Khmernote
  • សេដ្ឋកិច្ច

    ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីពេលថ្មីៗនេះ បា​នជួបជាមួយនឹងក្រុមហ៊ុនសាជីវកម្មសំណង់ខ្នាតធំរបស់ចិនមួយ ដើម្បីពិភាក្សាគ្នាលើការស្ដារ និងអភិវឌ្ឍផ្លូវដែកនៅកម្ពុជា។ យោងតាមការចុះផ្សាយរបស់ក្រសួងសាធារណការ កាលពីចុងខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅនេះ បានឱ្យដឹងថា ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុន China Railway 16th Bureau Group Co., Ltd. ដឹកនាំដោយលោក Huang Ye នាយកប្រតិបត្តិក្រុមហ៊ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការក្នុងការស្តារ និងអភិវឌ្ឍផ្លូវដែកនៅកម្ពុជា។ ក្រសួងបានឱ្យដឹងទៀតថា ជំនួបពិភាក្សានេះ ធ្វើនៅទីស្តីការក្រសួង

    October 2, 2023
  • សេដ្ឋកិច្ច

    កម្ពុជា អាចនឹងមានឱកាសនាំចេញអង្ករទៅទីផ្សារប្រទេសសិង្ហបុរីកាន់តែច្រើនថែមទៀត ក្រោយគណៈប្រតិភូមកពីទីភ្នាក់ងារចំណីអាហារសិង្ហបុរី នៃសាធារណរដ្ឋសិង្ហបុរី បានជួបពិភាក្សាជាមួយក្រុមហ៊ុននាំចេញអង្ករកម្ពុជាឈានមុខចំនួន ៨ក្រុមហ៊ុន អំពីដំណើរការ ក៏ដូចជាសិក្សាអំពីយុទ្ធសាស្រ្តនាំចេញអង្ករកម្ពុជាទៅទីផ្សារប្រទេសសីង្ហបុរី។ យោងតាមចចុះផ្សាយរបស់ សហព័ន្ធស្រូវអង្ករ បានឱ្យដឹងថា កាលពីថ្ងៃទី២០ ខែកញ្ញា​ ឆ្នាំ២០២៣ កន្លងទៅនេះ ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា រួមជាមួយនឹងលោក រស់ សុផារិទ្ធ លោក យន់ ហុង និងកញ្ញា សៅ ខេណ្ណារ័ត្ន អនុប្រធានសហ័ពន្ធស្រូវអង្ករកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូមកពីទីភ្នាក់ចំណីអាហារសិង្ហបុរី នៃសាធារណរដ្ឋសិង្ហបុរី ដឹកនាំដោយ លោកបណ្ឌិត

    September 30, 2023
  • សេដ្ឋកិច្ច

    សហព័ន្ធស្រូវអង្ករកម្ពុជា បានជួបពិភាក្សាជាមួយក្រុមហ៊ុនធំៗចំនួន ២ អំពីវិស័យស្រូវអង្ករកម្ពុជា និងការនាំចេញអង្ករកម្ពុជាទៅទីផ្សារប្រទេសអារ៉ាប់ប៊ីសាអូឌីត។ នេះ គឺជាសញ្ញាដ៏ល្អមួយ សម្រាប់អង្ករកម្ពុជាដែលអាចនឹងទទួលបានទីផ្សារអន្តរជាតិបន្ថែមទៀត និងកាន់តែល្បីល្បាញថែមមួយកម្រិតទៀត។ យោងតាមការចុះផ្សាយរបស់ សហព័ន្ធស្រូវអង្ករ បានឱ្យដឹងថា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានទទួលជួបជាមួយ លោក Abdulaziz Turkstani, នាយកប្រតិបត្តិក្រុមហ៊ុន Asian Middle East Business & Investment Group និង លោក

    September 29, 2023
  • សេដ្ឋកិច្ច

    ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ម្សិលមិញនេះ បានសម្រេចចុះបញ្ជីគម្រោងវិនិយោគចំនួន ២ នៅក្នុងខេត្តកំពង់ស្ពឺ និងខេត្តស្វាយរៀង។ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១-“TW LIGHTS CO., LTD” គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើងគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអូរតាពូង ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៧៤០កន្លែង។ ២-“G.U INDUSTRIAL CO., LTD.” គម្រោងបង្កើតរោងចក្រផលិតដើមគ្រីស្មាស់ សម្ភារៈលំអដើមគ្រីស្មាស់ និងអំពូលភ្លើងលំអគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន

    September 29, 2023
  • សេដ្ឋកិច្ច

    សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ បានសម្រេចចុះហត្ថលេខាលើអនុក្រឹត្យ អនុញ្ញាតឱ្យបញ្ចុះអត្រាអាករនាំចេញលើមុខទំនិញថ្មធម្មជាតិសម្រាប់នាំចេញមួយចំនួន ក្នុងគោលដៅជួយសម្រាលបន្ទុកដល់ក្រុមហ៊ុននាំចេញថ្មធម្មជាតិ និងជួយដល់ការប្រកួតប្រជែងនៃផលិតផលថ្មធម្មជាតិខ្មែរ នៅលើទីផ្សារអន្តរជាតិ។ សម្ដេចធិបតី បានធ្វើការបង្ហោះនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា៖ «ថ្ងៃនេះខ្ញុំបានចុះហត្ថលេខាលើអនុក្រឹត្យ អនុញ្ញាតឱ្យបញ្ចុះអត្រាអាករនាំចេញលើមុខទំនិញថ្មធម្មជាតិសម្រាប់នាំចេញមួយចំនួន ក្នុងគោលដៅជួយសម្រាលបន្ទុកដល់ក្រុមហ៊ុននាំចេញថ្មធម្មជាតិ និងជួយដល់ការប្រកួតប្រជែងនៃផលិតផលថ្មធម្មជាតិខ្មែរ នៅលើទីផ្សារអន្តរជាតិ »។ សម្ដេចបានបន្ថែមថា៖​ «ក្នុងពេលដែលរូបខ្ញុំនិងគណប្រតិភូ ចុះពិនិត្យតាមស្តង់ពិពណ៌លក់ផលិតផលរបស់កម្ពុជានៅទីក្រុងណាននីង ប្រទេសចិន ក្នុងឱកាសចូលរួមពិពណ៌អាស៊ាន-ចិនលើកទី២០ កាលពីថ្ងៃទី១៧ កញ្ញា កន្លងទៅថ្មីៗនេះ ខ្ញុំបានជួបជាមួយប្អូនស្រីម្នាក់ដែលជាតំណាងក្រុមហ៊ុនធ្វើអាជីវកម្មថ្មធម្មជាតិនៅកម្ពុជា ដែលពេលនោះប្អូនស្រីបានស្នើអោយរាជរដ្ឋាភិបាលកម្ពុជា ពិនិត្យលទ្ធភាពផ្តល់ការជួយបន្ថែមដល់ការធ្វើអាជីវកម្មថ្មធម្មជាតិនៅកម្ពុជា »។ ជាការឆ្លើយតបទៅនឹងសំណូមពរនោះ ក៏ដូចជាសំណូមពរស្រដៀងគ្នាពីបងប្អូនផ្សេងទៀតនៅកម្ពុជាដែលសម្ដេចធិបតីបានទទួល សម្ដេចបានប្រគល់ភារកិច្ចជូនឯកឧត្តម

    September 29, 2023
  • សេដ្ឋកិច្ច

    សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់ម្ចាស់ផ្ទះជួលទាំងអស់រក្សាថ្លៃជួល ដោយកុំតម្លើងថ្លៃ ដើម្បីចូលរួមចំណែកជួយដល់បងប្អូនកម្មករនយោជិត។ សម្ដេចធិបតី បានធ្វើការអំពាវនាវបែបបែបនេះ កាលពីល្ងាចថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ បន្ទាប់ពីសម្ដេចធិបតី បានធ្វើការប្រកាសពីការដំឡើងប្រាក់បៀរវត្សដល់កម្មករនយោជិត។ សម្ដេចធិបតីបានបង្ហោះនៅលើ លើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនថា៖ « ខ្ញុំសូមអបអរសាទរជាមួយបងប្អូនកម្មករនិយោជិតវិស័យកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរដែលទទួលបាននូវប្រាក់ឈ្នួលអប្បបរមាថ្មីសម្រាប់ឆ្នាំ២០២៤ គឺ២០៤ដុល្លារអាមេរិក ក្នុង ១ខែ ។ ទន្ទឹមនឹងការអបអរសាទរដល់បងប្អូនកម្មករនិយោជិត ខ្ញុំសូមអំពាវនាវដល់ម្ចាស់ផ្ទះជួលទាំងអស់ សូមរក្សាថ្លៃជួលដើម្បីរក្សានូវប្រភពចំណូលរបស់ខ្លួនឯងផង ជួយដល់បងប្អូនកម្មករនិយោជិតផង និងជួយរួមចំណែកដល់ការអនុវត្តច្បាប់ស្តីពីភិតិសន្យាពិសេសដែលនៅជាធរមានផង »។ សម្ដេចធិបតីក៏បានបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលនឹងខិតខំតភ្ជាប់បណ្តាញអគ្គិសនី និងបណ្តាញទឹកស្អាតដល់គ្រប់បន្ទប់ជួល ដើម្បីជួយដល់ម្ចាស់ផ្ទះជួល

    September 29, 2023
  • សេដ្ឋកិច្ច

    នៅថ្ងៃទី២៨​ ខែកញ្ញា ឆ្នាំ២០២៣ នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហោះលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនពីលទ្ធផលបោះឆ្នោតរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករនិយោជិត ក្នុងវិស័យកាត់ដេរ។ លទ្ធផលផ្លូវការ គឺក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានកំណត់តួលេខ ២០២ដុល្លារ ជាតួលេខប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៤ ប៉ុន្តែដើម្បីជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ រួមទាំងបងប្អូនកម្មករនិយោជិត ដែលជាអាទិភាពខ្ពស់បំផុត រាជរដ្ឋាភិបាលបានសម្រេចបន្ថែម ២ដុល្លារ ទៅលើតួលេខ ២០២ដុល្លារ ដែលជាលទ្ធផលបោះឆ្នោតរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាខាងលើ​។ ដូច្នេះប្រាក់ឈ្នួលអប្បបរមាថ្មីសម្រាប់ឆ្នាំ២០២៤ គឺ ២០៤ដុល្លារ ក្នុង ១ខែ។ ទន្ទឹមនឹងការដំឡើងប្រាក់ឈ្នួលនេះ សម្ដេចធិបតី បានគូសបញ្ជាក់ដល់ បងប្អូនកម្មករនិយោជិត និងសាធារណជនថា សម្ដេចនឹងបន្តជម្រុញដល់ក្រសួង ស្ថាប័ន

    September 28, 2023
  • សេដ្ឋកិច្ច

    រាជរដ្ឋាភិបាល ប្រកាសដំឡើងប្រាក់ឈ្នួលដល់កម្មករនិយោជិត ក្នុងវិស័យកាត់ដេរដល់ចំនួន ២០៤ដុល្លារ ដោយក្នុងចំនួននោះរាជរដ្ឋាភិបាលបន្ថែម ២ដុល្លារ សម្រាប់ឆ្នាំ២០២៤។ នេះបើយោងតាមចុះផ្សាយរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅលើគណនីហ្វេសប៊ុកនារសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហោះឱ្យដឹងថា៖ «មុននេះបន្តិច ខ្ញុំទទួលបានរបាយការណ៍ពី ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ អំពីលទ្ធផលបោះឆ្នោតរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា លើតួលេខចំនួន ៣ គឺតួលេខ ២០២ដុល្លារ, តួលេខ២០៤ដុល្លារ, និងតួលេខ ២១៣ដុល្លារ

    September 28, 2023
  • សេដ្ឋកិច្ច

    ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានឱ្យដឹងថា អង្គការបម្រើសកម្មភាពកម្ចាត់មីនជប៉ុន ហៅកាត់ថា JMAS បានជួយកែប្រែដីពីចម្ការមីនឱ្យក្លាយជាទៅជាដីមាស បង្កើនប្រាក់ចំណូលដល់កសិករក្នុងឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង។ នៅខេត្តបាត់ដំបង។ ឯកឧត្តម បានលើកឡើងតាមរយៈការបង្ហោះនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនកាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ថា ការពង្រាបដីឲ្យស្មើល្អដោយបច្ចេកវិទ្យាទំនើប នាំឲ្យកសិករទទួលបានផលកើន ចំនួន ២តោន ក្នុង ១ហិកតា ហើយកាត់បន្ថយការចំណាយលើការបូមទឹក និងការគ្រប់គ្រងស្មៅ។ ដីរាបស្មើក៏នាំគ្រាប់ស្រូវពេញស្មើល្អដែលនាំមកផលអង្ករកែច្នៃបានខ្ពស់ផងដែរ។ ទន្ទឹមនឹងនេះ ឯកឧត្តម បានណែនាំឲ្យអង្គការ JMAS ធ្វើការសិក្សាពីតំរូវការ

    September 28, 2023
  • សេដ្ឋកិច្ច

    អគ្គនាយកដ្ឋានពន្ធដារ សម្រេចលើកលែងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) ចំពោះពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់។ នេះបើយោងតាមការសេចក្ដីជូនដំណឹងរបស់ អគ្គនាយកដ្ឋានពន្ធដារ ដែលបានចុះផ្សាយនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ នេះ។ ការសម្រេចលើកលែងខាងលើនេះ គឺដើម្បីសម្រួលដល់ប្រជាពលរដ្ឋជាម្ចាស់អចលនទ្រព្យ ដែលមានឆន្ទៈក្នុងការបំពេញកាតព្វកិច្ចប្រកាសបង់ពន្ធ លើអចលនទ្រព្យ និង/ឬពន្ធលើដីធ្លីមិនបានប្រើប្រាស់ និងជំរុញការចុះបញ្ជីពន្ធទាំងពីរប្រភេទនេះឱ្យអស់សក្តានុពល អគ្គនាយកដ្ឋានពន្ធដារ។ អគ្គនាយកដ្ឋានពន្ធដារ សូមជម្រាបជូនម្ចាស់អចលនទ្រព្យទាំងអស់ ដែលកន្លងមកមិនទាន់បានចុះបញ្ជីនិង ប្រកាសបង់ពន្ធ ឬបង់ពន្ធខ្វះ ឬបង់ពន្ធយឺត ជ្រាបថា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានសម្រេចផ្ដល់ការអនុគ្រោះឱ្យ ម្ចាស់អចលនទ្រព្យបង់តែប្រាក់ពន្ធ ដោយផ្ដល់ការលើកលែងនូវទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) ចំពោះពន្ធ ទាំងពីរប្រភេទនេះរហូតដល់ដំណាច់ឆ្នាំ២០២៣។

    September 28, 2023