Khmernote
  • សេដ្ឋកិច្ច

    សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ ប្រាប់ឱ្យអភិបាលខេត្តទាំងអស់ចេះទាក់ម៉ូយ ដើម្បីទាញអ្នកវិនិយោគមកកម្ពុជា។ សម្ដេចធិបតី បានលើកឡើងបែបនេះ នៅក្នុងពិធីជួប​សំណេះ​សំណាលជាមួយកម្មករ និយោជិតសរុប ១៨,១០៤នាក់ទៀត មកពីរោងចក្រ សហគ្រាស​​នានា​​ ក្នុងស្រុកបាទី ខេត្តតាកែវ កាលពីព្រឹកថ្ងៃអង្គារ ៥កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង​ថ្ងៃ​ទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះ។ សម្ដេចធិបតី បានមានប្រសាសន៍ដូច្នេះថា៖ « ខេត្តនីមួយៗគួរប្រកួតប្រជែងគ្នាទាក់ម៉ូយ ឥឡូវយើងវិមជ្ឈការថ្នាក់ក្រោមជាតិហើយ សិទ្ធិច្រើនណាស់ ខេត្តនីមួយៗគួរតែចេញនៅក្នុងគោលការណ៍ណាមួយទាក់ម៉ូយ គោលការណ៍អនុគ្រោះ គោលការណ៍កម្រិតណា យើងអាចជជែកគ្នាក្នុងក្របខណ្ឌ

    September 19, 2023
  • ហិរញ្ញវត្ថុ

    ធនាគារជាតិនៃកម្ពុជា នឹងបន្តគ្រប់គ្រងសម្ពាធលើអត្រាប្តូរប្រាក់បន្ថែមទៀត រហូតដល់អត្រាប្តូរប្រាក់ស្ថិតក្នុងកម្រិតមួយសមស្រប ដែលជួយពង្រឹងអំណាចទិញរបស់ប្រាក់រៀល និងរួមចំណែកគាំទ្រការបន្តងើបឡើងនៃសេដ្ឋកិច្ចកម្ពុជា ក្រោយវិបត្តិជំងឺកូវីដ-១៩។ យោងតាមសេចក្ដីប្រកាសព័ត៌មាន ធនាគារជាតិនៃកម្ពុជា ដែលបានផ្សាយនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា ក្រោយពីការដាក់ឱ្យដេញថ្លៃលក់ប្រាក់ដុល្លារអាមេរិកចំនួន ៤លើក ក្នុងរយៈពេល ២សប្តាហ៍ ចុងក្រោយនេះ អត្រាប្តូរប្រាក់រៀលធៀបនឹងដុល្លារអាមេរិកបានធ្លាក់មកដល់កម្រិតសមស្របតាមស្ថានភាពទីផ្សារ។ ទន្ទឹមនេះ ដោយពិនិត្យឃើញពីការប្រែប្រួលតម្លៃប្រាក់ដុល្លារអាមេរិកនៅលើ ទីផ្សារអន្តរជាតិ និងការវិវឌ្ឍនៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្ននិងពេលខាងមុខ ធនាគារជាតិ នៃកម្ពុជានឹងបន្តគ្រប់គ្រងសម្ពាធលើអត្រាប្តូរប្រាក់បន្ថែមទៀត។ ក្នុងគោលដៅនេះ ធនាគារជាតិនៃកម្ពុជានឹងបន្តធ្វើអន្តរាគមន៍តាមការចាំបាច់ រហូតដល់អត្រាប្តូរប្រាក់ស្ថិតក្នុងកម្រិតមួយសមស្រប ដែលជួយពង្រឹងអំណាចទិញរបស់ប្រាក់រៀល និងរួមចំណែកគាំទ្រការបន្តងើបឡើងនៃសេដ្ឋកិច្ចកម្ពុជា ក្រោយវិបត្តិជំងឺកូវីដ-១៩។ សូមជម្រាបជូនថា ការធ្វើអន្តរាគមន៍គ្រោងនឹងធ្វើឡើងចំនួន ២ដងក្នុង១សប្តាហ៍ (ថ្ងៃពុធ

    September 18, 2023
  • សេដ្ឋកិច្ច

    ការបន្តពិភាក្សារបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដើម្បីកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៤ នៅតែមិនទាន់សម្រេចនៅឡើយ ខណៈភាគីនិយោជកដាក់តួលេខ ២០១.៥ដុល្លារ, ភាគីរាជរដ្ឋាភិបាលទើបបញ្ចេញតួលេខរបស់ខ្លួនគឺ ២០២ដុល្លារ រីឯភាគីសហជីពបានស្នើតួលខ២ផ្សេងទៀត គឺទីមួយតួលេខ ២០៤ដុល្លារ និងទីពីរតួលេខ ២១៣ដុល្លារ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣នេះ ដែលចេញផ្សាយដោយ ក្រសួងព័ត៌មាន។ បើតាមសេចក្ដីប្រកាសព័ត៌មាន គិតត្រឹមថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣នេះ កិច្ចប្រជុំពិភាក្សាចរចាកំណត់ប្រាក់ឈ្នួលអប្បបរមាសរុបមានចំនួន១៩លើក ដែលរួមមាន៖ កិច្ចប្រជុំផ្ទៃក្នុងរបស់ភាគីនីមួយៗចំនួន៨លើក, កិច្ចប្រជុំទ្វេភាគីចំនួន២លើក និងកិច្ចប្រជុំត្រីភាគីចំនួន៩លើក។ ដោយឡែក នៅថ្ងៃទី១៨ ខែកញ្ញា

    September 18, 2023
  • សេដ្ឋកិច្ច

    ឯកឧត្តម Tang Renjian រដ្ឋមន្ត្រីក្រសួងកសិកម្ម និងកិច្ចការជនបទនៃសាធារណរដ្ឋប្រជាមានិតចិន បានលើកឡើងថា កម្ពុជាមានផលិតផលកសិកម្មជាច្រើនដែលមានគុណភាពល្អ រសជាតិឆ្ងាញ់ ហើយប្រជាជនចិនក៏ចូលចិត្ត។ ឯកឧត្តម Tang Renjian បានលើកឡើងដូច្នេះ នៅក្នុង ជំនួបពិភាក្សាការងារ ជាមួយឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅទីក្រុងណាននីង ដើម្បីពិភាក្សាទ្វេភាគីស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្មនៃប្រទេសទាំង២ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ នេះ។ នៅក្នុងជំនួបនោះ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងកសិកម្មចិន បានកោតសសើរចំពោះការសម្រេចបាននូវផលិតផលកសិកម្មយ៉ាងច្រើនរបស់កម្ពុជា ដែលកម្ពុជាធានាបានទាំងស្រុងនូវសន្តិសុខស្បៀងសម្រាប់ប្រទេស និងបានរួមចំណែកក្នុងការរក្សារសន្តិសុខស្បៀងសម្រាប់តំបន់ផងដែរ។ បន្ថែមពីនេះ

    September 18, 2023
  • សេដ្ឋកិច្ច

    កាលពីរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានជួបពិភាក្សាការងារជាមួយសមភាគី ឯ.ឧ Tang Renjian រដ្ឋមន្ត្រីក្រសួងកសិកម្ម និងកិច្ចការជនបទនៃសាធារណរដ្ឋប្រជាមានិតចិន និងសហការី នៅទីក្រុងណាននីង ដើម្បីពិភាក្សាទ្វេរភាគីស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្មនៃប្រទេសទាំង២។ នៅក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានលើកពីសមិទ្ធផលធំៗជាច្រើនដែលសម្រេចបានក្រោមកិច្ចសហការរវាងក្រសួងកសិកម្មនៃប្រទេសទាំងពីរ រួមមានការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ដ មន្ទីរពិសោធន៍ផលិតផលកសិកម្ម, មជ្ឈមណ្ឌលជំរុញផលិតផលកសិកម្មកម្ពុជា និងការកសាងសមត្ថភាពបច្ចេកទេសដល់មន្ត្រីកសិកម្ម។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានស្នើសមភាគីជួយសហការផ្នែកបច្ចេកទេសដើម្បីជំរុញនូវមុខទំនិញអាទិភាពចំនួន៣ដូចជា អង្ករ ស្វាយចន្ទីរ និងត្រីចិញ្ចឹម នៅក្នុងច្រករបៀងអង្ករ និងមច្ឆា

    September 18, 2023
  • សេដ្ឋកិច្ច

    ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចអនុម័តចេញវិញ្ញាបនបត្រ ចុះបញ្ជីជា ស្ថាពរដល់ក្រុមហ៊ុនវិនិយោគចំនួន៦ទីតាំង ក្នុងទំហំទឹកប្រាក់វិនិយោគសរុប ៣៤,៦ លានដុល្លារ ជាមួយឱកាសការងារ​ជាច្រើនរាប់ពាន់កន្លែង។​ យោងតាមសេចក្ដីប្រកាសពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុ​ជានៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១-“TX FOOD (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតមី និងគុយទាវ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតាំងស្រឹង ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៧លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១២០កន្លែង។ ២-“CORP TRIM (CAMBODIA) INDUSTRY CO.,

    September 16, 2023
  • Boostrong

    នរណាមិនរំភើប មិនសប្បាយចិត្ត បើគ្រាន់តែញុំាប៊ូសស្រ្តងឆ្ងាញ់ត្រជាក់ៗជាប្រចាំ អាចក្លាយជាម្ចាស់ឡានខ្លាញ់គោតម្លៃរាប់ម៉ឺនដុល្លារទាំងវ័យក្មេងមួយរំពេច ធ្វើឱ្យប្អូនប្រុសម្ចាស់រង្វាន់សប្បាយចិត្តជាខ្លាំងរហូតភ្លេចខ្លួនលោតពីលើរន្ទាភ្លាមៗតែម្ដង តែសំណាងល្អមិនមានគ្រោះថ្នាក់អ្វី។ កំលោះវ័យក្មេង មហាសំណាងក្លាយជាម្ចាស់ឡានថ្មីខ្លាញ់គោប៊ូសស្រ្តង មានឈ្មោះ គឿន កាន អាយុ២១ឆ្នាំ មុខរបរកម្មករសំណង់ បច្ចុប្បន្នរស់នៅភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ បើតាមសម្ដីប្អូនប្រុសបានឱ្យដឹងថា គាត់តែងតែញុំាប៊ូសស្រ្តងឆ្ងាញ់ត្រជាក់ៗជាប្រចាំ រហូតត្រូវរង្វាន់ឡានថ្មីខ្លាញ់គោ ១គ្រឿង លេខរៀង០២៧។ គាត់បន្ថែមថា អំឡុងពេលនោះ គ្រាន់តែគាស់ឃើញរូបរង្វាន់ឡានខ្លាញ់គោភ្លាម គាត់សប្បាយចិត្តយ៉ាងខ្លាំង ដល់ថ្នាក់ភ្លេចខ្លួនលោតពីលើរន្ទាកម្ពស់ប្រមាណ ២ម៉ែត្រ ហើយស្រែកហ៊ោផ្អើលពេញមួយការដ្ឋានសំណង់។ ប៊ូសស្រ្តង មិនត្រឹមតែមានរសជាតិកំពូលឆ្ងាញ់ផ្ដាច់គេនោះទេ ថែមទាំងជួយបង្កើនភាពស្វាហាប់ បំបាត់ភាពងងុយគេង មានកម្លាំងធ្វើការពេញមួយថ្ងៃ

    September 16, 2023
  • សេដ្ឋកិច្ច

    សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានលើកទឹកចិត្តឱ្យ​ក្រុមហ៊ុន Huawei Technology Co., Ltd ពិនិត្យលទ្ធភាពវិនិយោគលើវិស័យផ្សេង​ ដូចជា​ការវិនិយោគ​ការផលិត​សម្ភារ​គ្រឿងបង្គុំអេឡិក​ត្រូនិកជាដើមនៅកម្ពុជា។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងគោលបំណងនេះ នៅក្នុងជំនួបជួបសម្ដែងការ​គួរសម និងពិភាក្សាការងារ រវាងសម្ដេចជាមួយនឹង​ លោក​ លាំង ហ័រ (Liang Hua) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Huawei Technology Co., Ltd នៅរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា

    September 15, 2023
  • Boostrong

    អស្ចារ្យមែន Boostrong ស្រុកខែ្មរមានតែមួយទេ រសជាតិឆ្ងាញ់ ឆ្ងាញ់ រហូតដល់បំបែកឯតទគ្គៈកម្មឈ្នះមេដាយមាសរសជាតិកំពូលឆ្ងាញ់ Superior Taste Award ឆ្នាំ២០២៣ នៅប្រទេសប៊ែលហ្សិក និងឈ្នះមេដាយមាសគុណភាពល្អជាងគេ ៥ឆ្នាំជាប់ៗគ្នា ពីស្ថាប័ន Monde Selection។ នេះពិតជាសក្ដិសមជាភេសជ្ជៈប៉ូវកម្លាំងដែលគ្រប់គ្នានិយាយថាឆ្ងាញ់ពិតប្រាកដមែន។ ប៊ូសស្រ្តង ក្លាយជាភេសជ្ជៈប៉ូវកម្លាំងឆ្ងាញ់ជាងគេ និងមានគុណភាពល្អជាងគេបំផុតប្រចាំឆ្នាំ២០២៣ ដោយប៊ូសស្រ្តងឈ្នះពានរង្វាន់រសជាតិកំពូលឆ្ងាញ់កម្រិតពិភពលោក Superior Taste Award ពីវិទ្យាស្ថាន International Taste Institute ប្រទេសប៊ែលហ្សិក។ មិនតែប៉ុណ្ណោះ ប៊ូសស្រ្តង ក៏ឈ្នះមេដាយមាសគុណភាពល្អជាងគេ ៥ឆ្នាំជាប់ៗគ្នា ពីកំពូលស្ថាប័នវាយតម្លៃចំណីអាហារពិភពលោក

    September 15, 2023
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា កម្ពុជានាំចេញផលិតផលជលផល រួមមាន អន្ទង់បង្កក និងកំពឹសទឹកសាបបង្កក «ជើងដំបូង» ទៅកាន់ទីផ្សារប្រទេសចិន។ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ បានសម្ដែងការអបអរសាទរនិងថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន​ ដែលបានប្រមូលទិញផលិតផលជលផលធម្មជាតិពីប្រជានេសាទខ្មែរ រហូតសម្រេចបានការនាំចេញផលិតផលជលផលកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន​ជាលើកដំបូង ​នាថ្ងៃទី១៤ កញ្ញា ឆ្នាំ២០២៣។​ ការនាំចេញផលិតផលជលផលកម្ពុជាទៅកាន់ទីផ្សារប្រទេសចិនជាលើកដំបូងនេះ ធ្វើឡើងដោយក្រុមហ៊ុន Kim Chou Co., Ltd Import Export and

    September 15, 2023