- Khmernote
- សេដ្ឋកិច្ច
វិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍យ៉ាងក្រៃលែងក្នុងការពង្រីកសកម្មភាពវិនិយោគលើវិស័យយានយន្ត និងសកម្មភាពដែលមានសែស្រឡាយពាក់ព័ន្ធ នេះបើយោងតាមការចុះផ្សាយរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ ម្សិលមិញនេះ។ កាលពីរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) បានដឹកនាំក្រុមការងារទទួលជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុន Camko Infracore ក្នុងគោលបំណងបង្កើនការឈ្វេងយល់អំពីការលើកទឹកចិត្តលើគម្រោងពង្រីកសកម្មភាពវិនិយោគលើវិស័យយានយន្ត និងសកម្មភាពដែលមានសែស្រឡាយពាក់ព័ន្ធ។ មានមតិក្នុងជំនួបពិភាក្សាខាងលើ ឯកឧត្តមបានថ្លែងអំណរគុណជូនសមភាគីដែលបានសម្តែងចំណាប់អារម្មណ៍ក្នុងការបន្តពង្រីកខ្សែច្រវាក់ផលិតកម្មនៅកម្ពុជាក្រោយទទួលបានជោគជ័យប្រកបដោយផ្លែផ្កាពីគម្រោងវិនិយោគរបស់ខ្លួនកាលពីពេលកន្លងទៅ។ ជាមួយគ្នានេះ ឯកឧត្តមក៏បានជម្រាបជូនតំណាងក្រុមហ៊ុនអំពីវត្តមាននៃតុកូរ៉េ (Korea Desk) ដែលជាយន្តការជួរមុខសម្រាប់ប្រចាំការផ្តល់កិច្ចសម្រួល និងផ្តល់សេវាវិនិយោគឯកជនប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈជូនវិនិយោគិនកូរ៉េ។ បន្ថែមពីនេះ ឯកឧត្តមបានគូសរំលេចអំពីកញ្ចប់លើកទឹកចិត្តសម្រាប់គម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់ និងគម្រោងពង្រីកនៃគម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់ដែលជ្រកក្រោមរបបវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា
January 10, 2024 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ខាងមុខនេះ ក្រុមហ៊ុនធំៗចំនួន ៣ នឹងផ្តល់ឱកាសការងារថ្មីបន្ថែមជិត ១០០កន្លែង សម្រាប់យុវជនសិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្ដូរការងារ ដើម្បីទទួលបានការងារក្នុងឆ្នាំថ្មី ២០២៤។ ក្រុមហ៊ុនចំនួន ៣ ដែលកំពុងត្រូវការកម្លាំងពលកម្មរួមមាន៖ វិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា (CGTI) ក្រុមហ៊ុន CBS និង ក្រុមហ៊ុន Mekongnet។ ដូច្នេះត្រៀមខ្លួន ត្រៀមCV មកទទួលឱកាសការងារទាំងនេះនៅ NEA!
January 9, 2024 - សេដ្ឋកិច្ច
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះហត្ថលេខា ជាមួយមជ្ឈមណ្ឌលជាតិស្រាវជ្រាវបច្ចេកវិទ្យាវិស្វកម្មកៅស៊ូ និងសម្បកកង់រថយន្តនៃសាធារណរដ្ឋប្រជាមានិតចិន (NERCRAT) ខណៈខាង NERCRAT បានបង្ហាញឆន្ទៈយ៉ាងមោះមុត ក្នុងការវិនិយោគទឹកប្រាក់ចំនួន ១ពាន់លានដុល្លារ លើគគម្រោងអទិភាពមួយចំនួនរវាងភាគីទាំងពីរ។ យោងតាមការចុះផ្សាយរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា ក្នុងដំណើរទស្សនកិច្ចក្នុងទីក្រុងឈីងតាវ ខេត្តសានដុង សាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី៥-៨ ខែមករា ឆ្នាំ២០២៤ កន្លងទៅ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអញ្ជើញចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទៅវិញទៅមក រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងមជ្ឈមណ្ឌលជាតិស្រាវជ្រាវបច្ចេកវិទ្យាវិស្វកម្មកៅស៊ូ និងសម្បកកង់រថយន្តនៃសាធារណរដ្ឋប្រជាមានិតចិន (NERCRAT)។ សូមជម្រាបថា អនុស្សារណៈនៃការយោគយល់គ្នានេះរៀបចំឡើងក្នុងគោលបំណងដើម្បីពង្រឹងរួមគ្នាលើគម្រោងអាទិភាពមួយចំនួនរវាងភាគីទាំងពីរ។ ក្នុងនោះ
January 9, 2024 - សេដ្ឋកិច្ច
នាព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉” និងជួបសំណេះសំណាលជាមួយ “បងប្អូនកម្មករ និយោជិតចំនួន ១១ ០០០នាក់ ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង” ។ ក្នុងឱកាសនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖ « កម្មវិធីឧបត្ថម្ភទឹកប្រាក់ដល់ស្រ្ដីមានផ្ទៃពោះ ទាំងមុនពេលសម្រាលកូន ពេលសម្រាលកូន និងក្រោយពេលសម្រាលកូន គឺយើងបានធ្វើរួចមកហើយ
January 8, 2024 - សេដ្ឋកិច្ច
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉” ដែលមានប្រវែង១២៦ម៉ែត្រ និងទទឹង ១១ម៉ែត្រ ស្ថិតនៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង នាព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ ដោយចំណាយថវិកាសាងសង់អស់ចំនួន ១ ៣៨៧ ០០០ដុល្លារ។ ស្ពានសម្ដេចតេជោ ហ៊ុន សែន កោះយ៉ ជាសមិទ្ធផលថ្មីមួយទៀត សម្រាប់បងប្អូនប្រជាពលរដ្ឋដែលរស់នៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដែលជាអំណោយដ៏ថ្លៃថ្លាបំផុត របស់ សម្តេចអគ្គមហាសេនាបតីតេជោ
January 8, 2024 - សេដ្ឋកិច្ច
ក្រុមហ៊ុនធំៗជាច្រើននៅក្នុងក្រុងឈីងតាវ ប្រទេសចិន បាននិងកំពុងសម្លឹងមើលឱកាសវិនិយោគនៅក្នុងប្រទេសកម្ពុជា នេះបើយោងតាមការចុះផ្សាយនៅលើផេកផ្លូវរបស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ កាលពីល្ងាចថ្ងៃសៅរ៍ ទី០៦ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Wang Luming ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនក្រុងឈីងតាវ ក្នុងដំណើរទស្សនកិច្ចទាក់ទាញវិនិយោគិន នៅក្រុងឈីងតាវ ខេត្តសានដុង សាធារណរដ្ឋប្រជាមានិតចិន។ ក្នុងកិច្ចប្រជុំនេះក៏មានការចូលរួមពីប្រធានក្រុមហ៊ុនធំជាច្រើនក្នុងក្រុងឈីងតាវដែលកំពុងសម្លឹងមើលឱកាសវិនិយោគក្នុងប្រទេសកម្ពុជា។ ក្នុងកិច្ចប្រជុំនាឱកាសនេះ ឯកឧត្តម Wang Luming បានជម្រាបជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រីនូវសក្ដានុពលសំខាន់ក្នុងក្រុងឈីងតាវ
January 8, 2024 - សេដ្ឋកិច្ច
រយៈពេល ១២ខែ ក្នុងឆ្នាំ២០២៣ ប្រទេសកម្ពុជាបាននាំចេញអង្ករបានចំនួន ៦៥៦ ៣២៣ តោន ដែលគិតជាទឹកប្រាក់បានចំនួនជាង ៤៦៦ លានដុល្លារសហរដ្ឋអាមេរិក។ ការនាំចេញអង្ករសំរាប់ឆ្នាំ២០២៣ នេះ មានកំណើនលើសបរិមាណ ៣% និងបរិមាណទឹកប្រាក់មានកំណើន ១៣% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ យោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា បរិមាណអង្ករខាងលើនេះ ត្រូវបាននាំចេញដោយក្រុមហ៊ុនចំនួន ៦៣ ទៅកាន់ប្រទេស និងគោលដៅចំនួន ៦១ ក្នុងនោះ ២៦ប្រទេសនៅក្នុងទ្វីបអឺរ៉ុប ៧ប្រទេសសមាជិកអាស៊ាន ២៦ប្រទេសផ្សេងៗទៀត នៅអាហ្វ្រិក មជ្ឈឹមបូព៌ា ល។ល សហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានបញ្ជាក់ផងដែរថា
January 6, 2024 - អចលនទ្រព្យ
ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការបន្តគោលការណ៍លើកលែងពន្ធ ការអនុគ្រោះពន្ធបន្ថែមទៀត ការពន្យារ និងការព្យួរការអនុវត្តពន្ធសម្រាប់វិស័យអចលនទ្រព្យ រហូតដល់ដំណាច់ឆ្នាំ២០២៤។ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា នារសៀលថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ នេះ។ សូមអានសេចក្ដីជូនដំណឹងលម្អិតនៅខាងក្រោម៖ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
January 5, 2024 - ទេសចរណ៍
យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តសៀមរាប បានឱ្យដឹងថា សម្រាប់ឆ្នាំ២០២៣នេះ អាកាសយានដ្ឋានអន្តរជាតិសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិសៀមរាប អង្គរ ទទួលបានអ្នកដំណើរសរុបចំនួន ៥៤២ ៤៥៦នាក់ កើនឡើងជិត ៣៨ម៉ឹននាក់ បើធៀបនឹងឆ្នាំ២០២២ ដែលមានចំនួនសរុបត្រឹមតែ ១៦៥ ១៨០នាក់ប៉ុណ្ណោះ។ នេះបើតាមរបាយការណ៍របស់ ក្រុមហ៊ុន Cambodia Airport និង YAG (Yunnan Airport Group Co., Ltd.)។ របាយការណ៍ដដែលនេះ បានបង្ហាញផងដែរ នៅឆ្នាំ២០២៣ អាកាសយានដ្ឋានអន្តរជាតិ ក្នុងខេត្តសៀមរាបទាំង២ មានយន្តហោះធ្វើចរាចរណ៍(ទៅ និងមក)សរុប
January 5, 2024 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ពេញមួយឆ្នាំ២០២៣ សមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ ផលិតស្ករត្នោតសម្រេចបានជាង ១០០តោន សម្រាប់នាំចេញទៅក្រៅប្រទេស និងផ្គត់ផ្គង់នៅក្នុងស្រុក ដោយមានផលិតជាប្រភេទស្ករម្សៅ និងប្រភេទស្ករសាច់។ លោក វី វាសនា ជំនួយការសមាគមស្ករត្នោតកំពង់ស្ពឺ បានមានប្រសាសន៍ថា សមាគម ផលិតស្ករត្នោតម្សៅដែលជាស្ករសម្រាប់នាំចេញ បានចំនួនជាង ៧០តោនប៉ុណ្ណោះ ដោយសារឆ្នាំនេះ ភ្លៀងធ្លាក់តាំងពីដើមឆ្នាំ ដែលធ្វើប៉ះពាល់ដល់ដំណើរការផលិត ស្ករត្នោត តែទោះជាយ៉ាងណាក៏សមាគមព្យាយាមផលិតឱ្យបានកាន់តែច្រើនបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ។ លោកបានបន្តថា សម្រាប់នៅក្នុង ២០២៣ ចំនួនអ្នកផលិតស្ករត្នោត មានជាង៥០គ្រួសារ ដែលមានភាពប្រហាក់ប្រហែលគ្នាទៅនឹងឆ្នាំ២០២២ ដូច្នេះចំពោះការផលិតស្ករម្សៅនិងស្ករសាច់
January 5, 2024












