ក្រុងកែប ខេត្តកែប ទទួលបានពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ាន ក្នុងវេទិកាទេសចរណ៍អាស៊ានលើកទី៤ នៅទីក្រុងវៀងចន្ទ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
ទេសចរណ៍ January 27, 2024 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រុងកែប ខេត្តកែប ទទួលបានពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ាន ក្នុងវេទិកាទេសចរណ៍អាស៊ានលើកទី៤ នៅទីក្រុងវៀងចន្ទ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤នេះ។

សូមបញ្ជាក់ជូនថា លទ្ធផលនេះ កើតចេញពី ការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំខេត្តគ្រប់រូប អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ពិសេសការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋទូទាំងខេត្តកែប ដែលនេះជាមោទនភាពសម្រាប់ខេត្តកែប និងព្រះរាជាណាចក្រកម្ពុជាទាំងមូល ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

ប្រភព៖ ក្រសួងព័ត៌មាន