Khmernote
  • សេដ្ឋកិច្ច

    អ្នកវិនិយោគជប៉ុនមកពីក្រុមហ៊ុនចំនួន ៣ បានស្វែងរកឱកាសវិនិយោគនៅកម្ពុជា ហើយបង្ហាញពីគម្រោងវិនិយោគធំៗចំនួន ២ គ្រោងនឹងបង្កើតឡើងឆាប់ៗខាងមុខនេះ។ នេះបើយោងតាមការចុះផ្សាយរបស់ ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន នាថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣នេះ។ ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានឱ្យដឹងថា ឯកឧត្តមឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុនបានទទួលជួបជាមួយឯកឧត្តម IWAKI Mitsuhide អតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជប៉ុន និងអ្នកវិនិយោគជប៉ុន ដែលមកពីក្រុមហ៊ុន Kanken ក្រុមហ៊ុន Fukagawa និងក្រុមហ៊ុន SP Creation ដើម្បីសំដែងការគួរសម និងស្វែងរកឱកាសវិនិយោគនៅកម្ពុជា ។ នៅក្នុងជំនួបនេះ ឯកឧត្តមអតីតរដ្ឋមន្ត្រីបានលើកឡើងពីគម្រោង២ ដែលក្រុមការងាររបស់ឯកឧត្តមគ្រោងនឹងបង្កើតឡើងឆាប់ៗខាងមុខនេះ គឺ ការបង្កើតទីក្រុងសម្ព័ន្ធមេត្រីភាពរវាងក្រុង Iwaki

    October 4, 2023
  • សេដ្ឋកិច្ច

    រដ្ឋាភិបាលនៃចក្រភពអង់គ្លេសបានប្រកាសអំពីការផ្ដល់នូវប្រព័ន្ធអនុគ្រោះពន្ធថ្មី UK’s Developing Countries Trading Scheme (DCTS) ជំនួស UK’s Generalized Scheme of Preference (GSP) ជូនដល់ប្រទេសកម្ពុជា។ នេះបើយោងតាមសេចក្ដីជូនរបស់ ក្រសួងពាណិជ្ជកម្ម ដែលបានចេញផ្សាយកាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣នេះ។ យោងតាមសេចក្ដីជូនដំណឹង ការផ្ដល់នូវប្រព័ន្ធអនុគ្រោះពន្ធថ្មីនេះ ធ្វើឡើងក្នុងគោលបំណងគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពក្នុងបណ្ដាប្រទេសកំពុងអភិវឌ្ឍ រួមទាំងប្រទេសអភិវឌ្ឍតិចតួចក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។ បន្ថែមលើអត្រាពន្ធសូន្យ និងមិនកម្រិតបរិមាណ (duty-free & quota-free) ដែលប្រទេសអភិវឌ្ឍតិចតួច រួមទាំងប្រទេសកម្ពុជាធ្លាប់ទទួលបាន ប្រព័ន្ធអនុគ្រោះពន្ធថ្មីនេះ (DCTS) នឹងផ្ដល់ភាពងាយស្រួលបន្ថែមទៀត

    October 4, 2023
  • សេដ្ឋកិច្ច

    ក្រុមហ៊ុន រោងចក្រ សហគ្រាសធំៗ ៦ បន្តសហការជាមួយ NEA ដោយនាំយកឱកាសការងារថ្មីបន្ថែមចំនួន ១៧០៦កន្លែង សម្រាប់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ នៅក្នុងវេទិកាការងារ នាថ្ងៃព្រហស្បតិ៍ ទី០៥ ខែតុលា នេះ ចាប់ពីម៉ោង ៨ ព្រឹក ដល់ ៥ ល្ងាច ដាក់ពាក្យភ្លាម បានសម្ភាសភ្លាមៗ! អត់បទពិសោធន៍ ក៏អាចដាក់ពាក្យបានដែរ។ ក្រុមហ៊ុន និងរោងចក្រ ទាំង៦ នោះមានដូចជា៖ ធនាគារ AEON SPECIALIZED BANK

    October 4, 2023
  • សេដ្ឋកិច្ច

    កម្ពុជា បើកផ្លូវសម្រាប់វិនិយោគិនម៉ាឡេស៊ី ដែលមានបំណងចង់វិនិយោគលើដំណាំ ម្នាស់ ស្វាយ និងអំពៅ នៅកម្ពុជា។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅនេះ។ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ ទទួលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម Datuk Eldeen Husaini Mohd Hashim ឯកអគ្គរដ្ឋរាជទូតម៉ាឡេសុី​ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីព្រឹកថ្ងៃទី០២​

    October 4, 2023
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានឱ្យដឹងថា ម៉ាឡេស៊ី ចង់បញ្ជាទិញអង្ករពីកម្ពុជា ដោយផ្ដោតលើអង្ករចំនួន ២ប្រភេទ។ គោលបំណងរបស់ប្រទេសម៉ាឡេស៊ីនេះ បានលើកឡើងនៅក្នុង ជំនួបសម្ដែងការគួរសមរវាងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម Datuk Eldeen Husaini Mohd Hashim ឯកអគ្គរដ្ឋរាជទូតម៉ាឡេសុី​ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣នេះ។ នៅ​ក្នុង​ពាណិជ្ជកម្ម​កសិកម្ម ឯកឧត្តម​រដ្ឋមន្ដ្រី ឌិត ទីណា បាន​សម្ដែង​ការ​ស្វាគមន៍​ចំពោះ​ភាគី​ម៉ាឡេស៊ី ដែល​ចង់​បញ្ជា​ទិញ​អង្ករ​ពី​កម្ពុជា

    October 3, 2023
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា រាជធានី ភ្នំពេញ មានរោងចក្រសហគ្រាសប្រមាណជិត ១ម៉ឺន ដែលផ្តល់ឱកាសការងារប្រមាណ៦៦ម៉ឺននាក់ និងផ្តល់ជាប្រាក់ឈ្នួលសរុបប្រមាណ ២ពាន់លានដុល្លារ ក្នុងមួយឆ្នាំ។ ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិតជាង ១៨០០០នាក់ មកពីរោងចក្រ សហគ្រាសចំនួន២២ ដែលមានមូលដ្ឋានក្នុងខណ្ឌមានជ័យនិងខណ្ឌដង្កោ រាជធានីភ្នំពេញ ក្រោមអធិបតីភាពរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣នេះ ឯកឧត្តម ហេង សួរ បានឱ្យដឹងថា តាមរយៈគោលនយោបាយ

    October 3, 2023
  • Boostrong

    ប៊ូសស្ត្រងជួយគុនខ្មែរ អ្នកខ្លាំងពូកែ ប៊ូសស្រ្តងឱ្យឡាន ជាមហាព្រឹត្តិការណ៍ចារជាប្រវត្តិសាស្រ្តប្រកួតដណ្ដើមឡានខ្លាញ់គោប៊ូសស្រ្តងទី២ជាប្រវត្តិសាស្ត្រដំបូងគេបង្អស់មិនធ្លាប់មានពីមុនមកសម្រាប់ប្រដាល់គុនខ្មែរ នឹងប្រកួតថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដោយជម្រុះយកជើងខ្លាំងគុនខ្មែរ ២រូប ប្រកួតគ្នាផ្ដាច់ព្រ័ត្រដើម្បីដណ្ដើមឡានខ្លាញ់គោពីប៊ូសស្ត្រង។ ដូចនេះ កីឡាករគុនខ្មែរដែលជាបេក្ខភាពត្រូវតែខិតខំហ្វឹកហាត់ឱ្យបានខ្លាំងក្លា និងស្ទាត់ជំនាញពីក្បាច់គុនខ្មែរ ដើម្បីប្រកួតឱ្យអស់ពីសមត្ថភាពដែលខ្លួនមានដើម្បីឆ្លងកាត់វគ្គជម្រុះនីមួយៗ ទើបអាចឆ្លងទៅវគ្គប្រកួតដណ្ដើមឡានខ្លាញ់គោបាន។ ចំពោះកីឡាករដែលជាបេក្ខភាពតម្រូវឱ្យប្រកួតឈ្នះបរទេសជាមុនសិន និងទទួលបានសារគាំទ្រពីមហាជនច្រើនជាងគេ ២រូប ដើម្បីឡើងទៅប្រកួតផ្ដាច់ព្រ័ត្រដណ្ដើមឡានខ្លាញ់គោទី២ពីប៊ូសស្រ្តង។ សូមចូលរួមបោះឆ្នោតគាំទ្រកីឡាករគុនខ្មែរដែលលោកអ្នកពេញចិត្ត ពីព្រោះសារគាំទ្ររបស់លោកអ្នកនឹងជួយឱ្យកីឡាករគុនខ្មែរដែលលោកអ្នកពេញចិត្តក្លាយជាបេក្ខភាពប្រកួតដណ្ដើមឡានខ្លាញ់គោទី២ពីប៊ូសស្ត្រង។ លក្ខខណ្ឌ ១. អ្នកគាំទ្រត្រូវ Comment គាំទ្រកីឡាករដែលខ្លួនពេញចិត្តដោយសរសេរថា “Boostrong ឆ្ងាញ់ + លេខសម្គាល់កីឡាករ ក ឬ ខ

    October 3, 2023
  • សេដ្ឋកិច្ច

    នៅព្រឹកថ្ងៃអង្គារ ៤រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបន្តចុះជួបកម្មករជិត ២ម៉ឺន​នាក់​ទៀត។ ជំនួបជាមួយកម្មករ និយោជិតជាលើកទី៥ក្នុងរាជរដ្ឋាភិបាលនីតិកាលថ្មីនេះ ធ្វើឡើងនៅក្នុង​ទឹក​ដី​ភូមិសាស្ត្រខណ្ឌដង្កោ និងមានជ័យ រាជធានីភ្នំពេញ។ នាឱកាសនោះសម្ដេចធិបតី បានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលថ្មី មិនមានការបង្កើតច្បាប់ពន្ធថ្មីនោះទេ ហើយក៏អត់មានដំឡើងអត្រាពន្ធនោះដែរ។ ជាមួយគ្នានេះ សម្តេចធិបតីបាន ប្រកាសមិនយកពន្ធលើដីស្រែ, សម្ភារៈកសិកម្ម, ពន្ធកសិផល, ពន្ធចលនទ្រព្យ តម្លៃក្រោម ២៥,០០០ដុល្លារ, មិនយកពន្ធប្រថាប់ត្រា

    October 3, 2023
  • សេដ្ឋកិច្ច

    សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា កាលពីពេលដែលសម្ដេចទៅញូយ៉ក ទោះមិនបានជួបជាមួយមហាសេដ្ឋី Elon Musk ក្រុមហ៊ុនធំមួយ ប៉ុន្តែសម្ដេចបានជួបជាមួយក្រុមហ៊ុនយក្សរបស់អាមេរិកជាង ៥៨ក្រុមហ៊ុន។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងដូច្នេះនៅក្នុងអញ្ជើញជួបសំណេះសំណាលជាមួយនឹង​ បងប្អូនកម្មករ និយោជិត ចំនួន ១៨ ០៩៩នាក់ នៅតាមបណ្តារោងចក្រ សហគ្រាស ដែលមានមូលដ្ឋានក្នុងខណ្ឌមាន​ជ័យ និងខណ្ឌដង្កោ។ សម្ដេចធិបតីបានមានប្រសាសន៍ថា៖ « រឿងជួបវិស័យឯកជនខ្ញុំចេញទៅក្រៅប្រទេស ខ្ញុំជួបទាំងអស់ខ្ញុំមិនចោលទេដើរទាក់ម៉ូយ ខ្ញុំធ្វើការការងារការទូតនយោបាយ តែខ្ញុំមិនភ្លេចដើរទាក់ម៉ូយរឿងសេដ្ឋកិច្ចទេ ទៅចិន ទៅឥណ្ឌូនេស៊ី ទៅអាស៊ាន

    October 3, 2023
  • សេដ្ឋកិច្ច

    ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី បាននិងកំពុងរៀចំដីទំហំ ​១០ហិកតា​ ដើម្បីដាំបន្លែសេរីរាង្គ និងចិញ្ចឹមត្រីទឹកសាប សម្រាប់បំពេញតម្រូវការទីផ្សារក្នុងស្រុក និងជួយកាត់បន្ថយការនាំចូល។ នេះបើយោងតាមការបង្ហោះរបស់ឯកឧត្តម នៅលើគណនីផេកផ្ទាល់ខ្លួនកាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ នេះ។ ឯកឧត្តមបានបង្ហោះជាវីដេអូ រួមជាមួយនឹងការរៀបរាប់ដូច្នេះថា៖ «​ រសៀលថ្ងៃ​សៅរិ៍ ទី​៣០ ខែកញ្ញា​ឆ្នាំ​២០២៣​ ចុះមកពិនិត្យ​មេីល​ក្រុមការងារគ្រឿងចក្រ​ រៀបចំទីតាំងដី​ទំហំ​ ១០ហិកតា​សម្រាប់​ដាំបន្លែ​សេរីរាង្គ និងចិញ្ចឹម​ត្រីទឹកសាប​ សម្រាប់​យកទៅ​បំពេញតំរូវការ​ នៅក្នុងទីផ្សារ​នៅក្នុង​ក្រុង​ព្រះសីហនុ​ ដេីម្បី​ជួយកាត់​បន្ថយការនាំចូល​ នេះដោយយោងតាម​ការ​ពិភាក្សា​ជាមួយ​ឯកឧត្តម​អភិបាល​ខេត្ត​ព្រះសីហនុ​។ រួចហេីយបាន​បង្ហួសមកមេីល​សកម្មភាព​ការងារ​ ជាច្រេីនផ្នែក​ទៀត​នៅក្នុង​តំបន់​អភិវឌ្ឍន៍​កសិកម្ម​ កសិឧស្សាហកម្ម​ ឃុំកែវផុស​ ស្រុក​ស្ទឹងហាវ​ ខេត្ត​ព្រះសីហនុ​

    October 2, 2023