Khmernote
  • សេដ្ឋកិច្ច

    នាល្ងាចថ្ងៃព្រហស្បតិ៍ ទី៧ ខែកញ្ញា ឆ្នាំ២០២៣ នៅរដ្ឋធានីហ្សាការតា នៃសាធារណរដ្ឋឥណ្ឌូណេស៊ី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា បានជួបសម្តែងការគួរសមជាមួយ ឯកឧត្តម យូន ស៊ក យ៉ល (Yoon Sok Yeol) ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ។ ក្នុងជំនួបនោះ ឯកឧត្តមប្រធានាធិបតី បានសន្យានឹងពិចារណាបង្កើនកូតាសម្រាប់ពលករកម្ពុជា និងបន្តលើកទឹកចិត្តដល់ក្រុមហ៊ុនកូរ៉េ មកវិនិយោគនៅកម្ពុជា ជាពិសេសក្នុងវិស័យបច្ចេកវិទ្យាឌីជីថល។ ជាមួយគ្នានេះដែរ ថ្នាក់ដឹកនាំទាំងពីរ​ បានឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៅលើវិស័យដែលមានសក្តានុពល ដូចជា ការវិនិយោគ, ពាណិជ្ជកម្ម, កសិកម្ម,

    September 8, 2023
  • អាជីវកម្ម

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យប្រតិភូ ក្រុមហ៊ុនកែច្នៃសំរាមសំណល់ប្លាស្ទិក ដែលដឹកនាំដោយលោក KIM SANG YOUNG អភិបាលក្រុមហ៊ុន ដេហាន់ ខូភើរ៉េត ប្រទេសកូរ៉ ធ្វើបទបង្ហាញនៅសាលាខេត្តព្រះសីហនុ ក្នុងគោលបំណងបង្កើតរោងចក្រកែច្នៃសំណល់ប្លាស្ទិកនៅខេត្តព្រះសីហនុ។​ លោក KIM SANG YOUNG អភិបាលក្រុមហ៊ុន ដេហាន់ ខូភើរ៉េត ប្រទេសកូរ៉ បានជម្រាបជូនអភិបាលខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស

    September 7, 2023
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានអំពាវនាវដល់ម្ចាស់យានយន្ដទាំងអស់ ប្រញាប់អញ្ជើញមកបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូន ប្រចាំឆ្នាំ២០២៣ កុំចាំដល់ជិតផុតឱសានវាទ និងអាចបង់តាម App យ៉ាងងាយស្រួល។ បើតាមការបញ្ជាក់របស់លោក គង់ វិបុល ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន ប្រចាំឆ្នាំ២០២៣ នឹងបញ្ចប់នៅចុងខែវិច្ឆិកា​ ខណៈបច្ចុប្បន្នម្ចាស់យានយន្ដ ដែលបានមកបង់ពន្ធរួចមិនទាន់ដល់ ៥០ភាគរយនោះទេ។ ការអំពាវនាវបែបនេះ​របស់លោក គង់ វិបុល ធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញចូលរួមក្នុងវេទិកាពន្ធ ២០២៣ ដែលរៀបចំដោយសភាធុរកិច្ចម៉ាឡេស៊ីនៃកម្ពុជា គាំទ្រដោយអគ្គនាយកដ្ឋានពន្ធដារ នាថ្ងៃទី០៦ ខែកញ្ញា

    September 7, 2023
  • សេដ្ឋកិច្ច

    ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា (CDC) នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ នេះ បានសម្រេចអនុម័តគម្រោងវិនិយោគថ្មី ចំនួន ១០បន្ថែមទៀត សរុបទុនវិនិយោគ ១៤៦.៤៥ លានដុល្លារ និងបង្កើតការងារដល់ប្រជាពលរដ្ឋខ្ទង់ម៉ឺនកន្លែង នៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តមួយចំនួនដែលគម្រោងវិនិយោគតាំងនៅ។ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១-“CAMBODIAN TRANSMISSION II CO., LTD” គម្រោងអភិវឌ្ឍន៍អនុស្ថានីយ៍ និងខ្សែបញ្ជូនថាមពលអគ្គិសនី តង់ស្យុងខ្ពស់ ២៣០គីឡូវ៉ុល ពីខេត្តកំពង់ចាម ទៅខេត្តក្រចេះ ក្នុងទុនវិនិយោគប្រមាណ ៩២,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៤៦៤កន្លែង។

    September 7, 2023
  • សេដ្ឋកិច្ច

    ក្រុមហ៊ុន និងសណ្ឋាគារចំនួន ៧ នៅក្នុងខេត្តព្រះសីហនុ កំពុងត្រូវការកម្លាំងពលកម្មដើម្បីបម្រើការងារទៅតាមផ្នែកជាច្រើន នេះបើយោងតាមការបង្ហោះរបស់ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ នាថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣នេះ។ ដូច្នេះសម្រាប់បងប្អូនដែលមានចំណាប់អារម្មណ៍ចូលធ្វើការងារ សូមអានលម្អិតនៅក្នុងតារាងខាងក្រោម៖

    September 6, 2023
  • សេដ្ឋកិច្ច

    ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo បាននិយាយនៅក្នុងពិធីបើកវេទិកាអាស៊ាន-ឥណ្ឌូប៉ាស៊ីហ្វិក (AIPF) នៅទីក្រុងហ្សាកាតាកាលពីថ្ងៃទី០៥ ខែកញ្ញាថា សេដ្ឋកិច្ចអាស៊ានបានបង្ហាញឱ្យឃើញពីភាពធន់ និងបន្តរីកចម្រើនលើសពីកំណើនសេដ្ឋកិច្ចពិភពលោក និងតំបន់ផ្សេងទៀតដែលមានប្រជាជនចំនួន ៦៨០លាននាក់។ ទន្ទឹមនឹងនេះ លោកក៏បានមានប្រសាសន៍បន្ថែមថា អាស៊ានជាទីផ្សារដ៏មានសក្ដានុពលជាមួយនឹងឱកាសវិនិយោគដ៏ជោគជ័យ ប៉ុន្តែអាស៊ានមិនមានភាពស៊ាំពីបញ្ហាប្រឈមនានាជុំវិញពិភពលោក និងភូមិសាស្ត្រនយោបាយដែលធ្វើឲ្យមានភាពមុតស្រួច ជាពិសសគឺជម្លោះនៅឥណ្ឌូប៉ាស៊ីហ្វិក។ លើសពីនេះទៅទៀត មេដឹកនាំអស៊ាន ក៏បានបន្ថែមផងដែរថា អាស៊ាន និងដៃគូរបស់ខ្លួនបានបែងចែកទឹកប្រាក់សរុបចំនួន ៥៦ ពាន់លានដុល្លារសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការចំនួន ៩៣ និងគម្រោងសក្តានុពលចំនួន ៧៣ ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់ពួកគេ ក្នុងការប្រែក្លាយឥណ្ឌូប៉ាស៊ីហ្វិកទៅជាតំបន់សន្តិភាព ស្ថិរភាព និងវិបុលភាព៕ អត្ថបទ៖ លីនី

    September 6, 2023
  • សេដ្ឋកិច្ច

    កាលពីល្ងាចថ្ងៃអង្គារ ទី៥ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានជួបសម្តែងការគួរសមជាមួយ ឯកឧត្តម លី សៀនលុង (Lee Hsien Loong) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសិង្ហបុរី នៅរដ្ឋធានីហ្សាការតា នៃសាធារណរដ្ឋឥណ្ឌូណេស៊ី។ នាឱកាសនោះដែរ ប្រមុខរដ្ឋាភិបាលទាំងពីរ បានពិភាក្សាលើលទ្ធភាពក្នុងការនាំអង្ករ និងផលិតផលកសិកម្មដទៃទៀតពីកម្ពុជាចូលមកកាន់ទីផ្សារសិង្ហបុរី ក៏ដូចជាគម្រោងនៃការសាងសង់ខ្សែបញ្ជូនថាមពលក្រោមសមុទ្រ ពីប្រទេសឡាវ ឆ្ពោះទៅប្រទេសសិង្ហបុរី ផងដែរ។ លើសពីនេះ ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាទៅលើការបន្តពង្រឹងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និង ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យដែលមានសក្ដានុពល ដូចជា ពាណិជ្ជកម្ម វិនិយោគ

    September 6, 2023
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា និងក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់ហ្វីលីពីន បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាដើម្បីអភិវឌ្ឍកសិកម្ម និងសហគ្រាសមីក្រូ-ធុនតូច និងមធ្យម នៃប្រទេសទាំងពីរ។ អនុស្សរណៈយោគយល់គ្នាស្តីពីភាពជាដៃគូក្នុងការអភិវឌ្ឍកសិកម្ម និងសហគ្រាសមីក្រូ-ធុនតូច និងមធ្យមកម្ពុជា-ហ្វីលីពីន ត្រូវបានចុះហត្ថលេខាដោយ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា និងលោក ចូហ្សេ ម៉ា អេ ខនសិបសិន (JOSE MA. A CONCEPCION III) ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់ហ្វីលីន នារសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី

    September 6, 2023
  • សេដ្ឋកិច្ច

    ការហាមប្រាមរបស់ប្រទេសចិនលើអាហារសមុទ្ររបស់ជប៉ុន ដោយសារការភ័យខ្លាចនៃការចម្លងរោគវិទ្យុសកម្មបានធ្វើឱ្យក្រុមហ៊ុនវៀតណាមមើលឃើញឱកាសកាន់តែច្រើនដើម្បីនាំចេញផលិតផលសមុទ្ររបស់ខ្លួនទៅប្រទេសចិន ប៉ុន្តែការកើនឡើងនេះ គឺមានតិចតួចប៉ុណ្ណោះ ដោយសារតែតម្រូវការរបស់ចិនធ្លាក់ចុះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress។ នាយកប្រតិបត្តិនៃក្រុមហ៊ុននាំចេញអាហារសមុទ្រវៀតណាមពី Nha Trang ដែលនៅតំបន់កណ្តាល បាននិយាយថា ការហាមឃាត់នេះអាចជួយបង្កើនការនាំចេញផលិតផលមួយចំនួនដូចជា ត្រីធូណាជាដើម។ យើងបានឃើញអ្នកទិញចិនបង្កើនការបញ្ជាទិញត្រីធូណា ១៥% ធៀបនឹងរយៈពេលពីមួយឆ្នាំទៅមួយឆ្នាំ។ ប៉ុន្តែតម្រូវការបង្គា និងមឹកនៅតែទាប។ ទន្ទឹមនឹងនេះអ្នកក្នុងឧស្សាហកម្មមួយចំនួនទៀតក៏បាននិយាយផងដែរថា ការហាមប្រាមនេះអាចផ្តល់ឱកាសដល់អាហារសមុទ្រវៀតណាម ប៉ុន្តែគ្រាន់តែបន្តិចបន្តួចប៉ុណ្ណោះ ដោយសារការនាំចេញរបស់ជប៉ុនទៅកាន់ប្រទេសចិន មានចំនួនតិចតួចប៉ុណ្ណោះ ខណៈកាលពីឆ្នាំមុន ប្រទេសជប៉ុនមានចំណែកប្រហែល ៣% នៃការនាំចូលអាហារសមុទ្ររបស់ប្រទេសចិន ធៀបនឹងអេក្វាឌ័រ ១៨.៦% ,រុស្ស៊ី ១៤.៤% និងវៀតណាម ៨.៨%។

    September 5, 2023
  • Boostrong

    លើលោកនេះ អ្វីក៏អាចកើតឡើងបានដែរ ដូចកម្មការនីរោងចក្រម្នាក់ទិញ Boostrong ឆ្ងាញ់ត្រជាក់ៗ ១កំប៉ុង ថាញុំាប៉ូវកម្លាំងសោះ តែបែរជាប៉ូវទាំងកម្លាំងចិត្តទៀត ព្រោះគាស់ឃើញរូបឡានខ្លាញ់គោច្បាស់ៗក្នុងក្រវិលកំប៉ុងប៊ូសស្រ្តង រំភើបខ្លាំងពេក ម្ចាស់រង្វាន់ចិត្តល្អទិញ Boostrong ចែកហ្វ្រីពេញមួយរោងចក្រ។ ម្ចាស់រង្វាន់ធំពី Boostrong មានឈ្មោះ ស៊ន ម៉ាលីន ភេទស្រី អាយុ 23ឆ្នាំ មុខរបរជាកម្មការនីរោងចក្រ បច្ចុប្បន្នរស់នៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ គាត់ថាឱ្យតែចេញពីធ្វើការដឹងតែទិញ Boostrong ឆ្ងាញ់ត្រជាក់ៗញុំាជារៀងរាល់ថ្ងៃ ព្រោះ Boostrong មានរសជាតិឆ្ងាញ់ ញុំាមួយកំប៉ុងហើយចង់ញុំាមួយកំប៉ុងទៀត រហូតគាត់មានលាភសំណាងធំត្រូវរង្វាន់ឡានខ្លាញ់គោ

    September 5, 2023