ឱកាសការងារសម្រាប់អ្នកខេត្តកំពង់ស្ពឺ ខណៈក្រុមហ៊ុនមួយកំពុងប្រកាសជ្រើសរើសកម្មករ-កម្មការរិនីចំនួន ៣៥០០នាក់
សេដ្ឋកិច្ច January 25, 2024 Khmernote

ក្រុមហ៊ុន តារាល អ៊ិនធើណេសិនណល ឯ.ក ដែលមានទីតាំងនៅក្នុងខេត្តកំពង់ស្ពឺ ប្រកាសជ្រើសរើសកម្មករ-កម្មការរិនីចំនួន ៣៥០០នាក់ ដើម្បីចូលរួមបំពេញការងារ។​ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារជាតិមុខរបរ និងការងារ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ម្សិលមិញនេះ។

(រូបតំណាង)

តាមរយៈការបង្ហោះនៅលើផេកផ្លូវការ ទីភ្នាក់ងារជាតិមុខរបរ និងមុខរបរ បានបញ្ជាក់ថា ក្រុមហ៊ុន តារាល អ៊ិនធើណេសិនណល ឯ.ក ដែលមានទីតាំង ភូមិត្រពាំងមាន ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានប្រកាសជ្រើសរើសកម្មករ-កម្មការរិនីចំនួន ៣៥០០នាក់។

ដូច្នេះសម្រាប់បងប្អូន ឬ ប្រជាពលរដ្ឋ ដែលចង់បំពេញការងារនៅក្រុមហ៊ុន តារាល អ៊ិនធើណេសិនណល ឯ.ក សូមមកចុះឈ្មោះនៅ NEA ឥឡូវនេះ ដែលមានទីតាំងស្ថិតនៅក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជិតវិទ្យាស្ថាន IFL ឬ តាមទូរស័ព្ទលេខ ០១៦ ៧៨៦ ៦៥៥, ០៧៧ ២៣២ ៣៧៨ ៕

អត្ថបទ៖ លីនី