Khmernote
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែ​ងបញ្ជាក់ថា ករណីពន្ធដារ គឺមិនទាន់មាន​ការសម្រេ​ច​ជា​ផ្លូវ​ការ​រប​ស់រា​ជរ​ដ្ឋា​ភិ​បា​ល ក្នុងការប្រមូលពន្ធចំណេញមូលធន នៅដើមឆ្នាំ២០២៤ទេ ហើយរាជ​រដ្ឋា​ភិបា​លថ្មី​ក៏មិ​ន​មា​ន​ប​ង្កើ​ត​ពន្ធថ្មីណាមួយ ដើម្បីដាក់បន្ទុកលើប្រជាពលរដ្ឋនោះដែរ។ ក្នុងសារជាសម្លេងជិត៥នាទី នៅព្រលប់ថ្ងៃទី២៧ខែកញ្ញា ឆ្នាំ២០២៣នេះ សម្ដេចធិបតី បានថ្លែងថា ចាប់តាំងពីរា​ជរដ្ឋាភិបាលបង្កើត​មកដល់ម៉ោងនេះ ​មិនមានការបង្កើតពន្ធបន្ថែមស​ម្រា​ប់​​ដាក់បន្ទុកទៅលើប្រជាពលរដ្ឋឬអាជីវករនោះទេ ​ហើយចំពោះការគិតគូរ​រឿងនេះ រាជរ​ដ្ឋា​ភិ​​​បាលគ្រោងនឹ​ងធ្វើ​សម្រា​​ប់​ដា​​ក់ចេញជាកញ្ចប់វិធានការអន្តរាគមន៍នៅខែ១​១ក្នុងវេទិ​កា​រា​ជ​រដ្ឋា​ភិ​បាលនិង​វិស័​យ​ឯ​កជ​ន​ ដើម្បីពិ​ចារណា​ទៅលើក្រ​បខ័​ណ្ឌនៃ​ពន្ធ​ដែល​មាន​ស្រា​ប់​តែ​ប៉ុ​ណ្ណោះ​។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែ​ងបញ្ជាក់ថា ករណីពន្ធដារ គឺមិនទាន់មាន​ការសម្រេ​ច​ជា​ផ្លូវ​ការ​រប​ស់រា​ជរ​ដ្ឋា​ភិ​បា​ល ក្នុងការប្រមូលពន្ធចំណេញមូលធន នៅដើមឆ្នាំ២០២៤ទេ ហើយរាជ​រដ្ឋា​ភិបា​លថ្មី​ក៏មិ​ន​មា​ន​ប​ង្កើ​ត​ពន្ធថ្មីណាមួយ ដើម្បីដាក់បន្ទុកលើប្រជាពលរដ្ឋនោះដែរ។ ក្នុងសារជាសម្លេងជិត៥នាទី នៅព្រលប់ថ្ងៃទី២៧ខែកញ្ញា

    September 28, 2023
  • ទេសចរណ៍

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅឆ្នាំ២០២៣ កម្ពុជារំពឹងនឹងទទួលបានទេសចរអន្តរជាតិប្រមាណ ៥លាននាក់ កើនឡើង ១២០ភាគរយ ខណៈដែលចំនួនភ្ញៀវទេសចរមានការកើនឡើងគួរឱ្យកត់សម្គាល់។ តាមរយៈសារលិខិត ក្នុងឱកាសអបអរសាទរទិវាទេសចរណ៍ពិភព លោកឆ្នាំ២០២៣ ក្រោមប្រធានបទ “ទេសចរណ៍ និងការវិនិយោគបៃតង” សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជាបានមានប្រសាសន៍ថា ប្រធានបទឆ្នាំ២០២៣ នេះ ពិតជាបានគូសរំលេចកាន់តែច្បាស់ថែមទៀត ពីតួនាទី នៃវិស័យទេសចរណ៍ ក្នុងការទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង ក៏ដូចជាការគិតគូរដល់គំរូនៃការវិនិយោគថ្មី ដើម្បីអភិវឌ្ឍវិស័យ ទេសចរណ៍ប្រកបដោយភាពធន់ បរិយាបន្ន និងចីរភាពកាន់តែប្រសើរ។ ជាការពិតណាស់ ក្នុងមួយទសវត្សរ៍

    September 27, 2023
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រុមហ៊ុនធំៗចំនួន ៦ នឹងផ្តល់ឱកាសការងារថ្មីបន្ថែមទៀតសរុបចំនួន ៣៩៩ កន្លែង សម្រាប់យុវជនសិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើក្នុងវេទិកាការងារប្រចាំខែរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ យុវជន សិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារអាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយតំណាងក្រុមហ៊ុនទាំងនោះបាន ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ០៥:០០ល្ងាច នៅអគារ NEA ស្ថិតក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ស្អែកនេះ។

    September 27, 2023
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាព្រឹក ថ្ងៃពុធ ១៣កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ នៅវិមានសន្តិភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ផាទ្រីក មើហ្វី (W. Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា។ ឆ្លៀតនាឱកាសនោះ សម្តេចធិបតី បានទទួលស្វាគមន៍ចំពោះ ឯកឧត្តមឯកអគ្គរដ្ឋទូត

    September 27, 2023
  • សេដ្ឋកិច្ច

    អគ្គនាយកដ្ឋានពន្ធដារ បានច្រានចោល ការលើកឡើងថា មានការអនុវត្តការប្រមូលពន្ធ ១% ពីអ្នកខ្ចីលុយពីធនាគារ នេះបើយោងតាមសេចក្ដីបំភ្លឺរបស់ អគ្គនាយកដ្ឋានពន្ធដារ ដែលបានចុះផ្សាយនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ នេះ។ នៅក្នុងសេចក្ដីបំភ្លឺ អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា៖ «ចំពោះការលើកឡើងថាមានការអនុវត្តការប្រមូលពន្ធ ១% ពីអ្នកខ្ចីលុយពីធនាគារនេះ ជាការលើកឡើងមិនត្រឹមត្រូវនោះទេ»។ ជាមួយគ្នានេះ អគ្គនាយកដ្ឋានពន្ធដារសូមបំភ្លឺបញ្ជាក់ថា យោងតាមច្បាប់ស្តីពីសារពើពន្ធជាធរមាន ពុំមានការ កំណត់ណាមួយតម្រូវឱ្យយកពន្ធ ១% លើប្រាក់កម្ចីរបស់ប្រជាពលរដ្ឋនោះទេ។ ហើយអគ្គនាយកដ្ឋានពន្ធដារ បានអំពាវនាវ និងលើកទឹកចិត្តដល់សាធារណជនទាំងអស់ សូមធ្វើការឈ្វេងយល់ពីព័ត៌មាន ដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈ ចៀសវាងទទួលបាន និងចែករំលែកបន្តនូវព័ត៌មានបំភាន់ ក្លែងបន្លំ

    September 27, 2023
  • សេដ្ឋកិច្ច

    ក្រោយមានការភាន់ច្រឡំពេញបណ្ដាញសង្គម ពាក់ព័ន្ធនឹងការអនុវត្តតួនាទី ភារកិច្ចនៃការគ្រប់គ្រងការប្រមូលចំណូលពន្ធ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ នេះ បានចេញសេចក្តីបំភ្លឺ ចំពោះការភាន់ច្រឡំមួយចំនួ​ន ពាក់ព័ន្ធនឹងការអនុវត្តតួនាទី ភារកិច្ចនៃការគ្រប់គ្រងការប្រមូលចំណូលពន្ធ។ នៅក្នុងសេចក្ដីបំភ្លឺ អគ្គនាយកដ្ឋានពន្ធដារ បានច្រានចោលការលើកឡើងថា មានការដំឡើងពន្ធព្រលានយន្តហោះ ចំពោះអ្នកដំណើរនិងភ្ញៀវទេសចរណ៍ មានការលើកឡើងថាមានការប្រមូលពន្ធ ឬ ដំឡើងពន្ធព្រលានយន្តហោះទៅក្រៅប្រទេស ឬពន្ធសំបុត្រយន្តហោះ។ អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា ករណីនេះ គឺជាការលើកឡើងពុំឆ្លុះបញ្ចាំងពីការពិតនោះទេ ហើយច្បាប់ស្តីពីសារពើពន្ធជាធរមានក៏ពុំមានចែង អំពីប្រភេទពន្ធលើព្រលានយន្តហោះនោះឡើយ។ ការលើកឡើងនេះអាចជាការលើកឡើងសំដៅដល់ការស្នើដំឡើង កម្រៃសេវាកម្មអ្នកដំណើររបស់ក្រុមហ៊ុនឯកជនដែលអភិវឌ្ឍនិងគ្រប់គ្រងអាកាសយានដ្ឋាន៕ អត្ថបទ៖ លីនី

    September 27, 2023
  • សេដ្ឋកិច្ច

    អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ នេះ បានចេញសេចក្តីបំភ្លឺ ចំពោះការភាន់ច្រឡំមួយចំនួ​ន ពាក់ព័ន្ធនឹងការអនុវត្តតួនាទី ភារកិច្ចនៃការគ្រប់គ្រងការប្រមូលចំណូលពន្ធ។ អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្ដីបំភ្លឺនេះ បន្ទាប់ពីបានសង្កេតឃើញថា នាពេលថ្មីៗនេះ មានការកើនឡើងតាមបណ្ដាញសង្គមមានការភាន់ច្រលំ ឬ ក្នុងចេតនាបំភាន់ មួលបង្កាច់ និងចោទប្រកាន់ដែលពុំបានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងចូលរួមចំណែកយ់ាងសស្រាក់សស្រាំរបស់អគ្គនាយកដ្ឋានពន្ធដារក្នុងការអនុវត្តតួនាទីភារកិច្ច ក្នុងការងារគ្រប់គ្រងប្រមូលចំណូលពន្ធស្របតាមច្បាប់ស្តីពីសារពើពន្ធ ក៏ដូចជាមកលើរាជរដ្ឋាភិបាលនីតិកាលថ្មី ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំ។ ដើម្បីចៀសវាងការភាន់ច្រឡំដោយប្រការណាមួយមកលើកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការរក្សាស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ច កែលម្អបរិយាកាសធុរកិច្ច និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងក្នុងការបន្ត កែទម្រង់រដ្ឋបាលសារពើពន្ធ អគ្គនាយកដ្ឋានពន្ធដារសូមបំភ្លឺជូនសាធារណជន

    September 27, 2023
  • សេដ្ឋកិច្ច

    នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានចូលរួមកិច្ចប្រជុំពិភាក្សាជាមួយ ឯកឧត្តម អាណាតូលី បូរ៉ូវីក (Anatoly BOROVIK) ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវការស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-រុស្ស៊ី លើវិស័យកសិកម្ម ផ្តោតសំខាន់លើការជំរុញពាណិជ្ជកម្មកសិកម្ម ជាអាទិ៍ការនាំជីកសិកម្មពីរុស្ស៊ីមកកម្ពុជា និងការនាំចេញផលិតផលកសិកម្មរបស់កម្ពុជាឆ្ពោះទៅ​កាន់​ទីផ្សារ​ប្រទេស​រុស្ស៊ី។ សូមជម្រាប ផងដែរថា ជំនួបរវាង​ឯកឧត្តម​រដ្ឋមន្ដ្រី និង​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​រុស្ស៊ី ក៏​មាន​ពិគ្រោះ​ពិភាក្សា​គ្នា​ផង​ដែរ អំពីការ​ត្រៀម​រៀបចំ​ពិធី​គោរព​វិញ្ញាណក្ខន្ធ​អ្នក​ជំនាញការកសិកម្ម​​ជនជាតិសូវៀត​ចំនួន ​៨​រូប ដែល​បាន​ពលី​ជីវិត​នៅ​ក្នុង​ខេត្ត​កំពង់ចាម

    September 26, 2023
  • អាជីវកម្ម

    លោក ម៉ាសាអូ ស៊ីអេម៉ាស៊ី អនុប្រធានជាន់ខ្ពស់នៃក្រុមហ៊ុន ដេនសូ (Denso) ដែលជាក្រុមហ៊ុនជប៉ុនឈានមុខគេមួយនៅលើពិភពលោក ផ្នែកផ្គត់ផ្គង់គ្រឿងបន្លាស់រថយន្ត និងបានបើករោងចក្រនៅកម្ពុជាតាំងពីឆ្នាំ២០១៣ លើកឡើងថា ក្រុមហ៊ុននឹងពង្រីករោងចក្របន្ថែមទៀតនៅកម្ពុជា ហើយនឹងបង្កើនការងារដល់ប្រមាណ ១០០០នាក់។ លោក ម៉ាសាអូ ស៊ីអេម៉ាស៊ី បានការលើកឡើងបែបនេះនៅក្នុងជំនួបជួបពិភាក្សាការងារជាមួយឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាវិនិយោគកម្ពុជា កាលពីរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ម្សិលមិញនេះ។ នៅក្នុងជំនួបនោះ លោក ម៉ាសាអូ ស៊ីអេម៉ាស៊ី បានជម្រាបជូនឯកឧត្តមអគ្គលេខាធិការថា ចាប់តាំងពីបើករោងចក្រនៅក្នុងតំបន់សេចដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ នៅឆ្នាំ២០១៣

    September 26, 2023
  • អចលនទ្រព្យ

    អគ្គនាយកដ្ឋានពន្ធដារ សម្រេចពន្យារកាលបរិច្ឆេទផុតកំណត់ការបង់ពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់សម្រាប់ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។ នេះបើយោងតាម សេចក្តីជូនដំណឹង របស់អគ្គនាយកដ្ឋានពន្ធដារ ដែលបានចេញផ្សាយនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣​ នេះ។ យោងតាមសេចក្ដីជូនដំណឹង ការពន្យារពេលនេះ គឺដោយសារអគ្គនាយកដ្ឋានពន្ធដារបានពិនិត្យឃើញថា រហូតមកទល់ពេលនេះ មានម្ចាស់អចលនទ្រព្យជាច្រើនបានមកប្រកាសបង់ពន្ធលើអចលនទ្រព្យ ឬពន្ធលើដីធ្លីមិនបានប្រើប្រាស់សម្រាប់ឆ្នាំ២០២៣ ហើយក៏នៅមានម្ចាស់អចលនទ្រព្យមួយចំនួនទៀត នៅមិនទាន់បានបំពេញកាតព្វកិច្ច ប្រកាសបង់ពន្ធប្រភេទទាំងនេះនៅឡើយ។ អនុវត្តតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន ម្ចាស់អចលនទ្រព្យត្រូវមាន កាតព្វកិច្ចប្រកាសបង់ពន្ធទាំងនេះយ៉ាងយឺតបំផុតត្រឹមថ្ងៃទី៣០ ខែកញ្ញា នៃឆ្នាំជាប់ពន្ធនីមួយៗ ផុតរយៈពេលនេះ ម្ចាស់អចលនទ្រព្យនឹងត្រូវទទួលរងទណ្ឌកម្មរដ្ឋបាល ស្របតាមច្បាប់ស្តីពីសារពើពន្ធជាធរមាន។ ដូច្នេះ ដើម្បីផ្ដល់លទ្ធភាពជូនម្ចាស់អចលនទ្រព្យ ដែលមានឆន្ទៈក្នុងការបំពេញកាតព្វកិច្ចប្រកាសបង់ពន្ធទាំងនេះ ប៉ុន្តែមិនទាន់បានមកប្រកាសបង់ពន្ធ

    September 26, 2023