Khmernote
  • អចលនទ្រព្យ

    រាជរដ្ឋាភិបាលបន្តអនុគ្រោះ និងលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ រហូតដល់ដំណាច់ឆ្នាំ២០២៥ និងបន្តលើកលែងពន្ធលើអចលនទ្រព្យចំពោះសង្កាត់ និងក្រុងមួយចំនួនរហូតដល់ដំណាច់ឆ្នាំ២០២៤។ នេះបើយោងតាមការចុះផ្សាយនៅក្នុងព្រឹត្តិបត្រព័ត៌មានប្រចាំសប្តាហ៍ លេខៈ៤៥ របស់អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤ ថ្មីៗនេះ។ នៅក្នុងព្រឹត្តិបត្រព័ត៌មានប្រចាំសប្តាហ៍ បានបញ្ជាក់ថា ដោយមានការគិតគូរប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជានៃនីតិកាលទី៦ និងនីតិកាលទី៧ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបន្តសុពលភាពអនុវត្តការអនុគ្រោះ និងការលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យដែលបានចុះបញ្ជី (មានប័ណ្ណកម្មសិទ្ធិ) និងមិនបានចុះបញ្ជី (គ្មានប័ណ្ណកម្មសិទ្ធិ) ព្រមទាំងបន្តលើកលែងពន្ធលើអចលនទ្រព្យចំពោះសង្កាត់និងក្រុងមួយចំនួន ដូចខាងក្រោម៖ ១. ពន្ធលើអចលនទ្រព្យ បន្តលើកលែងពន្ធលើអចលនទ្រព្យរហូតដល់ដំណាច់ឆ្នាំ២០២៤ ចំពោះសង្កាត់ចំនួន ៤ ក្នុងក្រុងតាខ្មៅ រួមមាន៖ សង្កាត់ស្វាយរលំ សង្កាត់កោះអន្លង់ចិន

    February 12, 2024
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានព្យាករថា នៅឆ្នាំ២០២៥ ទីផ្សារការងារលើវិស័យកសិកម្មនឹងមានការធ្លាក់ចុះ ខណៈទីផ្សារការងារលើវិស័យឧស្សាហកម្ម និងវិស័យសេវាកម្មនឹងមានកំណើនការងារខ្ពស់។ ការព្យាករនេះបានធ្វើការប្រៀបធៀបនៅឆ្នាំ២០១៨ដល់ឆ្នាំ២០២៥។ ជាក់ស្តែងវិស័យកសិកម្មធ្លាក់ចុះពី៣៥,៥%នៅឆ្នាំ២០១៨ មកត្រឹម២៧,៥% នៅឆ្នាំ២០២៥។ ដោយឡែកវិស័យឧស្សាហកម្មបានកើនឡើងពី២៦,៥% នៅឆ្នាំ២០១៨ ដល់៣១,៤% នៅឆ្នាំ២០២៥។ រីឯកវិស័យសេវាកម្មក៏មានការកើនឡើងផងដែរគឺពី៣៨% ដល់៤១,១%។ លោកបណ្ឌិតគី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជ្យបណ្ឌិតសភាកម្ពុជាបានជំរុញឱ្យប្រជាពលរដ្ឋគួរចាប់យកជំនាញវិជ្ជាជីវៈ និងបច្ចេកទេស លើវិស័យសេវាកម្ម និងឧស្សាហកម្ម ព្រោះការមានជំនាញលើវិស័យទាំងនេះនឹងជួយឱ្យប្រជាពលរដ្ឋងាយស្វែងរកការងារធ្វើ និងមានប្រាក់ចំណូលសមរម្យ។ លោកបណ្ឌិតបន្ថែមថា ដើម្បីឆ្លើយតបទៅនឹងវិស័យឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ ជំនាញវិជ្ជាជីវៈដែលបានរៀបចំបណ្តុះបណ្តាលដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈពិតជាមាសារសំខាន់ក្នុងការជួយឱ្យបងប្អូនប្រជាពលរដ្ឋមានការងារធ្វើ មានចំណូលសមរម្យ និងងាយស្រួលក្នុងការបំពេញការងារផងដែរ។ អ្នកជំនាញសេដ្ឋកិច្ចរូបនេះបានបន្ថែមទៀតថា ជំនាញវិជ្ជាជីវៈនិងបច្ចេកទេសនេះ

    February 12, 2024
  • ទេសចរណ៍

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋខេត្តសៀមរាប ដើរកម្សាន្តតាមរមណីយដ្ឋាននានាក្នុងខេត្តសៀមរាបក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម ពីថ្ងៃទី៩-១១ ខែកុម្ភៈ ឆ្នាំ២០២៤ មានចំនួនប្រមាណ ១១៧ ៦៧៧នាក់ កើន ១១.៥៦% បើប្រៀបធៀបនឹងឆ្នាំ២០២៣ ចំនួនប្រមាណ ១០៥ ៤៨១នាក់។ ក្នុងនោះមានភ្ញៀវទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត មានចំនួនប្រមាណ ៩៩ ៦០០នាក់ កើន ១០.៦៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ចំនួនប្រមាណ ៩០ ០០០នាក់។ ដោយឡែក ភ្ញៀវទេសចរអន្តរជាតិ មានចំនួន ១៨ ០៧៧នាក់

    February 12, 2024
  • Boostrong

    សិស្សច្បងធំត្រឡប់មកវិញហើយ កីឡាករ ព្រំ សំណាង តាំងពីថតស្ពតឱ្យប៊ូសស្រ្តងមក ខំហ្វឹកហាត់ក្បាច់គុនខ្មែរកាន់តែខ្លាំង ធ្វើឱ្យប៉ុន្មានប្រកួតចុងក្រោយនេះយកឈ្នះដៃគូបានយ៉ាងល្អ អាចស្អំចិត្តអ្នកគាំទ្របាន ១០០%។ ជាពិសេសប្រើជើងរន្ទះផ្តួលកីឡាករ យ៉ា មេន លំដាប់លេខ១ របស់ភូមា ត្រឹមទឹកទី2 កាលពីថ្ងៃទី៩ កុម្ភៈ លើសង្វៀនមូលអំបោះឆៅគុនខ្មែរ Boostrong Kun Khmer King of The Ring។ ប៊ូសស្រ្តងចិត្តល្អ ស្រលាញ់គុនខ្មែរ លើកស្ទួយគុនខ្មែរ ជួយគុនខ្មែរច្រើនជាងគេយ៉ាងពិតប្រាកដ តាមរយៈការបង្កើតមហាព្រឹត្តិការណ៍ប្រកួតដណ្ដើមឡាន សរុប ៣គ្រឿង មុនគេបង្អស់ចារជាប្រវត្តិសាស្រ្តគុនខ្មែរ “ប៊ូសស្រ្តងជួយគុនខ្មែរ

    February 11, 2024
  • ទេសចរណ៍

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បា​នឱ្យដឹងថា “កោះសាមិត្ត” មានឈ្មោះដើមថា “កោះខ្មោច” ដែលមានទីតាំងស្ថិតក្នុងឃុំកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង មានចម្ងាយប៉ុន្មាន ២៥០គ.ម ពីរាជធានីភ្នំពេញ និង១៤០គ.ម ពីក្រុងខេមរភូមិន្ទ នៃខេត្តកោះកុង។ កោះនេះគឺជាគោលដៅសក្តានុពលទេសចរណ៍ដ៏ពេញនិយមមួយរបស់ភ្ញៀវទេសចរដែលមកលេងតំបន់កោះស្តេច ដោយសារកោះនេះមានអំណោយផលដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិក្នុងការទស្សនាផ្កាថ្ម ងូតទឹកសមុទ្រ ចុះក្រោមបាតសមុទ្រ និងស្ទូចត្រីក្បែៗកោះនោះ។ បច្ចុប្បន្នកោះនេះអាចទទួលភ្ញៀវអោយមានបោះតង់ ដោយមានទឹកសាប និងបន្ទប់ទឹកប្រើប្រាស់ជាទូទៅបាន ឬអាចមកស្នាក់នៅតាមរីសតនាៗក្នុងតំបន់កោះស្តេច កោះអំពិល និងអាចជួលទូកឬអូប័រ ជិះលេងកម្សាន្តជុំវិញកោះ៕ ប្រភព៖ ក្រសួងព័ត៌មាន

    February 10, 2024
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា​ ខែមករា ឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករបានចំនួន ៤៦ ២២១ តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៣២ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៤២ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងសហគមន៍អឺរ៉ុបចំនួន ២២ បានបរិមាណអង្ករចំនួន ២៥ ០០៥ តោន គិតជាទឹកប្រាក់ចំនួន ១៨.៨៥លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសក្នុងអាស៊ាន រួមទាំងទីម័រខាងកើត ចំនួន ៥ប្រទេសបានបរិមាណ ចំនួន ១១ ៩៩៩តោន គិតជាទឹកប្រាក់ ៨.៣០លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសចិនរួមទាំងហុងកុង និងម៉ាកាវចំនួន ៥

    February 10, 2024
  • សេដ្ឋកិច្ច

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា នៅរយៈពេល ៨ខែចុងក្រោយនេះ រាប់ចាប់ពីខែសីហា ឆ្នាំ២០២៣ ដល់ខែមករា ឆ្នាំ២០២៤ កម្ពុជាទទួលបានគម្រោងវិនិយោគចំនួន ១៧២គម្រោង គិតជាទុនវិនិយោគមានជិត ៤ពាន់លានដុល្លារ ដែលអាចបង្កើតការងារ ១៩ម៉ឺនកន្លែង។ ការថ្លែងរបស់សម្តេចធិបតី ធ្វើឡើងក្នុងឱកាសអញ្ជើញ ជាអធិបតី​ក្នុងពិធីបិទសន្និបាតបូក សរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ សម្តេចនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា៖ «ឱ្យតែយើងនិយាយរឿងទាក់ម៉ូយ មានអ្នកចេញមកហើយ គេថាយើងអួត ទាក់ខ្យល់ ទាក់មិនឃើញនរណាមកសោះ អ៉ីចឹងរវាងអ្នកថា ហើយអ្នកធ្វើ។ អ្នកធ្វើទៅដើរកៀរគរ គេថាអួតណាស់

    February 9, 2024
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ម៉ុម សុត្ថារ៉ា នាយករងមូលនិធិជនពិការ តំណាងឯកឧត្តម ខុម ផលលឿន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកមូលនិធិជនពិការ បានចូលរួមក្នុងពិធីចុះហត្ថលេខាលើគម្រោងផ្តល់ជំនួយឥតសំណង KUSANONE (គូសាណូណិ) របស់ស្ថានទូតជប៉ុនចំនួន ១៩៨,៧៨៥ដុល្លារអាមេរិក លើគម្រោងចំនួន២ គឺគម្រោងផ្តល់ម៉ាស៊ីនផលិតជើងសិប្បនិម្មិត និងឧបករណ៍ព្យាបាលដោយចលនា នៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តសៀមរាបចំនួន ៧១,១៣៧ដុល្លារអាមេរិក និងគម្រោងសាងសង់អគារមន្ទីរពេទ្យថ្មី នៅមណ្ឌលសុខភាពរវៀង ក្នុងខេត្តព្រះវិហារចំនួន ១២៦,៦៤៨ដុល្លារអាមេរិក។

    February 8, 2024
  • អចលនទ្រព្យ

    ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ ម្សិលមិញនេះ បានចេញសេចក្ដីជូនដំណឹងស្ដីពី ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងមោឃៈភាពនៃប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ឫប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ នៅភូមិ១ និងភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ នៅក្នុងសេចក្ដីជូនដំណឹង បានបញ្ជាក់ថា រដ្ឋបាលខេត្តព្រះសីហនុ មានកិត្តិយសសូមជម្រាបជូនម្ចាស់នៃក្បាលដីស្ថិតនៅក្នុងតំបន់វិនិច្ឆ័យ ភូមិ១ និង ភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឱ្យបានជ្រាបថា យោងតាមអនុក្រឹត្យលេខ ៤៦ អនក្រ.បក ចុះថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០០២

    February 8, 2024
  • Boostrong

    ទីបំផុតមកដល់ខេត្តត្បូងឃ្មុំហើយ មហាព្រឹត្តិការណ៍លើកតម្កើងស្រ្តីធំជាងគេទូទាំងប្រទេស ប៊ូសស្រ្តង ព្រឹត្តិការណ៍បីស្រ្តី រដូវកាលទី២ បីស្រ្តីឈ្នះម៉ូតូថ្មីជាច្រើនគ្រឿង ទីតាំងប្រកួតនៅមុខសាលាខេត្ត ត្បូងឃ្មុំ ថ្ងៃសៅរ៍ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ ចាប់ពីម៉ោង ៦ល្ងាចតទៅ។ កាលពីសប្ដាហ៍មុនៗ ប៊ូសស្រ្តងបានផ្ដល់រង្វាន់ម៉ូតូថ្មីសរុប ៦គ្រឿង ដល់ម្ចាស់ជ័យលាភីប្រចាំខេត្តកំពង់ឆ្នាំង ៣គូ ម៉ូតូថ្មី ៣គ្រឿង នាថ្ងៃទី២៧ មករា បីស្រ្តីបានរហូត ៤ម៉ោង៣៤នាទី និងម្ចាស់ជ័យលាភីប្រចាំខេត្តកំពង់ធំ ៣គូ ម៉ូតូថ្មី ៣គ្រឿង នាថ្ងៃទី៣ កុម្ភៈ បីស្រ្តីបានរហូត ៥ម៉ោង៥៤នាទី។ សបា្តហ៍នេះ

    February 7, 2024