Khmernote
  • ទេសចរណ៍

    យោងតាមការចុះផ្សាយនៅលើផេកផ្លូវការរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា សណ្ឋាគារ និងរីស៊ត Song Saa Private Island របស់កម្ពុជាបានជាប់ក្នុងបញ្ជីមាសប្រចាំឆ្នាំ២០២៤ ជាសណ្ឋាគារ និងរីសតដែលល្អបំផុតនៅលើពិភពលោក «The best hotels and resorts in the world: The Gold List 2024» របស់ទស្សនាវដ្តីល្បីរបស់សហរដ្ឋអាមេរិក cntraveller.com។ ជាមួយនឹងចំណាត់ថ្នាក់ដ៏ល្អនេះ សម្ដេចធិបតី នាយករដ្ឋមន្រ្តី បានសម្ដែងការអបអរសាទរផងដែរ។ សូមជម្រាបថា សណ្ឋាគារ

    January 26, 2024
  • សេដ្ឋកិច្ច

    ក្រុមហ៊ុនមកពីប្រទេសកូរ៉េខាងត្បូង CAMKO INFRACORE បង្ហាញទិសដៅរបស់ខ្លួនក្នុងការដាក់ទុនវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្តអគ្គសនីនៅកម្ពុជា សម្រាប់នាំចេញទៅទីផ្សារពិភពលោក។ នេះបើយោងតាមការចុះផ្សាយរបស់នៅលើផេកផ្លូវការរបស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ម្សិលមិញនេះ។ ថ្លែងក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម Chung Sye-kyun អតីតនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋកូរ៉េ បានបង្ហាញទស្សនៈវិជ្ជមានអំពីកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា និងការអភិវឌ្ឍឥតឈប់ឈរ រួមជាមួយរោងចក្រវិនិយោគថ្មីៗជាច្រើន ហើយកម្ពុជាអាចរក្សាបាននូវបរិយាសកាសគុណភាពខ្យល់ល្អ ដែលនេះក៏ស្របតាមទិសដៅរបស់ក្រុមហ៊ុន CAMKO MOTOR និងក្រុមហ៊ុន CAMKO INFRACORE ក្នុងការពង្រីកផលិតកម្មរបស់ខ្លួននៅកម្ពុជា

    January 26, 2024
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា តាមរយ:ការចុះសិក្សាវាយតម្លៃ ជាមួយកសិករទាំងអស់ ការប្រើពូជស្រូវសុទ្ធ ពិសេសស្រូវផ្ការំដួលសុទ្ធ នាំមកនូវអត្ថប្រយោជន៍សំខាន់ៗ ដូចជា ការកើនផល ១៥ភាគរយ កាត់បន្ថយការប្រើពូជបានប្រមាណ ៣០ភាគរយ ងាយស្រួលលក់ និងបានតម្លៃខ្ពស់។ ការលើកឡើងពីសំណាក់ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ បែបនេះធ្វើឡើងក្នុងពិធីជួបប្រជុំជា មួយមន្រ្តីកសិកម្មឃុំ នៅឃុំសាកល្បង ក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម នៅថ្ងៃពុធ ១៤កើត ខែបុស្ស ឆ្នាំថោះបញ្ចស័ក

    January 25, 2024
  • សេដ្ឋកិច្ច

    ក្រុមហ៊ុន តារាល អ៊ិនធើណេសិនណល ឯ.ក ដែលមានទីតាំងនៅក្នុងខេត្តកំពង់ស្ពឺ ប្រកាសជ្រើសរើសកម្មករ-កម្មការរិនីចំនួន ៣៥០០នាក់ ដើម្បីចូលរួមបំពេញការងារ។​ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារជាតិមុខរបរ និងការងារ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ម្សិលមិញនេះ។ (រូបតំណាង) តាមរយៈការបង្ហោះនៅលើផេកផ្លូវការ ទីភ្នាក់ងារជាតិមុខរបរ និងមុខរបរ បានបញ្ជាក់ថា ក្រុមហ៊ុន តារាល អ៊ិនធើណេសិនណល ឯ.ក ដែលមានទីតាំង ភូមិត្រពាំងមាន ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានប្រកាសជ្រើសរើសកម្មករ-កម្មការរិនីចំនួន ៣៥០០នាក់។ ដូច្នេះសម្រាប់បងប្អូន ឬ ប្រជាពលរដ្ឋ

    January 25, 2024
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធអាករបានចំនួន ៣ ៦១២,១២លានដុល្លារ ស្មើនឹង ១០១,១៣ភាគរយ នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ ការគ្រប់គ្រងប្រចាំឆ្នាំ២០២៣ កើនឡើងប្រមាណជា ៤,៤៩ភាគរយ បើធៀបនឹងរយៈពេល ដូចគ្នានៃឆ្នាំ២០២២។ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ គ្រប់គ្រងប្រមូលចំណូលពន្ធប្រចាំខែ និងប្រចាំឆ្នាំ២០២៣ ឯកឧត្តម គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានប្រកាសឱ្យដឹងថា ក្នុងខែធ្នូ ឆ្នាំ២០២៣ ចំណូលពន្ធអាករគ្រប់ប្រភេទ ប្រមូលបានជាក់ស្តែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យ ចំណូល អនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារមានចំនួន ១

    January 24, 2024
  • សេដ្ឋកិច្ច

    ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នារសៀលថ្ងៃអង្គារ ១៣កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបជាមួយលោកបណ្ឌិត Dan Sellers ពីសមាគមនិកាយសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ (The Association of the Church of Jesus Christ of Latter-day Saints) ដើម្បីពិភាក្សាអំពីបច្ចុប្បន្នភាពនៃការរៀបចំមន្ទីរពេទ្យតេជោសែនកោះធំ មុននឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃទី១៣ ខែមីនា

    January 24, 2024
  • សេដ្ឋកិច្ច

    ក្រសួងពាណិជ្ជកម្ម កំពុងសិក្សាបង្កើតផ្សារលក់ដុំទំនិញនៅតាមបណ្ដារាជធានី-ខេត្ត សម្រាប់ទិញ-លក់ ទំនិញជាកសិផល ដើម្បីជួយសម្រួលដោះស្រាយបញ្ហាកកស្ទះទំនិញក្នុងរដូវប្រមូលផល។ ផ្សារលក់ដុំទំនិញនៅតាមបណ្ដារាជធានី-ខេត្ត នឹងត្រូវស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងពាណិជ្ជកម្ម។ យោងតាមការចុះផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា នាព្រឹកថ្ងៃអង្គារ ទី២៣ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំលើកដំបូង នៃក្រុមការងារចំពោះកិច្ចសិក្សាលទ្ធភាពបង្កើតផ្សារលក់ដុំទំនិញនៅតាមបណ្តារាជធានី-ខេត្ត ក្រោមការគ្រប់គ្រងរបស់ក្រសួងពាណិជ្ជកម្ម ដើម្បីប្រកាសពីសមាសភាពរបស់ក្រុមការងារនេះ ដែលកិច្ចប្រជុំនេះផងដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ

    January 24, 2024
  • អាជីវកម្ម

    ក្រុមហ៊ុនវេចខ្ចប់មៀនប៉ៃលិនសម្រាប់នាំចេញទៅប្រទេសចិនមួយ នៅកម្ពុជា បាននាំចេញមៀនប៉ៃលិនស្រស់ជាង ១០០តោនក្នុងមួយថ្ងៃទៅកាន់ប្រទេសចិន។ នេះបើយោងតាមការចុះផ្សាយរបស់ ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤​ នេះ។ ក្រសួងកសិកម្ម បានបញ្ជាក់ឱ្យដឹងថា នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមការងារ បាន អញ្ជើញទស្សនកិច្ចក្រុមហ៊ុន CHINA JINKWOAYUAN IMPORT EXPORT (CAMBODIA) CO. LTD) ដែលជាក្រុមហ៊ុនវេចខ្ចប់មៀនប៉ៃលិនសម្រាប់នាំចេញទៅប្រទេសចិន។

    January 24, 2024
  • សេដ្ឋកិច្ច

    ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានចុះទស្សនកិច្ចក្រុមហ៊ុនធំមួយនៅម៉ាឡេស៊ី និងជាក្រុមហ៊ុនជាប់ចំណាត់ថ្នាក់លេខ៣ ទូទាំងពិភពលោក សម្រាប់ការផលិតកញ្ចក់សូឡា ក្នុងដំណើរបំពេញទស្សនកិច្ចរបស់ឯកឧត្តមដើម្បីទាក់ទាញអ្នកវិនិយោគនៅក្នុងប្រទេសម៉ាឡេស៊ី។ យោងតាមការបង្ហោះនៅលើផេកផ្លូវការផ្ទាល់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ នេះ បានឱ្យដឹងថា កាលពីព្រឹកថ្ងៃចន្ទ ១២កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ដែលរួមមានតំណាងក្រសួងរ៉ែ និងថាមពល និងគណៈកម្មាធិការវិនិយោគកម្ពុជា ចុះទស្សនកិច្ចរោងចក្រផលិតកញ្ចក់ នៃក្រុមហ៊ុន

    January 24, 2024
  • Boostrong

    កម្មវិធីប៊ូសស្រ្តងបីស្រ្តីឈ្នះឡានថ្មីខ្លាញ់គោ ឈ្នះម៉ូតូថ្មី នឹងរៀបចំឡើងនៅតាមខេត្តក្រុងលោកអ្នកហើយ កាន់តែងាយស្រួល កាន់តែសប្បាយអស្ចារ្យ ប៊ូសស្រ្តង ព្រឹត្តិការណ៍បីស្រ្តី រដូវកាលទី២ សប្ដាហ៍នេះ ប្រកួតនៅតារាងបាល់ទាត់មុខសាលាខេត្ត ទីរួមខេត្តកំពង់ឆ្នាំង ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤។ កម្មវិធីបីស្ត្រីធ្លាប់ផ្ដល់រង្វាន់ឡានថ្មីខ្លាញ់គោ ដល់ទៅ ២គ្រឿងដល់ជ័យលាភីលេខ១និងលេខ២ ធ្វើឱ្យល្បីល្បាញទូទាំងប្រទេសកាលពីឆ្នាំមុន ហើយក៏ជាកម្មវិធីលើកតម្កើងស្រ្តីធំជាងគេទូទាំងប្រទេស ពេលនេះបងប្អូនដែលរំពឹងចង់ចូលរួមបង្ហាញក្ដីស្រលាញ់ចំពោះស្រ្តី លើកកម្ពស់តម្លៃស្រ្តី ជាមួយប៊ូសស្រ្តង អាចចុះឈ្មោះប្រកួតបីស្រ្តីផ្ទាល់ សប្ដាហ៍នេះនៅខេត្តកំពង់ឆ្នាំ ដើម្បីឈ្នះរង្វាន់ជាច្រើន រួមមាន លុយសុទ្ធ ម៉ូតូថ្មី YAMAHA X-Ride ជាច្រើនគ្រឿង។ បងប្អូនអាចចុះឈ្មោះប្រកួតបីស្រ្តី សប្ដាហ៍នេះ តាមរយៈហ្វេសប៊ុកផេក

    January 24, 2024