- Khmernote
- សេដ្ឋកិច្ច
នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Kuok Khoon Hong ប្រធានអគ្គនាយកក្រុមហ៊ុន Wilmar International Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស ប្រទេសស្វីស។ ក្នុងជំនួបនេះ លោកប្រធានអគ្គនាយក Kuok Khoon Hong បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសមនាឱកាសនេះ និងបានជម្រាបជូន សម្តេចធិបតី អំពីគោលបំណងរបស់ក្រុមហ៊ុន
January 17, 2024 - សេដ្ឋកិច្ច
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃអង្គារ ទី១៦ ខែមករា ឆ្នាំ២០២៤នេះ បានគាំទ្រឱ្យមានការបណ្តុះបណ្តាលជំនាញច្នៃត្បូង និងគ្រឿងអលង្ការនៅកម្ពុជា។ ការលើកឡើងនេះ គឺធ្វើឡើងក្នុងជំនួបសម្តែងការគួរសមរវាងឯកឧត្តមរដ្ឋមន្ត្រី និងលោកបណ្ឌិត ឆាយ ស៊ីណាត ប្រធានសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា ដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ជំនាញច្នៃត្បូងពេជ្រ និងគ្រឿងអលង្ការនេះ មានសារៈសំខាន់ក្នុងការជំរុញវិស័យកែច្នៃត្បូង និងគ្រឿងអលង្ការនៅកម្ពុជា។ ទន្ទឹមនឹងនេះ លោកប្រធានសមាគម បានថ្លែងអំណរគុណដល់ ឯកឧត្តមរដ្ឋមន្ត្រី ចំពោះការចង់ឱ្យមាន ការបណ្តុះបណ្តាលជំនាញបច្ចេកទេសកែច្នៃត្បូង និងគ្រឿងអលង្ការនេះ។
January 17, 2024 - ទេសចរណ៍
នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី Jane Sun អគ្គនាយិកាក្រុមហ៊ុន Trip.com ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស ប្រទេសស្វីស។ ក្នុងជំនួបនេះ លោកស្រី Jane Sun បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានអនុញ្ញាតឱ្យរូបលោកស្រី និងសហការី ចូលជួបសម្តែងការគួរសម និងបានជម្រាបជូន សម្តេចធិបតី អំពីដំណើរការអាជីវកម្ម និងសក្តានុពលរបស់ក្រុមហ៊ុន Trip.com ដែលមានប្រតិបត្តិការអាជីវកម្មផ្តោតជាសំខាន់លើវិស័យទេសចរណ៍ ។
January 17, 2024 - អាជីវកម្ម
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ការចម្លងគោមខ្មែរយកមកព្រីននៅលើក្រណាត់ ហើយយកមកដាក់លក់លើទីផ្សារក្នុងប្រទេសកម្ពុជា វាបានធ្វើឱ្យប៉ះពាល់ជាខ្លាំងចំពោះសិប្បកម្ម ដែលបងប្អូនជាសិប្បករខ្មែរយើងបានធ្វើដោយដៃ បែបបុរាណរបស់យើង ។ នេះជាការលើកឡើងរបស់អ្នកគ្រប់គ្រងសហគមន៍កីខ្មែរ លោក ផេង សុផល នៅក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកយកព័ត៌មាន របស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ស្តីពីការវិវត្តន៍ផ្នែកតម្បាញនៅកម្ពុជានាពេលបច្ចុប្បន្ន ដោយលោកបានស្នើយ៉ាងទទូចដល់ក្រសួងពាក់ព័ន្ធ ឱ្យជួយទប់ស្កាត់ចំពោះបញ្ហានេះ។ លោក ផេង សុផល មានប្រសាសន៍ថា៖ ការរក្សានូវតម្លៃគោមខ្មែរបុរាណ គឺជាកិច្ចការដ៏មានសារៈសំខាន់ សម្រាប់វប្បធម៌ប្រពៃណីខ្មែរ នៅពេលដែលយើងគិតថា វប្បធម៌របស់យើងថ្លៃ ។ ក៏ប៉ុន្តែយើងបែរទៅជាគាំទ្រការលួចចម្លងគោមរបស់ខ្មែរ យកមកព្រីនដើម្បីលក់ឱ្យខ្មែរវិញ វាហាក់បីដូចជាការលើកទឹកចិត្តអ្នកដែលលួចចម្លងវប្បធម៌ប្រពៃណីខ្មែរ ព្រីនយកមកលក់ឱ្យខ្មែរវិញអ៊ីចឹង ។
January 16, 2024 - សេដ្ឋកិច្ច
(ទីក្រុងប៉ារីស)៖ កាលពីព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Philippe DELLEUR អនុប្រធានជាន់ខ្ពស់ ក្រុមហ៊ុន Alstom ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការ ចាប់ពីថ្ងៃទី១៣-១៩ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង។ ក្នុងឱកាសនៃជំនួប លោក Philippe DELLEUR បានគោរពជម្រាបជូនសម្តេចធិបតី អំពីសកម្មភាព និងប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ដែលក្រុមហ៊ុនបាននិងកំពុងបណ្ដាក់ទុនវិនិយោគលើវិស័យដឹកជញ្ជូនតាមផ្លូវដែក ការផលិតរថភ្លើងលឿន ដែលមានដូចជា រថភ្លើងលឿនមេត្រូ ម៉ណូរ៉េល
January 16, 2024 - អាជីវកម្ម
ក្រុមហ៊ុនបរទេសធំមួយឈ្មោះថា Puy Du Fou Asia នឹងចាប់ផ្ដើមបង្កើតគម្រោង “Immersive Angkor” ដែលជាសារមន្ទីរនិម្មិតបច្ចេកវិទ្យា 3D ដំបូងគេបង្អស់នៅកម្ពុជាក្នុងពេលឆាប់ៗខាងមុខនេះ។ នេះបើយោងតាមការចុះផ្សាយនៅលើផេកផ្លូវការរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណេត កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ម្សិលមិញនេះ។ កាលពីព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Geoffrey LADET នាយកប្រតិបត្តិក្រុមហ៊ុន Puy Du Fou Asia
January 16, 2024 - អាជីវកម្ម
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រសួងសាធារណការ និង ដឹកជញ្ជូន បានចេញសេចក្តីប្រកាស ស្តីពីការបញ្ចប់សុពលភាពវិញ្ញាបនបត្រ ចុះបញ្ជីធ្វើអាជីវកម្មដឹកជញ្ជូនផ្លូវគោក ចំនួន៣៧ក្រុមហ៊ុន ខណៈក្រុមហ៊ុន ៩ទៀត យឺតយ៉ាវមិនទាន់ស្នើសុំ ឬបន្តសុពលភាពនៅឡើយ។ យោងតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងប្រកាសលេខ ២០៦ ប្រក.សក.ដជគ ចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ស្តីពីលក្ខខណ្ឌ និងនីតិវិធីឱ្យនីតិបុគ្គល ធ្វើអាជីវកម្មដឹកជញ្ជូនផ្លូវគោក ក្នុងប្រទេស ក្រសួងសាធារណការ និងដឹកជញ្ជូន បានពិនិត្យឃើញថា មានក្រុមហ៊ុនដឹកអ្នកដំណើរឯកជន ចំនួន ៣៧ក្រុមហ៊ុន មិនបានមកស្នើសុំបន្តសុពលភាពលិខិតអនុញ្ញាត ឱ្យនីតិបុគ្គលធ្វើអាជីវកម្មដឹកជញ្ជូនផ្លូវគោកក្នុងប្រទេស
January 16, 2024 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ថ្លែងពីប្រទេសបារាំងក្នុងពិធីសំណេះសំណាល ជា មួយបងប្អូនសហគមន៍ខ្មែររស់នៅក្នុងទ្វីបអឺរ៉ុប នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានលើកឡើងថា ៤២ខែ ចាប់តាំងពីឆ្នាំ២០២០ ការឧបត្ថម្ភសាច់ប្រាក់ រាជរដ្ឋាភិបាល បានចំណាយអស់ជិត១៣០០លានដុល្លារអាមេរិក ដែលជួយដល់ប្រជាពលរដ្ឋប្រមាណ៧ម៉ឺនគ្រួសារ ខណៈដែលពិភពលោកមានបញ្ហា២ផ្ទួនគ្នា ដោយជួបជាមួយជំងឺរាតត្បាត និងបញ្ហាសេដ្ឋកិច្ច ដោយសារតែសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន ហើយបន្តដល់សង្គ្រាមនៅមជ្ឈឹមបូព៌ា។ ហើយចាប់តាំងពីឆ្នាំ២០២២មក រដ្ឋបានជួយប្រជាពលរដ្ឋប្រមាណ៤០ម៉ឺនគ្រួសារផ្សេងទៀត ដែលប៉ះពាល់ដោយសារអតិផរណា។ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានលើកឡើងទៀតថា គោលនយោបាយរបស់កម្ពុជា គឺធ្វើយ៉ាងណាឱ្យកម្ពុជាអាចរស់ដោយខ្លួនឯង ពិសេសគោលដៅរបស់រដ្ឋាភិបាលថ្មី
January 15, 2024 - សេដ្ឋកិច្ច
ឯកឧត្តមបណ្ឌិត ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានបង្ហើបឱ្យដឹងថា តំណាងសមាគមនាំចូល និងតំណាងក្រុមហ៊ុនធំៗមកពីកូរ៉េខាងត្បូង មានបំណង ចង់នាំចេញប្រេងដូងឆៅ CPO ,ប្រមូលទិញនាំចេញផ្លែស្វាយពីកម្ពុជាទៅកាន់ទីផ្សារនៃប្រទេសកូរ៉េខាងត្បូង និងទាក់ទាញអ្នកវិនិយោគទុនអោយមកដាំបន្លែផ្លែឈេី នៅកម្ពុជាយេីងផងដែរ។ យោងតាមការបង្ហោះនៅលើផេកផ្លូវការបស់ឯកឧត្តមបណ្ឌិត កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ កន្លងទៅនេះ បានបញ្ជាក់ថា៖ «នៅសាលប្រជុំគណៈកម្មការទី៣ អគារ F វិមានព្រឹទ្ធសភា ថ្ងៃសុក្រ ទី១២ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ៤រសៀល ក្នុងនាមខ្ញុំជាប្រធានក្រុមមិត្តភាពកូរ៉េ និងជាប្រធានគណៈកម្មការទី៣ ព្រឹទ្ធសភា ខ្ញុំបានអនុញ្ញាតឲ្យលោក Mr.Gyuhwa
January 15, 2024 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ថ្លែងពីប្រទេសបារាំងក្នុងពិធីសំណេះសំណាល ជាមួយបងប្អូនសហគមន៍ខ្មែររស់នៅក្នុងទ្វីបអឺរ៉ុប នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការធ្វើដំណើររបស់សម្តេចរយៈពេលជាង១៥ម៉ោងទៅកាន់ទ្វីបអឺរ៉ុបនាពេលនេះ គឺជាការដើរគោះទ្វារដើម្បីទាក់ទាញអ្នកវិនិយោគមកកាន់កម្ពុជា។ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា លទ្ធផលរយៈពេលមួយឆ្នាំ គឺអាស្រ័យទៅលើលទ្ធផលជារៀងរាល់ថ្ងៃ ហើយរយៈពេលជិត៥ខែ នៃការកាន់តំណែងរបស់រដ្ឋាភិបាលថ្មី មានបេសកកម្មជាច្រើន ដែលនេះគ្រាន់តែជាចំណុចចាប់ផ្តើមតែប៉ុណ្ណោះ។ ខណៈ ថ្នាក់ដឹកនាំជាន់ខ្ពស់ប្រទេសបារាំង បានផ្តល់តម្លៃទំនាក់ទំនង ការទូត និងនយោបាយ រវាងកម្ពុជា-បារាំង។ សម្តេចធិបតី ហ៊ុន ម៉ាណែត
January 15, 2024












