- Khmernote
- សេដ្ឋកិច្ច
ក្រុមហ៊ុន Kibing ដែលជាក្រុមហ៊ុនជាប់ចំណាត់ថ្នាក់លេខ៣ ទូទាំងពិភពលោកសម្រាប់ការផលិតកញ្ចក់សូឡា បានចុះមកពិភាក្សាការងារនិងស្នើសុំយោបល់ពាក់ព័ន្ធនឹងការវិនិយោគនៅកម្ពុជា បន្ទាប់ពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានចុះទៅទស្សនកិច្ចនៅក្រុមហ៊ុនធំមួយនេះនៅឯប្រទេសម៉ាឡេស៊ី កាលពីពេលថ្មីៗនេះ។ យោងតាមការចុះផ្សាយរបស់ ក្រុមប្រឹក្សាក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អញ្ជើញទទួលជួបជាមួយលោក Shao Ruibin អ្នកគ្រប់គ្រងទូទៅគម្រោងអន្តរជាតិ នៃក្រុមហ៊ុន Kibing
February 3, 2024 - សេដ្ឋកិច្ច
កាលពីខែមករា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងថ្មី និងគម្រោងពង្រីក ផលិតកម្មចំនួន ៣២គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណជាង ១៨៧លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណជិត ២៩ពាន់កន្លែង។ នេះបើយោងតាមការចុះរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤។ ជាការកត់សម្គាល់ គម្រោងវិនិយោគដែលមានភាពលេចធ្លោជាងគេប្រចាំខែរួមមាន៖ (១) គម្រោងបង្កើតរោងចក្រផលិតគ្រឿងអេឡិចត្រូនិកនៅស្រុកសំរោង ខេត្តតាកែវ (២) គម្រោងបង្កើតរោងចក្រផ្គុំដំឡើងម៉ូតូ, កង់,រ៉ឺម៉ក (អគ្គិសនី) និងឧបករណ៍បញ្ចូល ឬសាកថ្ម នៅស្រុកកៀនស្វាយ ខេត្តកណ្តាល (៣) គម្រោងបង្កើតរោងចក្រកែច្នៃអាលុយមីញ៉ូម, ដែក, និងទង់ដែង នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ និង
February 2, 2024 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយនៅលើ ផេកផ្លូវការរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ បានឱ្យដឹងថា កសិផលស្វាយចន្ទីរបស់កម្ពុជា ទទួលបានចំណាត់ថ្នាក់លំដាប់ទី៣ ក្នុងពិភពលោក ពីអង្គការស្បៀង និង កសិកម្ម របស់អង្គការសហប្រជាជាតិ (FAO) ក្នុងសន្និសីទស្វាយចន្ទីពិភពលោក លើកទី ១០ ឆ្នាំ២០២៤។ ជាមួយនឹងចំណាត់ថ្នាក់ដ៏ល្អនេះ សម្ដេចធិបតី នាយករដ្ឋមន្រ្តី បានសម្ដែងការអបអរសាទរផងដែរ។ សូមជម្រាបថា ស្វាយចន្ទី គឺជាដំណាំយុទ្ធសាស្រ្ត ដែលរាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់ និងជំរុញការនាំចេញឱ្យបានច្រើនជាងគេនៅលើពិភពលោក ឬអាចនិយាយបានថា «ជាអធិរាជ» នាំចេញគ្រប់ស្វាយចន្ទីនាពេលខាងមុខ ស្របពេលដែលរាជរដ្ឋាភិបាលទើបតែបានដាក់ចេញនូវគោលនយោបាយជាតិ
February 2, 2024 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា ក្រុមហ៊ុនជប៉ុនធំៗចំនួន ២ នឹងផ្ដល់ការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសជួសជុល និងថែទាំរថយន្តកម្រិតស្តង់ដារជប៉ុននៅកម្ពុជា។ តាមរយៈការបង្ហោះនៅលើផេកផ្លូវការនាថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ ក្រសួងការងារបានបញ្ជាក់ថា ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានជួបពិភាក្សាការងារជាមួយក្រុមហ៊ុនធំៗរបស់ជប៉ុនចំនួន២គឺ Ehime Nissan និង Forval Corporation ចំពោះកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលជំនាញជួសជុលរថយន្តតាមបែបស្តង់ដាជប៉ុននៅកម្ពុជា។ ក្នុងជំនួបដែលធ្វើឡើងនៅទីស្តីការក្រសួង ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍ចំពោះលោក Yutaka Oka
February 2, 2024 - សេដ្ឋកិច្ច
សភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន បង្ហាញចំណាប់អារម្មណ៍ពង្រីកការវិនិយោគលើវិស័យវាយនភ័ណ្ឌ ក្នុងទម្រង់ជា OEM លើសម្ភារៈវាយនភ័ណ្ឌ ដែលបង្ហាញថាផលិតផលផលិតនៅកម្ពុជា (Made In Cambodia)។ នេះបើយោងតាមការចុះផ្សាយនៅលើ ផេកផ្លូវការសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នាថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤។ តាមរយៈចុះផ្សាយនៅលើផេកផ្លូវការ បានគូសបញ្ជាក់ថា នាព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Yoshihisa Suzuki ប្រធានគណៈកម្មាធិការកិច្ចសហប្រតិបត្តិការធុរកិច្ចមេគង្គ-ជប៉ុន នៃសភាពាណិជ្ជកម្ម
February 1, 2024 - សេដ្ឋកិច្ច
ក្នុងឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (e-Commerce) បានប្រមាណ ៧៥លានដុល្លារ ខណៈបច្ចុប្បន្ននេះមាន ក្រុមហ៊ុនចំនួន ៨៤ បានចុះបញ្ជីអាករលើតម្លៃបន្ថែមសាមញ្ញ។ នេះបើយោងតាម ព្រឹត្តិបត្រព័ត៌មានប្រចាំសប្តាហ៍ លេខៈ៤៤ របស់អគ្គនាយកដ្ឋានពន្ធ ដែលបានចុះផ្សាយនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។ នៅក្នុងព្រឹត្តិបត្រព័ត៌មានប្រចាំសប្តាហ៍ បានបញ្ជាក់ថា ក្នុងបដិវត្តឧស្សាហកម្ម ៤.០ សេដ្ឋកិច្ចឌីជីថលកំពុងមានការរីកលូតលាស់ឥតឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងនោះការធ្វើពាណិជ្ជកម្មតាម ប្រព័ន្ធអេឡិចត្រូនិក (e-Commerce) ក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ ពិសេសការធ្វើប្រតិបត្តិការពាណិជ្ជកម្ម រួមទាំងប្រតិបត្តិករ ថ្នាលអេឡិចត្រូនិក (Electronic platform Operator) ចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា។ តាមរយៈកំណើននៃវិស័យនេះ ក្នុងរយៈពេល
February 1, 2024 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានគូសបញ្ជាក់ថា បច្ចុប្បន្នអគារដែលត្រូវបានផ្អាកដំណើរការសាងសង់មានចំនួន ៣៦២ អគារ ដែលត្រូវការទុនវិនិយោគបន្ថែមប្រមាណ ១ ១៦១ លានដុល្លារអាម៉េរិក ដើម្បីបញ្ចប់ការសាងសង់ ខណៈដែលអគារត្រូវបានសាងសង់រួចរាល់ប៉ុន្តែពុំទាន់បានដំណើរការមានចំនួន ១៧៦ អគារ។ការគូសបញ្ជាក់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យបែបនេះ ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តន៍ជាផ្លូវការ កម្មវិធីពិសេសជំរុញការវិនិយោគនៅខេត្តព្រះសីហនុ ឆ្នាំ២០២៤ នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានមានប្រសាសន៍ថា ខេត្តព្រះសីហនុត្រូវបានចាត់ទុកជាខេត្តមួយដែលមានសក្តានុពលសេដ្ឋកិច្ចខ្ពស់របស់ប្រទេសកម្ពុជា ដែលខេត្តមួយនេះ មានឆ្នេរសមុទ្រដ៏ស្រស់ស្អាតសម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ
January 31, 2024 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ខេត្ដព្រះសីហនុ និងខេត្ដសៀមរាប គឺជាខេត្ដពិសេស ជំរុញសេដ្ឋកិច្ចនៅទូទាំងប្រទេស ដោយកំណត់យកឆ្នាំ២០២៤ គឺជាឆ្នាំនៃការងើបឡើងវិញចំពោះសេដ្ឋកិច្ចនៅកម្ពុជា។ ក្នុងឱកាសអញ្ជើញជាអធិបតី ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “កម្មវិធីពិសេស ជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤”នាព្រឹកថ្ងៃពុធ ៦រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងគូសបញ្ជាក់ថា ខេត្តព្រះសីហនុជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់ នៅពេលអគារចាស់ៗត្រូវបានស្ដារឱ្យដំណើរការឡើងវិញ
January 31, 2024 - សេដ្ឋកិច្ច
«ខ្ញុំសូមណែនាំដល់ក្រសួង និងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវតែរួមគ្នាដើម្បីទប់ស្កាត់ការនាំចូលសាច់បង្កក ការធ្វើនេះគឺដើម្បីលើកកម្ពស់ការចិញ្ចឹមជ្រូកក្នុងស្រុក»។ នេជាការថ្លែងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតី “បិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀល ថ្ងៃអង្គារ ៥រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤។ សម្ដេចធិបតី បានជំរុញឱ្យបង្វែរអ្នកទិញសាច់បង្កកទៅផ្សារភ្ជាប់ ជាមួយប្រជាពលរដ្ឋចិញ្ចឹមសត្វវិញ និងណែនាំដល់ក្រសួងកសិកម្មជួយកសិករឱ្យផលិតដែលចំណាយថ្លៃដើមទាប ហើយរក្សាស្ថេរភាពលក់នៅលើទីផ្សារ និងត្រូវពង្រឹងទីផ្សារចាស់
January 30, 2024 - អាជីវកម្ម
ក្រុមហ៊ុន Toyota Motor នៅតែរក្សាបានតំណែងរបស់ខ្លួនជាក្រុមហ៊ុនផលិតរថយន្តដែលលក់ដាច់បំផុតរបស់ពិភពលោក សម្រាប់រយៈពេល ៤ឆ្នាំជាប់ៗគ្នា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ នេះ។ ក្រុមហ៊ុនផលិតរថយន្តរបស់ជប៉ុនមួយនេះ បានប្រកាសពីការលក់ប្រចាំឆ្នាំចំនួន ១១.២ លានគ្រឿងក្នុងឆ្នាំ២០២៣ ខណៈការលក់ជាក្រុមនៅទូទាំងពិភពលោក ដែលក្នុងនោះរួមទាំងការលក់របស់ក្រុមហ៊ុនផលិតរថយន្តខ្នាតតូច Daihatsu និងក្រុមហ៊ុនផលិតរថយន្តដឹកទំនិញ Hino Motors មានការកើនឡើង ៧.២%។ ជាមួយគ្នានេះដែរ បើយោងតាមទិន្នន័យនៅថ្ងៃអង្គារនេះ បានបង្ហាញពីការលក់រថយន្តសម្រាប់តែក្រុមហ៊ុន Toyota តែឯង និងរាប់បញ្ចូលទាំងម៉ាកយីហោ និងម៉ាក Lexus បានឈានដល់កំណត់ត្រាចំនួន ១០.៣
January 30, 2024












