Khmernote
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្នុងឆ្នាំ ២០២៣នេះ រំហូរវិនិយោគផ្ទាល់ពីបរទេសមានកំណើនខ្ពស់ក្នុងអត្រាប្រមាណ ៤១,៦ ភាគរយ សម្រាប់ឆមាសទី១ ឆ្នាំ២០២៣ ធៀបនឹង ០,៤ភាគរយ ឆ្នាំ២០២២ បើទោះបីស្ថានភាពហិរញ្ញវត្ថុសកលមានការរឹតបន្តឹងយ៉ាងណាក្ដី។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣។ ក្នុងសេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញរបាយការណ៍ស្តីពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា និងទិសដៅគោលនយោបាយសំខាន់ៗត្រូវ បានរៀបចំឡើងក្នុងគោលបំណងបង្ហាញឱ្យឃើញពីនិន្នាការនិងដំណើរវិវត្តន៍ជារួមនៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជាសម្រាប់ឆ្នាំ២០២៣ ដើម្បីជាមូលដ្ឋានដល់ការដាក់ចេញវិធានការអន្តរាគមន៍ចាំបាច់របស់រាជរដ្ឋាភិបាល។ ជាមួយគ្នានេះ វិស័យកសិកម្មត្រូវបានវាយតម្លៃថាសម្រេចបានកំណើន ០,៩ភាគរយដូចការរំពឹងទុក។ ចំពោះអនុវិស័យសណ្ឋាគារនិងភោជនីយដ្ឋានត្រូវបានវាយតម្លៃថា ងើបឡើងវិញលឿនក្នុងអត្រា ៤១,៥ភាគរយ។ បើតាមសេចក្ដីប្រកាសបានបន្ថែមថា ចំពោះអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរត្រូវបានប៉ាន់ស្មានថានឹងមានកំណើនរឹងមាំក្នុងអត្រាប្រមាណ ១១,៧ភាគរយ ដូចការរំពឹងទុកដែលគាំទ្រភាគច្រើន ដោយការនាំចេញបន្ទះសូឡា

    September 21, 2023
  • អាជីវកម្ម

    ក្រុមហ៊ុនជប៉ុនមួយឈ្មោះថា Fuji Construction Works Co., Ltd បានផ្ដល់ឧបករណ៍បំភ្លឺផ្លូវ ជាង ៣០០០គ្រាប់ដល់កម្ពុជា សម្រាប់បំពាក់ទៅលើទ្រូងផ្លូវថ្នល់ ឬស្ពាន ត្រង់កន្លែងដែលងាយបង្កគ្រោះថ្នាក់ ដូចជា កន្លែងផ្លូវកោងជាដើម ដើម្បីដាស់ស្មារតីអ្នកបើកបរនៅពេលយប់។ បើយោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីពេលថ្មីៗនេះ បានឱ្យដឹងថា កាលពីព្រឹកថ្ងៃចន្ទ ទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់ទទួល ឧបករណ៍បំភ្លឺផ្លូវ Pikalotto និងឧបករណ៍សម្រាប់ខួងដំឡើង

    September 21, 2023
  • សេដ្ឋកិច្ច

    ខេត្តស្វាយរៀង និងខេត្តព្រះសីហនុ ហាក់កំពុងត្រូវប៉ាន់ខ្លាំង ដោយប៉ុន្មានឆ្នាំកន្លងមកនេះទាក់ទាញគម្រោងវិនិយោគទាំងតូច ទាំងធំ មិនចេះដាច់ឱ្យចូលវិនិយោគនៅក្នុងខេត្ត ជាពិសេសនោះគឺការបង្កើតតំបន់សេដ្ឋកិច្ចពិសេស។ ជាក់ស្ដែង នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចអនុម័តចេញវិញ្ញាបនបត្រ ចុះបញ្ជីជាស្ថាពរដល់ក្រុមហ៊ុនវិនិយោគចំនួន ៨ទីតាំង ក្នុងទំហំទឹកប្រាក់វិនិយោគសរុប ៦៤.៣ លានដុល្លារ ជាមួយឱកាសការងារ​ជាច្រើនរាប់ពាន់កន្លែង។​ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១- “HUALE STEEL (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតដែកគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស

    September 20, 2023
  • សេដ្ឋកិច្ច

    ក្រុមហ៊ុនវិនិយោគចិនមួយ មកពីខេត្ត អាន ហួយ ត្រៀមមកបណ្ដាក់ទុនវិនិយោគផលិតជីគីមី និងថ្នាំសម្លាប់សត្វល្អិត នៅក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រុមព្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលចេញផ្សាយនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន បានឱ្យដឹងថា នារសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៏កម្ពុជា ឯកឧត្តម ជា វុទ្ធី អគ្គ លេខាធិការគណៈកម្មការវិនិយោគកម្ពុជា បានអនុញ្ញាតឱ្យក្រុមហ៊ុនវិនិយោគចិនមកពីខេត្ត អាន ហួយ ចូលជួប ពិភាក្សាការងារ។ ជាកិច្ចចាប់ផ្តើម ឯកឧត្តម ជា វុទ្ធី បានសម្ដែងនូវការស្វាគមន៍និងគាំទ្រដល់ក្រុមហ៊ុនមួយ នេះ

    September 20, 2023
  • សេដ្ឋកិច្ច

    ចិន អនុញ្ញាតឱ្យកម្ពុជានាំចេញដូងស្រស់ ដែលសមស្របនឹងលក្ខខណ្ឌពាក់ព័ន្ធ ទៅទីផ្សាររបស់ខ្លួន។ ជាមួយគ្នានេះដែរ អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាប់ផ្ដើមជូនដំណឹងដល់ម្ចាស់ចម្ការដូង សហគមន៍កសិកម្មដូងក្រអូប និងម្ចាស់កែច្នៃនិងវេចខ្ចប់ផ្លែដូងស្រស់ ដែលមានបំណងផលិតនិងកែច្នៃវេចខ្ចប់ផ្លែដូងស្រស់ទៅកាន់ទីផ្សារប្រទេសចិន សូមរួសរាន់ដាក់ពាក្យស្នើសុំចុះបញ្ជីចម្ការ និងរោងចក្រកែច្នៃនិងវេចខ្ចប់ផ្លែដូងស្រស់សម្រាប់នាំចេញទៅកាន់ប្រទេសចិន។ បន្ទាប់ពីទទួលបាននូវពាក្យស្នើសុំ អគ្គនាយកដ្ឋានកសិកម្មនឹងចាត់មន្ត្រីជំនាញចុះវាយតម្លៃស្របតាមនីតិ វិធីបច្ចេកទេសដូចមានចែងក្នុងពិធីសារ។ អគ្គនាយកដ្ឋានកសិកម្មគ្រោងនឹងបញ្ចូនបញ្ជីឈ្មោះចម្ការ និងរោងចក្រកែច្នៃ វេចខ្ចប់ផ្លែដូងស្រស់ទៅកាន់ភាគីចិននៅដើមខែធ្នូ ឆ្នាំ២០២៣ ខាងមុខ ដើម្បីភាគីចិនពិនិត្យនិងវាយតម្លៃបញ្ចប់មុននឹង ឈានដល់ការនាំចេញជាផ្លូវការ។ សម្រាប់ព័ត៌មានបន្ថែម សូមធ្វើការទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ ០១២ ៣២៥ ៥៥៨, ០៩២ ៦២២ ៦២១, ០១២

    September 20, 2023
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ស្ថានទូតចិនប្រចាំកម្ពុជា កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ នេះ បានឱ្យដឹងថា ចាប់ពីពេលនេះតទៅ ប្រទេសចិននឹងអនុញ្ញាតឱ្យដូងស្រស់របស់កម្ពុជា ដែលសមស្របនឹងលក្ខខណ្ឌពាក់ព័ន្ធ នាំចេញទៅកាន់ប្រទេសចិន។ គួររម្លឹកផងដែរថា ដំណាំដូងរបស់កម្ពុជា ត្រូវបានវាយតម្លៃហានិភ័យសមាសភាពចង្រៃ ដោយអគ្គរដ្ឋបាលគយ នៃសាធារណរដ្ឋប្រជាមានិតចិន (GACC) ដែលដឹកនាំដោយលោកស្រី Chen Yongqing មន្រ្តីគយជាន់ខ្ពស់ប្រចាំខេត្តក្វាងចូវ ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានកសិកម្ម និងតំណាងស្ថានទូតចិនប្រចាំប្រទេសកម្ពុជាដឹកនាំដោយ Dr.Wang Xiangshe មន្រ្តីជាន់ខ្ពស់ស្ថានទូតចិនប្រចាំនៅកម្ពុជាទទួលបន្ទុកការងារកសិកម្ម ដែលបានប្រព្រឹត្តទៅចំនួន ២ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ ដើម្បីឈានដល់ការរៀបចំនិងការចុះហត្ថលេខាលើពិធីសារស្ដីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែដូងស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន៕ អត្ថបទ៖

    September 20, 2023
  • Boostrong

    ប្រកាសបន្ទាន់ដល់ក្រុមហ៊ុនប៊ូសស្រ្តង មានបងប្រុស ២នាក់ អះអាងថាជាម្ចាស់រង្វាន់ឡានខ្លាញ់គោ ដោយម្នាក់ជាអ្នកទិញ ម្នាក់ទៀតជាអ្នកគាស់ញុំា ស្រាប់តែត្រូវរង្វាន់ឡាន ១គ្រឿង មិនដឹងចែកគ្នាម៉េច ក៏បបួលគ្នាអុជធូបស្បថថាចែកឡានគ្នាស្មើ ហើយក៏បង្ហោះប្រកាសដល់ក្រុមហ៊ុនប៊ូសស្រ្តងឱ្យបានឃើញផងដែរ។ បើយោងតាមការបង្ហោះវីដេអូលើគណនីហ្វេសប៊ុកឈ្មោះ សុខ សាន បានឱ្យដឹងថា មានបងប្រុសពីរនាក់ត្រូវរង្វាន់ឡានខ្លាញ់គោប៊ូសស្រ្តង ១គ្រឿង ដោយម្នាក់ជាអ្នកចេញលុយ ហើយម្នាក់ទៀតជាអ្នកទៅទិញប៊ូសស្រ្តងឱ្យ ២កំប៉ុង ចែកគ្នាញុំា តែចៃដន្យមានមួយកំប៉ុង ត្រូវរង្វាន់ឡាន អមជាមួយនឹងការសរសេររៀបរាប់ថា ខ្ញុំបាទ សុខ សាន្ត និង ឈូក កែម រស់នៅក្រុងប៉ោយប៉ែត សង្កាត់ផ្សារកណ្តាល ខេត្តបន្ទាយមានជ័យ បានត្រូវរង្វាន់ឡាន លេខរៀងទី០៣១

    September 20, 2023
  • សេដ្ឋកិច្ច

    ខេត្តតាកែវ គឺជាខេត្តលំដាប់ទី៤ ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាសច្រើនជាងគេ បន្ទាប់ពីរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល។ នេះដោយយោងតាមការលើកឡើងរបស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុងជំនួបសំណេះសំណាលជាមួយកម្មករនិយោជិតចំនួន ១៨,១០៤នាក់ មកពីរោងចក្រចំនួន១៨ ដែលមានមូលដ្ឋាននៅក្នុងស្រុកបាទី ខេត្តតាកែវ ក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ម្សិលមិញនេះ។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ បានឱ្យដឹងថា តាមរយៈគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជំរុញនិងទាក់ទាញការវិនិយោគ បង្កើតរោងចក្រ សហគ្រាសនៅតាមបណ្ដាខេត្ត ដើម្បីបង្កើតការងារ និងមុខរបរជូនប្រជាពលរដ្ឋឱ្យកៀកនឹងមូលដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋ កម្មករនិយោជិត។

    September 20, 2023
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានឱ្យដឹងថា អង្ករកម្ពុជានៅក្នុងទីក្រុងហុងកុងកំពុងត្រូវបានគេទទួលស្គាល់ថា ជាអង្ករដែលមានគុណភាពល្អ មានរសជាតិឆ្ងាញ់ ហើយក្រុមហ៊ុនមួយមកពីទីក្រុងហុងកុង ត្រូវការនាំចូលអង្ករពីកម្ពុជា។ នៅព្រឹកថ្ងៃទី១៩​ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ឌិត​ ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសមរបស់គណៈប្រតិភូក្រុមហ៊ុន Pricerite Group Limited មកពីទីក្រុងហុងកុង នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ នៅក្នុងកិច្ចប្រជុំនេះ គណៈប្រតិភូក្រុមហ៊ុនបានបង្ហាញពីការចាប់អារម្មណ៍ និងភាពចាំបាច់ក្នុងការស្វែងរកទីផ្សារអង្ករបន្ថែមពីប្រទេសផ្សេងៗ ដោយក្នុងនោះក៏មានកម្ពុជាផងដែរ ដោយសារវត្តមានរបស់អង្ករកម្ពុជានៅក្នុងទីក្រុងហុងកុងកំពុងត្រូវបានគេទទួលស្គាល់ថាជាអង្ករដែលមានគុណភាពល្អ មានរសជាតិឆ្ងាញ់

    September 19, 2023
  • សេដ្ឋកិច្ច

    នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយក្រុមហ៊ុន Nishida Barley Processing Co., Ltd នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ដែលក្រុមហ៊ុនមានគោលបំណងជំរុញការដាំដុះ «ដំណាំស្គួយ-Barley» នៅកម្ពុជា និងធ្វើការកែច្នៃនាំចេញទៅប្រទេសជប៉ុន។ ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំថា អាទិភាពនៃការអភិវឌ្ឍកសិកម្មនៅកម្ពុជា គឺជំរុញកសិផលដែលមានសក្តានុពល និងមានទីផ្សារស្រាប់ ដើម្បីធ្វើឱ្យកសិករមានប្រាក់ចំណូល និងមានជីវភាពល្អប្រសើរជាងមុន។ កម្ពុជាមានភាពខ្លាំងរបស់ខ្លួនលើដំណាក់កាលផលិតកម្មនិងការដាំដុះនៃច្រវាក់ផលិតកម្ម

    September 19, 2023