រកឯណាបាន បីស្រ្តីតែមួយដង ឈ្នះម៉ូតូថ្មីម្ដង ៣គ្រឿងពីប៊ូសស្រ្តង អ្នកព្រៃវែងអាចចុះឈ្មោះប្រកួតបាន
Boostrong February 14, 2024 Khmernote

អ្នកព្រៃវែង ត្រៀមខ្លួនហើយនៅ? មហាព្រឹត្តិការណ៍ ប៊ូសស្រ្តង បីស្រ្តីឈ្នះម៉ូតូថ្មី នឹងរៀបចំក្នុងខេត្តលោកអ្នកហើយ បីមនុស្សជាទីស្រលាញ់ ចូលរួមលើកកម្កើងស្រ្តីជាមួយប៊ូសស្រ្តង នៅខាងលិចរង្វង់មូលស្វាយអន្ទរ ខេត្តព្រៃវែង ថ្ងៃសៅរ៍ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ ចាប់ពីម៉ោង ៦ល្ងាចតទៅ។

កាលពីសប្ដាហ៍មុនៗ ប៊ូសស្រ្តងបានផ្ដល់រង្វាន់ម៉ូតូថ្មីសរុប ៩គ្រឿង ដល់ម្ចាស់ជ័យលាភីប្រចាំខេត្តកំពង់ឆ្នាំង ៣គូ ម៉ូតូថ្មី ៣គ្រឿង នាថ្ងៃទី២៧ មករា បីស្រ្តីបាន ៤ម៉ោង ៣៤នាទី, ម្ចាស់ជ័យលាភីប្រចាំខេត្តកំពង់ធំ ៣គូ ម៉ូតូថ្មី ៣គ្រឿង នាថ្ងៃទី៣ កុម្ភៈ បីស្រ្តីបាន ៥ម៉ោង ៥៤នាទី និងម្ចាស់ជ័យលាភីប្រចាំខេត្តត្បូងឃ្មុំ ៣គូ ម៉ូតូថ្មី ៣គ្រឿង នាថ្ងៃទី១០ កុម្ភៈ បីស្រ្តីបាន ៤ម៉ោង ៥៨នាទី។

សបា្តហ៍នេះ បងប្អូនអ្នកព្រៃវែង ដែលកំពុងទទឹងរង់ចាំបង្ហាញភាពខ្លាំងរបស់ខ្លួន បង្ហាញក្ដីស្រលាញ់ចំពោះស្រ្តី លើកកម្ពស់តម្លៃស្រ្តី ជាមួយប៊ូសស្រ្តង អាចចុះឈ្មោះប្រកួតបីស្រ្តីផ្ទាល់ តាមរយៈតំណភ្ជាប់ https://bit.ly/47sh87r ឬហ្វេសប៊ុកផេក Boostrong ឬទូរស័ព្ទលេខ ០៩៦ ៦៦ ៥៥ ០៥៣ ដើម្បីឈ្នះរង្វាន់ជាច្រើន រួមមានទូរទស្សន៍ស៊េរីថ្មី ម៉ូតូថ្មី YAMAHA X-Ride ជាច្រើនគ្រឿង។
ប៊ូសស្រ្តងលើកតម្កើងស្ដ្រី! ស្រលាញ់ស្រ្តី ញ៉ាំប៊ូសស្ត្រង!