សហព័ន្ធស្រូវអង្ករកម្ពុជា បានដាក់ឱ្យដំណើរការ កម្មវិធីទិញលក់ស្រូវអង្ករតាមទូរស័ព្ទដៃដែលមានឈ្មោះថា Paddy App ដើម្បីជួយដោះសា្រយវិបត្តិតម្លៃស្រូវអង្ករ និងកង្វះទីផ្សារ ដែលកសិករខ្មែរកំពុងតែប្រឈម។ នេះបើយោងតាមការចុះផ្សាយរបស់ សហព័ន្ធស្រូវអង្ករកម្ពុជា កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ម្សិលមិញនេះ។
ការដាក់ឱ្យដំណើរការជាផ្លូវការនូវ «កម្មវីធី ទិញ-លក់ ស្រូវ តាមទូរស័ព្ទដៃ របស់សហព័ន្ធស្រូវអង្ករកម្ពុជា» ត្រូវបានធ្វើឡើងនារសៀល ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ស្របពេលជាមួយនឹងការសម្ពោធកម្មវិធីស្ដង់ដារស្រូវនិរន្តរភាពនៅកម្ពុជា សហព័ន្ធស្រូវអង្ករកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
សូមបញ្ជាក់ថា កម្មវីធី ទិញ-លក់ ស្រូវ តាមទូរស័ព្ទដៃនេះ គឺជាកិច្ចសហប្រតិបត្តិការរវាង កម្មវិធីគ្រប់គ្រងធនធានទឹក និងផ្លាស់ប្តូរកសិកម្មនៅប្រទេសកម្ពុជា (WAT4CAM) និងសហព័ន្ធស្រូវអង្ករកម្ពុជា និងក្រោមជំនួយសហគមន៍អ៉ឺរ៉ុប តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ។ ក្រៅពីការទិញលក់ស្រូវអង្ករ កម្មវិធី (App) នេះ ក៏ផ្ដល់ព័ត៌មានពីតម្លៃ និងអង្ករជាប់ជាប្រចាំ និងធានាថា ផលិតផលស្រូវ និងអង្ករ ដែលបានដាក់លក់ ក្នុងកម្មវិធី (App) នេះ នឹងមានស្តុកសម្រាប់អតិថិជន។ អតិថិជនទូទៅដែលចង់ទិញស្រូវអង្ករ អាចប្រើប្រាស់ កម្មវិធី (App) នេះ ដោយសេរី ដោយគ្រាន់តែ ដោនឡូតកម្មវិធី (App) នេះ ដាក់ទៅក្នុងទូរស័ព្ទដៃ៖ កម្មវិធី ទិញ លក់ស្រូវតាមទូរស័ព្ទដៃ
Android: https://play.google.com/store/apps/details…
IOS: https://apps.apple.com/app/id1670797985






ប្រភព៖ សហព័ន្ធស្រូវអង្ករកម្ពុជា


