Khmernote
  • សេដ្ឋកិច្ច

    ដំណាំដូងរបស់កម្ពុជា ត្រូវបានវាយតម្លៃហានិភ័យសមាសភាពចង្រៃ ដោយអគ្គរដ្ឋបាលគយ នៃសាធារណរដ្ឋប្រជាមានិតចិន (GACC) ហើយអាចនឹងឈានទៅដល់ការចុះហត្ថលេខាលើពិធីសារស្ដីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែដូងស្រស់ ទៅកាន់ប្រទេសចិននាពេលខាងមុខនេះ។ នេះបើយោងតាមការចុះផ្សាយរបស់អគ្គនាយកដ្ឋានកសិកម្ម នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣ នេះ។ អគ្គនាយកដ្ឋានកសិកម្ម បានឱ្យដឹងថា នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ លោកបណ្ឌិត ម៉ាក់ សឿន អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម បានដឹកនាំក្រុមការងារនៃនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ បានចូលរួមវាយតម្លៃហានិភ័យសមាសភាពចង្រៃលើដំណាំដូងកម្ពុជាសម្រាប់ការនាំចេញទៅកាន់ប្រទេសចិន តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ។ ការវាយតម្លៃខាងលើនេះ គឺមានការចូលរួមដោយក្រុមការងារជំនាញនៃអគ្គរដ្ឋបាលគយ នៃសាធារណរដ្ឋប្រជាមានិតចិន (GACC) ដែលដឹកនាំដោយលោកស្រី Chen Yongqing មន្រ្តីគយជាន់ខ្ពស់ប្រចាំខេត្តក្វាងចូវ

    August 9, 2023
  • អចលនទ្រព្យ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន មន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត កំពតបានឱ្យដឹងថា សន្ទុះការអភិវឌ្ឍ វិស័យសំណង់នៅក្នុងខេត្តនៅតែមានដំណើរការទៅមុខយ៉ាងល្អប្រសើរ ទោះស្ថិតនៅក្នុងវិបត្តិសកលនៃជំងឺ កូវីដ១៩និង វិបតិ្តសេដ្ឋកិច្ចក៏ដោយ។ លោក ស៊ឹម សុខជា អនុប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្មសំណង់ និងសូរិយោដីខេត្តកំពតបានប្រាប់ឱ្យដឹងថា ខេត្តកំពតក្រោមការដឹកនាំរបស់ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត បានធ្វើឱ្យវិស័យសំណង់ នៅតែមាន ដំណើរការទៅមុខ ហើយប្រជាពល រដ្ឋនៅតែមានលទ្ធភាពគ្រប់គ្រាន់ក្នុងការសាងសង់សំណង់លំនៅឋាននិងសំណង់ផ្សេងៗតាមតម្រូវការដោយគ្មានការថមថយឬធ្លាក់ចុះនោះទេបើធៀបទៅនឹងឆ្នាំទៅ ដោយសារតែខេត្តបានយកចិត្តទុកដាក់ទៅលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ និងការកែលម្អសោភ័ណភាពក្រុងទាក់ទាញទេសចរនិងអ្នកវិនិយោគចូលមកកាន់តែច្រើន ដែលធ្វើឱ្យពលរដ្ឋទទួលបានប្រាក់ចំណូលដោយផ្ទាល់និងដោយប្រយោល ធ្វើឱ្យជីវភាពរបស់ពួកគាត់កាន់តែប្រសើរឡើង។ លោកបន្ថែមថា ក្នុងខែ កក្កដា

    August 9, 2023
  • សេដ្ឋកិច្ច

    ក្រុមហ៊ុនធំៗចំនួន១១ នឹងផ្តល់ឱកាសការងារសរុបចំនួន ៧៤១ កន្លែង សម្រាប់សិស្ស/​និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើក្នុងវេទិកាការងាររបស់ទីភ្នាក់​ងារជាតិមុខ​របរ និង​ការ​ងារ​ (NEA)។ នេះបើយោងតាមការចុះផ្សាយរបស់ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ ហេតុដូចនេះ សម្រាប់យុវជនដែលមិនទាន់មានការងារធ្វើសូមត្រៀម CV ដើរចូលសម្ភាសជាមួយក្រុមហ៊ុនដោយផ្ទាល់នៅអគារ NEA ស្ថិតនៅក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាប់សាលា IFL នៅថ្ងៃព្រហស្បតិ៍ ទី១០ ខានស្អែកនេះ ចាប់ពីម៉ោង ៨:០០ព្រឹក ដល់​ម៉ោង ០៥:០០ល្ងាច។ សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុនធំៗ ចំនួន១១ នោះរួមមាន៖ ធនាគារ CAB BANK,

    August 8, 2023
  • សេដ្ឋកិច្ច

    មណ្ឌលគិរី៖ ស្របពេលដែលការដ្ឋានស្ថាបនាផ្លូវវាង កំណាត់ផ្លូវជាតិលេខ៧៦(ស្នួល-សែនមនោរម្យ) ដែលបានរអិលបាក់ ត្រង់ចំណុចអូរងើយ ចន្លោះ PK94+080 – PK94+150 កំពុងបន្តអនុវត្ត ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ចុះពិនិត្យស្ថានភាព និងត្រួតពិនិត្យការងារបច្ចេកទេសបន្ថែម នាថ្ងៃអង្គារ ទី០៨ ខែសីហា ឆ្នាំ២០២៣ ដើម្បីធានាបានថាផ្លូវវាង ដែលបានបើកឱ្យចរាចរណ៍ជាបណ្តោះអាសន្ន កាលពីថ្ងៃទី០៧ សីហា ២០២៣កន្លងទៅនេះ មានគុណភាពស្របតាមបទដ្ឋាន និងផ្តល់នូវសុវត្ថិភាពក្នុងការធ្វើដំណើរឆ្លងកាត់ របស់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់ ក៏ដូចជាភ្ញៀវទេសចរណ៍ទាំងអស់ អំឡុងពេលដែលកំណាត់ផ្លូវជាតិលេខ៧៦ ដែលរងការខូចខាតខាងលើ

    August 8, 2023
  • សេដ្ឋកិច្ច

    ក្រសួង ព័ត៌មាន នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣ នេះបានឱ្យដឹងថា កាលពីពេលថ្មីៗនេះ រដ្ឋបាលគយនៃប្រទេសចិនបានធ្វើបច្ចុប្បន្នភាពអំពី​ «បញ្ជីឈ្មោះ​ប្រទេស ​ឬតំបន់ និងប្រភេទជលផលដែលអនុញ្ញាតនាំចេញទៅកាន់ប្រទេសចិន» ហើយ​ក្រុមហ៊ុន​ខ្មែរ Cambodian Tienit International Trading បានជាប់ដំណាក់​កាល​នៃការ​ត្រួត​ពិនិត្យរបស់រដ្ឋបាលគយប្រទេសចិននិងបានបញ្ចប់ការចុះបញ្ជីដាក់របាយការណ៍។សម្រាប់​ ផលិត​ផល​ជលផលដែលធ្វើការនាំចេញទៅកាន់ប្រទេសចិនរួមមាន បង្កងប៉ាក អន្ទង់ ត្រីដំរី និងខ្យង។ នេះបើ​យោង​តាមការចេញផ្សាយលើផេកហ្វេសប៊ុកផ្លូវការរបស់​ស្ថានទូត​សា​ធា​រណរដ្ឋ​ប្រជា​មានិត​ចិនប្រចាំកម្ពុជា។ បើតាមស្ថានទូតចិន បានឱ្យដឹងថា នេះជាក្រុមហ៊ុនដំបូងគេដែលបានបញ្ចប់ការ​ចុះឈ្មោះ​ដាក់របាយការណ៍ក្នុងការនាំចេញជលផលទៅកាន់ប្រទេសចិនបន្ទាប់ពីចិន និង​កម្ពុជាបាន​ចុះហត្ថលេខារួមលើ “ពិធីសារលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់​នាំ​ចេញ​ជល​​ផល​ទៅ​កាន់ប្រទេសចិន”។ រហូតមកដល់បច្ចុប្បន្ននេះ ជលផលរបស់​ប្រទេស​កម្ពុជាបានបញ្ចប់នីតិវិធីចុងក្រោយក្នុងការនាំចេញទៅកាន់ប្រទេសចិន អាចសម្រេចនូវការ​នាំ​ចេញទៅប្រទេសចិន។ ផ្អែកលើពាណិជ្ជកម្មប្រពៃណីដែលមានស្រាប់លើជលផល​រវាង​ចិន និងកម្ពុជា រួម​មាន

    August 8, 2023
  • បុគ្គលជោគជ័យ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលទើបតែត្រូវបានព្រះមហាក្សត្រចាត់តាំងជានាយករដ្ឋមន្ត្រីដើម្បីបង្កើតគណៈរដ្ឋមន្ត្រីអាណត្តិទី៧ នៃសភា បានប្ដេជ្ញាចិត្តធ្វើឲ្យអស់ពីសមត្ថភាពក្នុងតួនាទីជានាយករដ្ឋមន្ត្រីកម្ពុជាដើម្បីបម្រើជាតិ មាតុភូមិ និងប្រជាជន។ ឯកឧត្តមបានបង្ហោះនៅលើបណ្ដាញទំនាក់ទំនងសង្គមរបស់លោកនៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣នេះ ដោយបានអរគុណទៅដល់អ្នកដែលបានចូលរួមជូនពរលោកទាំងអស់ និងបានប្ដេជ្ញាថាលោកនឹងបម្រើជាតិ មាតុភូមិ និងប្រជាជនកម្ពុជាឲ្យអស់ពីសមត្ថភាពតាមរយៈការការពារនៅសន្តិភាពនិងស្ថេរភាពដែលកម្ពុជាមាននៅពេលបច្ចុប្បន្ន។ ឯកឧត្តមថា៖ «ខ្ញុំសូមប្តេជ្ញាចិត្តខិតខំអោយអស់ពីសមត្ថភាពដើម្បីបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ ក្នុងការបម្រើជាតិ មាតុភូមិ និងប្រជាជន តាមរយៈការថែរក្សាអោយបានជាដាច់ខាតនូវសុខសន្តិភាព ស្ថិរភាព និងការជំរុញការអភិវឌ្ឍប្រទេសប្រកបដោយបរិយាបន្ន សំដៅធ្វើយ៉ាងណាពង្រឹងកំណើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ក៏ដូចជាការលើកស្ទួយកិត្យានុភាពកម្ពុជានៅលើឆាកអន្តរជាតិ»។ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យចាត់តាំងជានាយករដ្ឋមន្ត្រីកម្ពុជា

    August 8, 2023
  • អាជីវកម្ម

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress បានឱ្យដឹងថា បន្ទាប់ពីដាក់លក់នៅប្រទេសវៀតណាមអស់ពេល ១០ខែ តម្លៃទូរស័ព្ទ iPhone 14 Pro Max បានធ្លាក់ចុះ ២៤% មកនៅត្រឹមតែ ២៥.៧លានដុង (ប្រមាណ ១,០៨៩​ដុល្លារ) តែប៉ុណ្ណោះ។ តាមសារព័ត៌មានខាងលើ អ្នកលក់បន្តដែលមានការអនុញ្ញាពី Apple មួយចំនួន (AARs) នៅក្នុងប្រទេសវៀតណាម បានទម្លាក់តម្លៃ iPhone 14 Pro Max មកនៅតិចជាង ២៦លានដុង (១,០៩៥ដុល្លារ) ដែលជាតម្លៃទាបបំផុតចាប់តាំងពីការចេញលក់នៅខែតុលា ឆ្នាំ ២០២២។

    August 7, 2023
  • ទេសចរណ៍

    យោងតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ បានឱ្យដឹងថា រយៈពេល ៧ខែក្នុងឆ្នាំ២០២៣ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរផ្ទៃក្នុងប្រមាណជាង ១២លាននាក់ ខណៈក្នុងខែកក្កដាកន្លងទៅមានភ្ញៀវទេសចរផ្ទៃក្នុងដើរទស្សនាប្រមាណ ១លាន ១សែននាក់។ សរុបរយៈពេល ៧ខែឆ្នាំ២០២៣នេះ កម្ពុជាទទួលបានភ្ញៀវទេសចរផ្ទៃក្នុងសរុបប្រមាណ១២.១៨លាននាក់។ ជាធម្មតាខែកក្កដា និងខែសីហាជាខែដែលមានចរន្តភ្ញៀវទេសចរផ្ទៃក្នុងតិច ដោយសារជារដូវភ្លៀង អាចមានជំនន់ទឹកភ្លៀងដោយកន្លែង។ ម្យ៉ាងវិញទៀត ខែទាំង ២នេះមិនមានថ្ងៃឈប់សម្រាកជាតិទេ។ ប៉ុន្តែចរន្តភ្ញៀវ នឹងចាប់ផ្តើមមានសន្ទុះខ្លាំងចាប់ពីខែកញ្ញាវិញ ជាមួយការប្រារព្ធពិធីកាន់បិណ្ឌនិងភ្ជុំបិណ្ឌ និងថ្ងៃឈប់សម្រាកនានា។ ក្រសួងទេសចរណ៍ថា រំពឹងទទួលបានភ្ញៀវទេសចរផ្ទៃក្នុងប្រមាណ១៦លាននាក់សម្រាប់ឆ្នាំ២០២៣នេះ ក្រោមទម្រង់អក្សរ V ដូចដែលព្យាករណ៍ក្នុងផែនទីចង្អុលផ្លូវស្តីពីការស្តារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុង និងក្រោយដំណាក់កាលវិបត្តិជំងឺកូវីដ-១៩៕ ប្រភព៖ ក្រសួងទេសចរណ៍

    August 7, 2023
  • អាជីវកម្ម

    ក្រុមហ៊ុន Toyota Tsusho Corporation ដែលកំពុងមានប្រតិបត្តិការវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស សានកូ ប៉ោយប៉ែត កំពុងបោះទុនវិនិយោគទៅលើគម្រោងថ្មីមួយទៀត ក្នុងតំបន់សេដ្ឋកិច្ចពិសេសខាងលើ។ នេះបើយោងតាមការចុះផ្សាយរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ ម្សិលមិញនេះ។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា កាលពីព្រឹកថ្ងៃសុក្រ ទី០៤ ខែសីហា ឆ្នាំ២០២៣ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា/គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា បានទទួលជួបប្រជុំពិភាក្សាជាមួយក្រុមហ៊ុន Toyota Tsusho Corporation ដែលកំពុងមានប្រតិបត្តិការវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស សានកូ ប៉ោយប៉ែត

    August 5, 2023
  • សេដ្ឋកិច្ច

    ភ្នំពេញ៖ នាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣នេះ ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងរបស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយប្រតិភូវិទ្យាស្ថានអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទកូរ៉េ (Korea Rural Economic Institute) និងតំណាងសមាគមធនធានកសិ-ឧស្សាហកម្មកូរ៉េនៅក្រៅប្រទេស (Korea Oversea Agro-Resourced Association: AOAA) ដែលដឹកនាំដោយ លោកបណ្ឌិត Heo Jang ប្រធានគម្រោង ចុះមកសិក្សា ដើម្បីពិនិត្យនិងពិភាក្សាលើលទ្ធភាពក្នុងការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងប្រទេសកម្ពុជា ដោយមានការចូលរួមពីលោកអគ្គនាយករងជំរុញពាណិជ្ជកម្ម និងមន្ត្រីជំនាញនៃនាយកដ្ឋានគោលនយោបាយពាណិជ្ជកម្ម។ ជាកិច្ចចាប់ផ្តើម

    August 5, 2023