ប្រជាជនវៀតណាម បានចំណាយប្រាក់សរុប ៣.៨លានដុល្លារក្នុងមួយថ្ងៃ លើការបញ្ជាទិញអាហារតាមអ៉ីនធឺណេតក្នុងឆ្នាំ២០២៣
សេដ្ឋកិច្ច February 15, 2024 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រជាជនវៀតណាម បានចំណាយទឹកប្រាក់ប្រមាណ ៣.៨លានដុល្លារក្នុងមួយថ្ងៃ លើការបញ្ជាទិញអាហារតាមអ៉ីនធឺណេត។

សារព័ត៌មានខាងលើបានបញ្ជាក់ថា ក្នុងឆ្នាំ២០២៣ ការបញ្ជាទិញអាហារតាមអ៊ីនធឺណិតក្នុងប្រទេសវៀតណាមមានតម្លៃសរុប 35 ពាន់ពាន់លានដុង (១.៤ ពាន់លានដុល្លារ) បើគិតជាប្រចាំថ្ងៃគឺស្មើនឹងចំនួន ៣.៨ លានដុល្លារក្នុងមួយថ្ងៃ កើនឡើង ៣០% ធៀបនឹងឆ្នាំ២០២២។

ជាមួយគ្នានេះដែរ បើយោងតាមរបាយការណ៍ដែលចេញផ្សាយដោយក្រុមហ៊ុនស្រាវជ្រាវ Momentum Works ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរីនាពេលថ្មីៗនេះ ការកើនឡើងនៃតម្លៃក្នុងការបញ្ជាទិញតាមរយៈកម្មវិធីកម្មង់ និងដឹកជញ្ជូនអាហារដូចជា Grab និង Shopee Food គឺខ្ពស់ជាងគេនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀត ខណៈ Grab និង Shopee Food បានគ្រប់គ្រងទីផ្សារក្នុងប្រទេសវៀតណាមដោយមានភាគហ៊ុន 47% និង 45% ៕

អត្ថបទ៖ លីនី
ប្រភព៖ VNExpress