ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី បាននិងកំពុងរៀចំដីទំហំ ១០ហិកតា ដើម្បីដាំបន្លែសេរីរាង្គ និងចិញ្ចឹមត្រីទឹកសាប សម្រាប់បំពេញតម្រូវការទីផ្សារក្នុងស្រុក និងជួយកាត់បន្ថយការនាំចូល។ នេះបើយោងតាមការបង្ហោះរបស់ឯកឧត្តម នៅលើគណនីផេកផ្ទាល់ខ្លួនកាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ នេះ។
ឯកឧត្តមបានបង្ហោះជាវីដេអូ រួមជាមួយនឹងការរៀបរាប់ដូច្នេះថា៖ « រសៀលថ្ងៃសៅរិ៍ ទី៣០ ខែកញ្ញាឆ្នាំ២០២៣ ចុះមកពិនិត្យមេីលក្រុមការងារគ្រឿងចក្រ រៀបចំទីតាំងដីទំហំ ១០ហិកតាសម្រាប់ដាំបន្លែសេរីរាង្គ និងចិញ្ចឹមត្រីទឹកសាប សម្រាប់យកទៅបំពេញតំរូវការ នៅក្នុងទីផ្សារនៅក្នុងក្រុងព្រះសីហនុ ដេីម្បីជួយកាត់បន្ថយការនាំចូល នេះដោយយោងតាមការពិភាក្សាជាមួយឯកឧត្តមអភិបាលខេត្តព្រះសីហនុ។ រួចហេីយបានបង្ហួសមកមេីលសកម្មភាពការងារ ជាច្រេីនផ្នែកទៀតនៅក្នុងតំបន់អភិវឌ្ឍន៍កសិកម្ម កសិឧស្សាហកម្ម ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ »។
សូមជម្រាបផងដែរថា ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី ត្រូវបានគេស្កាល់ថាជាមហាសេដ្ឋីកសិកម្មដែលមានកេរ្ដិ៍ឈ្មោះដ៏ល្បីល្បាញ និងជាអ្នកជំនួញ មួយរូបដែលពោរពេញទៅដោយចំណេះដឹង ទ្រព្យសម្បត្តិហូរហៀរ ប៉ុន្តែលោកបែរជាជ្រើសរើសការប្រើប្រាស់ជីវិតបែបលក្ខណៈសាមញ្ញៗ៕



អត្ថបទ៖ លីនី


