- Khmernote
- សេដ្ឋកិច្ច
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកទឹកចិត្តឱ្យក្រុមហ៊ុន Pfizer បន្តស្វែងរកឱកាសវិនិយោគ និងធុរកិច្ចនៅកម្ពុជា។ នេះបើយោងតាមការដកស្រង់ពីការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ម្សិលមិញនេះ។ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក ណិក ឡាហ្គូណូវិក (Nick Lagunowich) ប្រធានក្ដាប់រួមសកល ទទួលបន្ទុកផ្នែកទីផ្សារកំពុងអភិវឌ្ឍន៍
September 26, 2023 - ទេសចរណ៍
ឥណ្ឌា គាំទ្រគម្រោងអភិវឌ្ឍន៍ទេសចរណ៍ធំៗរបស់កម្ពុជា និងឯកភាពជំរុញជើងហោះហើរត្រង់ រវាងទីក្រុងភ្នំពេញ និងទីក្រុងញូដេលី តាមរយៈក្រុមហ៊ុន Cambodia Angkor Air ដើម្បីទាក់ទាញភ្ញៀវទេសចររវាងប្រទេសទាំងពីរឱ្យកាន់តែច្រើន។ នេះបើយោងតាមការសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងទេសចរណ៍ដែលបានចុះផ្សាយកាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅនេះ។ សេចក្ដីប្រកាសព័ត៌មានខាងលើបានឱ្យដឹងថា កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារជាមួយ លោកជំទាវ Devyani Khobragade ឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាពីកាលានុវត្តភាព និងសក្តានុពលនានាសម្រាប់កិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់ និងអភិវឌ្ឍវិស័យទេសចរណ៍ន ប្រទេសទាំងពីរ
September 26, 2023 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ប្រជាកសិករក្នុងស្រុកមង្គលបូរី បាននិងកំពុងម មាញឹកចុះសម្រុកប្រមូលផលស្រូវស្រាលបង្កើនរដូវ ព្រោះតែប្រឈមខ្លាចទឹកលិចនោះ ត្រូវពួកឈ្មួញ ទិញតម្លៃថោកបន្តិច តែនៅខ្ពស់ជាងឆ្នាំមុន។ ប្រជាកសិករនៅក្នុងឃុំចំណោម បានប្រាប់ឱ្យដឹងនៅរសៀលថ្ងៃអាទិត្យ ១០កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣នេះថា រយៈពេលជិត១សប្តាហ៍ នេះ ដោយមានភ្លៀងធ្លាក់ជាប់ៗគ្នា ហើយសំណង់បវេលនិងសំណង់ព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ ដំបង បើកទឹកទម្លាក់មកក្រោម បណ្តាលស្រូវនៅខាងលិចប្រឡាយព្រែក ត្រូវបានប្រឈមទឹកលិច ហើយប្រជាកសិករបានសម្រុកច្រូតកាត់ប្រមូលផលទាំងស្រូវសើម និងមិនទាន់ទំល្អ ធ្វើយ៉ាងណា ប្រមូលផុតពីទឹកលិច។
September 25, 2023 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ថ្លែងក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយ “បងប្អូនសហគមន៍ខ្មែរ នៅសហរដ្ឋអាមេរិក និងកាណាដា” នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នាល្ងាចថ្ងៃទី២៣ កញ្ញាឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា អំឡុងខែវិច្ឆិកានិងខែធ្នូ ចុងឆ្នាំ២០២៣នេះ សម្តេចនឹងអញ្ជើញសម្ពោធអាកាសយានដ្ឋានថ្មីនៅសៀមរាប ហើយនៅដើម ឆ្នាំ២០២៤ សម្តេចនឹងអញ្ជើញសម្ពោធអាកាសយានដ្ឋានថ្មីនៅក្រុងតាខ្មៅ ដែលអាចឱ្យយន្តហោះខ្នាតធំចុះចតបាន ដើម្បីតភ្ជាប់ផ្លូវអាកាសជាមួយប្រទេសនានាក្នុងតំបន់ និងសកលលោក។ តាមរយៈអាកាសយានដ្ឋានថ្មីទាំងពីរនេះ ប្រមុខរាជរដ្ឋាភិបាលសង្ឃឹមថា នឹងអាចទទួលបានភ្ញៀវទេសចរច្រើនចូលមកទស្សនាប្រទេសកម្ពុជា។ សម្ដេចបានឱ្យដឹងថា អាកាសយានដ្ឋានថ្មីទាំងពីរធំជាង អាកាសយានដ្ឋានចាស់ពីរទៅបីដង។ សូមបញ្ជាក់ថា
September 25, 2023 - ទេសចរណ៍
កម្ពុជា និងជប៉ុន ជំរុញឱ្យមានជើងហោះហើរត្រង់រវាងគ្នាឡើងវិញ ដើម្បីជំរុញលំហូរភ្ញៀវទេសចររវាងប្រទេសទាំងពីរឱ្យមានការកើនឡើងបន្ថែមទៀត។ នេះបើយោងតាមការសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងទេសចរណ៍ដែលបានចុះផ្សាយកាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣។ សេចក្ដីប្រកាសព័ត៌មានខាងលើបានឱ្យដឹងថា កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាពីកាលានុវត្តភាព និងសក្តានុពលនានា សម្រាប់បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍រវាងប្រទេស ទាំងពីរឱ្យកាន់តែរឹងមាំ ជាពិសេសជំរុញលំហូរភ្ញៀវទេសចរកម្ពុជា-ជប៉ុនឱ្យកាន់តែមានការកើនឡើងជាលំដាប់។ នៅក្នុងជំនួបនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរាជទូត បានឯកភាពគ្នា លើគំនិតផ្ដួច
September 23, 2023 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន អនុរដ្ឋមន្ត្រីការបរទេសស្ដីទីអាម៉េរិក បានគូសបញ្ជាក់ថា សហរដ្ឋអាមេរិកស្វាគមន៍ឱកាសដើម្បីពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ តាមរយៈការធ្វើការជិតស្និទ្ធជាមួយ សម្ដេចធិបតី និងចង់ឃើញ សម្ដេចធិបតី ក៏ដូចប្រទេសកម្ពុជាទាំងមូល ទទួលបានជោគជ័យ។ ក្នុងជំនួបជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងឱកាសសម្ដេចអញ្ជើញចូលរួមកិច្ចប្រជុំទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨ នៅទីក្រុងញូវយ៉ក នៃសហរដ្ឋអាមេរិក និងលោកជំទាវ វ៉ិចតូរីយ៉ា នូលែន អនុរដ្ឋមន្ត្រីការបរទេសស្ដីទីអាម៉េរិក បានគោរពជម្រាបជូន សម្តេចធិបតីថា សហរដ្ឋអាមេរិកបានសម្រេចផ្ដល់ជូនឡើងវិញ នូវជំនួយក្នុងទំហំទឹកប្រាក់ប្រមាណ ១៨ លានដុល្លារអាមេរិក តាមរយៈទីភ្នាក់ងារអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ដែលសហរដ្ឋអាមេរិកបានផ្អាក
September 23, 2023 - សេដ្ឋកិច្ច
សហព័ន្ធស្រូវអង្ករកម្ពុជា កាលពីពេលខែសីហា កន្លងទៅនេះ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ជាមួយក្រុមហ៊ុនមួយនៅហុងកុង ដែលនឹងអនុញ្ញាតឱ្យប្រើប្រាស់អង្ករកម្ពុជានៅក្នុងភោជនីយដ្ឋានចំនួន ២០០សាខានៅហុងកុង។ នេះបើយោងតាម ព្រឹត្តិបត្រព័ត៌មានសម្រាប់ខែសីហា ឆ្នាំ២០២៣ របស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលបានចុះផ្សាយកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ។ យោងតាមព្រឹត្តិបត្រព័ត៌មាន បានឱ្យដឹងថា ឧកញ៉ា សុង សារិន ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា និងលោក យន់ ហុង ប្រធានស្តីទីសហព័ន្ធស្រូវអង្ករកម្ពុជា បានដឹកនាំសមាជិក ចំនួន ២២រូប ធ្វើទស្សនកិច្ចសិក្សាទីផ្សារនៅក្នុងទីក្រុងហុងកុង កាលពីថ្ងៃទី១២ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ ដែលនៅក្នុងដំណើរទស្សនកិច្ចនោះដែរ ប្រតិភូរបស់សហព័ន្ធស្រូវអង្ករកម្ពុជា បានចូលរួមពិព័រណ៍
September 22, 2023 - អាជីវកម្ម
ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Meta ចង់ពង្រីកការវិនិយោគរបស់ខ្លួនក្នុងប្រទេសវៀតណាម រួមទាំងការផលិតឧបករណ៍សម្រាប់បច្ចេកវិទ្យា metaverse ផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress។ លោក Joel Kaplan អនុប្រធានក្រុមហ៊ុន Meta បាននិយាយកាលពីថ្ងៃចន្ទថា ផលិតកម្មបានចាប់ផ្ដើមតាំងពី ៤ឆ្នាំមុន ប៉ុន្តែត្រូវផ្អាកដោយសារតែជំងឺរាតត្បាតកូវីដ-១៩។ លោកបានបន្ថែមក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh នៅទីស្នាក់ការកណ្តាលរបស់ Meta ក្នុងដំណើរបំពេញទស្សនកិច្ចការងាររបស់នាយករដ្ឋមន្ត្រីនៅសហរដ្ឋអាមេរិក ថា ឥឡូវនេះ ក្រុមហ៊ុនចង់បន្តផលិតឧបករណ៍សម្រាប់បច្ចេកវិទ្យា metaverse នៅក្នុងប្រទេសវៀតណាម។ ទន្ទឹមនឹងនេះដែរ លោកក៏បានបញ្ជាក់ផងដែរថា Meta មានដៃគូមួយចំនួននៅក្នុងប្រទេសវៀតណាម រួមទាំងដៃគូជាមួយមជ្ឈមណ្ឌលជាតិច្នៃប្រឌិតដើម្បីជំរុញការផ្លាស់ប្តូរឌីជីថល
September 22, 2023 - សេដ្ឋកិច្ច
ក្រុមហ៊ុន Sun Fair Garment Co., Ltd នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ គ្រោងជ្រើសរើសកម្មករនិយោជិតប្រមាណ ៨.០០០នាក់ ចូលមកបម្រើការងារ។ នេះបើយោងតាមការចុះផ្សាយរបស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ យោងតាមការចុះផ្សាយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រួមដំណើរដោយឯកឧត្តមអគ្គលេខាធិការ និងប្រតិភូអមដំណើរ នាថ្ងៃព្រហស្បតិ៍ ទី២១ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញបំពេញទស្សនកិច្ចបណ្តាក្រុមហ៊ុនមួយចំនួនក្នុងតំបន់សេដ្ឋកិច្ចពិសេស
September 22, 2023 - សេដ្ឋកិច្ច
ក្រុមហ៊ុនចិនមួយ កំពុងពិភាក្សាជាមួយក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទពីការវិនិយោគសំបុកត្រចៀកកាំ ដើម្បីនាំចេញទៅទីផ្សារប្រទេសចិន។ យោងតាមការចុះផ្សាយរបស់ ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសមជាមួយគណៈប្រតិភូក្រុមហ៊ុន យ៊ានអានជូ គ្រុប នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍ និងគាំទ្រលើការវិនិយោគសំបុកត្រចៀកកាំ ដើម្បីនាំចេញទៅទីផ្សារប្រទេសចិន។ បើតាម ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងនឹងជួយជ្រោយជ្រែងឱ្យលទ្ធភាព
September 21, 2023












