- Khmernote
- សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា បានឱ្យដឹងថា ក្រុមហ៊ុនជប៉ុនធំមួយ បានសម្រេចចិត្តបង្កើតរោងចក្រទី២ ដែលមាន ទុនវិនិយោគប្រមាណ៦៥០លានដុល្លារអាមេរិក ក្រោយឃើញពីសក្តានុពលវិនិយោគ នៅកម្ពុជា ដែលនឹងផ្តល់ឱកាសការងារជាច្រើនពាន់កន្លែងជូនប្រជាពលរដ្ឋ។ ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន នាឱកាសចុះទៅពិនិត្យច្រកស្ទឹងបត់ និងតំបន់ សេដ្ឋកិច្ច នៅក្នុងក្រុងប៉ោយប៉ែត ដើម្បីជំរុញសកម្មភាពដឹកជញ្ជូនឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ ឱ្យបានលឿន និងស្តាប់បញ្ហារបស់អ្នកវិនិយោគក្នុងក្រុងប៉ោយប៉ែត ដែលកំពុងជួបប្រទះ នាពេលបច្ចុប្បន្ន ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សា
February 27, 2024 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ សហព័ន្ធស្រូវអង្ករកម្ពុជា កាលពីពេលថ្មីៗនេះ បានឱ្យដឹងថា អង្ករខ្មែរ របស់ក្រុមហ៊ុនធំៗចំនួនពីរ បានឈានជើងចូលទីផ្សារ ប្រទេសណូវែលហ្សេឡង់ និង សហរដ្ឋអាមេរិក។ នេះគឺជាជោគជ័យនៃការបើកច្រកទីផ្សារ អង្ករខ្មែរយើង ថ្មីមួយទៀត ក្នុងការប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ។ បើតាមការចុះផ្សាយនៅលើផេកផ្លូវការ សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា អង្ករកម្ពុជា របស់ក្រុមហ៊ុន Kompong Thom Rice Mill limited មួយទៀតបានចូលលក់ លើទឹកដី ប្រទេសណូវែលហ្សេឡង់ហើយ។ ចំណែកឯ អង្ករគុណភាព ខ្ពស់ ម៉ាកវិញ្ញតកម្ម (ម្លិះអង្គរ) ម៉ាក Amru
February 27, 2024 - សេដ្ឋកិច្ច
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ បានឱ្យដឹងតាមរយៈការបង្ហោះនៅលើផេកផ្លូវការថា តម្លៃស្រូវសើមនៅតាមរោងម៉ាស៊ីនកិនស្រូវក្នុងខេត្តមួយចំនួន បានឡើងថ្លៃវិញបន្តិចនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ។ (រូបតំណាង) ទន្ទឹមនឹងនេះដែរ ក្រសួងកសិកម្ម បានបញ្ជាក់បន្ថែមថា ក្រសួងបាននិងកំពុងសហការជាមួយរោងម៉ាស៊ីនកិនស្រូវនៅទូទាំងប្រទេស ដើម្បីអន្តរាគមន៍ថ្លៃស្រូវធ្វើយ៉ាងណាធានាឱ្យបងប្អូនប្រជាកសិករ និងរោងម៉ាស៊ីនកិនស្រូវ អាចទទួលបានផលចំណេញសមរម្យ៕ ប្រភព៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
February 24, 2024 - ទេសចរណ៍
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសរសេរនៅលើបណ្តាញសង្គមតេឡេក្រាម របស់សម្តេចយ៉ាងដូច្នេះថា «រយៈពេលជិត២ខែមកនេះ កម្ពុជាទទួលបានទេសចរ ចំនួន ៨ ៤១៩នាក់ ដែលធ្វើដំណើរកម្សាន្តតាមនាវាខ្នាតយក្ស ចំនួន ១០លើក រួមមាន៖ – SEABOURN ENCORE ចំនួន ៤លើក – WESTERDAM – RIVIERA – AIDA BELLA
February 24, 2024 - សេដ្ឋកិច្ច
ក្រុមហ៊ុនជប៉ុនរហូតដល់ទៅ ៦ បានលើកឡើងពីបំណងចង់បង្កើតសាលាកសិកម្មនៅក្នុងបរិវេណវិទ្យាល័យមួយនៅខេត្តព្រៃវែង ដើម្បីបន្ថែមការបណ្តុះបណ្តាលសិស្ស អំពីផលិតកម្មបន្លែក្នុងចរន្តទឹក (Hydroponic) ដោយប្រើប្រាស់ម៉ាសុីនចម្រោះទឹកផលិតនៅប្រទេសជប៉ុន និងផ្ដល់គ្រឿងយន្តកសិកម្មដែលកសិករជប៉ុនប្រើប្រាស់ នក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលគ្រឿងយន្ត និងបរិក្ខារទាំងនោះ អាចមកដល់កម្ពុជា នៅក្នុងខែមេសា ឬ ខែឧសភា ឆ្នាំ២០២៤ នាពេលខាងមុខ។ យោងតាមការចុះផ្សាយរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា កាលព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា
February 24, 2024 - សេដ្ឋកិច្ច
ក្រុមហ៊ុន China Metro Group បង្ហាញសុឆន្ទៈ និងការប្តេជ្ញាចិត្តខ្ពស់ ជំរុញឱ្យប្រព័ន្ធដឹកជញ្ជូនដោយរថភ្លើងធុនស្រាល (LRT) នៅកម្ពុជាលេចរូបរាងឡើង។ នេះបើយោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ។ ការបង្ហាញសុឆន្ទៈ និងការប្ដេជ្ញាចិត្ត ខាងលើនេះ គឺត្រូវបានលើកឡើង នៅក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាង ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយលោក លី ខ័រ (Mr. Li Kuo) អគ្គនាយកក្រុមហ៊ុន China Metro Group
February 23, 2024 - សេដ្ឋកិច្ច
(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ស្តីពី កិច្ចសហប្រតិបត្តិការជំរុញការប្រមូលទិញផលិតផលបន្លែ រវាងគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) នៃក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុនប្រមូលទិញបន្លែទាំង ៥ រួមមាន៖ ១). ក្រុមហ៊ុនខេមបូឌាន ស្តេនដាត ឌីវេឡុបមិន & សឹបផ្លាយ ឯ.ក (CSDS) ២). ខេម អេហ្គ្រី ឡាឡា (CAM AGRI
February 23, 2024 - សេដ្ឋកិច្ច
ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់វៀតណាម VinFast នឹងសាងសង់រោងចក្រតម្លៃ ២ពាន់លានដុល្លារនៅរដ្ឋ Tamil Nadu ភាគខាងត្បូងប្រទេសឥណ្ឌា ដោយគម្រោងខាងលើនេះនឹងត្រូវបើកការដ្ឋានសាងសង់នៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ខាងមុនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress។ ប្រភពខាងលើ បានឱ្យដឹងថា ក្រុមហ៊ុនបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយរដ្ឋាភិបាលរដ្ឋកាលពីខែមុន សម្រាប់ការសាងសង់រោងចក្រនៅក្នុងទីក្រុងកំពង់ផែ Thoothukudi នេះ ដោយវិនិយោគទឹកប្រាក់ ៥០០លានដុល្លារក្នុងដំណាក់កាលដំបូងនៃគម្រោង។ ជាមួយគ្នានេះដែរ រោងចក្រនៅ Tamil Nadu នឹងមានសមត្ថភាពផលិតរថយន្តបាន ១៥០,០០០គ្រឿងក្នុងមួយឆ្នាំ ហើយរោងចក្រនេះនឹងជួយ VinFast ពង្រីកទៅកាន់ប្រទេសឥណ្ឌា និងបណ្តាប្រទេសផ្សេងទៀតនៅអាស៊ីខាងត្បូង មជ្ឈិមបូព៌ា
February 22, 2024 - សេដ្ឋកិច្ច
ក្រុមហ៊ុន Minebea Cambodia ដែលកំពុងផ្ដល់ការងារដល់ប្រជាជនកម្ពុជាជិត ៧ពាន់នាក់ បានស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយទៀតនៅកម្ពុជា ដើម្បីតភ្ជាប់ខ្សែច្រវ៉ាក់ផលិតកម្មឱ្យបានកាន់តែទូលំទូលាយ។ នេះបើយោងតាមការចុះផ្សាយនៅលើ ផេកផ្លូវការរបស់ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ តាមរយៈការបង្ហោះនៅលើផេកផ្លូវការ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា នាព្រឹកថ្ងៃពុធ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យលោក Yoshihisa KAINUMA អគ្គនាយកក្រុមហ៊ុន ក្រុមហ៊ុន
February 22, 2024 - សេដ្ឋកិច្ច
ក្រុមហ៊ុន Foxconn ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ឱ្យក្រុមហ៊ុនយក្សរបស់អាមេរិក Apple ហើយមានមូលដ្ឋាននៅវៀតណាម គ្រោងនឹងជួលកម្មករជាង ១០៣,០០០ នាក់នៅឆ្នាំនេះ សម្រាប់បម្រើការងារនៅរោងចក្ររបស់ពួកគេនៅភាគខាងជើងខេត្ត Bac Giang ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤។ សារព័ត៌មានដដែលបានឱ្យដឹងថា ក្រុមហ៊ុន Foxconn ត្រូវការបុគ្គលិកចំនួន ១៥,០០០ នាក់សម្រាប់បំពេញការងារនៅក្នុងរោងចក្ររបស់ខ្លួននៅក្នុងសួនឧស្សាហកម្ម Dinh Tram និង Quang Chau (IPs) ក្នុងឆមាសទីមួយនៃឆ្នាំនេះ និងចំនួន ១២,០០០ នាក់នៅក្នុងឆមាសទីពីរ។ ជាមួយគ្នានេះដែរ
February 21, 2024












