- Khmernote
- សេដ្ឋកិច្ច
ក្នុងរយៈពេល ៨ខែនៃឆ្នាំ២០២៣ នេះ អគ្គនាយកដ្ឋានពន្ធដារប្រមូលពន្ធចូលថវិកាជាតិបានចំនួន ១០ ៣២៩,៧៨ ប៊ីលានរៀល ឬប្រមាណ ២ ៥៥០ លានដុល្លារស្មើនឹង ៧១,៤១% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ តួលេខនេះត្រូវបានបង្ហាញដោយ ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែសីហា និងសម្រាប់រយៈពេល ៨ខែ ឆ្នាំ២០២៣ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត ដែលរៀបចំតាមប្រព័ន្ធអនឡាញ (Zoom Meeting)ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣។ ចំណែក ការប្រមូលចំណូលក្នុងខែសីហា ឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្តែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារមានចំនួន ៩៦២ ប៊ីលានរៀល
September 15, 2023 - អចលនទ្រព្យ
អគ្គនាយកដ្ឋានពន្ធដារនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ នេះ បានចេញសេចក្ដីជូនដំណឹង រំលឹកជាថ្មីម្ដងទៀត ពីថ្ងៃផុតកំណត់បង់ប្រាក់ពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់សម្រាប់ឆ្នាំ២០២៣ ពោលគឺនៅសល់តែរយៈពេល ១៥ថ្ងៃទៀតតែប៉ុណ្ណោះ។ ជាមួយគ្នានេះដែរ អគ្គនាយកដ្ឋានពន្ធដារ ក៏បានបញ្ជាក់ផងដែរថា ចំពោះការខកខានមិនបានដាក់លិខិតប្រកាសបង់ពន្ធទាន់ពេលវេលាកំណត់ខាងលើម្ចាស់អចលនទ្រព្យ នឹងត្រូវរងនូវទោសប្បញ្ញត្តិតាមច្បាប់ជាធរមាន៕
September 15, 2023 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សមាគមជប៉ុន-កម្ពុជា (JCA) បានសន្យាថានឹងទាក់ទាញអ្នកវិនិយោគ និងសហគ្រាសធុនតូចនិងមធ្យម (SMEs) ពីប្រទេសជប៉ុនចូលមកធ្វើការវិនិយោគនៅកម្ពុជាឱ្យបានច្រើនបន្ថែមទៀត ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងធនធានមនុស្សនៅកម្ពុជាឱ្យកាន់តែមានសមត្ថភាព ដើម្បីដើរឱ្យទាន់តម្រូវការសង្គម សេដ្ឋកិច្ចដែលកំពុងមានការរីកចម្រើននាពេលបច្ចុប្បន្ន និងអនាគត។ ការសន្យានេះធ្វើឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយលោក តាកាហាស៉ី ហ្វ៊ូមីអាគិ (Takahashi Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា (JCA) និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងការងារ។ ឯកឧត្តម ហេង
September 14, 2023 - សេដ្ឋកិច្ច
អគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងថា យានយន្តថ្មី ដែលទើបចុះបញ្ជីបានជោគជ័យនៅក្រសួងសាធារណការ និងដឹកជញ្ជូន អាចធ្វើការបង់ពន្ធបានតាមរយៈមុខងារថ្មីនៃកម្មវិធីទូរស័ព្ទដៃអ្នកជាប់ពន្ធ (GDT Taxpayer App)។ លោក លោកស្រី ជាម្ចាស់យានយន្តថ្មី ដែលទើបចុះបញ្ជីបានជោគជ័យនៅក្រសួងសាធារណការ និងដឹកជញ្ជូន មិនចាំបាច់មកចុះបញ្ជី និងបង់ពន្ធដោយផ្ទាល់នៅរដ្ឋបាលសារពើពន្ធ ឬ ធនាគារពាណិជ្ជជាដៃគូរបស់អគ្គនាយកដ្ឋានពន្ធដារទៀតទេ គឺអាចប្រើប្រាស់មុខងារបន្ថែមយានយន្តថ្មី នៃកម្មវិធីទូរស័ព្ទដៃអ្នកជាប់ពន្ធ (GDT Taxpayer App) ដើម្បីបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនបានដោយខ្លួនឯង ដោយគ្រាន់តែបញ្ចូលទិន្នន័យមួយចំនួន ដែលមានក្នុងប័ណ្ណសម្គាល់យានយន្ត (កាតគ្រី) និងបញ្ចូលរូបថតឯកសារសំខាន់ៗចំនួន ៣ រួមមាន៖ – ប័ណ្ណសម្គាល់យានយន្ត – អត្តសញ្ញាណប័ណ្ណម្ចាស់យានយន្ត
September 14, 2023 - សេដ្ឋកិច្ច
ធនាគារ និងអង្គការជប៉ុនធំៗចំនួន ២ គ្រោងរៀបចំសិក្ខាសាលាមួយស្ដីពីឱកាសវិនិយោគនៃប្រទេសកម្ពុជា នៅទីក្រុងតូក្យូ នាពាក់ កណ្តាលខែធ្នូ ឆ្នាំ២០២៣ខាងមុខនេះ ដោយមានការចូលរួមពីសមាគមធុរកិច្ចជប៉ុន “ខេដាន់រេន” ដែលសុទ្ធតែជាក្រុមហ៊ុនល្បីៗក្នុងប្រទេសជប៉ុន។ កាលរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួប លោក ខូអ៊ីជិ ហ្សៃគី នាយកប្រតិបត្តិប្រចាំតំបន់អាស៊ី ប៉ាស៊ីហ្វិក នៃធនាគារមីហ្ស៊ូហូ និងលោក សាតូ ណូប៊ូហ្វ៊ូមី នាយកសាខារាជធានីភ្នំពេញ នៃធនាគារមីហ្ស៊ូហូ។ នាឱកាសនោះ លោក ខូអ៊ីជិ
September 14, 2023 - អាជីវកម្ម
iPhone 15 ដែលទើបតែប្រកាសចេញកាលពីយប់ថ្ងៃទី១២ ឈានចូលថ្ងៃទី១៣ នេះ នឹងត្រូវដាក់លក់ក្នុងប្រទេសវៀតណាមចាប់ពីថ្ងៃទី២៩ ខែកញ្ញា ខាងមុខនេះតទៅ ដោយម៉ូដែលដែលថ្លៃជាងគេមានតម្លៃរហូតដល់ទៅ ៤៦.៩៩ លានដុង (ប្រមាណ ១,៩៥០ ដុល្លារ)។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress។ សារព័ត៌មានដដែលបានឱ្យដឹងថា តម្លៃម៉ូដែលទាំង ៤ ដែលដាក់លក់នៅវៀតណាម គឺជាតម្លៃដែលចុះបញ្ជីដោយ Apple Store Online Vietnam និងអ្នកចែកចាយបន្តដែលទទួលបានការអនុញ្ញាតភ្លាមៗ បន្ទាប់ពីក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក Apple បានបង្ហាញស្មាតហ្វូនចុងក្រោយបំផុតរបស់ខ្លួនកាលពីព្រឹកថ្ងៃពុធនេះ។ ជាក់ស្ដែង iPhone 15, 15 Plus,
September 13, 2023 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឱកាសការងារសរុប ចំនួន ៤៤១កន្លែង ពីក្រុមហ៊ុនធំៗចំនួន ៧ នឹងត្រូវនាំមកជូនយុវជនសិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើក្នុងវេទិកាការងារប្រចាំខែដែលសហការរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង ស.ស.យ.ក. វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ សម្រាប់យុវជន សិស្ស/និស្សិត និងប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារ អាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយ អ្នកតំណាងក្រុមហ៊ុនទាំងនោះបាន
September 13, 2023 - សេដ្ឋកិច្ច
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងគណៈប្រតិភូពាក់ព័ន្ធ បានលើកឡើងថា រាជរដ្ឋាភិបាល បានចាប់ផ្ដើមសិក្សាគម្រោងថ្មីៗជាច្រើន ក្នុងនោះក៏មាន ការសិក្សាគម្រោងផ្លូវរថភ្លើងល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងបែបនេះ នៅក្នុងដំណើរទស្សនកិច្ចកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ដែលត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យវឌ្ឍនភាពនៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសចំនួន៣ ក្នុងខេត្តព្រះសីហនុ រួមមាន៖ ១.តំបន់សេដ្ឋកិច្ចពិសេសកំពង់ផែក្រុងព្រះសីហនុ ២. តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និង ៣. តំបន់សេដ្ឋកិច្ចពិសេសខេមបូឌាន ចេជាង ហ្គ័រជី ព្រមទាំងការចុះពិនិត្យមើលសកម្មភាពផលិតកម្មរបស់ក្រុមហ៊ុនចំនួន៥ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសទាំងនេះផងដែរ។ បច្ចុប្បន្ន តំបន់សេដ្ឋកិច្ចពិសេសទាំង៣នេះបានផ្តល់ការងារជូនដល់កម្មករនិយោជិតប្រមាណ ៣៣.១០០នាក់។
September 13, 2023 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ប្រធានសមាគមជប៉ុន-កម្ពុជា បានបង្ហាញនូវជំនឿយ៉ាងមុតមាំថា វិនិយោគិនជប៉ុន ជាពិសេសសហគ្រាសធុនតូច និងមធ្យម (SMEs) នឹងចាប់អារម្មណ៍លើការវិនិយោគនៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត។ ក្នុងជំនួបពិភាក្សាការងារ ជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃអង្គារ ១២រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ នៅវិមានសន្តិភាព ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (TAKAHASHI FUMIAKA) ប្រធានសមាគមជប៉ុន- កម្ពុជា និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជណាចក្រកម្ពុជា
September 13, 2023 - សេដ្ឋកិច្ច
រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុហ្វីលីពីន ស្នើកាត់បន្ថយពន្ធលើការនាំចូលអង្ករ ដើម្បីទប់ស្កាត់ការកើនឡើងនៃតម្លៃលក់រាយដែលជំរុញឱ្យមានអតិផរណា។ លោក Benjamin Diokno បានប្រាប់អ្នកយកព័ត៌មានថា ក្រសួងហិរញ្ញវត្ថុ និងផែនការសេដ្ឋកិច្ច កំពុងស្នើឱ្យកាត់បន្ថយអត្រាពន្ធនាំចូលអង្ករពី ៣៥ភាគរយ មកនៅចន្លោះពីសូន្យ ទៅ ១០ភាគរយ។ លោក Diokno ក៏បាននិយាយផងដែរថា ក្រសួងក៏កំពុងលើកទឹកចិត្តវិស័យឯកជនឱ្យនាំចូលអង្ករបានទាន់ពេលវេលា និងតាមដានការអ្នកផ្គត់ផ្គង់ណាដែលនាំចូល និងបញ្ចេញអង្ករលក់ខុសច្បាប់។ គួរបញ្ជាក់ផងដែរថា ប្រទេសហ្វីលីពីន ដែលជាប្រទេសនាំចូលអង្ករដ៏ធំបំផុតមួយរបស់ពិភពលោកកាលពីសប្តាហ៍មុនបានដាក់កម្រិតតម្លៃអង្ករដើម្បីការពារអ្នកប្រើប្រាស់។ អតិផរណារបស់ប្រទេសហ្វីលីពីនបានឡើងដល់ ៤.២ ភាគរយនៅក្នុងខែកក្កដា ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០១៩។ អត្រាអតិផរណារបស់ប្រទេសនេះ ឡើងលឿនដោយមិននឹកស្មានដល់ជាលើកដំបូងក្នុងរយៈពេលប្រាំពីរខែមកត្រឹម ៥.៣ ភាគរយនៅក្នុងខែសីហា ដោយភាគច្រើនបណ្ដាលមកពីការកើនឡើងនៃថ្លៃម្ហូបអាហារ និងការដឹកជញ្ជូន៕ អត្ថបទ៖
September 12, 2023












