- Khmernote
- សេដ្ឋកិច្ច
ក្រុមហ៊ុនជប៉ុនធំមួយ ដែលបោះទុនវិនិយោគនៅក្នុងប្រទេសជាង ៦៥ នៅលើពិភពលោក បានចុះមកពិភាក្សាការងារលើផែនការរៀបចំបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន នៅក្នុងប្រទេសម្ពុជា។ យោងតាមការចុះផ្សាយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា កាលពីរសៀលថ្ងៃអង្គារ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយលោក Shigeo Fukuda ប្រធានគ្រប់គ្រងទូទៅផ្នែកតំបន់ឧស្សាហកម្មក្រៅប្រទេស របស់ក្រុមហ៊ុន Sumitomo Corporation Asia & Oceania ដោយក្នុងនោះមានការសម្របសម្រួលពីតំណាងស្ថានទូតជប៉ុនប្រចាំកម្ពុជា និងការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធផងដែរ។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដើម្បីពិភាក្សាលើទស្សនទាន និងស្ដាប់មតិយោបល់របស់វិនិយោគិនជំនាញអភិវឌ្ឍន៍សួនឧស្សាហកម្ម សម្រាប់ការរៀបចំបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន ស្របតាមគំនិតផ្តួចផ្តើមរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីនិងនាយករដ្ឋមន្ត្រីជប៉ុន កាលពីខែធ្នូ
February 21, 2024 - សេដ្ឋកិច្ច
កាលពីរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ម្សិលមិញនេះ បានអញ្ជើញជាអធិបតី បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩។ នាឱកាសនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសជាថ្មីម្តងទៀតមិនអនុញ្ញាតឱ្យមានការដាំកញ្ឆានៅកម្ពុជានោះឡើយ ហើយក៏បានផ្តាំទៅអ្នកចង់វិនិយោគដាំកញ្ឆានៅកម្ពុជា មិនបាច់ចំណាយពេលជិះយន្តហោះមកកម្ពុជានោះទេ សម្តេចមិនអនុញ្ញាតឱ្យនោះឡើយ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា «រឿងនេះខ្ញុំធ្លាប់បញ្ចេញសារតាម Facebook ម្តងហើយ ប៉ុន្តែប្រហែលជាមានអ្នកមិនទាន់ទទួលបានសារ ព្រោះមានថ្មីៗនេះមាន ២ ទៅ ៣នាក់ទៀត ចេះតែមកសួរខ្ញុំ សុំច្បាប់វិនិយោគដាំកញ្ឆា គេថាអាហ្នឹងដាំឥលូវដើម្បីបម្រើឱ្យវិស័យសុខាភិបាល
February 21, 2024 - Boostrong
ងាយៗ សប្បាយៗ បីមនុស្សជាទីស្រលាញ់ ឈ្នះម៉ូតូថ្មីជាច្រើនគ្រឿងក្នុងមហាព្រឹត្តិការណ៍ ប៊ូសស្រ្តង បីស្រ្តី រដូវកាលទី២។ សប្ដាហ៍នេះ នឹងរៀបចំប្រកួតបីស្រ្តី នៅក្នុងពហុកីឡដ្ឋាន ខេត្តកំពត នាថ្ងៃសៅរ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ចាប់ពីម៉ោង ៦ល្ងាចតទៅ។ កាលពីសប្ដាហ៍មុនៗ ប៊ូសស្រ្តងបានផ្ដល់រង្វាន់ម៉ូតូថ្មីសរុប ១២គ្រឿង ដល់៖ – ម្ចាស់ជ័យលាភីប្រចាំខេត្តកំពង់ឆ្នាំង ៣គូ ម៉ូតូថ្មី ៣គ្រឿង នាថ្ងៃទី២៧ មករា បីស្រ្តីបាន ៤ម៉ោង ៣៤នាទី – ម្ចាស់ជ័យលាភីប្រចាំខេត្តកំពង់ធំ ៣គូ
February 21, 2024 - សេដ្ឋកិច្ច
កាលពីរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ម្សិលមិញនេះ បានអញ្ជើញជាអធិបតី បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩។ នាឱកាសនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសជាថ្មីម្តងទៀតមិនអនុញ្ញាតឱ្យមានការដាំកញ្ឆានៅកម្ពុជានោះឡើយ ហើយក៏បានផ្តាំទៅអ្នកចង់វិនិយោគដាំកញ្ឆានៅកម្ពុជា មិនបាច់ចំណាយពេលជិះយន្តហោះមកកម្ពុជានោះទេ សម្តេចមិនអនុញ្ញាតឱ្យនោះឡើយ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា «រឿងនេះខ្ញុំធ្លាប់បញ្ចេញសារតាម Facebook ម្តងហើយ ប៉ុន្តែប្រហែលជាមានអ្នកមិនទាន់ទទួលបានសារ ព្រោះមានថ្មីៗនេះមាន ២ ទៅ ៣នាក់ទៀត ចេះតែមកសួរខ្ញុំ សុំច្បាប់វិនិយោគដាំកញ្ឆា គេថាអាហ្នឹងដាំឥលូវដើម្បីបម្រើឱ្យវិស័យសុខាភិបាល
February 21, 2024 - សេដ្ឋកិច្ច
ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ថ្លៃស្រូវខែកុម្ភៈឆ្នាំនេះ ល្អជាងខែកុម្ភៈឆ្នាំ២០២៣ និងរឹតតែល្អជាងខែកុម្ភៈឆ្នាំ២០២២ ហើយល្អជាងខែកុម្ភៈឆ្នាំណាៗទាំងអស់។ យោងតាមការចុះផ្សាយនៅលើគណនីហ្វេសប៊ុកផ្លូវការនាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ ឯកឧត្តម ឃឹម ហ្វីណង់ បានលើកឡើងថា៖ «ថ្លៃស្រូវខែកុម្ភៈឆ្នាំនេះ ល្អជាងខែកុម្ភៈឆ្នាំ២០២៣ និងរឹតតែល្អជាងខែកុម្ភៈឆ្នាំ២០២២ ហើយល្អជាងខែកុម្ភៈឆ្នាំណាៗទាំងអស់។ ហេតុអ្វីចាំបាច់ត្រូវប្រៀបធៀបខែកុម្ភៈនឹងខែកុម្ភៈ? ព្រោះថ្លៃស្រូវតែងតែឡើងចុះប្រែប្រួលទៅតាមរដូវកាលនីមួយៗ។ រដូវប្រមូលផល ស្រូវសម្បូរហូរហៀរនៅលើទីផ្សារ ថ្លៃតែងថយចុះបន្តិច បើធៀបទៅនឹងរដូវខ្សត់ស្រូវមុនពេលច្រូតកាត់មកដល់នេះ គឺជាវដ្តធម្មតានៃសមតុល្យរវាងតម្រូវការនិងការផ្គត់ផ្គង់។ ដរាបណាថ្លៃស្រូវសើមនៅតែលើសពី ១០០០៛/គីឡូ ការវិភាគសេដ្ឋកិច្ចបង្ហាញថា កសិករគ្មានអ្វីដែលត្រូវបារម្ភពីប្រាក់ចំណេញនោះឡើយ
February 20, 2024 - សេដ្ឋកិច្ច
ក្រុមហ៊ុនមួយរបស់ឥណ្ឌូនេស៊ី ដែលមានបទពិសោធន៍ជាង ៦០ឆ្នាំ ក្នុងវិស័យជាច្រើន ដូចជាវិស័យអចលនទ្រព្យជាដើម បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យមួយចំនួននៅកម្ពុជារួមមាន៖ វិស័យអចលនទ្រព្យ ផ្សារទំនើប វិស័យសុខាភិបាល និងសេវាកម្មហិរញ្ញវត្ថុ-ធនាគារជាដើម។ ចំណាប់អារម្មណ៍ខាងលើនេះ ត្រូវបានបង្ហាញ និងលើកឡើងនៅក្នុងសម្ដែងការគួរសម និងពិភាក្សាការងារ រវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក Jonh Riady នាយកប្រតិបត្តិ ក្រុមហ៊ុន Lippo Group និងសហការី អញ្ជើញចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃចន្ទ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤។
February 20, 2024 - សេដ្ឋកិច្ច
ពលរដ្ឋវៀតណាមច្រើនកុះករនាំគ្នាសម្រុកទៅទិញមាស នៅរសៀលថ្ងៃចន្ទ ទី១៩ ខែកុម្ភៈ នេះ ដែលពួកគេចាត់ទុកថា ថ្ងៃនេះជាថ្ងៃទេវតាទ្រព្យ “God of Wealth Day” ដើម្បីទទួលបានលាភសំណាង។ យោងតាមការចុះផ្សាយរបស់ សារព័ត៌មាន VNExpress បានឱ្យដឹងថា គិតត្រឹម ថ្ងៃត្រង់នេះ ហាងមាសទាំងនៅទីក្រុងហាណូយ និងទីក្រុងហូជីមិញ ទទួលបានអតិថិជនជាច្រើន ហើយកាលពីម៉ោង ១២ ថ្ងៃត្រង់នេះ គេប្រទះឃើញមានមនុស្សជាច្រើន ឈរ និងអង្គុយតម្រង់ជួរដើម្បីរង់ចាំទិញមាស។ ពលរដ្ឋវៀតណាមវ័យ 73 ឆ្នាំម្នាក់ បាននិយាយថា គាត់បានទៅហាងមាសមួយកន្លែង ដើម្បីទិញចិញ្ជៀនមាស ហើយគាត់តែងតែទិញមាសនៅថ្ងៃនេះ
February 19, 2024 - សេដ្ឋកិច្ច
ក្នុងរយៈពេល ១៥ថ្ងៃ នៃខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់ចំនួន ២២ ដែលមានទុនវិនិយោគសរុបប្រមាណជាង ៤៤៤លានដុល្លារអាម៉េរិក។ នៅក្នុងសេចក្ដីប្រកាសព័ត៌មាន ដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះផ្សាយនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ បានបញ្ជាក់ថា ក្នុងរយៈពេល១៥ថ្ងៃ នៃខែកុម្ភៈ ឆ្នាំ២០២៤នេះ គម្រោងវិនិយោគដែលទទួលបានការអនុម័តរួមមាន៖ ១៖ គម្រោងវិនិយោគបង្កើត និងធ្វើអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យ នៅខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ២៖ គម្រោងវិនិយោគបង្កើតកសិដ្ឋានដាំដំណាំឈើហូបផ្លែ និងរោងចក្រកែច្នៃ នៅស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ៣៖ គម្រោងវិនិយោគអាជីវកម្មរ៉ែដែក នៅស្រុករវៀង ខេត្តព្រះវិហារ។ ៤៖
February 19, 2024 - សេដ្ឋកិច្ច
ពេញមួយឆ្នាំ២០២៣ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា រកចំណូលចូលរដ្ឋ បានចំនួន ៩ ២៦៧,៤៨ ប៊ីលានរៀល (ស្មើនឹងប្រមាណ ២ ២៨៨,២៧ លានដុល្លារអាម៉េរិក) ថយចុះប្រមាណ ១៥,៧% ធៀបនឹងចំណូលក្នុងឆ្នាំ២០២២។ តួលេខខាងលើនេះ ត្រូវបានបង្ហាញដោយឯកឧត្ដមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គ-នាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៅក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២៣ និងទិសដៅអនុវត្តបន្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានពន្ធដារ អគ្គនាយកដ្ឋានគោលនយោបាយ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីពាក់ព័ន្ធនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា
February 17, 2024 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា ការងារចំនួន ៣២៩៦កន្លែង ពីក្រុមហ៊ុនធំៗចំនួន ២៥ នឹងផ្តល់ជូនយុវជន សិស្ស/និស្សិត និង អ្នកស្វែងរកការងារនៅក្នុងវេទិកាការងារដ៏ធំ ដែលសហការរៀបចំដោយ NEA, សាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា និងស.ស.យ.ក. វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅទីតាំងសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា នាថ្ងៃទី២០ ខែកុម្ភៈ ចាប់ពីម៉ោង ៨ ព្រឹកដល់ម៉ោង ៥ ល្ងាច ខាងមុខនេះ។ ដូច្នេះសូមយុវជន សូមរៀបចំ CVs ឲ្យបានច្រើនដើម្បីចូលរួមដាក់ពាក្យសម្ភាសការងារភ្លាមៗ ជាមួយតំណាងក្រុមហ៊ុនទាំង ២៥
February 17, 2024











