យោងតាមការចុះផ្សាយរបស់ ស្ថានទូតចិនប្រចាំកម្ពុជា កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ នេះ បានឱ្យដឹងថា ចាប់ពីពេលនេះតទៅ ប្រទេសចិននឹងអនុញ្ញាតឱ្យដូងស្រស់របស់កម្ពុជា ដែលសមស្របនឹងលក្ខខណ្ឌពាក់ព័ន្ធ នាំចេញទៅកាន់ប្រទេសចិន។
គួររម្លឹកផងដែរថា ដំណាំដូងរបស់កម្ពុជា ត្រូវបានវាយតម្លៃហានិភ័យសមាសភាពចង្រៃ ដោយអគ្គរដ្ឋបាលគយ នៃសាធារណរដ្ឋប្រជាមានិតចិន (GACC) ដែលដឹកនាំដោយលោកស្រី Chen Yongqing មន្រ្តីគយជាន់ខ្ពស់ប្រចាំខេត្តក្វាងចូវ ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានកសិកម្ម និងតំណាងស្ថានទូតចិនប្រចាំប្រទេសកម្ពុជាដឹកនាំដោយ Dr.Wang Xiangshe មន្រ្តីជាន់ខ្ពស់ស្ថានទូតចិនប្រចាំនៅកម្ពុជាទទួលបន្ទុកការងារកសិកម្ម ដែលបានប្រព្រឹត្តទៅចំនួន ២ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ ដើម្បីឈានដល់ការរៀបចំនិងការចុះហត្ថលេខាលើពិធីសារស្ដីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែដូងស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន៕




អត្ថបទ៖ លីនី


