ក្រុមហ៊ុន រោងចក្រ សហគ្រាសធំៗ ៦ បន្តសហការជាមួយ NEA ដោយនាំយកឱកាសការងារថ្មីបន្ថែមចំនួន ១៧០៦កន្លែង សម្រាប់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ នៅក្នុងវេទិកាការងារ នាថ្ងៃព្រហស្បតិ៍ ទី០៥ ខែតុលា នេះ ចាប់ពីម៉ោង ៨ ព្រឹក ដល់ ៥ ល្ងាច ដាក់ពាក្យភ្លាម បានសម្ភាសភ្លាមៗ! អត់បទពិសោធន៍ ក៏អាចដាក់ពាក្យបានដែរ។
ក្រុមហ៊ុន និងរោងចក្រ ទាំង៦ នោះមានដូចជា៖ ធនាគារ AEON SPECIALIZED BANK (CAMBODIA) PLC., ក្រុមហ៊ុន Pate Pok, រោងចក្រ IK Apparel Co.,Ltd, រោងចក្រ ត្រាកស៍ អឹភែរឹល ខេមបូឌា ខូអិធីឌី, រោងចក្រ ញ៉ូវាយដ៍ អឹភែរឹល ឯ.ក, និង ក្រុមហ៊ុន DFI LUCKY PRIVATE LIMITED។
ដូច្នេះ យុវជន សិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារ អាចចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយតំណាងបុគ្គលិកផ្នែកធនធានមនុស្សរបស់ក្រុមហ៊ុន និងរោងចក្រទាំងនោះបាន ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ០៥:០០ល្ងាច នៅអគារ NEA ស្ថិតក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ដើម្បីទទួលព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញនៃ ទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨ ៦៦ ៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer ៕





ប្រភព៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ


