អរពេក ភ្លេចខ្លួន លោតពីលើរន្ទា ពេលគាស់ត្រូវរង្វាន់ឡានខ្លាញ់គោប៊ូសស្រ្តង
Boostrong September 16, 2023 Khmernote

នរណាមិនរំភើប មិនសប្បាយចិត្ត បើគ្រាន់តែញុំាប៊ូសស្រ្តងឆ្ងាញ់ត្រជាក់ៗជាប្រចាំ អាចក្លាយជាម្ចាស់ឡានខ្លាញ់គោតម្លៃរាប់ម៉ឺនដុល្លារទាំងវ័យក្មេងមួយរំពេច ធ្វើឱ្យប្អូនប្រុសម្ចាស់រង្វាន់សប្បាយចិត្តជាខ្លាំងរហូតភ្លេចខ្លួនលោតពីលើរន្ទាភ្លាមៗតែម្ដង តែសំណាងល្អមិនមានគ្រោះថ្នាក់អ្វី។

កំលោះវ័យក្មេង មហាសំណាងក្លាយជាម្ចាស់ឡានថ្មីខ្លាញ់គោប៊ូសស្រ្តង មានឈ្មោះ គឿន កាន អាយុ២១ឆ្នាំ មុខរបរកម្មករសំណង់ បច្ចុប្បន្នរស់នៅភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ បើតាមសម្ដីប្អូនប្រុសបានឱ្យដឹងថា គាត់តែងតែញុំាប៊ូសស្រ្តងឆ្ងាញ់ត្រជាក់ៗជាប្រចាំ រហូតត្រូវរង្វាន់ឡានថ្មីខ្លាញ់គោ ១គ្រឿង លេខរៀង០២៧។ គាត់បន្ថែមថា អំឡុងពេលនោះ គ្រាន់តែគាស់ឃើញរូបរង្វាន់ឡានខ្លាញ់គោភ្លាម គាត់សប្បាយចិត្តយ៉ាងខ្លាំង ដល់ថ្នាក់ភ្លេចខ្លួនលោតពីលើរន្ទាកម្ពស់ប្រមាណ ២ម៉ែត្រ ហើយស្រែកហ៊ោផ្អើលពេញមួយការដ្ឋានសំណង់។

ប៊ូសស្រ្តង មិនត្រឹមតែមានរសជាតិកំពូលឆ្ងាញ់ផ្ដាច់គេនោះទេ ថែមទាំងជួយបង្កើនភាពស្វាហាប់ បំបាត់ភាពងងុយគេង មានកម្លាំងធ្វើការពេញមួយថ្ងៃ និងមានអ្នកត្រូវរង្វាន់ច្រើនជាងគេ។