បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន រយៈពេល ៣ថ្ងៃ កម្ពុជាទទួល បានអ្នកទេសចរដើរលេងកម្សាន្តតាមបណ្តាគោលដៅទេសចរណ៍នានាទូទាំងប្រទេសសរុបចំនួន ១ ០៥១ ៤៧២ នាក់
ទេសចរណ៍ February 13, 2024 Khmernote

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់នៅលើផេកផ្លូវការ នាល្ងាចថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤នេះថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ កម្ពុជាទទួលបានអ្នកទេសចរដើរលេងកម្សាន្តតាមបណ្តាគោលដៅទេសចរណ៍នានា ទូទាំងប្រទេស សរុបចំនួន ៖ ១ ០៥១ ៤៧២ នាក់។

សម្តេចបានបន្តថា ក្នុងចំនោមនោះ៖ អ្នកទេសចរជាតិ មានចំនួន ៩៩៣ ៩៩១ នាក់ និងអ្នកទេសចរបរទេស មានចំនួន ៥៧ ៤៨១ នាក់៕

ប្រភព៖ ផេកផ្លូវការ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា