- Khmernote
- សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានឱ្យដឹងថា កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ពង្រីករោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីបន្ថែម នៅភូមិត្រត្រពាំងអារក្ស ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដើម្បីបង្កើនទីផ្សារនាំចេញទៅកាន់ក្រៅប្រទេស។ ឯកឧត្តមរដ្ឋលេខាធិការ លើកឡើងថា ខេត្តកំពង់ធំ ត្រូវបានគេស្គាល់យ៉ាងទូលំទូលាយថា ជាខេត្តផលិតគ្រាប់ស្វាយចន្ទីឈានមុខគេក្នុងប្រទេសកម្ពុជា។ លើសពីនេះ គ្រាប់ស្វាយចន្ទីរបស់ប្រទេសកម្ពុជា មានទំហំធំ និងមានរសជាតិឈ្ងុយឆ្ងាញ់ ហើយទទួលបានការវាយតម្លៃខ្ពស់ពីប្រទេសនានា រួមទាំងប្រទេសជប៉ុនផងដែរ។
March 1, 2024 - សេដ្ឋកិច្ច
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់តាមបណ្តាញសង្គមតេលេក្រាម នារសៀលថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះថា គម្រោងចំនួន២ នៅខេត្តព្រះសីហនុ ដែលមានទំហំទឹកប្រាក់វិនិយោគជិត ៦០០លានដុល្លារ បានទទួលការលើកទឹកចិត្តពី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងត្រូវបានវាយតម្លៃថា នឹងជះឥទិ្ធពលយ៉ាងវិជ្ជមានដល់សេដ្ឋកិច្ចខេត្តព្រះសីហនុទាំងមូ។ សម្ដេថធិបតី បានបញ្ជាក់ដូច្នេះថា នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក) បានបើកកិច្ចពិភាក្សា និងវាយតម្លៃលើសំណើសុំវិនិយោគរបស់ក្រុមហ៊ុន ចំនួន ២ រួមមាន៖ ១. ក្រុមហ៊ុន Ban Dao Investment Co.,
March 1, 2024 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នារសៀលថ្ងៃពុធ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូ នៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន(US-ASEAN Business Council) ដែលមានការចូលរួមពីបណ្ដាក្រុមហ៊ុននានារបស់សហរដ្ឋអាមេរិក ដឹកនាំដោយឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព របស់សហរដ្ឋអាមេរិកប្រចាំកម្ពុជា។ ក្នុងជំនួបពិភាក្សាការងារនេះ គណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន(US-ABC) បានស្នើសុំការសម្របសម្រួលពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការងារវិនិយោគ ធុរកិច្ច និងពាណិជ្ជកម្មរបស់ក្រុមហ៊ុនអាមេរិកមកកម្ពុជា ហើយជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបអំពីការត្រៀមខ្លួនរួចរាល់ជាស្រេចរបស់ស្ថាប័នក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
February 29, 2024 - Boostrong
បីស្រ្តី បង្ហាញក្ដីស្រលាញ់ចំពោះស្រ្តីដែលជាម្ដាយ បងស្រី ប្អូនស្រី ភរិយា ឬគូសង្សារ និងចូលរួមបំបែកឯតទគ្គៈកម្មពិភពលោកជាមួយប៊ូសស្រ្តង លើកតម្កើងស្រ្តីខ្មែរទាំងអស់គ្នា ថ្ងៃទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា នៅទីធ្លាមុខសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ ក្នុងមហាព្រឹត្តិការណ៍ “ប៊ូសស្រ្តង ព្រឹត្តិការណ៍បីស្រ្តី រដូវកាលទី២”។ “ប៊ូសស្រ្តង ព្រឹត្តិការណ៍បីស្រ្តី រដូវកាលទី២” ជាមហាព្រឹត្តិការណ៍ប្រកួតបីស្រ្តីដំបូងគេ ជ័យលាភីលេខ១ ឈ្នះឡានស្ព័រថ្មីខ្លាញ់គោ Mazda Sedan ១គ្រឿង, ជ័យលាភីលេខ២ ដល់លេខ៤ ឈ្នះម៉ូតូថ្មីសរុប ៣គ្រឿង និងជ័យលាភីលេខ៥ ដល់លេខ៣០ មានរង្វាន់សរុបទឹកប្រាក់ជាច្រើនលានរៀល ហើយការប្រកួតឆ្នាំនេះ
February 29, 2024 - សេដ្ឋកិច្ច
សហព័ន្ធស្រូវអង្ករកម្ពុជា បានដាក់ឱ្យដំណើរការ កម្មវិធីទិញលក់ស្រូវអង្ករតាមទូរស័ព្ទដៃដែលមានឈ្មោះថា Paddy App ដើម្បីជួយដោះសា្រយវិបត្តិតម្លៃស្រូវអង្ករ និងកង្វះទីផ្សារ ដែលកសិករខ្មែរកំពុងតែប្រឈម។ នេះបើយោងតាមការចុះផ្សាយរបស់ សហព័ន្ធស្រូវអង្ករកម្ពុជា កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ម្សិលមិញនេះ។ ការដាក់ឱ្យដំណើរការជាផ្លូវការនូវ «កម្មវីធី ទិញ-លក់ ស្រូវ តាមទូរស័ព្ទដៃ របស់សហព័ន្ធស្រូវអង្ករកម្ពុជា» ត្រូវបានធ្វើឡើងនារសៀល ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ស្របពេលជាមួយនឹងការសម្ពោធកម្មវិធីស្ដង់ដារស្រូវនិរន្តរភាពនៅកម្ពុជា សហព័ន្ធស្រូវអង្ករកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់
February 29, 2024 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយនៅលើផេកផ្លូវការសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានឱ្យដឹងថា ក្រុមហ៊ុនអាមេរិកធំៗ បានបង្ហាញពីចំណាប់អារម្មណ៍ និងបំណងពង្រីកការវិនិយោគបន្ថែមទៀតនៅក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Brian D. McFeeters អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ក្នុងឱកាសនៃជំនួបនេះ លោក Brian D. McFeeters អនុប្រធានជាន់ខ្ពស់ បានសម្ដែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចធិបតី ដែលបានចំណាយពេលដ៏មមាញឹក
February 28, 2024 - សេដ្ឋកិច្ច
ខេត្តព្រះសីហនុ នឹងមានរថយន្តក្រុងសាធារណៈសម្រាប់សម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្ត នាពេលខាងមុខនេះ ខណៈបច្ចុប្បន្ន គណៈអភិបាលខេត្ត និងអង្គភាពពាក់ព័ន្ធបាននិងកំពុងរៀបចំ និងសិក្សាដំណើរការរថយន្តក្រុងសាធារណៈ។ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញស្តាប់បទបង្ហាញអំពីវឌ្ឍនភាពការងាររៀបចំដំណើរការរថយន្តក្រុងសាធារណៈ ដោយមានការចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត អភិបាលក្រុង ស្រុក និងប្រធានមន្ទីរ អង្គភាព ពាកព័ន្ធ៕
February 28, 2024 - សេដ្ឋកិច្ច
ក្រុមហ៊ុន ផ្តល់សេវាកម្មអាកាសចរណ៍ដ៏ធំបំផុតមួយរបស់ពិភពលោក បាននិងកំពុងពិនិត្យលទ្ធភាពវិនិយោគលើវិស័យអាកាសចរណ៍ កិច្ចសម្រួលពាណិជ្ជកម្ម និងវិស័យផ្សេងទៀតក្នុងប្រទេសកម្ពុជា នេះបើយោងតាមការចុះផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម។ តាមរយៈការចុះផ្សាយនៅលើផេកផ្លូវការ ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបជាមួយលោក SUSHANT Palakurthi Rao នាយកគ្រប់គ្រង ផ្នែកទំនាក់ទំនងសកល នៃក្រុមហ៊ុន Agility គ្រុប ដើម្បីពិភាក្សានិងពិនិត្យលទ្ធភាពវិនិយោគលើវិស័យអាកាសចរណ៍ កិច្ចសម្រួលពាណិជ្ជកម្ម និងវិស័យផ្សេងទៀតក្នុងប្រទេសកម្ពុជា។ ជំនួបនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃអង្គារ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅរាជធានីអាប៊ុយដាប៊ី ប្រទេសអេមីរ៉ាតអារ៉ាប់រួម ក្នុងអំឡុងពេលសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១៣
February 28, 2024 - ហិរញ្ញវត្ថុ
ធនាគារកណ្ដាលរបស់កម្ពុជា និងម៉ាឡេស៊ី បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការផ្នែកនវានុវត្តន៍ហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់សងប្រាក់ ដែលនេះនឹងអនុញ្ញាតប្រជាពលរដ្ឋម៉ាឡេស៊ីអាចទូទាត់ប្រាក់ដោយស្កេន QR Code នៅកម្ពុជា ហើយប្រជាពលរដ្ឋកម្ពុជា ក៏អាចធ្វើការទូទាត់ដោយស្កេន (QR Code) នៅក្នុងប្រទេសម៉ាឡេស៊ីវិញផងដែរ។ ជាមួយគ្នានេះ ពាណិជ្ជករទូទាត់រាយនៃប្រទេសទាំងពីរ ដែលទទួលយកការទូទាត់តាម ឃ្យូអរកូត ប្រមាណ ៥លានទីតាំង រាប់បញ្ចូលទាំងអាជីវកម្មខ្នាតតូចផង នឹងទទួលបាននូវអត្ថប្រយោជន៍ពីកិច្ចសហប្រតិបត្តិការណ៍នេះ។ អនុស្សារណៈយោគយល់គ្នាខាងលើនេះ ត្រូវបានចុះហត្ថលេខាដោយលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និង លោក Abdul RasheedGhaffour ទេសាភិបាលធនាគារកណ្ដាលម៉ាឡេស៊ី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន
February 27, 2024 - សេដ្ឋកិច្ច
បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសនៅក្នុងខេត្តបន្ទាយមានជ័យ មានចំនួន ៤តំបន់ បានទាក់ទាញគម្រោងវិនិយោគមកបណ្តាក់ទុនចំនួន ១៩គម្រោង ក្នុងនោះកំពុងដំណើរការមានចំនួន ១៣គម្រោង ក្នុងទុនវិនិយោគសរុបចំនួន ១២៦លានដុល្លារអាមេរិក និងបានបង្កើតការងារចំនួន ៥៨២២កន្លែង។ យោងតាមការចុះផ្សាយនៅលើផេកផ្លូវការរបស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា នាថ្ងៃសៅរិ៍ ១៥កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
February 27, 2024












