ត្រៀមខ្លួន ត្រៀម CV! នៅថ្ងៃទី២០ ខែកុម្ភៈខាងមុខនេះ ក្រុមហ៊ុនធំៗចំនួន ២៥ ផ្ដល់ឱកាសការងារ ៣២៩៦កន្លែង ដាក់ពាក្យភ្លាម សម្ភាសភ្លាមៗ!
សេដ្ឋកិច្ច February 17, 2024 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា ការងារចំនួន ៣២៩៦កន្លែង ពីក្រុមហ៊ុនធំៗចំនួន ២៥ នឹងផ្តល់ជូនយុវជន សិស្ស/និស្សិត និង អ្នកស្វែងរកការងារនៅក្នុងវេទិកាការងារដ៏ធំ ដែលសហការរៀបចំដោយ NEA, សាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា និងស.ស.យ.ក. វិស័យការងារ​ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅទីតាំងសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា នាថ្ងៃទី២០ ខែកុម្ភៈ ចាប់ពីម៉ោង ៨ ព្រឹកដល់ម៉ោង ៥ ល្ងាច ខាងមុខនេះ។

ដូច្នេះសូមយុវជន សូមរៀបចំ CVs ឲ្យបានច្រើនដើម្បីចូលរួមដាក់ពាក្យសម្ភាសការងារភ្លាមៗ ជាមួយតំណាងក្រុមហ៊ុនទាំង ២៥ ដែលកំពុងត្រូវការជ្រើសរើសបុគ្គលិកជាច្រើនពាន់នាក់ និងស្វែងយល់ពីទីផ្សារការងារក្នុងយុគសម័យឌីជីថលនៅក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង។

ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ NEA តាមរយៈលេខ ០១២ ៩០៦ ៦៦៤ / ០១៦ ៧៨៦ ៦៥៥ (Telegram) ឬ គេហទំព័រ www.nea.gov.kh និងទំព័រ Facebook (neakhmer)៕

អត្ថបទ៖ លីនី