ឯកឧត្តមបណ្ឌិត ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានបង្ហើបឱ្យដឹងថា តំណាងសមាគមនាំចូល និងតំណាងក្រុមហ៊ុនធំៗមកពីកូរ៉េខាងត្បូង មានបំណង ចង់នាំចេញប្រេងដូងឆៅ CPO ,ប្រមូលទិញនាំចេញផ្លែស្វាយពីកម្ពុជាទៅកាន់ទីផ្សារនៃប្រទេសកូរ៉េខាងត្បូង និងទាក់ទាញអ្នកវិនិយោគទុនអោយមកដាំបន្លែផ្លែឈេី នៅកម្ពុជាយេីងផងដែរ។
យោងតាមការបង្ហោះនៅលើផេកផ្លូវការបស់ឯកឧត្តមបណ្ឌិត កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ កន្លងទៅនេះ បានបញ្ជាក់ថា៖ «នៅសាលប្រជុំគណៈកម្មការទី៣ អគារ F វិមានព្រឹទ្ធសភា ថ្ងៃសុក្រ ទី១២ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ៤រសៀល ក្នុងនាមខ្ញុំជាប្រធានក្រុមមិត្តភាពកូរ៉េ និងជាប្រធានគណៈកម្មការទី៣ ព្រឹទ្ធសភា ខ្ញុំបានអនុញ្ញាតឲ្យលោក Mr.Gyuhwa JANG / T&C Korea Dr.Younsoo PARK / VP KOIMA (Korea Importers Association) Mr.Micheal LIM / CEO of SandwellPetrogas Ltd.
Mr. Khath Chen / Cambodian Embassy in Seoul, Korea ជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួន ក្រោយពីពួកគាត់បានទៅធ្វើទស្សនកិច្ច សិក្សាស្វែងយល់ ចំការដូងប្រេងរោងចក្រចម្រាញ់ប្រេងដូងរួចហេីយ ពួកគាត់មានគោលបំណងចង់នាំចេញប្រេងដូងឆៅ CPO ព្រមទាំងមានគោលបំណងប្រមូលទិញនាំចេញផ្លែស្វាយ ពីព្រះរាជាណាចក្រកម្ពុជាយេីងទៅកាន់ទីផ្សារនៃប្រទេសកូរ៉េខាងត្បូង និងទាក់ទាញអ្នកវិនិយោគទុនអោយមកដាំបន្លែផ្លែឈេី នៅក្នុងព្រះរាជាណាចក្រកម្ពុជាយេីងផងដែរ »៕







អត្ថបទ៖ លីនី


