក កម្ពស់ការបន្តអភិវឌ្ឍន៍ជាតិប្រកបដោយបរិយាបន្ន, ជាពិសេស ការរក្សាកំណើនសេដ្ឋកិច្ចជាតិ ក្នុងអត្រា៦,៦ភាគរយ ជាមួយនឹងអត្រាអតិផរណា ស្ថិតក្នុងកម្រិតអាចគ្រប់គ្រងបាន។ នេះបើតាម ការអះអាងឱ្យដឹង ពីអ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣។អ្នកឧកញ៉ា លឹម ហេង បន្ដថា ក្នុងក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច នៃសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុ សម្រាប់ការ
July 26, 2023 - សេដ្ឋកិច្ច
ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងចាប់ផ្ដើមយកកម្រៃ លើសេវាបញ្ចូលថាមពលយានយន្តអគ្គិសនី ក្រោមការគ្រប់គ្រង របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នេះបើយោងតាមសេចក្តីជូនដំណឹង របស់ក្រសួងនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ នេះ។ នៅក្នុងសេចក្ដីជូនដំណឹង ការយកកម្រៃនេះ ធ្វើឡើងដោយយោងតាមលិខិតរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លេខ ៦៣៧៦ សហវ.ល.ស.អទច ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ ស្តីពីការអនុញ្ញាតឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន យកកម្រៃសេវាសាធារណៈលើ ការបញ្ចូលថាមពលយានយន្តអគ្គិសនីជាបណ្តោះអាសន្ន ដើម្បីធ្វើជាមូលដ្ឋានក្នុងការកំណត់តម្លៃជាក់លាក់ លើការធ្វើអាជីវកម្មស្ថានីយបញ្ចូលថាមពលអគ្គិសនីរវាងប្រតិបត្តិករ និងអ្នកប្រើប្រាស់ទាំងអស់ឱ្យមាន គណនេយ្យភាព ប្រសិទ្ធភាព ប្រកបដោយនិរន្តភាព។ សូមជម្រាបថា ការយកកម្រៃនេះ
July 25, 2023 - អាជីវកម្ម
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress ប្រទេសវៀតណាមបានប្រមូលពន្ធចំនួន ៣.៩៤ ពាន់ពាន់លានដុង (១៦៦.៥ លានដុល្លារអាមេរិក) ពីវេទិកាអនឡាញបរទេសចំនួន ៥៧ ក្នុងនោះក៏មាន៖ Google, Apple, Facebook, Netflix និង TikTok ក្នុងឆមាសទីមួយនៃឆ្នាំនេះ។ ប្រភពដដែលបានឱ្យដឹងថា ក្នុងចំណោមចំនួនសរុបខាងលើ ទឹកប្រាក់ចំនួន ៣.៤ ពាន់ពាន់លានដុង ត្រូវបានបង់ដោយផ្ទាល់តាមរយៈវិបផតថល (portal) នៃអគ្គនាយកដ្ឋានពន្ធដារ (GDT) ដែលត្រូវបានបង្កើតឡើងកាលពីខែមីនាឆ្នាំមុន ដើម្បីបង្កភាពងាយស្រួលដល់ក្រុមហ៊ុនយក្សឆ្លងព្រំដែនក្នុងការបង់ពន្ធរបស់ពួកគេនៅក្នុងប្រទេសវៀតណាម។ ដោយឡែកទឹកប្រាក់ដែលនៅសល់ ត្រូវបានបង់ដោយតំណាងរបស់ពួកគេនៅប្រទេសវៀតណាម។ ទន្ទឹមនឹងនេះ GDT ក៏បាននិយាយផងដែរថា ប្រាក់ចំណូលពន្ធពីវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកក្នុងរយៈពេល
July 25, 2023 - Boostrong
សំណាងអីក៏សំណាងយ៉ាងនេះ ប្រពន្ធកូនខ្ចីនៅផ្ទះ ប្ដីទៅស៊ីឈ្នួលបើកត្រាក់ទ័រឱ្យគេជាង 10ឆ្នាំ តែមកក្លាយជាម្ចាស់ឡានថ្មីខ្លាញ់គោតម្លៃរាប់ម៉ឺនដុល្លារ ដោយសារតែ Boostrong មួយកំប៉ុងសោះ។ បងប្រុសមហាសំណាង មានឈ្មោះ បូយ បាវ ភេទប្រុស អាយុ 36ឆ្នាំ មុខរបរ បើកត្រាក់ទ័រ និងភរិយាឈ្មោះ ឡម សាវ័ន មានកូន 4នាក់ បច្ចុប្បន្នរស់នៅភូមិដំរីស្លាប់ ឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានមកស៊ីឈ្នួលបើកត្រាក់ទ័រឱ្យគេនៅភូមិអប់រំ ឃុំទួលគ្រើល ស្រុកប្រាសាទប័ល្លង្គ ខេត្តកំពង់ធំ។ បន្ទាប់ពីបើកត្រាក់ទ័រយូរពេក ស្រេកចង់ញុំ Boostrong ត្រជាក់ៗ
July 25, 2023 - សេដ្ឋកិច្ច
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅឆ្នាំ២០២៣នេះ តម្លៃស្រូវនៅទីវាល ជាពិសេសប្រភេទពូជស្រូវប្រាំង IR និង OM មានតម្លៃខ្ពស់មិនធ្លាប់មាន នៅក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ។ យោងតាមតម្លៃស្រូវនៅទីវាលដែលប្រមូលដោយសហព័ន្ធ ស្រូវអង្ករកម្ពុជា នៅក្នុងឆ្នាំ២០២៣នេះ ស្រូវប្រភេទ IR មានតម្លៃ ១ ០៤៧រៀល/គ.ក្រ ខណៈស្រូវប្រភេទ OM មានតម្លៃ ១ ០២៩រៀល/គ.ក្រ។ ចំណែកឯប្រភេទពូជស្រូវសែនក្រអូបវិញ គឺមានតម្លៃខ្ពស់ជាងគេ បើធៀបនឹងប្រភេទពូជស្រូវ IR និង
July 22, 2023 - សេដ្ឋកិច្ច
គម្រោងផ្លូវជាតិលេខ ៤៨ ប្រវែង ១៤៨គីឡូម៉ែត្រដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃ០៣ ខែមករា ឆ្នាំ២០២២ នឹងក្លាយជាផ្លូវដ៏សំខាន់មួយ របស់កម្ពុជា មិនចាញ់គម្រោងសាងសង់នានា។ នៅពេលបញ្ចប់ការសាងសង់រួច ផ្លូវនេះនឹងក្លាយជាផ្លូវតួឯកមួយ ដែលផ្ដល់ប្រយោជន៍យ៉ាងច្រើនដល់ប្រជាពលរដ្ឋ និងសេចដ្ឋកិច្ចរបស់ប្រទេសកម្ពុជាយើង។ បើយោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន គម្រោងផ្លូវជាតិលេខ ៤៨ នេះ តភ្ជាប់ជាមួយផ្លូវជាតិលេខ១០ និងតភ្ជាប់ទៅខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តប៉ៃលិន មកកាន់តំបន់ឆ្នេរកម្ពុជា ដែលភ្ជាប់ប្រទេសកម្ពុជាទៅប្រទេសថៃត្រូវបានចាត់ទុកជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់កម្ពុជា ក្នុងការជួយសម្រួលដល់ការតភ្ជាប់ ទំនាក់ទំនងគមនាគមន៍ និងការធ្វើសមាហរណកម្មតភ្ជាប់ផ្ទៃក្នុងប្រទេស ជាពិសេសកំពង់ផែទឹកជ្រៅនៅក្រុងព្រះសីហនុ សំដៅរួមចំណែកក្នុងការជំរុញការដោះដូរពាណិជ្ជកម្ម វិនិយោគ និងការដឹកជញ្ជូនដំណាំកសិផល និងកសិឧស្សាហកម្ម ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់
July 21, 2023 - Boostrong
ធ្លាប់តែឃើញគេត្រូវរង្វាន់ធំពី Boostrong ឥឡូវមកពីហែបក្ស ញុំា Boostrong មួយកំប៉ុង ត្រូវរង្វាន់ឡានថ្មីខ្លាញ់គោតម្លៃរាប់ម៉ឺនដុល្លារដែរ ធ្វើឱ្យពីរនាក់ប្ដីប្រពន្ធសប្បាយអរបាស់ដៃបាស់ជើង ផ្អើលអស់មួយភូមិ។ គូស្វាមីភរិយាដែលមានលាភសំណាងធំពី Boostrong មានឈ្មោះ ថូ និវឌ្ឍន៍ ភេទប្រុស អាយុ 27ឆ្នាំ មុខរបរ អ្នកធ្វើចំការ ចំណែកប្រពន្ធឈ្មោះ ជាតិ សុខគា អាយុ 26ឆ្នាំ មុខរបរ ធ្វើការរោងចក្រ។ បច្ចុប្បន្នមានកូន 2នាក់ និងរស់នៅភូមិទឹកហូត ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ បងប្រុស ថូ
July 21, 2023 - សេដ្ឋកិច្ច
ក្រុមហ៊ុន YUNNAN AIRINVESTMENT(CAMBODIA) AIRPORT MANAGEMENT CO., LTD, (YACA) បាននិងកំពុងប្រកាសជ្រើសរើសបុគ្គលិករហូតដល់ ៤៣៤នាក់ ដើម្បីចូលបម្រើការងារនៅក្នុងមុខតំណែង ៤៩ នៅក្នុងព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ នឹងចាប់ផ្តើមដំណើរការនៅថ្ងៃទី១៦ ខែតុលា ខាងមុខនេះ។ យោងតាមផេកហ្វេសប៊ុករបស់ក្រុមហ៊ុនខាងលើ ផ្នែកដែលត្រូវការបុគ្គលិកបំពេញការងារមានដូចជា៖ ១.ជំនួយការធនធានមនុស្ស ( HR Assistant) (១នាក់) ២.ជំនួយការផ្នែកបណ្តុះបណ្តាល (១នាក់) ៣.ផ្នែកធនធានមនុស្ស (១នាក់) ៤.ជំនួយការផ្នែករដ្ឋបាល ( ៣នាក់) ៥.ផ្នែករដ្ឋបាល (៤នាក់) ៦.អ្នកសម្របសម្រួលផ្នែកបណ្តុះបណ្តាល (១នាក់)
July 20, 2023












