សណ្ឋាគារ និងរីស៊ត Song Saa Private Island របស់កម្ពុជាជាប់ក្នុងបញ្ជីមាសប្រចាំឆ្នាំ២០២៤ ជាសណ្ឋាគារ និងរីសតដែលល្អបំផុតនៅលើពិភពលោក របស់ទស្សនាវដ្តីល្បីរបស់អាមេរិក
ទេសចរណ៍
January 26, 2024
Khmernote
យោងតាមការចុះផ្សាយនៅលើផេកផ្លូវការរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា សណ្ឋាគារ និងរីស៊ត Song Saa Private Island របស់កម្ពុជាបានជាប់ក្នុងបញ្ជីមាសប្រចាំឆ្នាំ២០២៤ ជាសណ្ឋាគារ និងរីសតដែលល្អបំផុតនៅលើពិភពលោក «The best hotels and resorts in the world: The Gold List 2024» របស់ទស្សនាវដ្តីល្បីរបស់សហរដ្ឋអាមេរិក cntraveller.com។
ជាមួយនឹងចំណាត់ថ្នាក់ដ៏ល្អនេះ សម្ដេចធិបតី នាយករដ្ឋមន្រ្តី បានសម្ដែងការអបអរសាទរផងដែរ។ សូមជម្រាបថា សណ្ឋាគារ និងរីស៊ត Song Saa Private Island ស្ថិតនៅក្នុងប្រជុំកោះរុង ភាគនិរតីនៃតំបន់ឆ្នេរសមុទ្រកម្ពុជា និងមានចម្ងាយ ២៩ គីឡូម៉ែត្រពីកំពង់ផែខេត្តព្រះសីហនុ៕






ប្រភព៖ ផេកផ្លូវការរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី


