Khmernote
  • សេដ្ឋកិច្ច

    ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានបញ្ជាក់ថា នាពេលខាងមុខនេះ ថ្នាក់ដឹកនាំនៃក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាមានិតចិននឹងធ្វើដំណើរទស្សនកិច្ចមកកម្ពុជា ដើម្បីពិភាក្សាអំពីការបង្កើតសួនឧស្សាហកម្មក្នុងការជំរុញការកែច្នៃវត្ថុធាតុដើមក្នុងស្រុក និងផលិតផលពាក់កណ្ដាលសម្រេច សម្រាប់ផ្គត់ផ្គង់ដល់រោងចក្រផលិតសំបកកង់រថយន្ដនៅកម្ពុជា ហើយក៏មានក្រុមហ៊ុនដ៏មានសក្ដានុពលមួយ នឹងមកបង្កើតមជ្ឈមណ្ឌលកែច្នៃ និងផលិតវត្ថុពាក់កណ្ដាលសម្រេចសម្រាប់ផ្គត់ផ្គង់ដល់ឧស្សាហកម្មផលិតសំបករថយន្ដដោយប្រើប្រាស់ជ័រកៅស៊ូកម្ពុជាផងដែរ។ ឯកឧត្តម ជា វុទ្ធី បានគូសបញ្ជាក់បែបនេះនៅក្នុងឱកាសជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចូលរួមជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការកសាងកិច្ចសហប្រតិបត្តិការផ្លាស់ប្ដូរយោបល់គ្នារវាងខេត្តសានទុង និងកម្ពុជាក្នុងការអភិវឌ្ឍ “ច្រករបៀងឧស្សាហកម្ម” និង “ច្រករបៀងមច្ឆា និងអង្ករ” កាលពីរសៀលថ្ងៃសុក្រ ទី៨ ខែមីនា ឆ្នាំ២០២៤ ។

    March 9, 2024
  • សេដ្ឋកិច្ច

    ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងពីបញ្ហា និងដំណោះស្រាយ នៅពេលដែលបងប្អូនប្រជាកសិករមួយចំនួន ចាប់ផ្ដើមត្អូញត្អែរ បន្ទាប់ពីថ្លៃគ្រាប់ស្វាយចន្ទីស្រស់ទើបតែធ្លាក់ចុះពីជាង ៥០០០៛ មកនៅ ៤៥០០៛។ ឯកឧត្តម បានធ្វើការបកស្រាយយ៉ាងក្បោះក្បាយនៅលើផេកផ្លូវការនាព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៤ នេះថា៖ «បញ្ហា និងដំណោះស្រាយ»៖ បើថ្លៃគ្រាប់ស្វាយចន្ទី ៤៥០០៛/គីឡូ ពិតជាអាចផ្តល់ប្រាក់ចំណេញសមរម្យបានមែន ចុះហេតុអ្វីបានជាកសិករខ្លះចាប់ផ្តើមត្អូញត្អែរ បន្ទាប់ពីថ្លៃគ្រាប់ស្វាយចន្ទីស្រស់ទើបតែធ្លាក់ចុះពីជាង ៥០០០៛ មកនៅ ៤៥០០៛? ហេតុផលអាចមានច្រើន តែយើងអាចសាកល្បងវិភាគលើចំណុចមួយចំនួនទាំងអស់គ្នា និងលើកជាដំណោះស្រាយខ្លះៗ សម្រាប់ទុកជូនពុកម៉ែបងប្អូនអ្នកដាំស្វាយចន្ទីយកទៅរិះគិតពិចារណា ដូចខាងក្រោម៖

    March 9, 2024
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយនៅលើផេកឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល កាលពីពេលថ្មីៗនេះ បានឱ្យដឹងថា មន្ទីរពេទ្យតេជោសែនកោះធំ នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការជូនបងប្អូនប្រជាពលរដ្ឋ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី។ មន្ទីរពេទ្យតេជោសែនកោះធំ មានទីតាំងស្ថិតក្នុងស្រុកកោះធំ ខេត្តកណ្ដាល ត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ព្រមទាំងមានការចូលរួមពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា សប្បុរសជនក្នុងស្រុក និងក្រៅស្រុកទាំងអស់ រួមសហការជាមួយនឹងមន្ទីរពេទ្យកាល់ម៉ែត្រ ដើម្បីបម្រើឱ្យសុខមាលភាពប្រជាពលរដ្ឋជារួម និងសម្រាប់អ្នកស្រុកកោះធំ។ មន្ទីរពេទ្យនេះ បានសាងសង់អគារថ្មីចំនួន០៣ខ្នង ទំហំសរុបស្មើនឹង ១២.៥៤៤,៤ ម៉ែត្រការ៉េ ដែលអាចផ្ទុកគ្រែអ្នកជំងឺបានចំនួន ១៥០គ្រែ

    March 8, 2024
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ក្រុមហ៊ុនសំណង់ធំៗរបស់កូរ៉េ ចំនួន២ ចុះមកពិនិត្យលទ្ធភាព និងបង្កើតកិច្ចសហប្រតិបត្តិការ ដើម្បីចូលរួមអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវស្ពាន និងប្រព័ន្ធចម្រោះទឹកកខ្វក់នៅកម្ពុជា ឱ្យកាន់តែមានភាពទំនើប និងភាពធន់ខ្ពស់។ តាមរយៈការបង្ហោះនៅលើផេកផ្លូវការ ក្រសួងសាធារណការ បានបញ្ជាក់ថា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុនសំណង់កូរ៉េធំៗចំនួន០២ គឺក្រុមហ៊ុន POSCO E&C ដឹកនាំដោយលោក ដេយ៉ុន គីម (Mr. Dae-Hyun KIM)

    March 8, 2024
  • សេដ្ឋកិច្ច

    ជាដំណឹងដ៏ល្អមួយ ខណៈអ្នកវិនិយោគិនចិនតៃវ៉ាន់ បានចុះមកពិភាក្សាការងារ និងស្វែងយល់ពីកាលានុវត្តភាពវិនិយោគក្នុងវិស័យកសិកម្ម កសិឧស្សាហកម្ម និងកែច្នៃចំណីអាហារ នៅកម្ពុជា។ នេះបើយោងតាមការចុះផ្សាយរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤។ តាមរយៈការចុះផ្សាយនៅលើផេកផ្លូវការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា នាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត សរ សិនិរ៉ា អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា តំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានទទួលជួបសំណេះសំណាលជាមួយគណៈប្រតិភូវិនិយោគិនចិនតៃវ៉ាន់ ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងយល់ពីកាលានុវត្តភាពវិនិយោគក្នុងវិស័យកសិកម្ម កសិឧស្សាហកម្ម និងកែច្នៃចំណីអាហារ នៅកម្ពុជា។ ក្នុងជំនួបនាឱកាសនេះ ឯកឧត្តមបណ្ឌិតអគ្គលេខាធិការរង បានជម្រាបជូនគណៈប្រតិភូវិនិយោគិនអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគាំទ្រដល់ការវិនិយោគក្នុងការអភិវឌ្ឍវិស័យកសិកម្ម និងកសិឧស្សាហកម្ម។

    March 7, 2024
  • ទេសចរណ៍

    យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ្រឹះស្ថានអង្គរ បានឱ្យដឹងថា រយៈពេល ២ខែដំបូងនៃឆ្នាំ២០២៤ កម្ពុជាទទួលបានចំណូល ១១ ២៣៤ ៦៧៥ ដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ជូនភ្ញៀវទេសចរបរទេស ២៣៥ ៨៥០នាក់។ នៅក្នុងសេចក្ដីប្រកាសព័ត៌មាន គ្រឹះស្ថានអង្គរ ក៏បានបញ្ជាក់ផងដែរថា ចំនួនភ្ញៀវទេសចរ និងចំណូលដែលទទួលបានខាងលើនេះ បើធៀបទៅនឹងរយៈពេលដូចគ្នាទៅនឹងឆ្នាំ​២០២៣ មានការកើនឡើង ជាង ៥០%។ សូមបញ្ជាក់ថា ក្រៅពីប្រាក់ចំណូលចូលទស្សនារមណីយដ្ឋានអង្គរ រយៈពេល ២ខែដំបូងនៃឆ្នាំ២០២៤ នេះ គ្រឹះស្ថានអង្គរ ក៏រកចំណូល បានជាង ២៩ម៉ឺនដុល្លារ ពីការលក់សំបុត្រឱ្យភ្ញៀវបរទេសចូលទស្សនា ប្រាសាទកោះកេរ

    March 7, 2024
  • Boostrong

    ខ្មែរស្រលាញ់ខ្មែរ ប្រជាជនខ្មែរទូទាំងប្រទេសរួមគ្នា ត្រៀមបីស្រ្តីបំបែកកំណត់ត្រាពិភពលោក Guinness World Record “Boostrong លើកតម្កើងស្រ្តីខ្មែរ បុរសបីស្រ្តីច្រើនជាងគេ បំបែកឯតទគ្គៈកម្មពិភពលោក” នាថ្ងៃទិវាសិទ្ធិនារីអន្តរជាតិ ត្រូវនឹងថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ នៅមុខទីធ្លាមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ ចាប់ពីម៉ោង ៦ល្ងាចតទៅ។ មហាព្រឹត្តិការណ៍តែ១គត់នេះ “Boostrong ព្រឹត្តិការណ៍បីស្រ្តី រដូវកាលទី២” នឹងជួយធ្វើឱ្យខ្មែរក្លាយជាប្រទេសទី១ លើកតម្កើងស្រ្តីខ្លាំងជាងគេ បុរសបីស្រ្តីដោយក្ដីស្រលាញ់ច្រើនជាងគេលើពិភពលោក ក្នុងនោះក៏មានរង្វាន់ជាច្រើនដល់ជ័យលាភីបីស្រ្តីយូរជាងគេផងដែរ រួមមាន៖ – ជ័យលាភីលេខ១ ឈ្នះឡានស្ព័រថ្មីខ្លាញ់គោ Mazda Sedan ១គ្រឿង –

    March 6, 2024
  • សេដ្ឋកិច្ច

    បន្ថែមពីលើការដាក់លក់នៅលើគេហទំព័រដ៏ល្បី Alibaba នាពេលខាងមុខ ផលិតផលខ្មែរអាចនឹងមានដាក់លក់នៅលើគេហទំព័រធំៗចំនួន ២ទៀត ដូចជា គេហទំព័រ TMall និង Lazada ខណៈក្រសួងពាណិជ្ជកម្ម បាននិងកំពុងស្វែងយល់ពីគេហទំព័រទាំងពីរខាងលើនេះ។ យោងតាមការចុះផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា នារសៀលថ្ងៃអង្គារ ទី៥ ខែមីនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ សេរី បូរាពេជ្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារបច្ចេកទេស ជាមួយក្រុមហ៊ុន Alibaba.com អំពីវឌ្ឍនភាពក្នុងការជំរុញផលិតផលខ្មែរនៅលើគេហទំព័រ Alibaba ព្រមទាំងធ្វេីការស្វែងយល់អំពីគេហទំព័រ TMall និង Lazada ជាដេីម។

    March 6, 2024
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា វេទិកាការងារ និងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី៖ “ការត្រៀមខ្លួនចូលទីផ្សារការងារ” ដែលសហការរៀបចំឡើងដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ស.ស.យ.ក វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) បានចាប់ផ្តើមហើយនាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ នេះ ដោយនាំយកក្រុមហ៊ុន/សហគ្រាសធំៗចំនួន ២២ ផ្តល់ឱកាសការងារចំនួន ២៥២៥ កន្លែងសម្រាប់និស្សិត និងអ្នកស្វែងរកការងារធ្វើ នៅបរិវេណសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ចាប់ពីម៉ោង​ ៨​ព្រឹក

    March 6, 2024
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ផេកផ្លូវការសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នារសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម អេនថូនី អាល់បានីស៊ី (Anthony Albanese) នាយករដ្ឋមន្ត្រីអូស្ត្រាលី បានជួបពិភាក្សាការងារទ្វេភាគី ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។ ជាកិច្ចចាប់ផ្តើម សមភាគីទាំងពីរបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគ្នាទៅវិញទៅមកដោយក្ដីសោមនស្សរីករាយ។ ក្នុងជំនួបនេះ ឯកឧត្តម អេនថូនី អាល់បានីស៊ី បានរំឭកពីទំនាក់ទំនងដ៏យូរអង្វែងរវាងកម្ពុជា-អូស្រ្តាលី ជាង៧ទសវត្សរ៍មក ពោលគឺមុនពេលដែលប្រទេសកម្ពុជាទទួលបានឯករាជ្យទៅទៀត។

    March 6, 2024