Khmernote
  • ទេសចរណ៍

    កោះ Bali របស់ប្រទេសឥណ្ឌូនេស៊ី បានចាប់ផ្ដើមយកពន្ធលើភ្ញៀវទេសចរបរទេសក្នុងម្នាក់ចំនួន ១៥០,០០០ រូពី (ប្រមាណ ១០ដុល្លារ) ដោយការយកពន្ធនេះ ត្រូវបានអនុវត្តកាលពីថ្ងៃទី១៣ ខែមករា មកម្ល៉េះ នេះបើយោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ឥណ្ឌូនេស៊ី។ អភិបាលស្តីទីកោះបាលី លោក Sang Made Mahendra Jaya បានមានប្រសាសន៍ថា ការយកពន្ធនេះ គឺមានគោលបំណងការពារវប្បធម៌ និងបរិស្ថាននៅកោះបាលី។ ជាមួយគ្នានេះដែរ ថ្លៃសេវានេះនឹងត្រូវបង់តាមអេឡិចត្រូនិក តាមរយៈវិបផតថលឈ្មោះថា “Love Bali” ហើយនឹងអនុវត្តចំពោះភ្ញៀវទេសចរបរទេសដែលចូលមកកោះបាលី មកពីបរទេស ឬពីផ្នែកផ្សេងទៀតនៃប្រទេសឥណ្ឌូនេស៊ី ដោយការយកពន្ធនេះ នឹងមិនអនុវត្តចំពោះភ្ញៀវទេសចរឥណ្ឌូនេស៊ីក្នុងស្រុកនោះឡើយ។ គួរបញ្ជាក់ផងដែរថា

    February 16, 2024
  • សេដ្ឋកិច្ច

    ក្រុមហ៊ុនចំនួន ២៤ នឹងនាំយកឱកាសការងារជាច្រើនទៅចូលរួមតាំងបង្ហាញ នៅក្នុងវេទិកាការងារ និងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ ស្តីពីការត្រៀមខ្លួនចូលទីផ្សារការងារក្នុងយុគសម័យឌីជីថល នាថ្ងៃទី២០ ខែកុម្ភៈ នាពេលខាងមុខនេះ។ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយ ស.ស.យ.ក វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា នឹងសហការគ្នារៀបចំវេទិកាការងារ និងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ ស្តីពីការត្រៀមខ្លួនចូលទីផ្សារការងារក្នុងយុគសម័យឌីជីថល នាថ្ងៃទី២០ ខែកុម្ភៈ

    February 16, 2024
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រជាជនវៀតណាម បានចំណាយទឹកប្រាក់ប្រមាណ ៣.៨លានដុល្លារក្នុងមួយថ្ងៃ លើការបញ្ជាទិញអាហារតាមអ៉ីនធឺណេត។ សារព័ត៌មានខាងលើបានបញ្ជាក់ថា ក្នុងឆ្នាំ២០២៣ ការបញ្ជាទិញអាហារតាមអ៊ីនធឺណិតក្នុងប្រទេសវៀតណាមមានតម្លៃសរុប 35 ពាន់ពាន់លានដុង (១.៤ ពាន់លានដុល្លារ) បើគិតជាប្រចាំថ្ងៃគឺស្មើនឹងចំនួន ៣.៨ លានដុល្លារក្នុងមួយថ្ងៃ កើនឡើង ៣០% ធៀបនឹងឆ្នាំ២០២២។ ជាមួយគ្នានេះដែរ បើយោងតាមរបាយការណ៍ដែលចេញផ្សាយដោយក្រុមហ៊ុនស្រាវជ្រាវ Momentum Works ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរីនាពេលថ្មីៗនេះ ការកើនឡើងនៃតម្លៃក្នុងការបញ្ជាទិញតាមរយៈកម្មវិធីកម្មង់ និងដឹកជញ្ជូនអាហារដូចជា Grab និង Shopee Food

    February 15, 2024
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាព្រឹកថ្ងៃពុធ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម ចាស្ទីន ខេវិន វ៉ាយអេត (Justin Kevin Whyatt) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជាចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ ឆ្លៀតនាឱកាស ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីទាក់ទាញវិនិយោគិន ដោយក្នុងនោះ កាលពីឆ្នាំ២០២៣កន្លងទៅ កម្ពុជាទទួលគម្រោងវិនិយោគចំនួន២៦៨ ដែលមានទុនវិនិយោគប្រមាណជិត ៤,៩ពាន់លានដុល្លារអាមេរិក កើនឡើង

    February 15, 2024
  • សេដ្ឋកិច្ច

    « ក្នុងបុព្វហេតុ ឯករាជ្យ និង អធិបតេយ្យជាតិ, សមិទ្ធកម្មដ៏ល្អនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានពង្រឹងឱ្យកាន់តែមាំមួនឡើង នូវភាពជាម្ចាស់ និង តួនាទីរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទទួលខុសត្រូវលើជោគវាសនារបស់ប្រទេសជាតិ ដោយបានកាត់បន្ថយការពឹងផ្អែកលើការខ្ចីពីក្រៅប្រទេស ដែលបច្ចុប្បន្ន ការខ្ចីពីក្រៅប្រទេសប្រចាំឆ្នាំមានទំហំមិនដល់ ២០ ភាគរយនៃថវិកាជាតិសរុបនោះទេ ។ ផ្ទុយទៅវិញ, នៅក្នុងអតីតកាល ៣០ ឆ្នាំមុន, ចំណូលក្នុងស្រុកដែលយើងរកបានដោយខ្លួនឯង មានត្រឹមប្រមាណមួយភាគបីនៃថវិកាជាតិសរុប តែប៉ុណ្ណោះ, បានន័យថា តម្រូវការប្រមាណពីរភាគបីនៃថវិកាជាតិ ត្រូវបានដោះស្រាយដោយប្រភពធនធាន ជាជំនួយហិរញ្ញវត្ថុពីក្រៅប្រទេស»។ នេះជាការថ្លែងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតី

    February 14, 2024
  • Boostrong

    អ្នកព្រៃវែង ត្រៀមខ្លួនហើយនៅ? មហាព្រឹត្តិការណ៍ ប៊ូសស្រ្តង បីស្រ្តីឈ្នះម៉ូតូថ្មី នឹងរៀបចំក្នុងខេត្តលោកអ្នកហើយ បីមនុស្សជាទីស្រលាញ់ ចូលរួមលើកកម្កើងស្រ្តីជាមួយប៊ូសស្រ្តង នៅខាងលិចរង្វង់មូលស្វាយអន្ទរ ខេត្តព្រៃវែង ថ្ងៃសៅរ៍ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ ចាប់ពីម៉ោង ៦ល្ងាចតទៅ។ កាលពីសប្ដាហ៍មុនៗ ប៊ូសស្រ្តងបានផ្ដល់រង្វាន់ម៉ូតូថ្មីសរុប ៩គ្រឿង ដល់ម្ចាស់ជ័យលាភីប្រចាំខេត្តកំពង់ឆ្នាំង ៣គូ ម៉ូតូថ្មី ៣គ្រឿង នាថ្ងៃទី២៧ មករា បីស្រ្តីបាន ៤ម៉ោង ៣៤នាទី, ម្ចាស់ជ័យលាភីប្រចាំខេត្តកំពង់ធំ ៣គូ ម៉ូតូថ្មី ៣គ្រឿង នាថ្ងៃទី៣ កុម្ភៈ

    February 14, 2024
  • សេដ្ឋកិច្ច

    រដ្ឋបាលខេត្តសៀមរាប នឹងដាក់ឱ្យដំណើរការសាកល្បងរថយន្តក្រុងដឹកជញ្ជូនសាធារណៈពីក្រុង រុនតាឯកតេជោសែន-សៀមរាប និងពីក្រុងសៀមរាប-ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប ចាប់ពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ តទៅ ដោយឥតគិតថ្លៃ ។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប ដែលបានចុះផ្សាយកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ថ្មីៗនេះ។ នៅក្នុងសេចក្ដីជូនដំណឹង បានបញ្ជាក់ថា ការសម្រេចដាក់ឱ្យដំណើរការសាកល្បងរថយន្តក្រុងដឹកជញ្ជូនសាធារណៈខាងលើនេះ គឺផ្អែកតាមការសម្រេចរបស់រាជរដ្ឋាភិបាលក្នុងការដាក់ឱ្យដំណើរការអនុវត្តរថយន្តក្រុងដឹកជញ្ជូនសាធារណៈ ពីក្រុងរុនតាឯកតេជោសែន – ក្រុងសៀមរាប និងពីក្រុងសៀមរាប-ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តចាកចេញពីតំបន់រមណីយដ្ឋានអង្គរទៅរស់នៅតំបន់អភិវឌ្ឍន៍ រុនតាឯក បំពេញការងារ និងប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ។ សម្រាប់ព័ត៌មានលម្អិតសូមអានខ្លឹមសារសេចក្តីជូនដំណឹង​ និងតារាងពេលវេលាខាងក្រោម​៖

    February 14, 2024
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ ក្រុមហ៊ុនធំៗចំនួន ៤ នឹងផ្ដល់ឱកាសការងារប្រមាណ ១៤២កន្លែង ដល់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារធ្វើ។ ក្រុមហ៊ុនចំនួន ៤ ដែលកំពុងត្រូវការពលកម្មរួមមាន៖ JACCS MICROFINANCE (CAMBODIA) PLC. , ក្រុមហ៊ុន ម៉ាស្ទើរ ស៊ុគីស៊ុប , ក្រុមហ៊ុន វឌ្ឍនៈប្រ៊ូវើរី, គីមម៉ិច ខនស្រ្តាក់សិន

    February 14, 2024
  • សេដ្ឋកិច្ច

    រដ្ឋមន្រ្តីមកពីក្រសួងធំៗជាច្រើន បានបើកកិច្ចប្រជុំអន្តរក្រសួង-ស្ថាប័ន ពិនិត្យពិភាក្សាលើការរៀបចំឯកសារទស្សនទានដើម្បីរៀបចំតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន ក្នុងគោលបំណងទាក់ចិត្តវិនិយោគិនជប៉ុនឱ្យមកវិនិយោគនៅកម្ពុជា។ យោងតាមការចុះផ្សាយរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា នាព្រឹកថ្ងៃចន្ទ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទទួលបន្ទុកជាប្រធានក្រុមការងារគោលនយោបាយក្នុងការរៀបចំការបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន បានអញ្ជើញដឹកនាំក្រុមការងារអន្តរក្រសួង-ស្ថាប័នប្រជុំពិភាក្សាលើការរៀបចំឯកសារទស្សនទានត្រៀមរៀបចំតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន។ ក្នុងកិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តមរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឯកឧត្តមរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឯកឧត្តមអគ្គលេខាធិការគណៈកម្មការវិនិយោគនៃក.អ.ក. ឯកឧត្តមរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើនរូប។ កិច្ចប្រជុំពិភាក្សាលើការរៀបចំឯកសារទស្សនទានត្រៀមរៀបចំតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុននាឱកាសនេះគឺអនុវត្តស្រមតាមគំនិតផ្តួចផ្តើមរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី អំឡុងពេលដំណើរទស្សនកិច្ចនៅប្រទេសជប៉ុនកាលពីថ្ងៃទី១៥-១៩ ខែធ្នូ

    February 13, 2024
  • ទេសចរណ៍

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់នៅលើផេកផ្លូវការ នាល្ងាចថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤នេះថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ កម្ពុជាទទួលបានអ្នកទេសចរដើរលេងកម្សាន្តតាមបណ្តាគោលដៅទេសចរណ៍នានា ទូទាំងប្រទេស សរុបចំនួន ៖ ១ ០៥១ ៤៧២ នាក់។ សម្តេចបានបន្តថា ក្នុងចំនោមនោះ៖ អ្នកទេសចរជាតិ មានចំនួន ៩៩៣ ៩៩១ នាក់ និងអ្នកទេសចរបរទេស មានចំនួន ៥៧ ៤៨១ នាក់៕

    February 13, 2024