Khmernote
  • សេដ្ឋកិច្ច

    ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ដែលគេស្គាល់ថាជាអ្នកជំនួញ​ដ៏ជោគជ័យលើវិស័យកសិកម្ម និងបានផ្ដល់ការងារយ៉ាងច្រើនដល់ប្រជាពលរដ្ឋខ្មែរ​ឱ្យជៀសផុតពីការធ្វើចំណាកស្រុក លើកទឹកចិត្តឱ្យអ្នកលក់ដូរ គួររៀបចំកាដូ ឬ ជំនូន ពីផ្លែឈើដែលកសិករដាំក្នុងស្រុក ជំនួសផ្លែឈើដែលនាំចូលមកពីបរទេសឱ្យបានច្រើន ដើម្បីលេីក​តម្កើងកសិផល​របស់​ខ្មែរ​យើង។ តាមរយៈការបង្ហោះនៅលើគណនីផ្លូវការផ្ទាល់ខ្លួននាថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានលើកឡើងដូច្នេះថា៖ «ហេតុ​ផលដែលខ្ញុំ​យករូបភាព​ផ្លែឈើ​មក​បង្ហោះ​នេះ​ ​ក្នុងគោលបំណង​ចង់​ទាញ​ចំណាប់អារម្មណ៍​ ប្រីយមិត្តយើង​ដែលតែងតែ​រៀបចំជា​ជំនូន​ជូនទៅអោយ​អ្នកមានគុណ​ មិត្តភ័ក្ដិ​ បងប្អូន​ នៅក្នុង​រដូវ​បុណ្យ​ទានផ្សេង​ៗតែងតែ​ទៅទិញ​កាដូដែល​អ្នកលក់បាន​រៀបចំ​ជាស្រេច​ ដោយមិនបាន​ពិនិត្យមើល​ថា តេី​ទំនិញ​ទាំងអស់នោះ​ហួស​កាលបរិច្ឆេទ​ដែឬអត់ទេ​ រីឯចំណែក​ផ្លែឈើ​វិញភាគច្រេីន​សុតតែជា​ផ្លែឈើ​នាំចូលមក​ពី​បរទេស​ មិនដឹងថាតេីមាន​ផ្ទុក​សារធាតុ​គីមី​នៅក្នុងនោះដែឬអត់ទេ​ កាដូទាំងអស់​ដែលយេីងបានទិញ​សុតតែ​យកទៅ​ជូនពរ​ដល់អ្នកមានគុណ​ សាច់សាលោហិត​ ញាតិមិត្ត​ បងប្អូន​

    February 7, 2024
  • សេដ្ឋកិច្ច

    ខេត្តកំពង់ស្ពឺ៖ ព្រឹកថ្ងៃអង្គារ ១២ រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភ: ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមសាស្ត្រាចារ្យឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធានគណៈកម្មាធិការជាតិគាំពារ និងអភិវឌ្ឍន៍កុមារតូច បានចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារទារកដ្ឋានសហគមន៍ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ ទារកដ្ឋានសហគមន៍ គឺជាមណ្ឌលមើលថែទាំកុមារតូចប្រកបដោយជំនាញវិជ្ជាជីវៈដំបូងគេ និងជាគំរូនៅកម្ពុជា ព្រមទាំងជាសមិទ្ធិផលមួយឆ្លុះបញ្ចាំងអំពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់គ្រប់ភាគីពាក់ព័ន្ធប្រកបដោយការយកចិត្តទុកដាក់ ឆន្ទៈ សាមគ្គីភាព

    February 7, 2024
  • សេដ្ឋកិច្ច

    អង់គ្លេស ស្នើសុំសហការរៀបចំបង្កើតតំបន់សេដ្ឋកិច្ចពិសេសបៃតង “Green Special Economic Zone” នៅក្នុងប្រទេសកម្ពុជា ដើម្បីជាការរួមចំណែកក្នុងការការពារបរិស្ថានពិភពលោក។ នេះបើយោងតាមការចុះផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤។ ការស្នើខាងលើនេះ ត្រូវបានលើកមកបង្ហាញនៅក្នុងជំនួបពិភាក្សាការងារ រវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកឧត្តម Dominic Williams MBE ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា កាលពីព្រឹកថ្ងៃចន្ទ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤។ ក្នុងជំនួបពិភាក្សាការងារនេះ ភាគីទាំងពីរបានពិភាក្សាលើប្រធានបទសំខាន់ៗរួមមាន កិច្ចការងារវិនិយោគលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសកម្ពុជា ការគាំទ្រឱ្យមានរៀបចំតំបន់សេដ្ឋកិច្ចពិសេសបៃតងនៅកម្ពុជា និងការរៀបចំកម្មវិធីអភិវឌ្ឍន៍លើវិស័យនានា

    February 7, 2024
  • សេដ្ឋកិច្ច

    ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ​ បានចេញសេចក្ដីជូនដំណឹង ស្តីពីការធ្វេីតេស្តជំនាញ​ និងតេស្តភាសាជប៉ុនផ្នែកសំណង់​ សម្រាប់ពលករជំនាញ​ ដេីម្បីទៅធ្វេីការនៅប្រទេសជប៉ុន។ នៅក្នុងសេចក្ដីជូនដំណឹង បានបញ្ជាក់ថា កាលបរិច្ឆេទធ្វើតេស្ត ​បែងចែកជា ៤លើក គឺលើកទី១ នៅថ្ងៃទី០៤ ,០៨ និង០៩ ខែកុម្ភៈ។ លើកទី២ ថ្ងៃទី១៥ , ១៦​ និង១៨ ខែកុម្ភៈ។ លើកទី៣ ថ្ងៃទី២៤ និង២៥ ខែកុម្ភៈ។ លើកទី៤ នៅថ្ងៃទី២ ,៣

    February 6, 2024
  • សេដ្ឋកិច្ច

    នាព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធី “បិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្តឆ្នាំ២០២៤ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា”។ ក្នុងឱកាសនោះដែរ សម្ដេចធិបតី បានប្រកាសថា រាជរដ្ឋាភិបាលបានត្រៀមថវិកាជាង ១០០លានដុល្លារអាមេរិក សម្រាប់ទុកជួយអន្តរាគមន៍ដល់វិស័យកសិកម្ម នៅពេលដែលប្រជាកសិករ មានបញ្ហាប្រឈមនានា។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖ «ការដាក់ចេញយន្តការណ៍សម្របសម្រួលកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតទីផ្សាររក្សាលំនឹងកសិផលផ្សេងៗ ដែលយើងគ្រោង ១០០លានដុល្លារនោះ គឺដើម្បីជួយកសិករដែលមានការប្រឈមមួយចំនួន ដើម្បីរក្សាតម្លៃ មិនមែនទៅចិញ្ចឹមកសិករទេ តែយើងទៅអន្តរាគមន៍ជួយនៅក្នុងការចាំបាច់មួយចំនួន

    February 6, 2024
  • ទេសចរណ៍

    យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តសៀមរាប នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ បានឱ្យដឹងថា ភ្ញៀវទេសចរអន្តរជាតិមកទស្សនាខេត្តសៀមរាបក្នុងខែមករា កន្លងទៅនេះ កើនឡើងជិត ៥០ភាគរយ បើធៀបនឹងខែមករាឆ្នាំមុន ខណៈចំនួនភ្ញៀវទេសចរជាតិថយចុះ។ យោងតាមរបាយការណ៍មន្ទីរទេសចរណ៍ខេត្តសៀមរាប បានឲ្យដឹងថា ក្នុងរយៈពេលពេញ១ខែ នាខែមករា ដើមឆ្នាំ២០២៤នេះ មានភ្ញៀវទេសចរអន្តរជាតិ ទស្សនាក្នុងភូមិសាស្ត្រខេត្តសៀមរាបក្នុង ចំនួន ១១៥.៥៣២នាក់ មានការកើនឡើងជាង ៤៩ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ដែលចំនួន ៧៧.៤៣៦នាក់ ប៉ុន្តែភ្ញៀវទេសចរជាតិ ថយចុះជាង២៥ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ក្នុងនោះខែមករាឆ្នាំនេះ មានចំនួន ១៥៣.៩០០នាក់ នាក់

    February 5, 2024
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា កសិករនៅខេត្តបាត់ដំបង បានចាប់ផ្តើមប្រមូលផលដំឡូងមីរបស់ខ្លួនជាបណ្តើរៗ ខណៈតម្លៃមើមដំឡូងបានស្ទុះឡើងបន្តិចនៅដើមខែកុម្ភ:នេះ ប៉ុន្តែក៏មានកសិករខ្លះទៀតមិនទាន់ប្រមូលផលនៅឡើយ ដោយរង់ចាំប្រមូលនៅចន្លះពីខែមីនា ដល់ខែមេសា ខាងមុខនេះដោយរំពឹងថា តម្លៃនឹងអាចល្អជាងនេះទៀត។ កសិករដែលបានប្រមូលផល ចាប់ពីចុងខែមករា និងដើមខែកុម្ភៈបានឱ្យដឹងអំពីហេតុផលផ្សេង ៗពីគ្នាថា ការប្រមូលផលឆាប់យ៉ាងនេះ ដោយសារតែពួកគាត់បានដាំមុនគេ និងកុំឱ្យមើមដំឡូងចុះខ្សោយគុណភាពផង ហើយខែកុម្ភៈនេះព្រះអាទិត្យក្តៅខ្លាំងហាលឆាប់ស្ងួត ។ ម៉្យាងពួកគាត់ក៏ត្រូវការលក់ ដើម្បីបង្វិលថវិកាឱ្យម្ចាស់បំណុល ដែលបានសន្យាសងផង ទើបពួកគាត់ឆាប់ប្រមូលផលបែបនេះ ។ លោក ប៊ុន សាញ់ កសិករនៅភូមិស្លរខ្លាញ់ ឃុំបរវេល ស្រុកបរវេល បានឱ្យដឹងថា តម្លៃមើមដំឡូងមីឆ្នាំនេះចាប់ផ្តើមឡើង ប៉ុន្តែទិន្នផលដែលកសិករយើងធ្វើបានគឺធ្លាក់ចុះ

    February 5, 2024
  • សេដ្ឋកិច្ច

    ក្រុមហ៊ុន VINCI Airports គ្រោងនឹងពង្រីកអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ដោយបង្កើតចំណតស្ថានីយថ្មី (New Terminal) ដែលតាមផែនការ គ្រោងនឹងបញ្ចប់ក្នុងឆ្នាំ២០២៦ ខាងមុខនេះ។ ​បើយោងតាមការចុះផ្សាយនៅលើផេកផ្លូវការឯកឧត្តម​ ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីពេលថ្មីៗនេះ បានឱ្យដឹងថា កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អញ្ជើញទទួលជួបពិភាក្សាការងារជាមួយលោក Emmanuel MENANTEAU ប្រធានប្រចាំតំបន់ នៃក្រុមហ៊ុន VINCI Airports

    February 5, 2024
  • សេដ្ឋកិច្ច

    ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នារសៀលថ្ងៃព្រហស្បតិ៍ ៧រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អញ្ជើញទទួលជួបពិភាក្សាការងារជាមួយលោក TSUBOYA MASAYUKI នាយកគ្រប់គ្រងផ្សារទំនើបអ៊ីអនម៉ល។ ជំនួបនាឱកាសនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិភាក្សាលើសំណើសុំអនុសាសន៍ណែនាំពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក្នុងកិច្ចការងារវិនិយោគរបស់ផ្សារទំនើបអ៊ីអនម៉ល នៅក្នុងប្រទេសកម្ពុជា។ សូមជម្រាបថា ក្រុមហ៊ុន AEON Mall (Cambodia) Co., Ltd. បានបណ្ដាក់ទុនវិនិយោគប្រមាណ ៧០៦លានដុល្លាអាមេរិក បង្កើតផ្សារទំនើបចំនួន

    February 3, 2024
  • អចលនទ្រព្យ

    ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី០២ ខែកុម្ភៈ ម្សិលមិញ នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ជូនដំណឹងដល់អតិថិជនរបស់ បុរី វី អាយ ភី (VIP) នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងនៅខេត្តព្រះសីហនុ ដែលបានបង់ប្រាក់ថ្លៃលក់ទិញដីឡូត៍និង/ឬផ្ទះគ្រប់ ចំនួន (១០០%) គឺអាចដាក់ពាក្យស្នើសុំចុះបញ្ជីអំពីការផ្ទេរកម្មសិទ្ធិ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ នៅក្នុងសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងដែនដីបានបញ្ជាក់ដូច្នេះថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមជម្រាបជូន លោក លោកស្រី ដែលជា អតិថិជនរបស់ បុរី វី អាយ

    February 3, 2024