- Khmernote
- សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ឡុង ណារ៉ូ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានអះអាងថា រាជធានីភ្នំពេញនឹងមិនប្រឈមមុខ ការខ្វះខាតទឹកស្អាតសម្រាប់ប្រើប្រាស់ទៀតហើយ ដោយរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញមានសមត្ថភាពផលិតប្រមាណ១លានម៉ែត្រគូបក្នុងមួយថ្ងៃ ខណៈដែលតម្រូវការប្រើប្រាស់មានត្រឹមប្រមាណ ៨២ម៉ឺនម៉ែត្រគូបប៉ុណ្ណោះ។ ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងពិធីបើកការដ្ឋានដាក់បំពង់មេនាំទឹកស្អាតទំហំ ១.២០០ម.ម ១.៤០០ម.ម និង១.៦០០ម.ម ស្ថិតនៅបណ្តោយមហាវិថី ឈ្នះ ឈ្នះ និងចុះពិនិត្យការងារដាក់បំពង់មេនាំទឹកស្អាត កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ឡុង ណារ៉ូ បានមានប្រសាសន៍ថា ការធានាបាននូវការផ្គត់ផ្គង់ទឹកស្អាតគ្រប់គ្រាន់នេះ គឺដោយសារសមត្ថភាពនៃការផលិតទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ផលិតទឹកបានច្រើន
January 30, 2024 - Boostrong
មហាព្រឹត្តិការណ៍ដ៏ល្បីល្បាញ លើកកម្កើងស្រ្តីធំជាងគេទូទាំងប្រទេស ប៊ូសស្រ្តង ព្រឹត្តិការណ៍បីស្រ្តី រដូវកាលទី២ បីស្រ្តីឈ្នះម៉ូតូថ្មីជាច្រើនគ្រឿង បានមកដល់ខេត្តកំពង់ធំហើយ។ សប្ដាហ៍នេះប្រកួតបីស្រ្តីផ្ទាល់ នៅរង្វង់មូលលោកតាក្រហម ក ទីរួមខេត្តកំពង់ធំ ថ្ងៃសៅរ៍ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ ចាប់ពីម៉ោង ៦ល្ងាចតទៅ។ កាលពីសប្ដាហ៍មុន កម្មវិធី ប៊ូសស្រ្តង បីស្ត្រី បានផ្ដល់រង្វាន់ម៉ូតូថ្មី ៣គ្រឿង ដល់ជ័យលាភីបីស្រ្តីយូរជាងគេប្រចាំខេត្តកំពង់ឆ្នាំង ៣គូ ដែលបីមនុស្សជាទីស្រលាញ់ បានរហូតជិត ៥ម៉ោង ធ្វើឱ្យល្បីល្បាញកក្រើកទូទាំងខេត្តកំពង់ឆ្នាំង។ សបា្តហ៍នេះ បងប្អូនអ្នកកំពង់ធំដែលកំពុងទន្ទឹងរង់ចាំបង្ហាញក្ដីស្រលាញ់ចំពោះស្រ្តី លើកកម្ពស់តម្លៃស្រ្តី ជាមួយប៊ូសស្រ្តង អាចចុះឈ្មោះប្រកួតបីស្រ្តីផ្ទាល់
January 30, 2024 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំឱកាសការងារក្នុងស្រុកចំនួន ៣៤ ៧១៣កន្លែង ក្នុងវិស័យសំខាន់ៗចំនួនបី ក្នុងរាជធានី-ខេត្តចំនួន ១០ សម្រាប់សាធារណជនងាយស្រួលជ្រើសរើសចូលបម្រើការងារ តាមជំនាញដែលខ្លួនមាន ដូចជា៖ – វិស័យឧស្សាហកម្ម ចំនួន ១៩ ៧៧១កន្លែង – វិស័យកសិកម្ម ចំនួន ១០ ៨៨៦កន្លែង – វិស័យសេវាកម្ម ចំនួន ៤ ០៥៦កន្លែង ។ ទីភ្នាក់ងារជាតិមុខរបរ
January 30, 2024 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជា ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានស្នើឲ្យក្រុមហ៊ុនសាជីវកម្ម Lotte ដែលជាក្រុមហ៊ុនចម្រុះជាតិសាសន៍របស់កូរ៉េខាងត្បូង និងជាក្រុមហ៊ុនធំជាងគេទីប្រាំ នៅសាធារណរដ្ឋកូរ៉េ បង្កើនការវិនិយោមកកាន់ប្រទេសកម្ពុជា និងជាពិសេសការជួយដល់ផែនការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជនចំនួន១.៥ លាននាក់ រួមទាំងការគាំពារដល់ស្រ្តី ដែលជាតំរូវការចាំបាច់បំផុតមួយរបស់កម្ពុជា ក្នុងដំណាក់កាលថ្មី។ ការស្នើនេះ បានធ្វើឡើងក្នុងឱកាសដែល សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតឲ្យឯកឧត្តមបណ្ឌិត ឆាល អេស យ៉ាង(Charles S.Yang) ប្រធានសហព័ន្ធសន្តិភាពសកល(UPF) និងថ្នាក់ដឹកនាំ UPF
January 29, 2024 - សេដ្ឋកិច្ច
នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក សាន ជានមីង (Shan Jianming) ប្រធានក្រុមហ៊ុន Mizuda Group និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប លោកប្រធានក្រុមហ៊ុន Mizuda Group បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និង សហការី ចូលជួបសម្ដែងការគួរសម និងបានគោរពជម្រាបជូន សម្តេចធិបតី ថា
January 29, 2024 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា កាលពីថ្ងៃទី២៥ ដល់២៦ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ឡេង ធនយុទ្ធា រដ្ឋលេខាធិការ និងជានាយកគម្រោង បានដឹកនាំដំណើរបេសកកម្មចុះពិនិត្យ និងស្វែងយល់នៅលើទីតាំងមួយចំនួន នៃគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ដោយមានការចូលរួមពីឯកឧត្តម អនុរដ្ឋលេខាធិការ អគ្គនាយក ប្រធាននាយកដ្ឋាន មន្ទីរពាក់ព័ន្ធ និងតំណាងក្រុមហ៊ុន CRBC ។ បេសកកម្មនេះរៀបចំឡើងក្នុងគោលបំណងចុះពិនិត្យទីតាំងមួយចំនួន ដើម្បីប្រមូលព័ត៏មាន និងផ្តល់អនុសាសន៍ បន្ថែមជូនក្រុមហ៊ុន ពិនិត្យកែសម្រួល ជាពិសេសគម្រោងកំណាត់ផ្លូវ ដំណាក់កាលទី១ ភ្នំពេញ – សៀមរាប
January 29, 2024 - សេដ្ឋកិច្ច
ក្រុមហ៊ុនកូរ៉េ បានកោតសរសើរពីផលិតផលកសិកម្មកម្ពុជា ថាមានគុណភាពខ្ពស់ រសជាតិឆ្ងាញ់ ធ្វើឱ្យប្រជាជនកូរ៉េចូលចិត្តបរិភោគ ហើយចង់វិនិយោគទៅលើដំណាំកសិកម្មនៅកម្ពុជាក្នុងនោះរួមមាន៖ ម្រេច ស្វាយសម្ងួត ចេកឆាប ជាពិសេសល្ង (ប្រេងល្ង) វារីវប្បកម្ម ដើមគកែច្នៃ និងដើមកៅស៊ូកែច្នៃជាដើម។ ថ្លែងក្នុងជំនួបពិភាក្សាជាមួយ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ថ្មីៗនេះ ក្រុមហ៊ុនកូរ៉េ បានបង្ហាញ ចំណាប់អារម្មណ៍ ទៅលើផលិតផលសក្តានុពលរបស់កម្ពុជា មានដូចជា៖ ម្រេច ស្វាយសម្ងួត ចេកឆាប ជាពិសេសល្ង
January 29, 2024 - ទេសចរណ៍
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រុងកែប ខេត្តកែប ទទួលបានពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ាន ក្នុងវេទិកាទេសចរណ៍អាស៊ានលើកទី៤ នៅទីក្រុងវៀងចន្ទ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤នេះ។ សូមបញ្ជាក់ជូនថា លទ្ធផលនេះ កើតចេញពី ការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំខេត្តគ្រប់រូប អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ពិសេសការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋទូទាំងខេត្តកែប ដែលនេះជាមោទនភាពសម្រាប់ខេត្តកែប និងព្រះរាជាណាចក្រកម្ពុជាទាំងមូល ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕ ប្រភព៖ ក្រសួងព័ត៌មាន
January 27, 2024 - ទេសចរណ៍
យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តកំពត កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា ខេត្តកំពត ទទួលបានពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ានលេីកទី៤ ឆ្នាំ២០២៤ ។ ពិធីប្រារព្ធធ្វើឡើងនៅទីក្រុងវៀងចន្ទ ប្រទេសឡាវ ល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ៕ សូមជម្រាបថា វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៤នេះ រៀបចំឡើងក្រោមប្រធានបទ «អាស៊ានប្រកបដោយគុណភាព និងការទទួលខុសត្រូវ៖ ធានានិរន្តភាពនៃអនាគតអាស៊ាន (Quality and Responsible ASEAN – Sustaining ASEAN Future)» ដោយមានការចូលរួមពីសំណាក់រដ្ឋមន្ត្រីទេសចរណ៍ និងថ្នាក់ដឹកនាំទេសចរណ៍មកពីប្រទេសសមាជិកអាស៊ាន ចិន ជប៉ុន
January 27, 2024 - អាជីវកម្ម
ក្រុមហ៊ុន Pernod Ricard Cambodge ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុនផលិតស្រាម៉ាកល្បីៗ បានវិនិយោគផលិតកែច្នៃស្រាអង្ករខ្មែរតាមស្តង់ដានាំចេញទៅបរទេសតាំងពីឆ្នាំ២០១៧។ យោងតាមការចុះផ្សាយរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយលោក Ong Daren នាយកគ្រប់គ្រងនៃក្រុមហ៊ុន Pernod Ricard Cambodge ដែលជាក្រុមហ៊ុនវិនិយោគលើការផលិតកែច្នៃប្រភេទស្រាអង្ករខ្មែរ។ តាមរយៈការចុះផ្សាយនៅលើផេកផ្លូវការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា Pernod Ricard Cambodge ជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន Pernod
January 26, 2024












