អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ នេះ បានចេញសេចក្តីបំភ្លឺ ចំពោះការភាន់ច្រឡំមួយចំនួន ពាក់ព័ន្ធនឹងការអនុវត្តតួនាទី ភារកិច្ចនៃការគ្រប់គ្រងការប្រមូលចំណូលពន្ធ។
អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្ដីបំភ្លឺនេះ បន្ទាប់ពីបានសង្កេតឃើញថា នាពេលថ្មីៗនេះ មានការកើនឡើងតាមបណ្ដាញសង្គមមានការភាន់ច្រលំ ឬ ក្នុងចេតនាបំភាន់ មួលបង្កាច់ និងចោទប្រកាន់ដែលពុំបានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងចូលរួមចំណែកយ់ាងសស្រាក់សស្រាំរបស់អគ្គនាយកដ្ឋានពន្ធដារក្នុងការអនុវត្តតួនាទីភារកិច្ច ក្នុងការងារគ្រប់គ្រងប្រមូលចំណូលពន្ធស្របតាមច្បាប់ស្តីពីសារពើពន្ធ ក៏ដូចជាមកលើរាជរដ្ឋាភិបាលនីតិកាលថ្មី ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំ។ ដើម្បីចៀសវាងការភាន់ច្រឡំដោយប្រការណាមួយមកលើកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការរក្សាស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ច កែលម្អបរិយាកាសធុរកិច្ច និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងក្នុងការបន្ត កែទម្រង់រដ្ឋបាលសារពើពន្ធ អគ្គនាយកដ្ឋានពន្ធដារសូមបំភ្លឺជូនសាធារណជន ដូចតទៅ៖





ប្រភព៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ


