ទីភ្នាក់ងារជាតិមុខរបរ និងការងារ ផ្តល់ឱកាសការងារចំនួន ៣៤ ៧១៣ កន្លែង នាខែកុម្ភៈឆ្នាំ២០២៤ លើវិស័យធំៗចំនួន៣
សេដ្ឋកិច្ច January 30, 2024 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំឱកាសការងារក្នុងស្រុកចំនួន ៣៤ ៧១៣កន្លែង ក្នុងវិស័យសំខាន់ៗចំនួនបី ក្នុងរាជធានី-ខេត្តចំនួន ១០ សម្រាប់សាធារណជនងាយស្រួលជ្រើសរើសចូលបម្រើការងារ តាមជំនាញដែលខ្លួនមាន ដូចជា៖

– វិស័យឧស្សាហកម្ម ចំនួន ១៩ ៧៧១កន្លែង

– វិស័យកសិកម្ម ចំនួន ១០ ៨៨៦កន្លែង

– វិស័យសេវាកម្ម ចំនួន ៤ ០៥៦កន្លែង ។

ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានណែនាំដល់ យុវជន សិស្ស និស្សិត ពិសេស សិក្ខាកាមដែលបានបញ្ចប់វគ្គ TVET 1.5M ធ្វើការទំនាក់ទំនងទៅកាន់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈទូរស័ព្ទ 077 23 23 78 ឬ 1297 សម្រាប់ព័ត៌មានបន្ថែម ជាពិសេស អាចមានឱកាសក្នុងការចាប់យកចំណេះជំនាញការងារដែលជាសេចក្តីត្រូវការក្នុងការអភិវឌ្ឍខ្លួន ដើម្បីសម្រួចខ្លួនឱ្យកាន់តែប្រសើរ និងជាកាតាលីករដ៏សំខាន់ក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តាមរយៈសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាសេនាធិការនៃរាជរដ្ឋាភិបាល៕

ប្រភព៖ ក្រសួងព័ត៌មាន